Sunday, May 31, 2026

Yearly Archives: 2018

ក្រពើ​ពុំ​ទាន់​ស្រក់​ទឹកភ្នែក ពុំនោះសោត អ្នក​ទាំងនេះ ពិតជា​រក​ពេល​ស្តាយក្រោយ​ពុំបាន​

​ប្រភព UPI បាន​បង្ហោះ​ផ្សាយ Clip មួយ ដោយ​ពុំ​បញ្ចេញ​ឈ្មោះ​អ្នក​ថត បង្ហាញឲ្យឃើញ​ពី​ក្រ​ពើធំ​មួយ​ក្បាល​ដែល​ហែល​ចូល​កៀក​នឹង​ពលរដ្ឋ​មួយក្រុម​កំពុង​ធ្វើ​ត្រី​។ ក្រពើ​នេះ ហាក់ដូចជា​ពុំ​បង្ហាញ​នូវ​ភាពកាចសាហាវ​ចំពោះ​អ្នក​ទាំងនោះ ហើយ​វា សម្ងំ​យ៉ាង​អំណត់​រងចាំ​ហា​រមាត់​ទទួល​នូវ​កាក​សំណល់ ដែល​សល់​ពី​ការធ្វើ​ត្រី​នោះ​។ លើសពីនេះ​ទៀត សូម្បី​តែ​ពួកគេ កូរទឹក​នៅ​ពីមុខ​វា ក៏​វា​ពុំ​មាន​ប្រតិកម្ម​អ្វី​ដែរ​។​ ​ទោះយ៉ាងណា គេ​បាន​ព្រមាន​ថា ក្រពើ គឺជា​សត្វ​មួយ​អាច​បង្ក​គ្រោះថ្នាក់​យ៉ាងខ្លាំង​ចំពោះ​មនុស្ស ពិសេស​ពពួក​ក្រពើ​ដែល​នៅ​តាម​ដៃ​សមុទ្រ ដែល​វា​តែង​សម្លាប់​មនុស្ស​រាប់រយ​នាក់​ក្នុង​១​ឆ្នាំៗ នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​អាហ្វ្រិក​។ អ្នក​ទាំងនោះ...

ទង្វើ “​ភ្លីភ្លើ​” រក​គ្មាន​របស់លោក​ចោរ ដែល​លួច​យក​ស្រា vodka មួយ​ដប មានតម្លៃ​ជាង ១​លាន​ផោន​

​រូប​ដប​ស្រា​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប Russo-Baltique របស់​រុស្ស៊ី​ត្រូវបាន​ផ្តល់​រហ័ស្ស​នាម​ថា ជា "​ស្រា vodka ថ្លៃ​បំផុត​ពិភពលោក​" ដប​ស្រា​ដែល​ត្រូវបាន​ហៅថា ជា​ស្រា vodka ថ្លៃ​បំផុត​ពិភពលោក ទើប​ត្រូវបាន​ចោរលួច​បាត់​នោះ គេ​រក​ឃើញ​វា​នៅ​ការដ្ឋាន​សំណង់​មួយ Copenhagen, ប្រទេស​ដា​ណឺ​មាក ពោល​ពេល​៣​ថ្ងៃ​ក្រោយ​ពេល​លួច​បាត់​។​ ​មុន​នោះ​កាមេរ៉ា​សុវត្ថិភាព​បាន​ថត​ជាប់​បុរស​ម្នាក់​ពាក់​ម៉ាស់​មុខ រួច​លួច​យក​ដប​ស្រា vodka Russo-Baltique នៅ​ហាង​ស្រា​កាហ្វេ​៣៣ កាលពី​ថ្ងៃ​អង្គារ​កន្លងមក​។​ ​គ្មាន​នរណា​នឹកស្មាន​ដល់​ថា ជនល្មើស​លួច​ដប​ស្រា​នេះ បាន​គ្រវែង​ដប​ស្រា​ចោល នៅក្បែរ​ផ្លូវ​បន្ទាប់ពី​វា​ផឹក​អស់​។...

វត្ថុ​ចម្លែក ស្រដៀង​នឹង​ឧបករណ៍​បំប្លែង​ចរន្ត​ភ្លើង ប៉ុន្តែ​វា​មាន​អាយុកាល​ដល់​ទៅ ២០​ម៉ឺន​ឆ្នាំ​

​វត្ថុ​ចម្លែក​ដ៏​អាថ៌កំបាំង​នេះ មាន​អាយុកាល​ដល់​ទៅ ២០.០០០​ឆ្នាំ ហើយ​បែរជា​ស្រដៀង​នឹង​ឧបករណ៍​បំប្លែង​អគ្គិសនី (Transformers) ។​ ​អ្នក​ថតរូប​អាជីព ហើយក៏​ជា​អ្នកវិទ្យាសាស្ត្រ Ismet Smiley បាន​រកឃើញ​វត្ថុ​ចម្លែក​លាក់កំបាំង​ក្នុង​ថ្ម ខណៈពេលដែល​ក្រុមការងារ​របស់​លោក​បាន​ធ្វើ​កំណាយ​ភូ​កុប្ប​សាស្ត្រ នៅ​ត​បន់ Balkan, Kosovo​។ ហេតុ​ដែល​ពិសេស​នោះ​វត្ថុ​ដ៏​ពិសេស​នេះ​មាន​រចនាសម្ព័ន្ធ​ដូចជា Transformers សម័យ​បច្ចុប្បន្ន​។​ ​ក្រោយ​ពេល​រក​ឃើញ​វត្ថុ​ចម្លែក​នេះ អ្នកវិទ្យាសាស្ត្រ និង​ក្រុម​ស្រាវជ្រាវ បាន​បញ្ជូន​វា​ទៅកាន់​បន្ទប់ពិសោធន៍ ។​ ​ក្រោយពេល​ធ្វើ​ការវិភាគ​កោសល្យវិច្ឆ័យ​លទ្ធផល​ចេញមក ពិតជា​ធ្វើឲ្យ​គេ "​វង្វេង​ស៊ុង​" ព្រោះថា...

ឃើញ​ដុំថ្ម​ធំ​បញ្ចេញ​ពន្លឺ​ចម្លែក នឹក​ស្មាន​ពុំ​ដល់​ថា សំណាង​ពិតជា​ធ្លាក់​ពីលើ​កមេឃ​មែន​

​នៅតាម​ផ្លូវ​ត្រឡប់មក​ពី​បំពេញ​បេសកកម្ម​វិញ បុរ​សញ្ជាតិ​អាមេរិក ឈ្មោះ Tobias ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ទីវាល​រហោស្ថាន​មួយ​។ គាត់​ពិតជា​មាន​ការបា​រ​ម្ភ ហើយ​ខំប្រឹង​ធ្វើដំណើរ​យ៉ាង​ប្រញាប់ ចៃដន្យ​គ្រវាស​ភ្នែក​ឃើញ​វត្ថុ​បញ្ចេញ​ពន្លឺ​មួយ​នៅក្បែរ​ផ្លូវ​។​ Tobias ងឿងឆ្ងល់​ក៏​ខិត​បន្តិច​ម្តងៗ​ចូល​ទៅ​កៀក ហើយ​ក៏​ឃើញ​ថា នោះ​ជា​ដុំថ្ម​មួយ​ធំ​បញ្ចេញ​ពន្លឺ​ពណ៌​លឿង ពេល​ដែល​រស្មី​ព្រះអាទិត្យ​បញ្ចាំង​ចំ​។ ពេល​សង្កេតមើល​ម៉ត់ចត់​ទៅ​វា​មាន​រន្ធ​ជាច្រើន​ដូចជា​សំបុក​ឃ្មុំ អង្រួន​សាកមើល​ពុំ​នឹកស្មានថា វា​ស្រាល​សោះ​។​ ​លោក​កាន់តែ​ឆ្ងល់ ហើយ​ពិត​ជា​ចង់ដឹងថា តើ​វា​ជា​ថ្ម​អ្វី ក៏​ប្រញាប់​យក​វា​មក​ផ្ទះ​។ បន្ទាប់មក​លោក​ក៏​ស្វះស្វែង​រក​អ្នកជំនាញការ​ដើម្បី​ពិនិត្យ​ថ្ម​ចម្លែក​នេះ​។ ពួក​អ្នកជំនាញការ ក្រោយ​ពេល​ឃើញ​វា ក៏​និយាយ​លែង​ចេញ​តែ​ម្តង​។ ថ្ម​ដែល​មាន​រចនាសម្ព័ន្ធ​ស្មុគស្មាញ​នេះ វា​រួម​មាន​វត្ថុ​ធាតុ​សម្ភារៈ​ច្រើនយ៉ាង...

Niagara Fall, ទឹកធ្លាក់​ដ៏​មហិមា របស់​អាមេរិក​ខាងជើង បាន​ក្លាយទៅជា​កន្លែង​ក្នុង​រឿងព្រេង​និទាន NARNIA

​ខែត្រជាក់​ដែល​បាន​ផ្លាស់ប្តូរ​សភាព​ទាំងស្រុង នៃ​តំបន់​នី​មួយៗ ហើយ​ពេលនេះ ទឹក​ធ្លាក់ Niagara បាន​ក្លាយទៅជា​វាល​ទឹក​កកសរ​ក្បុស ស្អាត ដែល​មើល​ទៅ​ដូច​ឋានសួគ៌​លើ​ផែនដី ហើយ​ក៏​ដូចជា​នៅ “North of the wall នៅឯ Winter fall ក្នុង​រឿង Game of Thrones” ដែរ ហើយ​ស្អាត​ខ្លាំងណាស់​៕ ក្ខិ​ណី​   ...

ចូរ​ប្រុងប្រយ័ត្ន​! ចង់ទៅ​ដើរលេង​តំបន់​នេះ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ព្រោះ​មាន​អ្នក​ប៉ះ​សក់​ជ្រោង​ហើយ​!​

​មាន​មនុស្ស​ជាច្រើន​ចូលចិត្ត​ដើរលេង​កំសាន្ត ក្នុង​តំបន់​ធម្មជាតិ​ដ៏​ស្រស់ស្អាត ដែលមាន​ស្ថិតនៅ​ក្នុងប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ ប្រសិនបើ​អ្នក​កំពុង​ឡើង​កំពុង​ឡើង​ចូលទៅក្នុង​តំបន់​ជុំវិញ​ភ្នំ Muar ចូរ​មានការ​ប្រុងប្រយ័ត្ន​! ។​ ​អ្នក​ឧស្សាហ៍​ឡើង​ភ្នំ​ម្នាក់ ដែល​កំពុង​ឡើងលើ​ភ្នំ Bukit Mor ស្ថិតក្នុង Muar, Johor បាន​ប្រទះឃើញ​នឹង​ភាព​ភ្ញាក់ផ្អើល​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ ដែល​កំពុង​សម្ងំ​លាក់ខ្លួន​នៅក្បែរ​ឧ​ស្យា​ន​មួយ ខណៈពេលដែល​គាត់​កំពុង​សម្អាត​ព្រៃ​ស្មៅ នៅ​ជុំវិញ​តំបន់​នោះ​, នេះ​បើ​យោងតាម China Press ។​ ​គាត់​ច្បាស់​ជា​បាន​រំខាន​ដល់​សត្វ​ពស់​ដែល​កំពុង​ដេក ព្រោះតែ​ដោយសារ​ការភ្ញាក់ផ្អើល​របស់គាត់ ។...

សម្តេច ស ខេង រំលឹក​ខួប​ទិវា​ជ័យជម្នះ​៧​មករា លើក​ទី​៣៩ នៅ​ខេត្ត​បាត់ដំបង​

​បាត់ដំបង​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​អបអរសាទរ ខួប​លើក​ទី​៣៩ នៃ​ទិវា​ជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៨ )​នៅ​ខេត្ត​បាត់ដំបង ព្រឹក​ថ្ងៃ​សៅរ៍ ៥​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១...

ទស្សនា​យន្តហោះ​ប្រយុទ្ធ​បំបាំង​កាយ B-2 ទទះ​ស្លាប​

តាម Business Insider, នោះ​ស្លាប​យន្តហោះ​ទាំង​អស់​សុទ្ធសឹង​មាន​សមត្ថភាព​ចលនា​ខ្លាំង ប៉ុន្តែ​បន្លាស់​ប្តូរ​ថ្មី​បំផុត នៃ​បច្ចេកវិទ្យា​យន្តហោះ ក្នុងអំឡុង ៣​ទសវត្សរ៍​កន្លងមក គឺ​ការងា​ក​ទៅ​ប្រើប្រាស់​បណ្តា​វត្ថុ​ធាតុ​សំយោគ ពិសេស​គឺ​សរសៃ​កាបូ​ន ដើម្បី​ស្ថាបនា​គ្រោង​យន្តហោះ​។​ ​ក្នុង​ករណី​ជា​ច្រើន បណ្តា​វត្ថុ​ធាតុ​សំយោគ​ទាំងនេះ បាន​ជំនួស​ឲ្យ​លោហ​ចម្រុះ​ក្នុង​បណ្តា​ផ្នែក​យន្តហោះ​សម័យ​ទំនើប​។ ​យន្តហោះ B-2 Spirit ត្រូវបាន​ផលិត​ដោយ​ប្រើ​វត្ថុ​ធាតុ​សំយោគ​ជិត ៨០% ក្នុងនោះ​ស្ទើរតែ​ទាំងអស់​គឺជា​សរសៃ​កាបូ​ន ពិសេស​គឺ​នៅ​ត្រង់​ស្លាប​ដែល​អាច​លា​ចេញ និង​ទាញ​ចូល​ក៏​ដូចជា ធុង​ប្រេងឥន្ធនៈ​ធំ​បំផុត សុទ្ធសឹង​ធ្វើ​ដោយ titanium និង...

រថយន្ត starex កែច្នៃ​ខុស​លក្ខណ​បច្ចេកទេស និង​ដឹក​សំពីងសំពោង ត្រូវ​ឃាត់ទុក

​កំពង់ចាម ៖ រថយន្ត​១​គ្រឿង​ផលិត​នៅ​ប្រទេស​កូរ៉េ ម៉ាក starex ដែល​ម្ចាស់​របស់​វា​បាន​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ដឹក​អីវ៉ាន់​សំពីងសំពោង បង្ក​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ចរាច​រណ៍ ត្រូវបាន​កម្លាំង​សណ្ដាប់ធ្នាប់​ចរាចរណ៍​ស្រុក​ជើងព្រៃ និង​កម្លាំង​ចរាចរណ៍​ខេត្ត​កំពង់ចាម ចាប់​ឃាត់​ទុក នៅ​ម៉ោង ១១​ព្រឹក ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៥-៧៦ ភូមិ​សង្កែ​ពង ឃុំ​ស្រម៉រ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។ ​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​កម្លាំង​ជំនាញ​សណ្ដាប់ ធ្នាប់​ចរាចរណ៍​ស្រុក​ជើងព្រៃ សហការ​ជាមួយ​កម្លាំង​ចរាចរណ៍​ខេត្ត...

សំរាម​កក​ក្នុង​ពោះ​ប្រឡាយ​កំរាស់​ជាង​៣​ម៉ែត្រ ក្រោយ​ការរុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​ស្ម័គ្រចិត្ត​នៅ​ប្រឡាយ​ស្ទឹងមានជ័យ​

​ភ្នំពេញ​៖ ពិតជា​មិន​គួរ​អោយ​ជឿ ប៉ុន្តែ​អ្វីៗ​វា​បាន​កើតឡើង​រួចទៅហើយ នោះ​គឺ​សំរាម​បាន​កក​ក្នុង​ពោះ​ប្រឡាយ​កំរាស់​ជាង​៣​ម៉ែត្រ ក្រោយ​ពី​ការរុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​ស្ម័គ្រចិត្ត​នៅ ប្រឡាយ​ស្ទឹងមានជ័យ​ជាង​១០០​គ្រួសារ​រួច​មក​។​ ​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អោយដឹងថា​ សំរាម​ជាច្រើន​នៅ​កក​ក្នុង​ពោះ​ប្រឡាយ កម្រាស់​ពី ២,៥​ម៉ែត្រ ទៅ ៣,៥​ម៉ែត្រ ដែល​បង្ក​អោយ​មាន​ការ​កកស្ទះ​ចរន្ត​ទៅ​ហូរ​និង​ជាដើម​ចម​បង្កអោយមាន​ការលិចលង់​កន្លងមក​នោះ​។ មន្ត្រី​ដ​ដែរ​បាន​អោយដឹងទៀតថា ប្រជាពលរដ្ឋ​ចំនួន ១៦៦​គ្រួសារ បាន​ស្ម័គ្រចិត្ត​រុះរើ​លំនៅដ្ឋាន​លើ​ពោះ​ប្រឡាយ​ស្ទឹងមានជ័យ​ដើម្បី​អោយ​អាជ្ញាធរ​សាងសង់​ប្រឡាយ​បេតុង​ថ្មី ភ្ជាប់​ពី​ទ្វារ​ទឹក​ដើម​ស្លែង​ផ្លូវ​លេខ ៣៧១ មក​ប្រឡាយ​នៅ​ស្ពាន​ស្ទឹងមានជ័យ ហើយ​ខណៈ​រុះរើ​ផ្ទះសំបែង​រួច​ដាក់​គ្រឿងចក្រ​ចូល​ស្តារ ទើប​បាន​ដឹងថា សំរាម​បាន​កក​ក្នុង​ពោះ​ប្រឡាយ​កំរាស់​ពី​២.៥​ម៉ែត្រ ទៅ ៣.៥​ម៉ែត្រ...
- Advertisment -

Most Read

×