Sunday, May 31, 2026

Yearly Archives: 2018

ឆែក​ផ្ទះសំណាក់​ពេជ្រ​កែវ​មរកត ឃាត់​ជនសង្ស័យ​១៦​នាក់ រួម​ទាំង​ថ្នាំញៀន និង​កាំ​ខ្លី​មួយ​ដើម​

ភ្នំពេញ ៖ ក្រោយពី​ស្រាវជ្រាវ តាម​ចាប់​ឃាត់​ជនសង្ស័យ​២​នាក់ សមត្ថកិច្ច​នគរបាល​បាន​បន្ត​ទៅ​តាម​ចាប់​ជនសង្ស័យ​ប្រុស​ស្រី​កំពុង​សង្ងំ​លាក់ខ្លួន​ក្នុងផ្ទះ​សំណាក់ ពេជ្យ​កែវ​មរកត បាន​ចំនួន​១៦​នាក់ រួមទាំង​អ្នក​គ្រប់គ្រង​ផ្ទះសំណាក់​និង​រកឃើញ​អាវុធ​ខ្លី​មួយ​ដើម និង​ថ្នាំញៀន​មួយចំនួន​។​ ​លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ បានឲ្យដឹងថា ផ្ទះសំណាក់ ពេជ្យ​កែវ​មរកត មាន​ទីតាំង​ស្ថិតនៅ​តាម​ផ្លូវ​២០១១ ភូមិ​តា​ងួន សង្កាត់​កា​កាប ហើយ​ត្រូវបាន​ចុះ​ឆែកឆេរ​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៨​នេះ បាន​ស្រាវជ្រាវ​បង្ក្រាប​ចាប់​ជនសង្ស័យ ជួញដូរ​គ្រឿងញៀន​២​នាក់...

នារី​ខ្មែរ​យក​ប្ដី​ជនជាតិ​កូរ៉េ​ម្នាក់ បាន​នាំ​កិត្តិយស​ជូន​កម្ពុជា​ឲ្យ​ល្បីល្បាញ​លើ​ឆាក​អន្ដរជាតិ​តាមរយៈ​កីឡា​ស្នូកឃ័រ​

​ភ្នំពេញ ៖ លោកស្រី សួង ភាវី ដែល​មាន​ស្រុកកំណើត​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ហើយ​បាន​មក​រស់នៅ​លើ​ទឹកដី​នៃ​សាធារណរដ្ឋ​កូរ៉េ​រយៈ​ជាង ៧​ឆ្នាំ ជា​ជ័យលាភី​ជើងឯក​កីឡា​ស្នូកឃ័រ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ពីរ​ឆ្នាំ​ជាប់​គ្នា ២០១៦-២០១៧ និង​ជា​Idol សម្រាប់​នារី​ខ្មែរ​ដែល​រៀបការ​ស្វាមី​កូរ៉េ​មក​រស់នៅ​លើ​ទឹកដី​កូរ៉េ ក្នុងការ​អំណត់​តស៊ូ ព្យាយាម និង​ជំនះ​គ្រប់​ឧបសគ្គ ដើម្បី​ជីវិត​ទទួលបាន​ជោគជ័យ​។ ​ ​ចាប់តាំងពី​រៀន​លេង​កីឡា​ស្នូកឃ័រ​តាមរយៈ​ស្វាមី មកទល់​បច្ចុប្បន្ន និង​ដោយ​មាន​ការ​ឧបត្ថម​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ស្វាមី​ជា​ជនជាតិ​កូរ៉េ លោកស្រី​សួង ភាវី បាន​ទទួលពាន​រង្វាន់​ចំនួន ៣៣​ពា​ន ក្នុងនោះ​បាន​ទទួល​ជ័យលាភី​ចំណាត់ថ្នាក់​លេខ...

វិច​ត្រករ ម្នាក់​បាន​ប្រមូល​យក​កាបូប Louis Vuitton ចាស់ៗ របស់​គាត់​មក​ច្នៃ​ធ្វើ​ជា​មួក​កំបាំង​មុខ​របស់​តួអង្គ ក្នុង​រឿង “Star Wars”

ខ្ញុំ​ឈ្មោះ Gabriel Dishaw, ខ្ញុំ​គ្រាន់តែ​ចង់​បង្ហាញ​ពី​ការច្នៃប្រឌិត​ដោយ​ធ្វើ​ចេញពី​របស់​ចាស់ៗ ដែល​យើង​មាន យក​មក​បំប្លែង​អោយទៅ ជា​របស់​ថ្មី​មួយទៀត ដែល​គួ​ជាទី​ចាប់អារម្ម​ណ៍ ហើយ​អាច​នឹង​បន្ថែម​តម្លៃ​កាន់តែ​ខ្ពស់​លើសលប់​ទៀត ព្រោះ​ការងារ​សិល្បៈ​គឺជា​ទេពកោសល្យ​រៀងៗ​ខ្លួន ដែល​មាន​លក្ខណៈ​ដោយឡែក​នៃ​ចំណាប់អារម្មណ៍​ជាមួយនឹង​ការ​ស្រ​ម៉ៃ​ដ៏​ខ្ពស់​មួយ​របស់​វិចិត្រករ ហើយ​ការងារ​មួយ​នេះ​អាច​ហៅ​បាន​ថា​វា​ជា “Pop Art” ​អ្វីៗ​អាច​កើតឡើង​បាន​ទាំងអស់ សំខាន់​នៅ​លើ​ការតាំង​ចិត្ត​របស់​យើង ឆន្ទៈ​ជា​កម្លាំង​ស្រួច​៕​ ដោយ ៖ ក្ខិណី ...

សហគមន៍​ជនជាតិដើម​ភាគតិច ចំនួន ៣ លើ​ផ្ទៃដី​សរុប ២.១៨៦ ហិកតា នៅ​ខេត្ត​រតនគិរី ទទួលបាន​វិញ្ញាបនបត្រ​សម្គាល់​កម្មសិទ្ធិ​សមូហភាព​

​ខេត្ត​រតនគិរី​៖ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​ប្រគល់​វិញ្ញាបនបត្រ សម្គាល់​កម្មសិទ្ធិ​សមូហភាព ជូន​សហគមន៍​ជនជាតិដើម​ភាគតិច​ព្រៅ និង​ចា​រាយ ចំនួន ៣ សហគមន៍ លើ​ផ្ទៃដី​សរុប ២.១៨៦ ហិកតា ក្នុង​ឃុំ​ល្បាំង​១ ស្រុក​លំផាត់ និង​ឃុំ​លំ​ជ័រស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នា​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៨​។​ ​យោងតាម​របាយការណ៍​កម្មវិធី​អនុវិស័យ​ដីធ្លី​ខេត្ត​រតនគិរី​ឲ្យដឹងថា នៅក្នុង​ខេត្ត​រតនគិរី...

សំណង់​រឹងមាំ​បន្ត​សង់​រំលោភ​ដី​ចំណី​ឆ្នេរសមុទ្រ ខេត្ត​ព្រះសីហនុ​ ក្នុង​តំបន់​ពយ​កំពេញ ប៉ុន្តែ​រដ្ឋបាល​ខេត្ត​គ្មាន​ការទប់ស្កាត់​

​ខេត្ត​ព្រះសីហនុ​៖ អ្នកឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា សកម្មភាព​សង់​សំណង់​រឹងមាំ​រំលោភ​ដី​ចំណី​ឆ្នេរសមុទ្រ នា​ខេត្ត​ព្រះសីហនុ បាន​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ ប៉ុន្តែ​គ្មាន​អាជ្ញាធរ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​រាជរដ្ឋាភិបាល ចេញមុខ​ហាមឃាត់​ទេ​។ ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន នា​ខេត្ត​ព្រះសីហនុ បាន​រិះគន់​រដ្ឋបាលខេត្ត​ព្រះសីហនុ ពិសេស​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​ថា អនុវត្ត​ច្បាប់​មិន​បាន​ស្មើភាព រវាង​ប្រជាពលរដ្ឋ​ក្រីក្រ មន្ត្រី​មាន​អំណាច ឬ​មាន​យសស័ក្តិ​ខ្ពស់ និង​ឈ្មួញ​មានទ្រព្យ​មាន​ងារ​ជា​ឧកញ៉ា​នោះទេ​។ ​អ្នកឃ្លាំមើល​សង្គម​មួយ​ចំនួន បាន​កត់សម្គាល់​ថា រាល់ថ្ងៃនេះ ឆ្នេរសមុទ្រ...

ស្រា Vodka ថ្លៃ​បំផុត​ពិភពលោក ត្រូវបាន​គេ​លួច​បាត់​

​ប៉ូលិស​ដា​ណឺ​ម៉ាក កំពុង​ស៊ើបអង្កេត​ករណី​លួច​ស្រា vodka ថ្លៃ​បំផុត​ពិភពលោក​" ព្រោះ​វា​មាន​តម្លៃ​ដល់ ១,៣​លាន​ដុល្លារ​។​ ​តាម​កាសែត Daily Mail ដប​ស្រាវ vodka នេះ ធ្វើ​ពី​មាស​ទម្ងន់ ៣​គី​ឡូ និង​ប្រាក់ ៣​គី​ឡូ ។ ដប​ស្រា​នោះ​មាន​ឆ្លាក់​រូប​ឥន្ទ្រី ភ្ជាប់​ដោយ​ត្បូង​ពេជ្រ​។​ ​ករណី​ចោរ​កម្មនេះ​កើតឡើង​នៅ​ថ្ងៃ ២/១/២០១៨ គ្រា​ដែល​ដប​ស្រា vodka នេះ​ត្រូវបាន​ដាក់​តាំង​នៅ​តៀមស្រា កាហ្វេ​៣៣ នៅ​រដ្ឋធានី...

រថយន្ត​បែន បុក​រះ​រថយន្ត​និង​ម៉ូតូ​១​គ្រឿង ស្លាប់​នារី​បុគ្គលិក​ធនាគារ​អេស៊ីលីដា​២​នាក់ និង​៣​នាក់​របួសធ្ងន់

ខេត្ត​កំពង់ធំ​៖ នារី​ជា​បុគ្គលិក​ធនាគារ​អេស៊ីលីដា ចំនួន​២​នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ និង​៣​នាក់​ទៀត របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​រថយន្ត​បែន​ដឹក​ដី កំពុង​បើក​ហើយ​បែក​កង់ រេច​ចង្កូត​ទៅ​បាន​បុក​រថយន្ត​កាមរី​ឆ្លាម និង​ម៉ូតូ​១​គ្រឿង កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី ព្រឹក​នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៨​នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ត្បែង ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​។​ ​សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ រថយន្ត​ម៉ាក ហ៊ីយ៉ានដាយ​ប្រភេទ​បែន​ដឹក​ដី ពណ៌​ទឹកប្រាក់...

នគរបាល​អន្តោប្រវេសន៍ រកឃើញ​ជនជាតិ​វៀតណាម​៩​នាក់ ដែល​ឆ្លង​ដែន និង​កំពុង​ស្នាក់នៅ ធ្វើ​ការងារ​ខុសច្បាប់​នៅ​កោះនរាហ៍​

​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍ បាន​ចុះ​ត្រួតពិនិត្យ​និង​បាន​រកឃើញ​មាន​ជនជាតិ​វៀតណាម​ចំនួន ៩ នាក់ ស្រី​៤​នាក់ គ្មាន​លិខិត​ឆ្លងដែន ហើយ​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​។ ជន​ជនជាតិ​វៀតណាម​ទាំង​នោះ បាន​លួច​ឆ្លងដែន​និង​កំពុងស្នាក់នៅ​ធ្វើ​ការងារ​ខុសច្បាប់ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៨ ស្ថិតនៅ​ទីតាំង​ផ្ទះ​ទិញ​អេតចាយ ភូមិ​កោះនរាហ៍ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​ ​ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​ររ​ង ទទួល​ផែន​អន្ដោរ​ប្រវេសន៍ ការិយាល័យ​ស៊ើបអង្កេត...

ឆ្នាំ​២០១៧ កុមារ​មក​ព្យាបាល​ជំងឺ ជាង​៩​សែន​នាក់ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​

​ភ្នំពេញ​៖ មូលនិធិ​គន្ធបុប្ផា នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​និង​សៀមរាប នៅ​ថ្ងៃ​ទី​៥​ខែ​មករា​ឆ្នាំ​២០១៨​នេះ បាន​ចេញ​ព័ត៌មាន​តួលេខ​ពិត​ប្រចាំឆ្នាំ​២០១៧ ដែល​កុមារ​បាន​មក​ព្យាបាល​ជំងឺ ជាង​៩​សែន​នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​១​សែន​នាក់ បាន​មក​ពិនិត្យ​និង​ព្យាបាល​។​ ​បើ​តាម​របាយការណ៍​បានបញ្ជាក់​ថា មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​និង​ជ័យវរ្ម័ន​ទី​៧(​គន្ធបុប្ផា​ទី​៣) គឺ​មាន​កុមារ​មាន​ជំងឺ​ចំនួន​៩០៩.១៩២​នាក់ ត្រូវ​បាន​ពិនិត្យ​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ពោល​គឺ​មាន​ការកើតឡើង​៧​ភាគរយ ច្រើន​ជាង​ក្នុង​ឆ្នាំ​២០១៦ ចំនួន​៨៤៨.៣៩៣​នាក់​។ កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន​១៧២.៤៧០​នាក់ ត្រូវ​បាន​ពិនិត្យ​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ គឺ​កើនឡើង​១១​ភាគរយ ច្រើន​ជាង​ក្នុង​ឆ្នាំ​២០១៦ ចំនួន​១៥៥.៣៣៨​នាក់​។ មាន​ការវះកាត់​ចំនួន​២៦.៤៤២​នាក់ កើនឡើង​៨,៦​ភាគរយ ច្រើន​ជាង​ក្នុង​ឆ្នាំ​២០១៦​ចំនួន​២៤.៣៤៨​នាក់​។ ការវះកាត់​បេះដូង​និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​កាតេ​ទែរ...

យន្តហោះ​ប្រយុទ្ធ​ទំនើប​ច្រើន​គ្រឿង​របស់​រុស្ស៊ី ត្រូវ​ទ័ព​បះបោរ​បាញ់​កម្ទេច​ដោយ​កាំភ្លើង​ផ្លោង​

​យ៉ាងតិច​យន្តហោះ​រុស្ស៊ី ៧​គ្រឿង ត្រូវ​បាន​ខូចខាត ព្រោះ​ត្រូវ​គ្រាប់ផ្លោងរ​បស់ទ័ព​បះបោរ នៅ​មូលដ្ឋាន Hmeymim កាលពី​ថ្ងៃ​ទី ៣១/១២​។​ ​ប្រភព​ព័ត៌មាន​ខាងលើ ទើប​ត្រូវបាន​កាសែត​រុស្ស៊ី Kommersant ទម្លាយ​ចេញ​នៅ​ថ្ងៃ​ទី ៣/១ ដោយ​ដកស្រង់​ប្រភព​ពី​មន្ត្រីជាន់ខ្ពស់​២​រូប​។​ ​តាម Kommersant នេះ​ជា​ការខាតបង់​ធំ​បំផុត​របស់​រស្ស៊ី អំពី​យោធភ័​ណ្ឌ ចាប់តាំងពី​ប្រទេស​នេះ អនុវត្ត​យុទ្ធនាការ​វាយប្រហារ​ពី​ដែនអាកាស​នៅ​ស៊ី​រី តាំង​ពី​រដូវ​ស្លឹកឈើ​ជ្រុះ ឆ្នាំ ២០១៥​។​ ​កាសែត​នេះ​ឲ្យដឹង​ទៀត​ថា មាន​ទាហាន​ជាង​១០​នាក់ ស្លាប់ និង​រងរបួស​ក្នុង​ការវាយប្រហារ​ពី...
- Advertisment -

Most Read

×