Facebook
Instagram
Twitter
Vimeo
Youtube
ព័ត៌មានជាតិ
នយោបាយ
សន្តិសុខ សង្គម
ហុងស៊ុយ
សេដ្ឋកិច្ច
អន្តរជាតិ
កម្សាន្ត
បច្ចេកវិទ្យា
សុខភាព សម្រស់
Sunday, May 31, 2026
Facebook
Instagram
Twitter
Vimeo
Youtube
ព័ត៌មានជាតិ
នយោបាយ
សន្តិសុខ សង្គម
ហុងស៊ុយ
សេដ្ឋកិច្ច
អន្តរជាតិ
កម្សាន្ត
បច្ចេកវិទ្យា
សុខភាព សម្រស់
Home
2018
Yearly Archives: 2018
រកឃើញម្ចាស់មកុដ Miss Universe 2018 ហើយ ពិតជាបានទៅលើកញ្ញា Catriona Gray ហ្វីលីពីន (វីដេអូ)
admin
-
December 18, 2018
0
ថៃ៖ ក្រោយពេលឆ្លងកាត់ការប្រកួតប្រជែងដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនថ្ងៃទីបំផុតស្រីស្អាតមកពីប្រទេសហ្វីលីពីន CatrionaGray បានគ្រងមកុដបវរកញ្ញាចក្រវាល២០១៨យកឈ្នះបេក្ខនារីជាង៩០ប្រទេសមកពីជុំវិញពិភពលោក។ ចំណែកបវរកញ្ញារងទី១បានទៅបេក្ខនារីមកពីអាហ្រិកខាងត្បូងនិងបវរកញ្ញារងទី២បានទៅលើស្រីស្អាតមកពីVenezuela។ ថ្វីបើបវរកញ្ញាចក្រវាលកម្ពុជា រឿនណាតមិនទទួលបានជោគជ័យក្នុងការប្រកួតសម្រស់ខាង លើក្តីតែកញ្ញាបានខិតខំប្រឹងប្រែងអស់ពី សមត្ថភាពថែមទាំងទទួលបានការកោតសរសើរពីភាពជឿជាក់និងសម្រស់ដ៏លេចធ្លោរបស់នាងក្នុងការប្រកួតលើឆាកអន្តរជាតិ។ សូម ទស្សនិជនគយគន់សម្រស់ បវរកញ្ញាចក្រវាល ២០១៨CatrionaGrayទើបឈ្នះមកុដក្តៅៗខាងក្រោមនេះ ដែលបានប្រារព្វធ្វើឡើង នៅប្រទេសថៃកាលពីរាត្រីថ្ងៃចន្ឌ១០កើត ខែមិគសិរ ឆ្នាំចសំរឹទ្ធិស័ត ព.ស២៥៦២ត្រូវនិងថ្ងៃ១៧ ធ្នូ ឆ្នាំ២០១៨ ៕
ជប៉ុនគ្រោងទិញយន្តហោះបំបាំងកាយ និងសព្វាវុធជាច្រើនទៀតដើម្បីគាំទ្រអាមេរិច ប្រឆាំងចិន និងរុស្សី
admin
-
December 18, 2018
0
ប្រទេសជប៉ុននឹងធ្វើការពន្លឿនលើការចំណាយលើការទិញយន្តហោះបំបាំងកាយ មីស៊ីលរយៈចំងាយឆ្ងាយ និងសព្វាវុធផ្សេងៗទៀតក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដើម្បីជួយគាំទ្រ កងកម្លាងរបស់អាមេរិចប្រឆាំងនឹងយោធាចិននៅតំបន់ប៉ាស៊ីភិចខាងលិច។ នេះបើតាមរបាយការណ៍ថ្មីចំនួន ២សន្លឹករបស់រដ្ឋាភិបាល។ គំរោងការណ៍ជប៉ុនគឺជាការបញ្ជាក់យ៉ាងច្បាស់ពីមហិច្ឆតារបស់ជប៉ុនដើម្បីក្លាយខ្លួនទៅជាមហាអំណាចក្នុងតំបន់ ខណៈដែលការកសាងកម្លាំងយោធារបស់ចិន និងរុស្សីបានដាក់សម្ពាធលើសម្ព័ន្ធមិត្តរបស់ខ្លួន គឺសហរដ្ឋអាមេរិច។ "សហរដ្ឋអាមេរិចនៅតែជាមហាអំណាចពិភពលោក ប៉ុន្តែគូប្រកួតយើងចាប់ផ្តើមងើបឡើង ហើយយើងទទួលស្គាល់ពីសារៈសំខាន់នៃការប្រកួតប្រជែងយុទ្ធសាស្ត្រជាមួយនឹងចិន និងរុស្សី ខណៈពួកគេកំពុងប្រជែងក្នុងតំបន់"។ នេះបើតាមរបាយការណ៍ការពារជាតិរយៈពេល ១០ឆ្នាំដែលអនុម័តដោយ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe។ នៅក្នុងរបាយការណ៍ ជប៉ុនគ្រោងនឹងទិញយន្តហោះបំបាំងកាយ F-35 ចំនួន ៤៥គ្រឿងដែលមានតម្លៃ...
វាយគ្នា ផ្អើលរោងការ មកពីអស់ស្រាផឹក
admin
-
December 18, 2018
0
ពោធិ៍សាត់ ៖ ក្រុមសាច់ញាតិខាងកូនកម្លោះ និង កូនក្រមុំបើកឆាកវាយប្រយុទ្ធគ្នា ព្រោះទំនាស់រឿងភ្ញៀវខាងកូនកំលោះទារកស្រាផឹក ហើយខាងកូនក្រមុំដាក់ស្រាឲ្យផឹកមិនបានទាន់ចិត្ត ក៏បោកកែវផ្អើលរោងតែម្តង។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅនឹងទីតាំងរោងការ ចំណុចឃ្លាំងពោតស្ថិតក្នុងភូមិព្រែកមួយ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ លោកតាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវ៉ាញ ប្រាប់ឲ្យដឹងថា ភាគីសាច់ញាតិខាងកូនកម្លោះ មានគ្នា៧នាក់ មកពីស្រុកបាកាន ឯភាគីសាច់ញាតិខាងកូនក្រមុំ មានគ្នា៦នាក់...
គណបក្សប្រជាជនកម្ពុជា រៀបចំសន្និបាតគណៈកម្មាធិការកណ្តាល រយៈពេល៣ថ្ងៃ
admin
-
December 18, 2018
0
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា រៀបចំសន្និបាតគណៈកម្មាធិការកណ្តាលរយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ សន្និបាតនេះ ធ្វើឡើងចាប់ផ្តើមពីព្រឹកថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨។ លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ ឱ្យដឹងថា កិច្ចប្រជុំនេះ ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល...
ឱសថសម្រកទម្ងន់ឈ្មោះ ECOSLIM ផ្សព្វផ្សាយបំផ្លើស ដើម្បីបោកប្រាស់ ភូតកុហកប្រជាពលរដ្ឋ
admin
-
December 18, 2018
0
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានចេញប្រកាសព័ត៌មាន ឲ្យបងប្អូនប្រជាពលរដ្ឋបញ្ឍប់ការទិញ និងប្រើប្រាស់ឱសថសម្រកទម្ងន់ឈ្មោះECOSLIM នេះជាបន្ទាន់ ពីគណនីឈ្មោះ Ecoslim Cambodia ពីព្រោះឱសថប្រភេទនេះ មិនបានត្រួតពិនិត្យគុណភាព និងគ្មានលេខបញ្ជិកា អនុញ្ញាតពីក្រសួងសុខាភិបាលឡើយ ហើយថែមទាំងយកឈ្មោះក្រសួងសុខាភិបាល មកផ្សព្វផ្សាយបំផ្លើស ដើម្បីបោកប្រាស់ ភូតកុហកប្រជាពលរដ្ឋ ៕ ដោយ ៖ កូឡាប
កម្ពុជាមិនអាចងាករេ ពីមាគ៌ានយោបាយ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស
admin
-
December 18, 2018
0
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា កម្ពុជា ដើរតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គ្រប់កាលៈទេសៈទាំងអស់ ហើយនឹងខិតខំធ្វើយ៉ាងណា ឲ្យមាគ៌ានេះ កាន់តែល្អប្រសើរបន្ថែមទៀត ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួបសវនាការជាមួយ លោក សីលវ៉ាន វ៉ាសឺមែន(Sylvain WASERMAN)...
នាយរងប៉ុស្តិ៍ស្អំ ត្រូវបញ្ជូនទៅតុលាការ ពីបទប្រមាថ និងបទប្រឆាំងអ្នករាជការសាធារណៈ ក្នុងទំនាស់បង្ក្រាបឈើគ្រញូង
admin
-
December 18, 2018
0
ត្បូងឃ្មុំ ៖ ថ្មីៗនេះបន្ទាប់ពីមានពត៌មាន ឈ្មោះយ៉ា សុផល (ទៀង) ជាមន្ត្រីនគរបាលខេត្តត្បូងឃ្មុំ មកគំរាមកំហែងនិងវាយតប់កញ្ចប់មាត់បង្ក ឲ្យមានរបួសស្នាមទៅលើលោក ឆេន សុផាត មន្ត្រីនគរបាលខេត្តជាកម្លាំងសហការជាមួយជំនាញរដ្ឋបាលព្រៃឈើ ដែលគេអះអាងថា ជាកូនចៅស្នងការរងខេត្តត្បូងឃ្មុំ បានរារាំងសមត្ថកិច្ចចុះបង្ក្រាបរថយន្តដឹកឈើក្រញូងខុសច្បាប់ បានធ្វើឲ្យរឿងនេះកាន់តែក្តៅ ក៏ព្រោះតែបុរសម្នាក់នោះហ៊ានគំរាមថាបើហ៊ានតែចាប់ឈើគាត់មួយដុំ មួយខេត្តត្បូងឃ្មុំដឹងតែរលាយ។ ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា មន្ត្រីនគរបាលឈ្មោះ យ៉ា សុផល បាននិងកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿង...
ស៊ីម៉ាក់ទទួលថវិកាពីអង្គការ APOPO លើគម្រោងសមាហរណកម្មកណ្តុរហិតមីន និងការបោសសម្អាតមីន តំបន់ចំការមីន ខេត្តសៀមរាប
admin
-
December 18, 2018
0
ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងCMAC និងអង្គការ APOPO លើគម្រោងសមាហរណកម្មកណ្តុរហិតមីននិងការបោសសម្អាតមីន ដែលមានថវិកា គាំទ្រចំនួន១៩៧.៧៨៦,៥៩ដុល្លារអាមេរិក ។ គម្រោងនេះមានរយ:ពេល១២ខែ (ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ...
នគរបាល ត្រូវបង្កើនការការពារសម្បត្តិបេតិកភណ្ឌ ដល់មនុស្សជាតិជំនាន់ក្រោយ
admin
-
December 18, 2018
0
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សេក ភូមី បានលើកឡើងថា បច្ចុប្បន្ននេះ កម្ពុជា បានរកឃើញនៅស្ថានីយ៍បុរាណស្ថាន រាប់ពាន់កន្លែងទៀត នាពេលថ្មីៗនេះ ហើយយើងត្រូវសហការ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីការពារឲ្យបានគង់វង់ និងសម្រាប់ទុកជាសម្បត្តិបេតិកភណ្ឌ ដល់មនុស្សជាតិជំនាន់ក្រោយ ។ លោកឧត្តមសេនីយ៍ឯក បានជំរុញដល់នគរបាលការពារបេតិកភណ្ឌទាំងអស់ ត្រូវបង្កើនការការពារសម្បត្តិបេតិកភណ្ឌ ទាំងលើគោក និងក្រោមទឹក ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ដែលសម្បត្តិបេតិកភណ្ឌរាប់ពាន់...
ហោរាសាស្ត្រសម្រាប់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៨ (ប្រែសម្រួលពីលោកគ្រូដុងដាយលីន ចុះផ្សាយលើគេហទំព័រស៊ីណា SINA (ចិន))
admin
-
December 18, 2018
0
ឆ្នាំជូត ៖ ការងារ អំណោយផលល្អ ទោះបីសម្ពាធច្រើន តែគ្រប់យ៉ាងសុទ្ធតែត្រូវបានដោះស្រាយរួច ។ លុយកាក់ ជាថ្ងៃសម្រាប់ការរកលាភផ្លូវឆ្ងាយ ។ មនោសញ្ចេតនា គួរលៃពេលវេលាឲ្យបានច្រើនជាងនេះទៀតសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ ។ ឆ្នាំឆ្លូវ ៖ ការងារ ដំណើរការដោយរលូន ពុំជួបការលំបាកឬឧបសគ្គអ្វីមករារាំង ។ លុយកាក់ មានអ្នកជួយជ្រោមជ្រែងក្នុងបញ្ហាលុយកាក់ ។ មនោសញ្ចេតនា ថ្ងៃនេះសមស្របសម្រាប់សារភាពស្នេហ៍ ។ ឆ្នាំខាល...
1
...
26
27
28
...
1,188
Page 27 of 1,188
- Advertisment -
Most Read
ទំនើបកម្មកម្ពុជានឹងត្រូវឆ្លងតេស្តសាកល្បងបន្ទាប់ មិនមែនត្រឹមតែ ទំនើបកម្មលើផ្លូវថ្នល់ ឬវិស័យរោងចក្រប៉ុណ្ណោះទេ ប៉ុន្តែថាតើកម្ពុជាអាចគ្រប់គ្រងហានិភ័យនាពេលខាងមុខដោយរបៀបណា
May 31, 2026
នាយកដ្ឋានស៊ើបការណ៍សម្ងាត់ថ្នាក់ជាតិអាមេរិកកំពុងស៊ើបអង្កេតមន្ទីរពិសោធន៍ជីវសាស្ត្រចំនួន ១២០កន្លែងនៅក្រៅប្រទេស ដែលទទួលថវិកាជាតិអាមេរិក
May 31, 2026
ស្នងការខេត្តកំពតបង្ហាញអត្ថសញ្ញាណសមត្ថកិច្ចដែលពាក់ពន្ធ័ទាំង 32 នាក់រួមនឹងអ្នកទទួលផល 04 នាក់ ក្រោយពេញត្រូវបានតំណាងអយ្យការអមសាលាដំបូងចោទប្រកាន់ តាមរយៈដីកាបញ្ជូនរឿងឱ្យស៊េីបសួរពីបទ ផ្តេីមគំនិត សមគំនិតក្នុងបទលួចដោយមានស្ថានទម្ងន់ទោស
May 31, 2026
ផាកពិន័យចំពោះម្ចាស់ទីតាំង មានសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) និងស្នាក់នៅខុសច្បាប់ សរុបចំនួន ០៩នាក់ ក្នុងម្នាក់ៗចំនួន ៤លានរៀល សរុប ៣៦លានរៀល
May 31, 2026
×