Sunday, May 31, 2026

Yearly Archives: 2018

អា​មេ​រិច កោះ​ប្រជុំ​លើ​បញ្ហា​ការតវ៉ា​នៅ​អ៊ីរ៉ង់ តែ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ជាច្រើន រិះគន់​អា​មេ​រិច​ថា ជ្រៀត​ជ្រែង​ចូល​កិច្ចការ​ផ្ទៃក្នុង​អ៊ីរ៉ង់​

​ប្រទេស​រុស្សី​បាន​រិះគន់​លើ​អា​មេ​រិច​យ៉ាងខ្លាំង ក្រោយពេល​មហាអំណាច​យោធា​ពិភពលោក​នេះ​បាន​កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជុំវិញ​ការតវ៉ា​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​។​ ​ឯកអគ្គរដ្ឋទូត​រុស្សី ប្រចាំ​អង្គការ​សហប្រជាជាតិ លោក Vassily Nebenzia បាន​និយាយថា ការ​ទាញ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ​ឲ្យ​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ចការ​ផ្ទៃក្នុង​របស់​អ៊ីរ៉ង់ គឺជា​ការបំផ្លាញ​ស្ថាប័ន​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​។​ ​កាល​ពី​ខាងដើម ឯកអគ្គរដ្ឋទូត​អា​មេ​រិច​ប្រចាំ​អង្គការ​សហប្រជាជាតិ អ្នកស្រី Nikki Haley បាន​សរសើរ​ទៅដល់​ការនាំគ្នា​បាតុកម្ម​របស់​ប្រជាជន អ៊ីរ៉ង់ ថា ជា​ការបង្ហាញ​ពី​ភាពក្លាហាន​របស់​ប្រជាជន​។​ ឯកអគ្គរដ្ឋទូតអាមេរិចប្រចាំអង្គការសហប្រជាជាតិ អ្នកស្រី Nikki Haley ជជែកជាមួយនឹងឯកអគ្គរដ្ឋទូតរុស្សី Vassily Nebenzia មុនពេលកិច្ចប្រជុំធ្វើឡើង ​ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​ប្រទេស​អ៊ីរ៉ង់...

នៅ​ភ្នំពេញ ឃាត់​យានយន្ដ​បើកបរ​បញ្ច្រាសទិស មិន​ពាក់​មួកសុវត្ថិភាព មិន​ដាក់​កញ្ចក់ ចំនួន​៤៧៨​គ្រឿង

​ភ្នំពេញ​៖ យុទ្ធនាការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍ ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៨​នេះ នៅក្នុង​រាជធានី​ភ្នំពេញ នគរបាល បាន​ឃាត់​យានយន្ដ​បើកបរ​បញ្ច្រាសទិស មិន​ពាក់​មួកសុវត្ថិភាព មិន​ដាក់​កញ្ចក់ ចំនួន​៤៧៨​គ្រឿង ក្នុង​នោះ​រថយន្ដ​ចំនួន​៧​គ្រឿង ម៉ូតូ​ចំនួន​៤៣៤​គ្រឿង និង​រ៉ឺម៉ក​កង់​បី​ចំនួន​៣​គ្រឿង​។​ ​នគរបាល បាន​បន្ថែមទៀតថា លទ្ធផល​ត្រួតពិនិត្យ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​កម្ពុជា ថ្ងៃទី​៥​មករា កម្លាំង​នគរបាល​បាន​ត្រួតពិនិត្យ​យានយន្ដ លើ​មធ្យោបាយ​ចូល​គោលដៅ ចំនួន​៥៣៦៥​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​៦៤​ភាគរយ មធ្យោបាយ​ល្មើស ចំនួន​៧៦៨​គ្រឿង...

ចិន​សន្យា​កាត់បន្ថយ​ការផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ​ឲ្យ​កូរ៉េខាងជើង​

​ប្រទេស​ចិន​បានឲ្យដឹងថា នឹង​កាត់បន្ថយ​ប្រេងឥន្ធនៈ និង​លោហធាតុ​ឲ្យទៅ​កូរ៉េខាងជើង បន្ទាប់​ពី​ប្រធានាធិបតី Donald Trump ព្រមាន​ថា ចាប់​បាន​ភស្តុ​តា​ពី​លួ​បង្ហូរ​ប្រេង​ឲ្យ​កូរ៉េខាងជើង​។​ ​នៅ​ថ្ងៃ​ទី ៥/១ ក្រសួង​ពាណិជ្ជកម្ម​ចិន​ប្រកាសថា ប្រទេស​នេះ​នឹង​កាត​បន្ថយ​ការនាំ​ចេញ​ប្រេង​ឆៅ ផលិត​ប្រេង​កែច្នៃ ដែក​ថែប និង​បណ្តា​លោហធាតុ​ដទៃ​ទៀត​ទៅ​កាន់​កូរ៉េខាងជើង សំដៅ​អនុវត្ត​បណ្តា​វិធានការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​អង្គការសហប្រជាជាតិ​ចំពោះ​ក្រុង​ព្យុង​យ៉ាង​។ សេចក្តីប្រកាស​នេះ​ឲ្យដឹងថា ការសម្រេចចិត្ត​ខាង​លើ នឹង​មាន​សុភ​ពល​ភាព​ពីថ្ងៃ ៦/១ តទៅ​។​ ​សកម្មភាព​ខាង​លើ​របស់​ចិន ត្រូវបាន​អនុវត្ត​បន្ទាប់ពី​ក្រុម​សន្តិសុខ UN នៅ​ខែ​មុននេះ បាន​ឯកភាព​អនុម័ត​សេចក្តីសម្រេច​ចិត្ត​ថ្មី...

ឆេះ​រថយន្ត​កូរ៉េ ១​គ្រឿង របួសធ្ងន់​មនុស្ស ២​នាក់​ទាំង​ព្រឹក​នៅ​តាម​ផ្លូវជាតិ​លេខ​៤

​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់ បានឲ្យដឹងថា មាន​រថយន្ត​កូរ៉េ ១​គ្រឿង បាន​ឆេះ បន្ទាប់ពី​បាន​ប៉ះគ្នា​ជាមួយ​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៦ ខែ​មករា ឆ្នាំ​២០១៨​។​ ​នគរបាល​អោយ​ដឹងថា ភ្លាមៗ​បន្ទាប់​ពី​រថយន្ត​កូរ៉េ ១​គ្រឿង​ត្រូវ​ភ្លើង​ឆេះ​នេះ ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ របស់​នគរបាល ស្រុក​ព្រៃនប់ បាន​មក​ជួយ​ពន្លត់​ទាន់ពេល បន្ទាប់​ពី​រថយន្ត​នេះ បាន​បុក​បះ ជាមួយ​រថយន្ត​ធន់​ធំ ១​គ្រឿង​ទៀត ក្នុង​ទិសដៅ​បញ្ច្រាស់​គ្នា​។​ ​ហេតុការណ៍​នេះ បាន​បណ្តាលអោយ​មាន​មនុស្ស​ចំនួន ២​នាក់...

រថយន្ត​ទំនើប បើក​ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ បុក​យុវជន​៣​នាក់​ស្លាប់ នៅ​ក្រុង​តាខ្មៅ​

​ខេត្ត​កណ្ដាល ៖ ករណី​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​រថយន្ត​សេរី​ទំនើប LANDROVER​មួយគ្រឿង បាន​បើក​បុក​ម៉ូតូ​មួយ​គ្រឿង​ខ្ទាត​អូស​ជាង​១០០​ម៉ែត្រ បណ្ដាល​ឱ្យ​យុវជន​៣​នាក់​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ ។​ ​នគរបាល​ក្រុង​តាខ្មៅ បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ​នេះ កើតហេតុ​ថ្ងៃ​សុក្រ ៤ រោច ខែ​បុស្ស ឆ្នាំ​រកា​ ​នព្វ​ស័ក ពុទ្ធ​សករាជ ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​២០​នាទី កើតហេតុ​នៅ​ចំណុច​ខាងកើត ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំពង់​សំណាញ់ ប្រហែល​១០០​ម៉ែត្រ លើ​ផ្លូវ​លេខ​១១៥...

ឆ្នាំ​២០១៨ ស៊ីម៉ាក​ត្រូវការ​ថវិកា​២០​លាន​ដុល្លារ ដើម្បី​បោសសំអាត​ចំការ​មីន​និង​ចំការ​គ្រាប់បែក​ចង្កោម​ចំនួន​១១៧ គីឡូម៉ែត្រ

ភ្នំពេញ​៖ នៅ​ឆ្នាំ​២០១៧ ស៊ីម៉ាក់​បាន​រុករក និង​កម្ទេច​ចោល​នូវ​គ្រាប់​គ្រប់​ប្រភេទ​អស់ ៤០,៩១៤​គ្រាប់ ដោយ​បាន​រំដោះ​ផ្ទៃ​ដី​ជាង​១១០​គីឡូម៉ែត្រ​ក្រឡា ហើយ​សម្រាប់​ការងារ​បន្ត​នៅ​ឆ្នាំ​២០១៨ ស៊ីម៉ាក​នឹង​ខិតខំរ​ដោះ​ផ្ទៃដី​មាន​មីន គ្រាប់បែក​ចង្កោម និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ឲ្យបាន ចំនួន​១១៧ គីឡូម៉ែត្រ ដោយ​ត្រូវការ​ថវិកា ២០​លាន​ដុល្លារ​។​ ​នៅ​សុក្រ​ទី​៥ ខែ​មករា ឆ្នាំ​២០១៨ ត្រូវ​នឹង​៤​រោច​ខែ​បុស្ប ព​.​ស ២៥៦១ នៅ​ទីបញ្ជាការ​ស៊ីម៉ាក់​ភ្នំពេញ មានការ​ប្រជុំ​បូក​សរុប​ការងារ​ឆ្នាំ​២០១៧ និង​ផ្សព្វផ្សាយ​ផែនការ​ឆ្នាំ​២០១៨​។ ការប្រជុំ​នេះ​មាន​ការចូលរួម​ពី​គ្រប់​កងឯកភាព​ចំណុះ​អង្គភាព​ស៊ីម៉ាក់​។​ ​លោក ហេង...

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដាក់​វិធានការ​លុបបំបាត់​ចោល​ប៉ុស្ដិ៍​ត្រួតពិនិត្យ ដើម្បី​លើកស្ទួយ​ជីវភាព​ប្រចាំថ្ងៃ​ដោយ​ភាពកក់ក្តៅ គ្មាន​ការរំខាន​

ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៨​នេះ ចេញ​សេចក្ដីណែនាំ ស្ដីពី​ការលុបបំបាត់​ប៉ុស្ដិ៍​ត្រួតពិនិត្យ នៅ​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា​។​ ​តាម​សេចក្ដីណែនាំ​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ដែលមាន​៥​ចំណុច​នោះ បានបញ្ជាក់​ថា ការ​ដាក់​ពង្រាយ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ផ្លូវគោក ផ្លូវទឹក​ក្នុង​ផ្ទៃ​ប្រទេស ដែល​សម្រេច​អនុញ្ញាត​ដោយ​អាជ្ញាធរ​រដ្ឋបាល​រាជធានី ខេត្ត ក៏ដូចជា​ការប្រើប្រាស់​លិខិត​ឧទ្ទេស​នាម​របស់​ក្រសួង ស្ថាប័ន​ជំនាញ ពាក់ព័ន្ធ​មួយចំនួន​ដើម្បី​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ បាន​បង្កើតឲ្យមាន​ការត្រួត​ពិនិត្យ​ច្រើន​ទីតាំង...

មកជួបជាមួយអង្គការ Hand Angels ៖ ផ្តល់​សេវា​ផ្លូវ​ភេទ​​ជូន​ដល់​ជនពិការ​ដល់​ទីកន្លែង (មាន​វីដេអូ​អនុវត្ត)

ជាការ​ពិតណាស់ ខណៈ​មនុស្ស​មួយចំនួន អាច​សម្រេច​កាម​ដោយ​ខ្លួនឯង​នៅ​គ្រប់ពេល​បាន​នោះ តែ​ក៏មាន​អ្នក​ដែល​ពុំ​អាច​​ធ្វើ​ទៅរួច ដោយសារ​កាយសម្បទារ​របស់​ពួកគេ​ជួប​បញ្ហា (​ពិការ​) ធ្ងន់ធ្ងរ ។ ប៉ុន្តែ អរគុណ​ដល់​ក្រុម​សប្បុរសធម៌​មួយ​នៅ​តៃវ៉ាន់ ដែលមាន​ឈ្មោះថា «Hand Angels» មាន​តួនាទី​ស្ម័គ្រចិត្ត​ជួយផ្តល់​បទពិសោធន៍ ដែល​ធ្វើ​ឲ្យ​ជនពិការ​ធ្ងន់ធ្ងរ​បាន​រសាយ​ចិត្តជា​មួយ​សេវាកម្ម​ផ្លូវភេទ​របស់​ពួកគេ ។​ ​គួរ​បញ្ជាក់ថា អង្គការ Hand Angels នេះ ត្រូវបាន​បង្កើតឡើង​ដោយ​បុរស​ពិការ​ម្នាក់​ឈ្មោះ Vincent ដែលជា​ជនពិការ​ដោយសារ​ជំងឺ​គ្រុន​ស្វិតដៃជើង បន្ទាប់ពី​រយៈពេល...

ល្បែង​ឈូង​

​ល្បែង​ឈូង ជា​ល្បែង​មួយ​ម្យ៉ាង​របស់​មនុស្ស​កំលោះ​ក្រមុំ ឬ​មនុស្ស​ចំណាស់ៗ​ប្រុស​-​ស្រី ទូទាំង​កម្ពុជរដ្ឋ គេ​តែង​លេង​នៅវេលា​យប់​ខែភ្លឺ ក្នុង​រដូវ​ចូលឆ្នាំថ្មី (​ខែចេត្រ​-​ពិសាខ​) ។ គេ​ចែកគ្នា​ជា ២ ពួក ប្រុស​មួយ​ពួក ,​ស្រី​មួយ​ពួក។ ក្នុង​មួយ​ពួកៗ​មាន​គ្នា​ចំនួន​ពី ១០ នាក់ ឬ ២០ នាក់​ឡើងទៅ ឈរ​ត្រៀម​ជា​ពីរ​ជួរ ទល់មុខ​គ្នា ឃ្លាត​ពីគ្នា​ប្រមាណ​ជា ៨ ឬ...

បុរស​ម្នាក់ នាំ​សង្សារ​ទៅ​រួម​រ័ក្ស​ហើយ លួច​យក​ម៉ូតូ​នាង គេចខ្លួន​បាន​១​ខែ ត្រូវ​ប៉ូលិស​ចាប់ខ្លួនបាន​

ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវបាន​នារី​ជា​សង្សារ​ប្តឹង​នគរបាល​ខណ្ឌ​សែន​សុខ​អោយ​ចាប់ខ្លួន​ពីបទ​លួច​ម៉ូតូ ប្រព្រឹត្ត​កាលពី​រំលងអធ្រាត្រ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ និង​ឃាត់ខ្លួន​បាន​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៨ ក្រោយ​គេចខ្លួន​បាន​១​ខែ​រួចមក​។​ ​បុរស​ជាប់ចោទ​ខាងលើ​ឈ្មោះ ចាន់ ណា​វុ​ឌ្ឍ ហៅ​មី អាយុ​៣០​ឆ្នាំ គ្មាន​មុខរបរ​ពិត មាន​ទីលំនៅ​ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​(​ភ្នំពេញ​)​។​ ​ប៉ូលិស​និយាយថា ជនសង្ស័យ​នេះ​ត្រូវបាន​ចាប់ខ្លួន​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ អ៊ុន ស្រី​ណែ​ត អាយុ​២២​ឆ្នាំ មុខរបរ​ច្រៀង​កំដរ​ភ្ញៀវ​នៅ​ក្លឹប​ខារ៉ាអូខេ ប៊ែ​ស្តារ និង​មាន​ទីលំនៅ...
- Advertisment -

Most Read

×