Sunday, May 31, 2026

Yearly Archives: 2018

យុវជន​ផ្តាច់​សារជាតិ​ញៀន នៅ​មជ្ឈមណ្ឌល​កែប្រែ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទទួល​អំណោយ​សប្បុរសជន

​បន្ទាយមានជ័យ ៖ យុវជន​ផ្តាច់​សារជាតិ​ញៀន​នៅ​មជ្ឈមណ្ឌល​កែប្រែ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បានទទួល​អំណោយ​ពី​ព្រះសង្ឃ​និង​សប្បុរសជន​នានា​។​ សប្បុរសជន​ទាំងនោះ​រួមមាន ព្រះគ្រូ​ឧ​ត្ត​ម​សីល​ញ្ញាន ព្រះ​រាជាគណៈ ធុល សុធា ព្រះ​មេគុណ​ខេត្ត ព្រះគ្រូ​សិរី​បុ​ញ្ញោ សយ ចាន់ថន ចៅអធិការ​វត្ត​ខ្មែរ​ពុទ្ធភូមិ​ជាយដែន លោក យិន យឿន ប្រធាន​មន្ទីរ​ធម៌​ការ និង​សាសនា​ខេត្ត រួមទាំង លោកស្រី ជាវ ងួន​ហួយ និង​ក្រុមគ្រួសារ ។​ លោក​ឧត្ដមសេនីយ៍ត្រី បោ​ន...

ពី​រថយន្ត​ដែល​លួច​នាំចូល​ពី​ប្រទេស​ថៃ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​មាន់​រស់​និង​ស៊ុតមាន់​

បន្ទាយមានជ័យ ៖ មន្ត្រី​ជំនាញ​ពេទ្យសត្វ​សហការ​ជាមួយ​យោធា​ព្រំដែន​និង​សមត្ថកិច្ច​នគរបាល​បាន​បង្ក្រាបបាន​មាន់​រស់​និង​ស៊ុតមាន់​លួច​នាំចូល​ពី​ប្រទេស​ថៃ​តាមរយះ​រថយន្ត​ដឹកទំនិញ​ពីរ​គ្រឿង​ត្រូវបាន​កាលពី​ព្រឹក​ថ្ងៃទី ៥ ខែ មករា ឆ្នាំ​២០១៨ ក្នុងភូមិ​សាស្ត្រ​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​។ លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ៖ នេះ​ជាការ​អនុវត្តន៍​ច្បាប់ និង​ទប់ស្កាត់​ហា​នី​យ​ភ័យ​ជម្ងឺឆ្លង​សត្វ​។ ហើយ​បង្វែរ​មក​លើកកម្ពស់​កា​រ​ចិញ្ចឹមសត្វ​ក្នុងស្រុក​របស់​ពលរដ្ឋ​កម្ពុជា​ទៅតាម​ផែនការ​ណែនាំ​របស់​អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ ក៏ដូចជា លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់​និង​នេសាទ ។ មន្ត្រី​ចម្រុះ​បានរ​ត្រួតពិនិត្យ​និង​ឈានដល់​ស្ទាក់​ចាប់បាន​រថយន្ត​ចំនួន ០២...

៩៩៩ -(​រូបភាព​ពី ៤១-៥០) សម្រាប់​ថ្ងៃទី ៦ ខែ មករា ឆ្នាំ​២០១៨

៤១.​បក្សី​មួយ​កំពុង​រៀន​ហោះហើរ​! ៤២.​ដាយ​ណូ​ស័​រ​នោះ​ពិតជា​ខ្ពស់ជាង​ភ្នំ​! ៤៣.​យាន​មនុស្ស​ក្រៅ​ភព​ធ្វើ​ពី​... ពពក​! ៤៤.​មច្ឆា​ក៏​វា​... ចេះ​ហោះ​ដែរ​! ៤៥.​តើ​នេះ​ជា​អ្នកប្រាជ្ញ Charles Darwin មែន​ទេ​? ៤៦.​វិចិត្រ Martín Feijoó ឲ្យ​ដឹងថា លោក​នឹង​បន្ត​មើល​ពពក​ផលិត​ជា​រូប​បែប​ស្រមើស្រមៃ​បន្តទៀត​! ៤៧.​វេជ្ជបណ្ឌិត​ហាម​ឲ្យ​តម​សាច់មាន់ បរិភោគ​បានតែ​សេះ​ប៉ុណ្ណោះ​! ៤៨.​ឥឡូវ​! ប្រាកដជា​បងប្អូន​ដឹងថា Hotdog ពុំ​ត្រឹមតែ​ជា​នំប៉័ង​ដាក់​សាច់ក្រក​ប៉ុណ្ណោះ​ទេ​! ៤៩.​បង​ឆ្កែ ពិតជា​គួរ​ឲ្យ​ស្រឡាញ់ តែ​សុំ​មុន​ហើយ ព្រោះ​ខ្ញុំ​ឃ្លាន​! ៥០.​ជឿ​ទេ​ថា នេះ​ជា​ក្អែ​ប​រស់នៅក្នុង​ទឹក​! នៅមានត (៥១-៦០) ​

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​អំណោយផល​ល្អ អ្នកធ្វើការ​ស៊ីប្រាក់ខែ នឹងមាន​ឱកាស​អះអាង​សមត្ថភាព​ខ្លួន​ចំពោះ​ថ្នាក់លើ​។ ថ្ងៃនេះ​មាន​ព័ត៌មាន​រីករាយ​អំពី​ការ​តម្លើង​ប្រាក់ខែ ឬ​រង្វាន់​ធំ​។ មនោសញ្ចេតនា មាន​ភាព​រីករាយ និង​សុភមង្គល​ជាមួយ​គូស្នេហ៍​។ ទិស​នាំ​លាភ ទិសនិរតី តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕ ​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ​។ រាសី​ចុះ​ទាប ហេតុនេះ​ការងារ​របស់​អ្នក​មិន​សម្រេចបាន​ដូច​ចិត្ត​។ លុយ​ចូល​តាម​ទ្វារ​មុខ របូត​ទៅវិញ​តាម​ទ្វារក្រោយ ត្រូវ​ចេះ​សម្រួលការ​ចំណាយ​ឲ្យ​សមស្រប​។ មនោសញ្ចេតនា...

មានឪបែបៗនេះ កូនប្រាកដស្លាប់! បុរសម្នាក់​​ចាប់​កូន​ស្រី​អារ.ក​យ៉ាង​សាហាវ ព្រោះ​ខឹង​នាង​ចំណាយ​ពេល​លេង Facebook ច្រើនពេក!

​ឪពុកម្តាយ​ទាំងឡាយ​តែងមាន​វិធី​ផ្សេងៗ​គ្នា ក្នុងការ​ប្រដែប្រដៅ ឬ ដាក់ពិន័យ​កូនៗ​របស់​ពួកគេ ។ ប៉ុន្តែ សម្រាប់​ឪពុក​ម្នាក់នេះ​វិញ បាន​ប្រព្រឹត្ត​ទង្វើ​ដ៏​ជ្រុល​ហួសហេតុ ដែល​ច្បាប់​ពុំ​អាច​ទទួលយកបាន ។ ​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ប្រុស​ម្នាក់​ដោយ​គ្រាន់តែ​មានឈ្មោះ​មួយ​ម៉ាត់​ថា Joi អាយុ ៤១ ឆ្នាំ បាន​ប្រើ​អំពើហិង្សា​ដ៏​ឃោរឃៅ មកលើ​កូនស្រី​របស់ខ្លួន ដោយ​ចាប់​អារ​បំពង់ក​របស់​នាង ព្រោះតែ​ខឹង​នាង «​ចំណាយពេល​លេង​ច្រើនពេក​» នៅលើ​បណ្តាញ​សង្គម ។​ ​បន្ទាប់ពី​ធ្វើ​សកម្មភាព​អារ​.​កកូន​ស្រី​រួច បុរស​រូបនេះ​ចាក់សោ​ទុក​នាង​នៅក្នុង​ផ្ទះ ដែល​ស្ថិតនៅ​ក្នុងស្រុក...

ក្រុម​គិលានុប្បដ្ឋាយិកា ត្រូវ​បណ្តេញចេញ ព្រមទាំង​ប្រឈម​នឹង​ទណ្ឌកម្ម​ផ្សេងៗ ក្រោយពី​យក​ទារក​ទើប​កើត​មក​ធ្វើជា​ល្បែង​លេង​កម្សាន្ត​

គិលានុប្បដ្ឋាយិកា​មួយក្រុម នៅ​អារ៉ាប់ប៊ីសាអូឌីត បាន​រង​ទណ្ឌកម្ម​យ៉ាង​សក្តិសម បន្ទាប់ពី​ពួកគេ​យក​ទារក​ទើប​កើត​ម្នាក់​មក​ធ្វើជា​ល្បែង​កម្សាន្ត បន្ទាប់​មក​បង្ហោះ​ឡើង​បណ្តាញ​សង្គម​។​ ​តាម Daily Mail ក្រុម​គិលានុប្បដ្ឋាយិកា​នេះ បាន​ថត​រួច​បង្ហោះ​ឡើង​បណ្តាញ​សង្គម នូវ​ឃ្លីប​មួយ​ដែល​ពួកគេ​បាន​យក​ទារក​ទើប​កើត​ម្នាក់ រួច​ធ្វើការ​ឈ្លី​ច្របាច់​មុខ ហើយ​នាំគ្នា​សើច​សប្បាយ​។​ ​ឪពុក​របស់​ទារក​នេះ​បាន​ប្រាប់​ប្រព័ន្ធ​ព័ត៌មាន​អា​រ៉ាប៊ីសាអូឌីត​ថា ៖ កូន​របស់​លោក​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ​រយៈពេល​១០​ថ្ងៃ ដើម្បី​ព្យាបាល​ការ​រលាក​ផ្លូវ​មូត្រ​។ លោក​ពិតជា​តក់ស្លុត​យ៉ាង​ខ្លាំង ក្រោយពេល​បាន​មើលឃើញ​ឃ្លី​បដែល​គេ​នាំគ្នា​ចែករំលែក​យ៉ាង​ទូលំទូលាយ​លើ​បណ្តាញ​សង្គម​។​ ​អ្នកទស្សនា​ម្នាក់​បាន​បង្ហាញ​នូវ​ភាព​តក់ស្លុត​ចំពោះ​ទង្វើ​របស់​គិលានុប្បដ្ឋាយិកា គាត់​សរសេរថា ៖ ហេតុអ្វី​បានជា​ពួក​គេ​ហ៊ាន​ធ្វើ​រឿង​បែបនេះ​។ ស្ត្រី​ជា​មាតា​ម្នាក់​ទៀត​បាន​ផ្ទុះ​កំហឹង​សរសេរថា ៖ ព្រះ​អើយ​! គិលានុបដ្ឋាយិកា​ដល់​ទៅ​៣​នាក់...

ស្រា ធ្វើឲ្យ​អន្តរាយ​ដល់​ស៊េរី​ម៉ូលេគុល DNA បណ្តាលឲ្យ​កើត​ជំងឺមហារីក​

ការសិក្សា​មួយ​ដែល​ទើប​ត្រូវបាន​ប្រកាស​ផ្សាយ​ជា​សាធារណៈ​បញ្ជាក់ឲ្យ​ឃើញ ចំណងទាក់ទង​រវាង​ការ​ផឹកស្រា និង​ជំងឺមហារីក ដោយ​បញ្ជាក់​ឲ្យឃើញថា ស្រា​បង្ក​អន្តរាយ​ដល់​ស៊េរី​ម៉ូលេគុល DNA (deoxyribonucleic) របស់​កោសិកា​ដើម ដែល​មាន​តួនាទី​ផលិត​ឈាម​ថ្មី ជា​ហេតុ​បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក​។​ ​ជា​យូរណាស់​មកហើយ​ក្រុម​អ្នកជំនាញការ​សុខាភិបាល​បាន​ព្រមាន​ថា ការ​ផឹកស្រា​ច្រើន​បាន​បង្កើន​ហានិភ័យ​កើត​ជំងឺ​មហារីក ពិសេស​រួមមាន​ជំងឺមហារីក ៧​យ៉ាង រួមមាន​៖ មាត់ បំពង់ក ខ្សែ​សំឡេង ប្រអប់​មាត់ បំពង់​អាហារ សុដន់ ថ្លើម និង​ពោះវៀន​។​ ​រីឯ​ការសិក្សា​ថ្មី​ត្រូវបាន​ប្រកាស​ជា​សាធារណៈ បានបញ្ជាក់​ឲ្យឃើញ​ចំណងទាក់ទង​រវាង​ការផឹកស្រា និង​ជំងឺមហារីក...

កូរ៉េខាងត្បូង និង​អា​មេ​រិច ព្រមព្រៀង​គ្នា​មិន​ធ្វើ​សមយុទ្ធ កំឡុង​ពេល​កូរ៉េខាងត្បូង​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អូ​ឡាំ​ពិ​ច​ខែក្រោយ​

ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ីន បាន​ព្រមព្រៀង​គ្នា​ថា នឹង​មិន​មាន​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ទេ ក្នុង​កំឡុង​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងា​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បុង​។​ ​ការប្រកាស​មិនឲ្យ​មាន​សមយុទ្ធ​ក្នុងកំឡុងការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ចនេះ កើតឡើង​តែ​ប៉ុន្មាន ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល ប្រទេស​កូរ៉េ​ខាងជើង​បាន​បបួល​កូរ៉េខាងត្បូង​ចរចារ ហើយ​ជា​លទ្ធផល​នៃ ការបន្ទន់​ជំហរ​នេះ កូរ៉េ​ទាំង​ពីរ​បាន​សម្រេច​បើក​បណ្តាញ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​សារ ជា​ថ្មី​ឡើងវិញ​។​ ​កូរ៉េខាងត្បូង​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​អូ​ឡាំ​ពិ​ច​រដូវរ​វា នៅក្នុង​ខែ​កុម្ភះ​នេះ ហើយ​ការប្រកួត​កីឡា​នឹង​ចាប់ផ្តើម​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ២៥​។ កូរ៉េខាងត្បូង និង​ខាងជើង​នឹង​ធ្វើ​កិច្ច​ពិភាក្សា​កំរិត​ខ្ពស់​មួយ​នៅ​ថ្ងៃទី ៩​ខែ​នេះ...

អ្នក​ថតរូប​អាជីប លោក Daniel Biber នៅ Hilzingen, Germany ជា​អ្នកប្រម៉ាញ់​រូបថត​ធម្មជាតិ គាត់​បាន​ទៅ​ថតរូប​ហ្វូង​ចាប ដែល​វា​ចេញ​មក​ហោះហើរ​រាល់​ល្ងាច មុន​ពេល​ថ្ងៃ​រៀប​លិច

ដោយ​ការថត​នេះ ត្រូវការ​ភាព​អំណ​ត់ និង​ទេពកោសល្យ​នៃ​ការចាប់​ចំណុច​ដើម្បី​អោយ​រូប​ចេញ​មក​មាន​លក្ខណៈ​ពិសេស តែ​រូប​ដែល​គាត់​ថត​បាន​ទាំងនេះ គឺ​សូម្បី​តែ​ខ្លួន​គាត់​ក៏​មិន​ស្មាន​ដល់​ដែរ​ថា តាមពិត​ទៅ​គឺ​មិនមែន​គ្រាន់តែ​ជា​រូប​មានតែ​រាង​ទេ តែ​ពួក​វា​បាន​ផ្គុំ​ទៅ​ជា​រាង​សត្វ​ផ្សេងៗ​ទៀត ដូតជា​រូបស​ត្វ ហង្ស ត្រី​ដូ​ហ្វី​ន ជាដើម​។ ​គាត់​ថា ថ្ងៃ​នោះ​មាន​អ្នក​នៅ​ចាំ​ថត​ច្រើនណាស់ ប៉ុន្តែ​ពួកគេ​នៅ​ផ្ដុំគ្នា​នៅ​មុំ​ផ្សេង​ពី​ខ្ញុំ អីចឹង​! ប្រហែលជា​គេ​មិន​បាន​ថត​ជាប់ផ្លង់​ដូច​ខ្ញុំ​ទេ ព្រោះ​សូម្បី​តែ​ខ្ញុំ​បាន​ឃើញ​កាយវិការ​ដ៏​មិន​គួរអោយ​ជឿ​នេះ ​របស់​បក្សី​ទាំងនោះ នៅពេលដែល​ខ្ញុំ​យក​រូប​មក​មើល ពេល​មកដល់​ផ្ទះ​វិញ​ហើយ​៕ ដោយ ៖ ក្ខិ​ណី​ ...

រថយន្ត​យី​ឌុប បុក​ជាមួយ​រថយន្ត​ហាយ​ឡែន​ឌ័​រ ស្លាប់​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​

កំពង់ធំ​៖ សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ប្រភេទ​យី​ឌុប បុក​ជាមួយ​រថយន្ត​តូ​យូ​តា​ហាយ​ឡែន​ឌ័​រ ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា ចំ​ពីមុខ​បុក​គ្នា​ពេញ​ទំ​ហឹង បណ្តាល​ឲ្យ​អ្នកជិះរថយន្ត ហាយ​ឡែន​ឌ័​រ​ស្លាប់​ទាំង​ពីរ​នាក់​ភ្លាមៗ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចំណុច​ស្ថិត​ភូមិ​សំណាក ឃុំ​កកោះ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃទី​៥​ខែ​មករា​ឆ្នាំ​២០១៨ ។​ ​ប្រភព​ឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ អៀង ភ័​ណ្ឌ ភេទ​ប្រុស ជា​វេជ្ជបណ្ឌិត នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ជិះ​រថយន្ត​តូ​យូ​តា​ហាយ​ឡែន​ឌ័​រពណ៌ស ស្លាក​លេខ...
- Advertisment -

Most Read

×