Sunday, May 31, 2026

Yearly Archives: 2018

បន្ទប់ Gym ញូវយ៉ក ទាក់ទាញ​សិក្ខាកាម​ដោយ​ការហ្វឹកហាត់ “​ននលគក​”

​ចំពោះ​បន្ទប់​ហ្វឹកហាត់ Hanson Fitness នៅ​បុរី​ញូវយ៉ក អាមេរិក ការ​ជម្រុះ​ចោល​សម្លៀកបំពាក់ ដើម្បី​ហាត់ gym ពុំមែន​គ្រាន់តែ​ជា​គោល​គំនិត​ប៉ុន្ណោះ​ទេ ជា​បំណងប្រាថ្នា​មួយ​។​ ​ចាប់តាំងពី​ថ្ងៃ ៥/១ Hanson បាន​រៀបចំ​នូវ​មេរៀន​ហ្វឹកហាត់ ដែល​ឥទ្ធិពល​ដល់​ការ​សម្រក​ទម្ងន់​រាងកាយ តាមរយៈ​ការពង្រឹង​តំបន់​សាច់ដុំ​នៅ​ត្រគាក ពោះ និង​តំបន់​ស្មា​។ គោលដៅ​នៃ​មេរៀន​ទាំងអស់នេះ ធ្វើ​ឲ្យ​សិក្ខាកាម​កាន់តែ​មាន​ជំនឿ​លើ​សរីរាង្គ​របស់​ខ្លួន ពេលដែល​ពួកគេ​ពុំ​ស្លៀកពាក់​អ្វី​សោះ​នោះ​។​ Gym អាក្រាតកាយ​ជួយ​ឲ្យ​អ្នកហាត់​ពិនិត្យមើលរា​ង​កាយរ​បស់ខ្លួន​ច្បាស់លាស់​ជាង​មុន​ ​ស្រ​ដៀង​នឹង​បន្ទប់​ស្ទីម ការហ្វឹកហាត់ នឹង​ធ្វើឲ្យ​អ្នក​ចេញ​ញើស​យ៉ាងខ្លាំង ហើយ​ការ​ដែល​ពុំ​មាន​សម្លៀកបំពាក់​ជាប់​ខ្លួន...

ស្នើ​ឲ្យ​បញ្ចប់​ការងារ​នីតិវិធី​ក្នុង​ការចុះបញ្ជី​ដីធ្លី និង​ដោះស្រាយ​វិវាទ​ដីធ្លី​

សៀមរាប​៖ អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ណែនាំ​ឲ្យ​មន្ទីរ​រៀបចំ​ដែនដី ពង្រឹង​ប្រសិទ្ធភាព គុណភាព សេវា​សុ​យោ​ដី និង​សំណង់​ជូន​ប្រជាពលរដ្ឋ បញ្ចប់​ការងារ​នីតិវិធី​ក្នុង​ការចុះបញ្ជី​ដីធ្លី ជា​ពិសេស​ជំរុញ​ការដោះស្រាយ​វិវាទ​ដីធ្លី​។​ ​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៨ នៅ​រដ្ឋបាល​ខេត្ត​សៀមរាប មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី បាន​បិទ​អង្គសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក លី សំរិទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។ លោក...

“​គ្រូ​ធ្មប់” Mexico ទស្ស​ទាយ​ស្ថានការណ៍​អាមេរិក​-​កូរ៉េខាងជើង ឆ្នាំ​២០១៨

​អ្នក​មនោ​វិទ្យា​សញ្ជាតិ Mexico Antonio Vazquez, ឲ្យដឹងថា ចំណងទាក់ទង​រវាង​អាមេរិក​-​កូរ៉េខាងជើង នឹង​មាន​កើតឡើង​រឿង​ដែល​នឹក​ស្មាន​ពុំ​ដល់ ហើយ​ពុំ​ដូច​នឹង​ការគិត​របស់​មនុស្ស​ភាគច្រើន​នៅ​ឆ្នាំ ២០១៨​នេះ​។​ ​លោក​មាន​រហស្សនាម​ថា "​គ្រូធ្មប់​ដ៏​មហិមា​" គឺជា​អ្នក​មនោ​វិទ្យា​ដ៏​ល្បីល្បាញ​នៅ Mexico​។ លោក​បាន​លើកឡើង​នូវ​ការព្យាករណ៍​រៀងរាល់​ដើម​ឆ្នាំ​ថ្មី​ម្តងៗ ជុំវិញ​ប្រធានបទ​ជាច្រើន​តាំងពី​នយោបាយ​រហូត​ដល់​កីឡា​របស់​ពិភពលោក​។​ ​ឆ្នាំនេះ​ក្នុង​ស្ថានភាព​ដែល​ឧបទ្វីប​កូរ៉េ​កាន់តែ​ឡើង​កម្តៅ​នោះ គ្រូធ្មប់​រូបនេះ បាន​ធ្វើ​ការព្យាករណ៍​ពី​ស្ថានការណ៍​រវាង​អាមេរិក និង​កូរ៉េខាងជើង​។ លោក​លើកឡើង​ថា ៖ ពុំ​មាន​អ្វី​ត្រូវ​បារម្ភ​ជ្រុល​ចំពោះ​សង្គ្រាមពាក្យសម្តី​រវាង​ប្រធានាធិបតី​អាមេរិក Donald Tump និង​មេដឹកនាំ​កូរ៉េខាងជើង Kim...

ពន្លឺ​ចម្លែក​កណ្តាល​អាធ្រាត បង្ក​ការបារម្ភ និង​ភ័យខ្លាច​នៅ​កូ​ឡំប៊ី​

​លំហ​វេហា​ងងឹត​សូន្យឈឹង នៅ​កូ​ឡំប៊ី ស្រាប់តែ​លេចឡើង​នូវ​ពន្លឺ​ចម្លែក បំភ្លឺ​ប្រជុំជន Ocana ទាំងមូល រួច​រលាយ​បាត់​ស្រមោល​ទៅ​វិញ​។ រឿង​នេះ​បាន​ធ្វើឲ្យ​ប្រជាជន រួម​ទាំង​រដ្ឋ​អំណាច​ផង ពិតជា​មាន​កង្វល់​ភ័យខ្លាច ព្រោះ​ពុំ​ដឹងថា ជា​អ្វី​។ ដុំ​ភ្លើងពណ៌​លឿង​ដ៏​ធំ​ភ្លឺចិញ្ចាចចិញ្ចែង បាន​ហោះ​រំលង​ផ្ទៃមេឃ នៃ​ប្រជុំជន Ocana ក្នុង​អំឡុង​ពេល​ប៉ុន្មាន​នាទី រួច​រលាយ​បន្តិច​ម្តងៗ រហូត​បាត់ស្រមោល​នៅ​ឯ​ជើងមេឃ​។​ ​សាក្សី​ឲ្យដឹងថា ពន្លឺ​ចម្លែក​នេះ​បាន​បាត់ស្រមោល​ពេលទៅដល់​ជិត​ប្រជុំជន Aguas Claras​។​ ​មនុស្ស​ជាច្រើន​បាន​ទាញ​ទូរស័ព្ទ​ថត​យក​បាន​នូវ​បាតុភូត​ចម្លែក​លេចឡើង​កណ្តាល​រាត្រី​នេះ​។ Clip ទាំងនោះ​បាន​ចែករំលែក​រាលដាល​ក្នុង​ល្បឿង​យ៉ាង​លឿន​លើ​បណ្តាញ​សង្គម​។​ ​ពន្លឺ​ចម្លែក​រំលង​ប្រជុំជន​កណ្តាលរាត្រី​ ​ក្នុង...

ពង្រឹង​គម្រោង​ទ្រទ្រង់​ជីវភាព​ប្រជា​សហគមន៍ ក្នុង​តំបន់ការពារធម្មជាតិ ខេត្ត​ព្រះវិហារ​និង​កំពង់ធំ​

​ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ​៖ ការចែក​សម្ភារៈ​ជា​ស្បៃ គ្រាប់ពូជ​បន្លែរ​ជាច្រើន​ដល់ដៃ​ប្រជា​សហគមន៍ ធ្វើឡើង​ក្នុង​គោលបំណង លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​តំបន់​ការពារ ធម្មជាតិ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ផលិតកម្ម​កសិកម្ម​គ្រួសារ​។​នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ខៀវ បូរិន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​ក្រសួងបរិស្ថាន​។ ​នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៨ លោក សូ ខន​ឬ​ទ្ធីគុណ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ចែក​សម្ភារៈ​ជា​ស្បៃ​ខៀវ និង​គ្រាប់ពូជ​បន្លែ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ​។ ​លោក សូ ខន​ឬ​ទ្ធីគុណ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​លើកឡើង​ថា​៖...

ធ្លាក់​បា​ឡុង​នៅអេ​ហ្ស៊ី​ប បណ្តាល​ឲ្យ​អ្នកទេសចរ​ម្នាក់​ស្លាប់

បា​ឡុង​មួយ​ដែល​មាន​អ្នកជិះ​ចំនួន ២០​នាក់​បាន​ធ្លាក់ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ នៅ​ទីក្រុង Luxor ប្រទេស​អេ​ហ្សី​ប បណ្តាល​ឲ្យ​អ្នកទេសចរ​ម្នាក់​ស្លាប់ និង​ជា​ច្រើន​អ្នក​ទៀត​រងរបួស​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អាជ្ញាធរ​អាកាសចរណ៏​ស៊ីវិល និង​ក្រុមហ៊ុន​បា​ឡុង ហើយ​ត្រូវ​ចុះ​ផ្សាយ​ដោយ CNN នៅ​ថ្ងៃ​សៅ​រិ៍នេះ​។​ ​បើ​តាម​ការបញ្ជាក់​របស់​ក្រុមហ៊ុនបា​ឡុង​ឈ្មោះ Sindbad បាន​បញ្ជ​ក់ថា អ្នកទេសចរ​ម្នាក់​ដែល​ស្លាប់​ក្នុង​ហេតុ​ការណ៏​ធ្លាក់បា​ឡុង​នោះ​ជា​ជនជាតិ​អូស្ត្រាលី ភេទ​ប្រុស​។​ ​លោក Hany Al-Sayyed អ្នក​គ្រប់គ្រង​របស់​ក្រុមហ៊ុន បាន​និយាយថា បា​ឡុង​បាន​ត្រៀម​ខ្លួន​ចុះចត​រួចរាល់​នៅ​ម៉ោង ៦ និង...

អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង រង​ការចោទប្រកាន់​បន្ថែម​ពីបទ ទទួល​សំណូក​យ៉ាងច្រើន​

ការិយាល័យ​អយ្យការ​សង្កាត់​កណ្តាល ក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃ​ទី ៤/១ បាន​ធ្វើ​ការចោទប្រកាន់​បន្ថែម​នូវ​បទល្មើស​ទទួល​សំណូក​ចំពោះ​អ្នកស្រី Park Geun-hye ។ តាម​ស្ថាប័ន​នេះ អតីត​នាយក​ស្ថាប័ន​ចារកម្ម​ជាតិ (NIS) ៣​រូប បាន​សារភាព​ថា អ្នកស្រី Park បាន​ទទួល​លុយ​របស់ NIS ២០០​លាន​វ៉ុន ក្នុង​១​ខែ​។ សរុប​ទឹកប្រាក់​ដែល​អ្នកស្រី Park ទទួល​របស់ NIS អំឡុង​ពេល​កាន់តំណែង...

ក្រសួង​បរិស្ថាន​លើកកម្ពស់​សមត្ថភាព​មន្ត្រី​វ័យក្មេង​តាមរយៈ​កសាង​ចំណេះដឹង​ជំនាញ និង​លទ្ធភាព បំពេញការងារ​

ការលើកកម្ពស់​នូវ​ចំណេះដឹង ជំនាញ​បន្ថែម​ដល់​មន្ត្រីរាជការ​ក្រសួង​បរិស្ថាន ជា​ពិសេស​មន្ត្រី​វ័យក្មេង ក្រសួង​បរិស្ថាន គឺជា​កាតព្វកិច្ច​សំខាន់​របស់​ស្ថាប័ន នៅក្នុង​ការធ្វើ​ទំនើបកម្ម​ក្រសួង ដើម្បី​ឆ្លើយតប​ទៅនឹង កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រីរាជការ​។​ ​ក្នុង​គោលបំណង​លើកកម្ពស់ សមត្ថភាព​មន្ត្រី​វ័យក្មេង​ក្រសួង តាម រយៈ​កសាង​ចំណេះដឹង ជំនាញ និង​លទ្ធភាព​បំពេញការងារ ការផ្លាស់ប្តូរ​នូវ​អាកប្បកិរិយា ផ្នត់គំនិត និង​ឥរិយាបថ អោយ​ក្លាយខ្លួន​ជា​អ្នកទទួលខុសត្រូវ និង​ជា​អ្នកគ្រប់គ្រង​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធ ផល​ដល់​ស្ថាប័ន នេះ​ជា​ប្រសាសន៍​លើក​ឡើង របស់លោក ផៃ ប៊ុន​ឈឿន...

ជំរុញ​ឲ្យ​ពង្រឹង​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ចុះ​បិទ​អាជីវកម្ម​កុងស៊ីបញ្ចាំ​ដែល​គ្មាន​ច្បាប់​

​ភ្នំពេញ​៖ គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​សុក្រ ៤​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៨ បាន​បើក​កិច្ចប្រជុំ​មួយ ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច​និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ដើម្បី​ដាក់ចេញ​ជា​វិធានការ​ថ្មីៗ​ទៀត​លើ​ការពង្រឹង​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ ជម្រុញ​ការចុះ​បិទ​អាជីវកម្ម​កុងស៊ីបញ្ចាំ​ដែល​គ្មាន​ច្បាប់​និង​ការជំរុញឲ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ទាំ​អស់​គ្នា​។​ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​នោះ​បាន​លើកឡើង​ថា ការបើកឲ្យ​មាន​កិច្ច​​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ នេះ​ឡើង​ដោយ​ផ្តោត​សំខាន់​លើ​ការពង្រឹង​សន្តិសុខ សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​កិច្ចការពារ​សន្តិសុខ...

ត្រាំ ស្នើសុំ​ថវិការ ៣៣​ពាន់​លាន​ដុល្លារ ដើម្បី​សង់​ព្រំដែន​

​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានបង្ហាញ​ប្លង់​មេ​របស់​ខ្លួន​ដើម្បី​សាងសង​ព្រំដែន ដោយ​វា​នឹង​ត្រូវ​ចំណាយ​ថវិការ​រហូតដល់ ៣៣​ប៊ីលាន (៣៣​ពាន់​លាន​ដុល្លារ​)​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន​អាមេរិច CNN នៅ​ថ្ងៃ​សៅរ៍​ទី ៦​នេះ​។​ ​ក្នុងចំណោម​ថវិការ ៣៣​ពាន់​លាន​ដុល្លារ​នេះ ១៨​ពាន់​លាន​នឹង​ត្រូវ​ចំណាយ​លើ​ការសាងសង​ជញ្ជាំង​ព្រំដែន ចំនែក ១៥​ពាន់​លាន​ទៀត​នឹង​ត្រូវ​ចាយ​លើ​បច្ចេកវិទ្យា បុគ្គលិក និង​ការត្រៀម​ចំណាយ​ផ្សេងៗ​។​ ​បើ​តាម​ឯកសារ​គយ និង​ការ​ការ​ព្រំដែន​បានឲ្យដឹងថា ថវិការ ១៨​ពាន់​លាន​ដុល្លារ​នឹងត្រូវ​ចាយ​លើ​ការសាងសង​ជញ្ជាំង​ព្រំដែន​ចំងាយ ជិត ១.១១៦​គីឡូម៉ែត្រ (៧២២​ម៉ា​យល៏​)​។​ ​សូម​រំលឹក​ផង​ដែរ​ថា ក្នុង​កំឡុង​យុទ្ធនាការ​បោះឆ្នោត​ក្នុង​ឆ្នាំ...
- Advertisment -

Most Read

×