Saturday, June 6, 2026

Yearly Archives: 2020

ឃាត់ខ្លួន ជនសង្ស័យ​ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ កញ្ញា តី​ ពាក់ព័ន្ធ​នឹង​ករណី គំរាម​ទារប្រាក់ ដោយ​បង្ហោះ​រូបភាព​អាក្រាត​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​

​ភ្នំពេញ​៖ ការិយាល័យ ព្រហ្មទណ្ឌ កម្រិត ធ្ងន់ នៃ​នាយកដ្ឋាន​នគ​បាល​ព្រហ្ម​ណ្ឌ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០​បាន ចុះ​ដឹកនាំ​សហការ​ជាមួយ អធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក និង អធិការដ្ឋាន នគរបាល​ខណ្ឌមានជ័យ ធ្វេី​ការស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ ម៉ាក់ ហាក់​ចន្ថា អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ (​ម្ចាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ កញ្ញា...

ជនសង្ស័យ​៥​នាក់ ជួល​រថយន្ត​ទៅ​ជិះ​លួច​ធ្វើ​ប័ណ្ណ​សម្គាល់​រថយន្ត​ក្លែងក្លាយ លក់​ឱ្យ​អ្នកដទៃ ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​ឃាត់ខ្លួន​

ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ នគរបាល​ខណ្ឌ​ជ្រោយចង្វារ នគរបាល​ខេត្តបាត់ដំបង និង​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ស្រាវជ្រាវ​បង្ក្រាប​ជនសង្ស័យ​៥​នាក់​ដែល​ធ្វើ​សកម្មភាព​ឃុបឃិត​គ្នា​ក្លែងបន្លំ​ឯកសារ​សារ​ធារ​ណៈ​ខុសច្បាប់ ដោយ​យក​រថយន្ត​ជួល​ជិះ​ចំនួន​៣​គ្រឿង​ទៅធ្វើ​ប័ណ្ណ​សម្គាល់​រថយន្ត​(​កាត​គ្រី​)​ក្លែងក្លាយ​យកទៅលក់​ឱ្យ​អ្នកដទៃ ។​ ​នៅ​រសៀល​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០​ជនសង្ស័យ​ទាំង​៥​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង និង​វត្ថុតាង​ចាប់​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់ ដោយ​រង​ការចោទប្រកាន់​ចំនួន​៣​បទល្មើស គឺ​បទ​ឆបោក​, រំលោភ​ទំនុកចិត្ត និង​ក្លែងឯក​សាធារណៈ​ខុសច្បាប់ ។​ ​កម្លាំង​នគរបាល​បង្ក្រាប​ជនសង្ស័យ​ទាំង​៥​នាក់​បាន​ធ្វើឡើង​ចំណាយពេល​៣​ថ្ងៃ​នៅ​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ ដែល​បាន​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​នៅ​ភ្នំពេញ រហូតដល់​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ ក្រោយពី​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្ម​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​(​ម្ចាស់​រថយន្ត​និង​អ្នកទទួល​ទិញ​រថយន្ត​)​។​ ​លោក​វរសេនីយ៍ឯក...

មេ​ឃាតកម្ម រៀប​គម្រោង​យក​ទ្រព្យសម្បត្តិ​របស់​ចៅអធិការ​វត្ត​ចេតិយ៍​ថ្មី​ហើយ ជួល​ឃាតករ រឹត​ក​ធ្វើ​គុត​ព្រះអង្គ​ទៀត ត្រូវ តុលាការ​ឃុំខ្លួន​

​កណ្ដាល​៖ ករណី​ឃាតក​ម្មរឹតក​ធ្វើ​គុត ព្រះចៅអធិការ​វត្ត​ចេតិយ៍​ថ្មី ត្រូវ​តុលាការ​ខេត្តកណ្តាល ចេញ​ដីការ​ឃុំ​មេខ្លោង ម្នាក់​ដាក់ពន្ធនាគារ​ខេត្ត ហើយ​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ជា​ជនដៃដល់​ចំនួន​៣​នាក់ ដែល​កំពុង​គេចខ្លួន​។ មេខ្លោង​រូបនោះ​ត្រូវ​នគរបាល​ខេត្តកណ្ដាល ចាប់ខ្លួន​ជនសង្ស័យ​ជា​មេខ្លោង​បាន​ហើយ​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០។​ ជនសង្ស័យ​មាន ឈ្មោះ ឡៅ ទ្រី ហៅ ឃាង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​រកស៊ី​ពុះ​ដី​ឡូ​តិ៍លក់ មាន​ទីលំនៅ​ភូមិ​ផ្សារ​ដែក ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្ដាល​។...

ហោរាសាស្ត្រ​សម្រាប់ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ ២០២០

ឆ្នាំជូត​ -​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​5​ព្រឹក​ដល់​ម៉ោង​៦ល្ងាច​។​ ​-ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃ​ស និង​ផ្កាឈូក​។​ -​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១​និង ៨២​។ -​សូម​ខ​មិន​លេខ​៦៦៦ យក​លាភ​សម្បត្តិ​ទេវតាទ្រព្យនិង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។ ​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត ចំពោះ​ការងារ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅ​មុខជា​លំដាប់​ក្នុងថ្ងៃនេះ​ទោះជា​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​ក៏​អាច​ទទួលបាន​ផល​សម្រេច​សមតា​ម​បំណងប្រាថ្នា​ទាំងអស់ ព្រមទាំង​ត្រូវបាន​បងប្អូន​ញាតិសន្តាន​ជួយ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​ទៀតផង​។ បុគ្គលិក​កម្មករ​ដែល​បំរើកា​រងារ​នៅតាម​ក្រសួង មន្ទីរ ក្រុមហ៊ុន ឬ​រោងចក្រ​នានា​នឹង​ទទួលបាន​ការកោតសរសើ​រ​និង​ការជឿទុកចិត្ត​ពី​ចៅហ្វាយនាយ​ព្រមទាំង​បានទទួល​តួនាទី​និង​ការងារ​សំខាន់ៗ​អោយ​លោកអ្នក​កាន់កាប់​ជំនួស​ទៀតផង​។ ចំពោះ​មនោសញ្ចេតនា​គូស្នេហ៍​ប្រកប​តែ​ភាព​ផ្អែម​ល្អែ​ម​ត្រជាក់​ដូច​ទឹកឃ្មុំ​ខែ​ចែ​ត្រ​៕ ​ឆ្នាំឆ្លូវ​ -​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច ។​ -​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​សគឺ​និង​ក្រហម​។​ -​លេខ​នៃ​លាភ​សំណាង គឺ​លេខ​១១​និង​លេខ ៦១​។​ -​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិ​អភិជននឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​ ​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ​ការងារ​រកស៊ី​ជួញដូរ​បាន​កាក់កប​ល្អ​ណាស់ ថ្ងៃនេះ​ឱកាសល្អៗ​បានមក​ដល់​ហើយ​លោកអ្នក​ត្រូវ​រវាសរវៃ​ញាប់ដៃ​ញាប់ជើង​បន្តិច​ព្រោះ​ពេលវេលា​ជា​មាសប្រាក់ ធ្វើ​ច្រើន​បាន​ច្រើន តែ​លៃលក​យ៉ាងណា​ចូរ​កុំ​មានចិត្ត​លោភលន់​អោយសោះ​ប្រយ័ត្ន​បែរជា​កើតរឿង​រ៉ាវ​អាច​បង់ខាត​លាភសក្ការៈ​វិញ​។ ចំពោះ​មនោសញ្ចេតនា​ស្វាមីភរិយា​បើទោះជា​មានរឿង​រ៉ាវ​រកាំ​រ​កូ​ស​បន្តិចបន្តួច​ក្តី​តែ​ក៏​មិន​ប៉ះពាល់​ដល់​សុភមង្គល​គ្រួសារ​ដែរ​៕ ​ឆ្នាំខាល​ -​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៨យប់​។​ -​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ពណ៌​លឿង។​ -​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៨និង​លេខ​៥៩ ។​ ​-សូម​ខ​មិន​លេខ...

សត្វ​ស្វា​កាចៗ​មួយចំនួន​នៅ​ប្រាសាទបាយ័ន នឹង​ត្រូវយក​ចេញទៅ​ព្រលែង នៅក្នុង​ព្រៃ​ក្រៅ​ឧទ្យាន​អង្គរ​

​សៀម​រាម​៖ ហ្វូង​សត្វ​ស្វា​កាចៗ​មួយចំនួន​ដែលមាន​ភាព​សាំ​ទៅនឹង​មនុស្ស និង​ការផ្តល់​នំចំណី​ដោយ​មនុស្ស បាន​ប្រែ​ពី​ប្រភេទ​សត្វព្រៃ​មកជា​សត្វ​ចិញ្ចឹម​។ តាមរយៈ​នេះ សត្វ​ស្វា​ទាំងនោះ​បានចេញ​ចូល​រក​ចំណី​ក្នុង​តំបន់​ប្រាសាទ​ផងដែរ​។ ក្នុងការ​ស្វែងរក​ចំណី​នោះ សត្វ​ស្វា​បាន​ដណ្តើម​ចំណី​ពី​មនុស្ស បង្ក​ការរំខាន និង​ពេលខ្លះ​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ដោយផ្ទាល់​តែម្តង​។ លើសពីនេះ សត្វ​ស្វា​ក៏បាន​បង្ក​ហានិភ័យ​ដល់​ប្រាង្គ​ប្រាសាទ​ដូចជា រុញ​ឲ្យ​ជ្រុះ​នូវ​ថ្ម​ប្រាសាទ និង​ធ្វើ​ឲ្យ​ខូចខាត​នូវ​ផ្ទាំង​បដា​ព័ត៌មាន​ផ្សេងៗ​ទៀតផង​។ ប្រការនេះ​ចាំបាច់​ត្រូវ​យកចេញ​ដើម្បី​បញ្ជៀ​សប​ញ្ហា​ផ្សេងៗ​នាពេល​អនាគត​។​ ​ក្នុងន័យនេះ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹងធ្វើ​ការចាប់យក​ស​ត្វ​ស្វា​កាចៗ​ទាំងនោះ ចេញពី​តំបន់​អង្គរ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​មុននឹង​ព្រលែង​ចូល​ព្រៃ​ធម្មជាតិ​ផ្សេងទៀត​ក្រៅពី​ឧទ្យាន​អង្គរ​។ តាម​គម្រោង ការងារ​នេះ​នឹង​ចាប់ផ្តើម​ពី​រសៀល​ថ្ងៃទី​២៨ ខែធ្នូ...

បងប្អូន​យល់​យ៉ាងណាដែរ​? ប្រាប់​ច្រើនដង​មិន​ស្តាប់ ចុងក្រោយ​តាម​ទាន់​ប្រពន្ធ និង​សហាយ​កំពុង​ឡើងឋានសួគ៌ ខឹង​ពេក​កាប់​៣​កាំបិត​ស្លាប់ រីឯ​ប្រពន្ធ​ដឹងខ្លួន​ខុស​មក​ក្រាប​សំពះ​ដល់​បាតជើង​ប្តី​…

​កាលពីពេល​កន្លងទៅនេះ មានរឿង​រ៉ាវ​មួយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ហួសចិត្ត​ជាខ្លាំង ខណៈ​គេ​បានឃើញ​ស្ត្រី​ជា​ប្រពន្ធ​ម្នាក់​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បានមក​ក្រាប​សំពះ​ថើប​ដល់​បាតជើង​ប្តី នៅក្នុង​ប៉ុស្តិ៍​ប៉ូលិស បន្ទាប់ពី​បានដឹងខ្លួន​ខុស​ធ្ងន់ លួច​មាន​សហាយស្មន់​នឹង​ប្រុស​ផ្សេង ដែល​ធ្វើ​ឲ្យ​ប្តី​ផ្ទុះ​កំហឹង​ទាញ​កាំបិត​កាប់​ផ្តាច់​សង្ខារ​សហាយ ក្លាយជា​អ្នកទោស​បែបនេះ​។ ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ Yepi Abmi អាយុ ៣៧ ឆ្នាំ និង​ប្តី​មានឈ្មោះ Rivat Eka Putra អាយុ ៤៣ ឆ្នាំ​។​ ​នាង Yepi...

នារី​រូប​ស្រស់​សោភា ដែល​បាត់​ខ្លួន​នៅ​ផ្សារ​ស្ទឹងត្រែង បាន​វិលត្រឡប់​មករក​ប្ដី​និង​កូន​វិញ​ហើយ​

​ស្ទឹងត្រែង ៖ ឥឡូវនេះ​មាន​ដំណឹង​ថ្មី ហើយ​ទាក់ទង​ទៅនឹង​នារី​រូប​ស្រស់​ម្នាក់​បាត់​ខ្លួន ពេល​ដើរ​ផ្សារ​ស្ទឹងត្រែង​ជាមួយ​ប្ដី​និង​កូនស្រី​តូច​ម្នាក់ កាលពី​ថ្ងៃទី 25 ខែធ្នូ​ឆ្នាំ 2020​។​ លោក​នី ម៉​ង់ មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្ដៅ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2020 នេះ​ថា សាច់ញាតិ​ក្រុមគ្រួសារ​នឹង​ប្ដី រួមទាំង​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ដោយផ្ទាល់ ពី​ដំណឹង​នៃ​ការវិលត្រឡប់​របស់​នា​រី​ម្នាក់ ដែល​បាត់​ខ្លួន​នោះ​។​ គួរ​រំលឹក​ឱ្យដឹង​ផងដែរ​ថា នារី​រូប​ស្រស់​ម្នាក់​បាន​បាត់​ខ្លួន​នៅ​ផ្សារ​ស្ទឹងត្រែង ពេលធ្វើ​ដំណើរ​មករក​ទិញ​សម្ភារៈ របស់របរ​ជាមួយ​ប្ដី​និង​កូនតូច​ម្នាក់...

ការអភិរក្ស​សត្វ​អណ្តើក​-​កន្ធាយ មាន​សារៈសំខាន់​ណាស់​ក្នុង​ជំនឿ​វប្បធម៌​ខ្មែរ​

​ភ្នំពេញ​៖ សត្វ​អណ្តើក និង​កន្ធាយ​ជា​ប្រភេទ​សត្វ​ល្មូ​ន​ដែលមាន​វត្តមាន​នៅលើ​ភពផែនដី ជាង​២៥០​លាន​ឆ្នាំមុន​មកម្ល៉េះ​។ ពួកវា​តំណាង​ឲ្យ​សត្វ​ដែលមាន​អាយុ​វែង​ជាងគេ​ក្នុង​បណ្តា​សត្វ​ទាំងឡាយ​។ បើតាម​ការផ្សាយ​របស់​អង្គការ Wonders of the Mekong​។​ ​យោងតាម​អ្នកស្រី​បណ្ឌិត ចិន ផេស​យ៉ុ​ក (Dr. Chen Pelf Nyok) សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​អង្គការ​អភិរក្ស​សត្វ​អណ្តើក​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​លើកឡើងថា អាយុកាល​របស់​សត្វ​អណ្តើក​គឺ​អាស្រ័យ​តាម​ប្រភេទ និង​អម្បូរ​។ អណ្តើក​ដែល​ទទួលបាន​ការមើល​ថែទាំ​ល្អ អាច​រស់​នៅបាន​ចន្លោះ​ពី​១០ ទៅ​១០០​ឆ្នាំ​។ ប្រភេទ​អណ្តើក​យក្ស​ខ្លះ​អាច​រស់នៅ​លើសពី​១៥០​ឆ្នាំ...

តុលាការ​ឃុំខ្លួន​កូន​ទំនើង​ម្នាក់ ដែល​ដុត​ផ្ទះ​ឪពុកម្ដាយ​ខ្លួនឯង​ព្រោះ​បែក​ថ្នាំ

ស្ទឹងត្រែង ៖ សាលាដំបូង​ខេត្តស្ទឹងត្រែង បានសម្រេច​ឃុំខ្លួន​បុរស​ម្នាក់ ដែល​បាន​ដុត​ផ្ទះ​ឪពុកម្ដាយ​ខ្លួនឯង ដាក់​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន នៅ​ល្ងាច​ថ្ងៃទី 28 ខែធ្នូ​ឆ្នាំ 2020​។​ ​បុរស​ដែល​ដុត​ផ្ទះ​ខ្លួនឯង​ឈ្មោះ​ចៅ ឡេង​សេង អាយុ 35 ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ត្រូវបាន​ចាប់ខ្លួន ដោយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ខេត្ត កាលពី​ថ្ងៃទី 26 ខែធ្នូ​។​ ​សូម​រំលឹកថា នៅ​ថ្ងៃទី 16...

រថយន្ត​កូរ៉េ​ដឹក​ទឹក​សុទ្ធ​មួយគ្រឿង ឆ្លងផ្លូវ​ជិត​ផុត ត្រូវ​រថយន្ត​ស៊ិន​ទ្រី បើក​មក​បុក​ចំពាក់​កណ្ដាល​ពេញទំហឹង បណ្ដាល​ឲ្យ​ដាច់​ទ្រុង​កៀប​ជាប់​ពីលើ​

​ភ្នំពេញ​៖​បុរស​ម្នាក់​បើករថយន្ត​កូរ៉េ​ដឹក​ទឹក​សុទ្ធ​មួយគ្រឿង ចេញពី​វត្ត​ចំការ​ដូង​ប្រុង​នឹង​ឆ្លងផ្លូវ ២១៧​បត់​ឆ្វេង​មិន​ផុត​ក៏ត្រូវ​បាន​រថយន្ត​ស៊ិន​ទ្រី បើក​មក​បុក​ចំពាក់​កណ្ដាល​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​កូរ៉េ​ដាច់​ទ្រុង និង​កៀប​ជាប់​ពីលើ​រង​ការខូចខាត​យ៉ាងដំណំ​។ ចំណែកឯ​ម្ចាស់​រថយន្ត​ទាំងសងខាង​មិនមាន​រងរបួស​នោះទេ រង​ការខូចខាត​តែ​រថយន្ត​។​ ​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ២ និង ២០ នាទី​រសៀល​ថ្ងៃ​ចន្ទ​ទី ២៨ ខែធ្នូ ឆ្នាំ ២០២០ ស្តិ​ត​នៅតាម​បណ្ដោយ​ផ្លូវ ២១៧ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ ​ប្រភពព័ត៌មាន​ពី​ម្ចាស់​រថយន្ត​រងគ្រោះ​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​គាត់​បាន​បើករថយន្ត​កូ​រ៉​រេ មួយគ្រឿង​ពណ៌ ស ពាក់​ផ្លាកលេខ...
- Advertisment -

Most Read

×