Sunday, May 31, 2026

Yearly Archives: 2018

ត្រូវ​ឆ្នោត​៥​លាន​ដុល្លារ ព្រោះ​អ្នក​លក់​ឲ្យ​ច្រឡំ​ប្រភេទ​ឆ្នោត​

​ស្ត្រី​ម្នាក់​រស់នៅ​រដ្ឋ New Jersey អាមេរិក បាន​ត្រូវ​ឆ្នោត​កោស​ដែល​មាន​ទឹកប្រាក់ ៥​លាន​ដុល្លារ ដោយសារ​តែ​អ្នក​លក់​ឆ្នោត​បាន​ស្តាប់​ពុំ​ច្បាស់ ហើយ​លក់​សន្លឹកឆ្នោត​តម្លៃ ១០​ដុល្លារ​ឲ្យ​នាង ខណៈពេល​អ្នកទិញ​បាន​សួរ​ទិញ​សន្លឹកឆ្នោត​តែ​១​ដុល្លារ​ប៉ុណ្ណោះ​។​ ​តាម USA Today, នាង Oksana Zaharov, អាយុ ៤៦​ឆ្នាំ នៅ New Jersey, បាន​សំណូមពរ​ឲ្យ​អ្នកល​ក់​ឆ្នោត​នៅ Manhattan, New York...

នារីថៃជាប់ Guiness «មានរោមច្រើនបំផុតពិភពលោក» ឥឡូវនេះ មុខលែងមានរោមទៀតហើយ តែបានដឹងគួរឲ្យអាណិត

​នារី​ថៃ​ម្នាក់​ដែលជា​ប់​ក្នុង​កំណត់ត្រា Guiness ជា «​ក្មេងស្រី​មាន​រោម​ច្រើន​បំផុត​ពិភពលោក​» កាលពី​ឆ្នាំ​២០១០ នោះ ថ្មីៗ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ស្ទើរ​មិនគួរ​ឲ្យ​ជឿ បន្ទាប់ពី​នាង​បាន​បង្ហោះ​រូបថត​ថ្មីៗ​មួយចំនួន​បង្ហាញថា សក់​ក្រាស់ឃ្មឹក​រុំ​ព័ទ្ធ​ផ្ទៃមុខ​របស់​នាង ឥឡូវនេះ លែងមានទៀតហើយ ។​ ​នាង Supatra “Natty” Susuphan អាយុ ១៧ ឆ្នាំ មកពី​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​ពីមុន​មាន​រោម​ក្រាស់​ដុះ​ពាសពេញ​ផ្ទៃមុខ រហូត​ជាប់​ក្នុង​កំណត់ត្រា Guiness...

ករណី​ចាញ់បោក ​ប្រាក់​រាប់​ម៉ឺន​ដុល្លា​រ ពី​ក្រុមហ៊ុន​ EBC ពលរដ្ឋ​រងគ្រោះ​ទៅប្តឹង​នៅ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បន្ថែម​

បន្ទាយមានជ័យ ៖ ករណី​ចាញ់បោក​ប្រាក់​រាប់​ម៉ឺន​ដុល្លា​ពី​ក្រុមហ៊ុន EBC ពលរដ្ឋ​រងគ្រោះ​ទៅប្តឹង​នៅ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បន្ថែម ។​ មន្ត្រីនគរបាល​ជំនាញ​ព្រហ្មទ័ណ្ឌ​កម្រឹត​ស្រាល​អោយដឹង​ថ្ងៃ​ទី​៤​មករា​ឆ្នាំ​២០១៨ ថា​: ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងនោះ​មក​ដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុន​EBC នៅ​នគរបាល​ជំនាញ​នា​ស្នងការដ្ឋាន​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​សុំ​អន្តរាគមន៍​ដោះស្រាយ ។​នេះ​ជា​រឿង​ចាស់​ដែល ពលរដ្ឋ​រងគ្រោះ​ធ្លាប់​តវ៉ា សុំ​អន្តរាគមន៍​ដល់​ថ្នាក់​កំពូលៗ​ជាតិ​រួចហើយ​។ តែ​ករណី​នេះ​ដូចជា​ពិភាល់​ជាង​រឿង​ផ្សេងទៀត ដោយ​លេចមុខ​ក្រុម​កា​ងារ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញមុខ​ការពារ​ក្តី​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ហើយ​ទទួល​យក​បណ្តឹង​ដើម្បី​បំពេញ​ឯកសារ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​និតិ​វិធី​។​ ប្រជាពលរដ្ឋ​រងគ្រោះ​ឱ្យដឹងថាៈ​ពួកគាត់​បាន​ចាញ់បោក​ក្រុមហ៊ុន EBC នៅ​អំឡុង ឆ្នាំ​២០១៤ មក​ម្លេះ ពួកគាត់​ជា​ច្រើន​បាន​យក​ប្រាក់​ចាប់ពី​៤​ពាន់​ដូល្លា​រហូត​ទៅដល់​២​ម៉ឺន​ដុល្លា ដើម្បី​វិយោគ​ជាមួយ​ក្រុមហ៊ុន​អ៊ី​ប៊ីស៊ី​(EBC) ដោយ​បាន​កិច្ចសន្យា​ចែ​ល​ភាគលាភ​ថា​នឹង​ទទួលបាន​អត្រា​ការប្រាក់​ក្នុង​១០​ភាគរយ​ក្នុង​១​ខែៗ​។​ ហើយ​ការ​ការចាញ់បោក​ក្រុមហ៊ុន​នេះ ដោយសារតែ​ពលរដ្ឋ​រងគ្រោះ​បានឃើញ​ថា ក្រុមហ៊ុន​នេះ​ត្រូវ​គេ​អះអាង​ថា​ជា​ក្រុមហ៊ុន​ស្របច្បាប់...

ខ្សែ​ទូរស័ព្ទ​ក្តៅ កូរ៉េខាងជើង​-​កូរ៉េខាងត្បូង ប្រព្រឹត្ត​ទៅ​បែបណា​ដែរ​?

ខ្សែ​ទូរស័ព្ទ​ក្តៅ ត​ភ្ជាប់​រវាង​កូរ៉េ​ទាំង​២ បាន​មាន​សកម្មភាព​សារជាថ្មី ក្រោយពេល​រង​ការ​កាត់ផ្តាច់ ២​ឆ្នាំ កន្លងមក គួរកត់សម្គាល់​ថា ក្នុង​រង្វង់ ២៤​ម៉ោង ក្រោយពេល​ខ្សែ​ទូរស័ព្ទ​នេះ​ត្រូវបាន​ត​ភ្ជាប់ កូរ៉េខាងជើង បាន​ទូរស័ព្ទ​ទៅ​កូរ៉េខាងត្បូង​ចំនួន​៣​លើក​។​ ​ថ្ងៃទី​៣/១/២០១៨ វេលា​ម៉ោង​៣​និង​៣០​នាទី ខ្សែ​ទូរស័ព្ទ​កូរ៉េខាងត្បូង បាន​ឮ​ស្នូរ​រោទ៍ ។ កូរ៉េ​ខាងជើង​បាន​ទូរស័ព្ទ​ទៅ​កូរ៉េខាងត្បូង ហើយ​កូរ៉េខាងត្បូង​ទទួល​ភ្លាម​។ ក្នុង​កិច្ចសន្ទនា​រយៈ ២០​នាទី គេ​ពុំ​ដឹង​ច្បាស់​ថា ភាគី​ទាំងពីរ​បាន​ជជែក​គ្នា​អំពី​រឿង​អ្វីខ្លះ​។ រដ្ឋមន្ត្រី​ក្រសួង​ឯកភាព​កូរ៉េខាងត្បូង​និយាយ​យ៉ាងខ្លី​ថា ៖...

ប៉ូលិស​ចរាចរណ៍​ចាប់ផ្ដើម អនុវត្ដ​ច្បាប់ លើ​អ្នក​ដែល បើកបរ​មិន​គោរព​ច្បាប់ អ្នក​អត់​មួកសុវត្ថិភាព អត់​កញ្ចក់ អត់​ស្លាក់​លេខ

​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃ​ទី​៥​ខែ​មករា​ឆ្នាំ​២០១៨ វេលា​ម៉ោង ៦​និង​៣០​នាទី​ព្រឹក​តទៅ សមត្ថកិច្ច​ចម្រុះ​ចុះ​ចាប់​នៅ​គ្រប់​ខណ្ឌ​ទាំង​១២ ក្នុង​រាជធានី​ភ្នំពេញ នឹង​ចុះ​ចាប់ អ្នកជិះ​ម៉ូតូ អត់​ពាក់មួក ជិះ​បញ្ច្រាសទិស អត់​កញ្ចក់ អត់​ស្លាក​លេខ ដោយ​ដកហូត​ម៉ូតូ​យក​ទៅ​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ថត​ទូរទស្សន៍ ធ្វើ​កិច្ចសន្យា​សិន ទើប​ផាកពិន័យ រួច​ប្រគល់​ម៉ូតូ​ឱ្យ​វិញ​។​ ​បញ្ជាក់ អត់​មាន​ផាកពិន័យ​នៅ​នឹង​កន្លែង​ទេ បើ​រឹងទទឹង គេ​ដាក់​ខ្នោះ​សិន ៕ ដោយ​៖​បញ្ញា​ស័ក្តិ​ ...

រឿងរ៉ាវ “​អាថ៌កំបាំង​ក្នុង​សេត​វិមាន​” ត្រូវ​បែកធ្លាយ ប្រធានាធិបតី​ត្រាំ ហាម​បុគ្គលិក​មិនឲ្យ​ប្រើប្រាស់​ទូរស័ព្ទ​ឯកជន​

​សារ​ព័ត​មាន CBS បាន​ដកស្រង់​សេចក្តីប្រកាសរ​បស់​លេខាធិការ​សារព័ត៌មាន​សេត​វិមាន Sarah Huckabee Sanders នៅ​ថ្ងៃ​ទី ៤/១ ឲ្យដឹងថា ៖ បញ្ហា​សន្តិសុខ និង​ការឯកភាព​បណ្តា​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​សេត​វិមាន ជា​អាទិភាព​លំដាប់​ដំបូង​របស់​រដ្ឋការ ត្រាំ ។ ហេតុនេះ ចាប់តាំងពី​សប្តាហ៍ ក្រោយ​ការប្រើប្រាស់​រាល់​បរិក្ខារ​ឯកជន​ចំពោះ​បណ្តា​បុគ្គលិក ក៏ដូចជា​ភ្ញៀវ​ដែល​មក​ទស្សនា ត្រូវ​ហាមឃាត់​នៅ​ស្លាប​ខាងលិច​វិមាន​។​ ​ស្លាប​ខាងលិច​សេត​វិមាន រួម​មាន​បន្ទប់​ពងក្រពើ Oval ដែល​ជា​បន្ទប់​ធ្វើកា​ររ​បស់​ប្រធានាធិបតី​ត្រាំ និង​ជា​កន្លែង​ដែល​លោក​ធ្វើ​បដិសណ្ឋារកិច្ច​មេដឹកនាំ​បរទេស...

ដូច​ការព្រមាន​របស់ ត្រាំ​មែន​! ឥឡូវ​នេះ​អា​មេ​រិច​ប្រកាស​ផ្តាច់ជំនួយ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន​

រដ្ឋាភិបាល​អា​មេ​រិច​បាន​កាត់​ផ្តាច់​ជំនួយ​សន្តិសុខ​ស្ទើរតែ​ទាំងស្រុងដ​ល់​ប្រទេ​សប៉ា​គី​ស្ថាន ដោយ​មហាអំណាច​យោធា​ពិភពលោក​នេះ​លើកឡើងថា ប៉ា​គី​ស្ថាន​បរាជ័យ​ក្នុង​ការដោះស្រាយ​ជាមួយនឹង​បណ្តាញ​ភេ​វរ​ករ ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​ទឹកដី​របស់​ខ្លួន​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ថ្ងៃ​សុក្រ​នេះ​។​ ​ក្រសួងការបរទេស​អា​មេ​រិច បាន​និយាយថា ការ​ផ្តាច់​ជំនួយ​នេះ​នឹង​បន្ត​កើតមាន​ឡើង​រហូត ទាល់តែ​រដ្ឋធានី Islamabad (​រដ្ឋធានី​របស់​ប៉ា​គី​ស្ថាន​) ចាត់​វិធានការ​ប្រឆាំង​នឹង​បណ្តាញ​ភេ​វរ​ករ Haqqani និង​ក្រុម​តា​លី​បង់​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន​។​ ​ការប្រកាស​ផ្តាច់ជំនួយ​នេះ​កើតមានឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​បាន​ព្រមាន​ប៉ា​គី​ស្ថាន និង​បាន​ចោទ​ប៉ា​គី​ស្ថាន​ថា បាន​កុហក និង​មិន​គោរព​អា​មេ​រិច ខណៈ​ដែល​ទទួល​ជំនួយ​ពី​អា​មេ​រិច​រាប់ពាន់​លាន​ដុល្លា​។​ ​ជុំវិញ​ការចោទប្រកាន់​របស់​ត្រាំ ប្រទេស​ប៉ា​គី​ស្ថាន​បាន​ឆ្លើយតប​យ៉ាង​លឿន​មក​វិញ​ថា ខ្លួន​បាន​ធ្វើ​កិច្ចការ​យ៉ាងច្រើន​ដើម្បី​អា​មេ​រិច...

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​ភាគី​ចិន វិនិយោគ​លើ​ដំណាំ​ដំឡូង​មី និង​មៀន​ប៉ៃលិន ដើម្បី​ជំរុញ​ការនាំចេញ​

​ភ្នំពេញ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា បាន​ស្នើ​ភាគី​ចិន​ធ្វើ​ការអភិវឌ្ឍ​ចង្វាក់​តម្លៃបន្ថែម សម្រាប់​ដំណាំ​ដំឡូង​មី និង​មៀន​ប៉ៃលិន ដើម្បី​ពង្រីក​ការនាំ​ចេញ​ផលិតផល​ទាំងពីរ​នេះ​ឲ្យបាន​អតិបរិមា​។ លោក​រដ្ឋមន្ត្រី​ថ្លែង​បែបនេះ​នៅក្នុង​ជំនួប​ជាមួយ​ប្រតិភូ​កសិកម្ម​ចិន ដឹកនាំ​ដោយ​លោក ហ៊ឺ ជៀន​យ៉ាង (HE Jianxiang) អគ្គនាយករង ទទួលបន្ទុក​ការិយាល័យ​កែច្នៃ​ផលិតផល​កសិកម្ម នៃ​ក្រសួង​កសិកម្ម​ប្រទេស​ចិន កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​។ ​លោក​រដ្ឋមន្ត្រី បាន​ជម្រាប​ប្រតិភូ​ចិន អំពី​អត្ថប្រយោជន៍​នៃ​ដំឡូង​មី...

អាមេរិក​ផ្តល់​ថវិកា​ជាង​៣​សែន​ដុល្លារ​សម្រាប់​បោសសំអាត កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​

​ភ្នំពេញ​៖ ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការដ្ឋាន​ស៊ីម៉ាក់​ភ្នំពេញ លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ចុះហត្ថលេខា​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​លោក​ប្រធាន​អង្គការ​ជំនួយ​ប្រជាជនន័​រវែ​ស (NPA) ប្រចាំ​តំបន់ ដើម្បី​ទទួល​ជំនួយ​ថវិកា​ចំនួន​៣២៣.៦៦៨​ដុល្លារ​អាមេរិក ដែល​ផ្តល់​ដោយ​ក្រសួង​បរទេស នៃ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក គាំទ្រ​សកម្មភាព​បោសសំអាត កាកសំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម នៃ​កង​ឯកភាព​កម្ចាត់មីន​ទី​៥ របស់​ស៊ីម៉ាក់ ដែល​ត្រូវ​ប្រតិ​ប​តិ្ត​ការ​នៅ​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង និង​ខេត្ត​ព្រៃវែង​។ ​គម្រោង​នេះ មាន​រយៈពេល​២​ខែ...

ទីបំផុត កូរ៉េខាងជើង​ព្រម​ទទួលយក​ការពិភាក្សា​កំរិត​ខ្ពស់​របស់​កូរ៉េ​ខាងត្បូង​ហើយ​

ប្រទេស​កូរ៉េ​ខាងជើង​បាន​ព្រម​ទទួលយក​ការពិភាក្សា​គ្នា​កំរិត​ខ្ពស់​ដែល​ស្នើឡើង​ដោយ​កូរ៉េខាងត្បូង ហើយ​ការពិភាក្សា​នោះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី ៩​ខែ​មករា​នេះ ដើម្បី​ពិភាក្សា​គ្នា​ក្នុង​ការរក​វិធី​ដើម្បី​អាចឲ្យ​កីឡាក​ររបស់​កូរ៉េ​ខាងជើង​ចូលរួម​ប្រកួត​ក្នុង​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងា​នៅ​ខែ​ក្រោយ​បាន​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​កូរ៉េខាងត្បូង​។​ ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​បាន​ថ្លែង​នៅ​សប្តាហ៏​នេះ​ថា ការបញ្ជូន​គណៈប្រតិភូ​កីឡា​របស់​កូរ៉េខាងជើង​ទៅ​ចូលរួម​កីឡា​អូ​ឡាំ​ពិ​ច​គឺជា​ឱកាស​ដ៏​ល្អ​ដើម្បី​បង្ហាញ​ពី​ការរួបរួម​គ្នា​របស់​ប្រជាជន​។​ ​កិច្ចពិភាក្សា​កំរិត​ខ្ពស់​រវាង​កូរ៉េ​ទាំងពីរ នឹង​ត្រូវ​ធ្វើឡើង​នៅ​តំបន់ Panmunjom ដែល​ជា​ភូមិ​សន្តិភាព ដែល​មាន​ការ​យាមកាម​តឹងតែង​បំផុត ហើយក៏​ជា​កន្លែង​ដែល​ប្រទេស​ទាំង​ពីរ​បាន​ជួបចរចារ​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​ផងដែរ​។​ ​ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ីន បាន​និយាយ​កាល​ពី​ខាងដើម​ថា គាត់​បាន​មើលឃើញ​ថា កីឡា​អូ​ឡាំ​ពិ​ច​រដូវរ​វា​គឺជា​ឱកាស​ថ្មី​ដំបូង​ក្នុង​ការបង្កើន​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​ទាំង​ពីរ​។​ ​ទំនាក់ទំនង​រវាង​ប្រទេស​បងប្អូន​ទាំងពីរ បង្ហាញ​ពី​ចំនុច​ល្អ​បន្តិចបន្តួច​ដែរ​ក្នុង​សប្តាហ៏​នេះ ខណៈ​ដែល​ប្រទេស​កូរ៉េខាងជើង បាន​បើក​ឲ្យមាន​តំណើរការ​វិញ​នូវ​ប្រ​ព័ន្ធ​ទូរស័ព្ទ​សំរាប់​ទំនាក់ទំនង​គ្នា ដែល​កូរ៉េ​ខាងជើង​បាន​កាត់ផ្តាច​តាំងពី​ឆ្នាំ ២០១៦​មក​៕ សុភ័ក្ត្រ​
- Advertisment -

Most Read

×