Sunday, May 31, 2026

Yearly Archives: 2018

ជួយ Sare ឲ្យ​គាត់​ផង​! ភ្លេច​ទូរស័ព្ទ iPhone X នៅ​រោងកុន ហើយ​ឆែក​កាមេរ៉ា​ឃើញ​បុរស​ម្នាក់​រើស​បាន ហើយ​ចង់បាន​មកវិញ ព្រោះតែ​…

​ករណី​បាត់​ទូរស័ព្ទ iPhone X ១​គ្រឿង ប្រភេទ Golden Concept ពណ៌​មាស ១​គ្រឿង កាលពី​វេលា​ម៉ោង ៦ និង​៤០ នាទី​ល្ងាច​ថ្ងៃទី​២៨ នៅ​ទីតាំង​ក្នុង​សាល​រោងកុន Major Cineplex Aeon 2 ហើយ​ម្ចាស់​ដែល​បាន​បាត់ បាន​ឆែក​កាមេរ៉ា​ឃ្លាំមើល​រកឃើញ​បុរស​ម្នាក់​ពាក់អាវ​ពណ៌​ក្រហម​រើ​បាន ប៉ុន្តែ ដោយសារតែ​ពុំ​អាច​ទំនាក់ទំនង​ទៅ​គាត់​បាន ហេតុនេះ បងស្រី​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ...

ប្រធាន​កាំកុងត្រូល​ច្រក​បឹង​ត្រកួន បើកឡាន​ក្រឡាប់​ធ្លាក់​ទឹក​ស្លាប់​តាំងពី​យប់​

​បន្ទាយមានជ័យ ៖ ​ប្រធាន​កាំកុងត្រូល​ច្រក​បឹង​ត្រកួន​ខេត្តបន្ទាយមានជ័យ បាន​ស្លាប់​ព្រោះ​ក្រឡាប់​ឡាន​តាំងពី​យប់​ម្ល៉េះ ព្រឹក​ឡើង​ទើប​បាន​ដឹង​អាណិតអាសូរ​ជីវិត​គាត់​ណាស់ ហើយ​មាន​ការលើកឡើង និង​សង្ស័យ​ផ្សេងៗ​គ្នា​ថា ហេតុ​អី​ឡាន​គាត់​ខ្ទេច​គូទ​ខាងក្រោយ សូម​មន្ត្រី​ជំនាញ​មេត្តា​ស្រាវជ្រាវ​បន្ថែម​ផង ព្រោះ​មន្ត្រី​បង្ក្រាប​បទល្មើស​មាន​គេ​ស្រឡាញ់​តែ​ក៏​មាន​គេ​ស្អប់​ដែរ​។​ ​មាន​ករណី​រថយន្ត​មួយគ្រឿង​ម៉ាក ឡិច​ស៊ី​ស RX 300 ពណ៌​មាស បាន​ក្រឡាប់​ចូល​ក្នុង​ទឹក ក្បែរផ្លូវ រថយន្ត​លិច​ស្ទើរតែ​អស់​ទាំងមូល បះជើង​ឡើង​លើ ហើយ​គេ​ឃើញ​អ្នកបើកបរ​បាន​ស្លាប់ បុ​ន្តែ​នៅ​មិនទាន់​ដឹងថា​ក្នុង​ឡាន​ជិះ​គ្នា​ប៉ុន្មាន​នាក់​នៅ​ឡើយ​ទេ គ្រាន់តែ​ដឹងថា​អ្នកបើកបរ​ស្លាប់ ជា​ប្រធាន​កាំកុងត្រូល​ច្រក​បឹង​ត្រកួន​។​ ​ហេតុការណ៍​ការភ្ញាក់ផ្អើល បាន​កើតឡើង​ម៉ោង​ប្រមាណ​ជាង​៨​ព្រឹក ថ្ងៃ​២៩​ធ្នូ...

ចាប់​សមត្ថកិច្ច ៥​នាក់ បើករថយន្ត ដេញ​ចាប់​រថយន្ត​ដឹកឈើ ទៅ​ផ្ទះ​និង​បង្ក​ឲ្យស្លាប់​ម្នាក់ របួស​៣​នាក់ នៅ​ស្រុក​កែវ​សីមា​

​មណ្ឌលគិរី ៖ កម្លាំង​នគរបាល​ខេត្ត និង កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី បាន​ចាប់ខ្លួន​សមត្ថកិច្ច​ចំនួន ៥​រូប ក្រោយ​ហេតុការណ៍ បើករថយន្ត​ប្រដេញ​ចាប់​រថយន្ត​ដឹកឈើ បង្កអោយមាន​គ្រោះថ្នាក់​ចរាចរ រថយន្ត​ដឹក​ឈើបុក​ផ្ទះ​ប្រជាពលរដ្ឋ​ស្លាប់​មនុស្ស និង​របួសធ្ងន់ នៅ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី ។​ ​លោក​ឧត្តមសេនីយត្រី សូ សុវណ្ណ ស្នងការរង ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​ដឹកនាំ​ការចាប់ខ្លួន​សមត្ថកិច្ច​ចំនួន ៥​រូប បានឲ្​៦​ដឹងថា សមត្ថកិច្ច​ដែល​បាន​ចាប់ខ្លួន...

ពលរដ្ឋ​កាណាដា​ម្នាក់​ដែល​ត្រូវ​ចិន​ឃុំខ្លួន ពេលនេះ​ត្រូវបាន​ដោះលែង​ហើយ​

​ពលរដ្ឋ​កាណាដា​ម្នាក់ ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​អាជ្ញាធរ​ចិន​កាលពីដើម​ខែ​នេះ ត្រូវបាន​ដោះលែង​​វិញ​ហើយ និង​បាន​ធ្វើដំណើរ​មក​ដល់​ប្រទេស​កាណាដា​វិញ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​រដ្ឋាភិបាល​កាណាដា នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​។​ ​ទោះយ៉ាងណា អ្នកនាំពាក្យ​មិន​បាន​បញ្ជាក់​លំអិត​ថា​ពេល​ថា ពលរដ្ឋ​ម្នាក់​នោះ​ត្រូវបាន​ដោះលែង ឬ​ត្រឡប់​មក​ដល់​កាណាដា​វិញ​ទេ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​បញ្ជាក់ថា ពលរដ្ឋ​កាណាដា​ដែល​ត្រូវ​ចិន​​ដោះលែង​នោះ មានឈ្មោះ​ថា Sarah McIver ហើយ​គាត់​គឺជា​គ្រូ​បង្រៀន​។​ ​ក្រសួងការបរទេស​ចិន បាន​ធ្វើ​ការបញ្ជាក់​កាលពីដើម​ខែ​នេះ​ថា ពលរដ្ឋ​កាណាដា​ខាងលើ ទទួលរង​ការពិន័យ​ផ្នែក​រដ្ឋបាល​ដោយសារ​ធ្វើការ​ដើរហើរ​ខុសច្បាប់​។​ ​សូមបញ្ជាក់​ថា អ្នក​គ្រូបង្រៀន​ជនជាតិ​កាណាដា​ខាងលើ គឺ​ជា​ពលរដ្ឋ​កាណាដា​ទី ៣​ដែល​ត្រូវ​ឃុំខ្លួន​ ​ដោយ​រដ្ឋាភិបាល​ចិន ក្រោយ​ពេល​​មាន​ការចាប់ខ្លួន​នាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei...

បុរស​អាយុ​ច្រើនជាងគេ​បំផុត នៅ​អា​មេ​រិច បាន​ទទួល​មរណៈភាព​ហើយ នៅ​អាយុ …

​លោក Richard Overton ដែ​ជាទា​ហ៊ាន​ជើង​ចាស់អា​មេ​រិច សម័យ​សង្គ្រាម​លើ​កលោក​ទី ២ និង​ជា​បុរស​មាន​វ័យ​ចំណាស់​បំផុត​ក្នុងប្រទេស​អា​មេ​រិច​បាន​ទទួលមរណៈភាព កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​គាត់​មាន​អាយុ ១១២​ឆ្នាំ​។​ ​ខ្វះ​តែ​ជាង ៥​ខែ​ទៀត​ប៉ុណ្ណោះ​លោក​នឹង​ឈាន​ចូល​អាយុ ១១៣​ឆ្នាំ គឺ​នៅ​ខែ​ឧសភា ខាងមុខ​។​ ​មុន​ពេល​ទទួលមរណៈភាព លោក​ត្រូវបាន​គេ​នាំ​ទៅកាន់​មន្ទីរពេទ្យ​ដោយ​សារ​មាន​បញ្ហា​ជំងឺ​​រលាក​សួត​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រុមគ្រួសារ​លោក​៕ សុភ័ក្ត្រ ​ប្រភព​៖ CNN​

អ្នកទេសចរ​វៀតណាម ៣​នាក់ និង​មគ្គុទេសក៍ អេ​ហ្សី​ប ១​នាក់​ស្លាប់​ ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្បែរ​ពីរ៉ាមីត​

​អ្នកទេសចរ​ជនជាតិ​វៀតណាម​យ៉ាងតិច ៣​នាក់ និង​មគ្គុទេសក៍​ទេសចរណ៍​អេ​ហ្សី​បម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​ទេសចរណ៍​នៅ​ក្បែរ​ពីរ៉ាមីត ស្ថិតក្នុង​តំបន់ Giza នៃ​ប្រទេស​អេ​ហ្សី​ប​។​ ​បើ​តាម​ការចុះផ្សាយ​របស់​សារពត៌មានរ​ដ្ឋ​អេ​ហ្សី​ប Ahram Online បានឲ្យដឹងថា មនុស្ស​ចំនួន ១១​នាក់​ផង​ដែរ បាន​រងរបួស​ក្នុង​ការវាយប្រហារ​នោះ​។​ ​អាជ្ញាធរ​បញ្ជាក់ថា គ្រឿងផ្ទុះ​ត្រូវបាន​គេ​បង្កប់​នៅក្បែរ​ជញ្ជាំង ហើយ​វា​បាន​ផ្ទុះ នៅពេល​រថយន្តក្រុង​​ទេសចរណ៍​បើក​ចូល​ទៅ​ក្បែរ​។​ ​រហូតមកដល់​ពេលនេះ មិនទាន់​មាន​ក្រុម​ណាមួយ​ចេញមុខ​អះអាង​ពី​ទំនួល​ខុស​ត្រូវ​របស់​ពួកគេ​​ឡើយ​។ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​​អេ​ហ្សី​ប Ahmed Hafez បាន​ហៅ​ការវាយប្រហារ​នោះ​ថា​​ជា​សកម្មភាព​ភេរវកម្ម​។​ ​លោក​ក៏​បាន​បញ្ជា​ឲ្យមាន​ការស៊ើបអង្កេត​ទៅលើវ​ត្ថុ​ធាតុ​ដើម​ដែល​គេ​ប្រើ​សម្រាប់​ផលិត​គ្រឿងផ្ទុះ​​ទាំងនោះ និង​ធ្វើ​ការប្រមូល​ភស្ថុតាង​ដែលថត​ដោយ​កា​មេរ៉ាសុវត្ថិភាព​នៅក្បែរ​តំបន់​ដែល​ផ្ទុះ​៕ សុភ័ក្ត្រ ...

សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ «​នយោបាយ ឈ្នះ ឈ្នះ​» និង​អបអរសាទរ​ខួប​២០​ឆ្នាំ នៃ​ការបិទ​បញ្ចប់​ភ្លើងសង្គ្រាម​

​ភ្នំពេញ ​៖ ​នៅ​ថ្ងៃ​សៅរ៍ ៧​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ «​នយោបាយ ឈ្នះ ឈ្នះ​»...

អាសូរ​ណាស់​! ទោះ​ពិការ​ទាំង​កាយសម្បទា និង​ការនិយាយស្តី​ដ៏​លំបាក​ក្តី តែ​ប្អូនស្រី​រូបនេះ​ចង់​រៀន​ណាស់ បើ​មានអី​ជិះ ប្តេជ្ញា​រៀន​ដល់​ចប់​ថ្នាក់​

​ប្អូនស្រី​ម្នាក់​ពុំ​ត្រឹមតែ​ពិការ​ជើង​ទាំងពីរ (​ដើរ​ប៉ាំង​ពៀច​) តាំងតែ​ពី​កំណើត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ការបញ្ចេញ​សកម្មភាព​និយាយស្តី​ក៏​លំបាក​ផងដែរ ។ ប៉ុន្តែ បើទោះជា​បែបនេះ​ក្តី ប្អូនស្រី​រូបនេះ​ក៏​ពុំមាន​ជា​មនុស្ស​មិន​គ្រប់លក្ខណៈ​ទៅតាម​កាយសម្បទា​នេះ​ទេ ពោលគឺ​ប្អូនស្រី​នៅមាន​សតិ​យល់ដឹង ទៅ​រៀន​ទៅ​សូត្រ​ដូច​ក្មេងៗ​ដទៃ​ធម្មតា​ដែរ ។​ ​តាមរយៈ​ការសម្ភាសន៍​ដោយ​លោកពូ​ម្នាក់ ប្អូនស្រី​រូបនេះ​បាន​ប្រាប់​ឲ្យ​ដឹងថា នាង​ចង់​រៀន​ដល់​ថ្នាក់​ទី​១២ ប៉ុន្តែ នាង​ត្រូវ​បង្ខំចិត្ត​ឈប់រៀន​ត្រឹម​ចូល​ថ្នាក់​ទី​៧ ព្រោះតែ​អត់​មាន​មធ្យោបាយ​ជិះ​ទៅ​រៀន​សាលា​នៅឯ​ដងទង់ ។ ហើយ​ប្អូនស្រី​ក៏បាន​បញ្ជាក់​ច្បាស់​ថា ប្រសិនជា​មានអី​ជិះ នាង​នឹង​ប្តេជ្ញាចិត្ត​រៀន​ឲ្យ​ចប់​ថ្នាក់​ទី​១២​តែម្តង ។​ ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Uon Sophal បាន​បង្ហោះ​សារ​អំពាវនាវ​ដល់​សប្បុរស​ជន​មេត្តាជួយ​ដល់​ប្អូនស្រី​ខាងលើនេះ​យ៉ាង​ដូច្នេះ​ថា​៖...

កម្មករនិយោជិត នឹង​ទទួលបាន​ការទូទាត់​ប្រាក់​បំណាត់​អតីតភាព​ការងារ ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៩

​ភ្នំពេញ ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៨ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​។ បើ​យោងតាម​ច្បាប់​ស្តីពី​ការងារ កម្មករនិយោជិត ដែល​បាននិងកំពុង ប្រើប្រាស់​កិច្ចសន្យាការងារ មាន​ថិរវេលា​មិន​កំណត់ (​កិច្ចសន្យា​រយៈពេល​វែង​) នឹង​ទទួលបាន​ការទូទាត់ ប្រាក់​បំណាច់​អតីតភាព​ការងារ ២​ដង​ក្នុង​មួយឆ្នាំ គឺ​ក្នុង​ខែមិថុនា និង​ខែធ្នូ ដោយ​នឹងត្រូវ​ចាប់ផ្ដើម​អនុវត្តន៍ ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៩​តទៅ​។​ ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ បាន​បញ្ជាក់ថា "​ចំពោះ​ការទូទាត់​បើក​រំលឹក ប្រាក់​បំណាច់​អតីតភាព​ការងារ...

អ្នករត់ម៉ូតូឌុប​ម្នាក់ ត្រូវ​ចោរ​អា​រក​ប្លន់​យក​ម៉ូតូ ទាំង​កណ្តាលអធ្រាត្រ​

​ភ្នំពេញ​ ៖ បុរស​ម្នាក់​មានមុខរ​បរជា​សន្តិសុខ ហើយ​ឆ្លៀតពេល​មករ​ត់​ម៉ូតូឌុប ដើម្បី​បង្កើន​ប្រាក់ចំណូល​ទ្រទ្រង់​ជីវភាព ត្រូវបាន​ចោរ​អា​រក​សម្លាប់ ប្លន់​យក​ម៉ូតូ ទៅ​បាត់​ដោយ​សុវត្ថិភាព មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​ ​ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​២​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ នៅមុខ​វត្ត​ក្រាំងធ្នង់ ស្ថិតក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ក្រុងភ្នំពេញ​។​ ​ជនរងគ្រោះ ឈ្មោះ មុត ច​ន្ថ​ន មុខរបរ​ជា​សន្តិសុខ និង​ឆ្លៀត​ពេលទំនេរ​បន្តិចបន្តួច​មករ​ត់​ម៉ូតូឌុប​បន្ថែម តែ​អកុសល បាន​ម៉ូយ​ឌុប​ហើយ...
- Advertisment -

Most Read

×