Saturday, June 6, 2026

Yearly Archives: 2020

កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ បានចូលរួមចំណែកយ៉ាងសកម្មជួយប្រជាពលរដ្ឋក្នុងគ្រាជួបគ្រោះអាសន្ន ប្រកបដោយឆន្ទៈយ៉ាងក្លៀវក្លាមោះមុតជាទីបំផុត

ភ្នំពេញ៖សម្តេចក្រឡាហោមសខេង បានថ្លែងថា កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ បានចូលរួមចំណែកយ៉ាង សស្រាក់សស្រាំក្នុងការបង្ការទប់ស្កាត់គ្រោះមហន្តរាយជួយសង្គ្រោះអាយុជីវិត និងការពារទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋក្នុងគ្រាជួបគ្រោះអាសន្ន ប្រកបដោយឆន្ទៈយ៉ាងក្លៀវក្លាមោះមុតជាទីបំផុត។ សម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្ញើសារជូនពរកងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកលគ្រិស្តសករាជ ២០២១។ សម្តេចក្រឡាហោម សម្តែងនូវការកោតសរសើរ ប្រកបដោយមោទកភាពយ៉ាងក្រៃលែងចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការ ស៊ីវិល ក៏ដូចជាមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបេសកកម្មបម្រើជាតិ និងប្រជាជនយ៉ាងស្មោះស្ម័គ្រ...

ការអនុវត្តការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើសកន្លងមក មានបញ្ហាប្រឈមមួយចំនួនមិនទាន់មានសង្គតិភាព

ភ្នំពេញ៖ការអនុវត្តការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើសកន្លងមក មានបញ្ហាប្រឈមមួយ ចំនួនដូចជា សមត្ថភាពជំនាញក្នុងការគ្រប់គ្រងការចាត់ចែង និងការរឹបអូសផលនៃបទល្មើសនៅមានកម្រិត និងការអនុវត្ត មិនទាន់មានសង្គតិភាព។ កិច្ចប្រជុំរវាងស្ថាប័នទាំងពីរ អង្គភាពប្រឆាំងអំពើពុករលួយអ.ប.ព. និងក្រសួងយុត្តិធម៌ ដើម្បីពិភាក្សាពីការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផល នៃបទល្មើស កាលពីព្រឹកថ្ងៃទី 29 ខែធ្នូឆ្នាំ 2020 នៅទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ។ ការអនុវត្តការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើសកន្លងមក មានបញ្ហាប្រឈមមួយ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ ពិភាក្សាពីបញ្ហាប្រឈមនានា...

ស្ដ្រីម្នាក់ ឆបោកប្រាក់ ជិត៨០ម៉ឺនដុល្លារ រឿងលក់ផលិតផលសំអាងខ្យល់ ទៅឲ្យតំណាងចែកចាយត្រូវ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ ៖ ស្ដ្រីម្នាក់ក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ដែលមានទឹកប្រាក់ប្រមាណជិត៨០ម៉ឺនដុល្លារ រឿងលក់ផលិតផលសំអាងខ្យល់ទៅឲ្យតំណាងចែកចាយ ចំនួន១២នាក់ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ។ មន្ដ្រីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ស្ដ្រីខាងលើឈ្មោះ ណើ ចាន់ត្រា អាយុ៣១ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង...

ហោរាសាស្ត្រ​សម្រាប់ថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ ២០២០

​ឆ្នាំជូត​ -​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៧​យប់​។​ ​-ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ និង​ពណ៌​ស្វាយ​។​ -​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥​និង ៦៦​។ -​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។ ​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​គឺជា​ឱកាសល្អ​ផងដែរ ព្រោះថា​តែង​ហុច​ផ្លែផ្កា​ជាទី​គាប់ចិត្ត​ត្រឡប់មកវិញ​ផង​។ សម្រាប់​លោកអ្នក​ជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ គឺ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​គួរ​ជាទី​កក់ក្តៅ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ជាការ​ប្រសើរ​ដែរ​ដោយ​លោកអ្នក​អាច​កើប​ផលចំណេញ​មក​ផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។ ចំណែកឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ចម្រើន​លូតលាស់​ទៅមុខ​ហើយ​បើជា​ស្នេហា​ថ្មីថ្មោង​ផង​គឺ​តែង​បានទទួល​ក្តីសង្ឃឹម​ពីគ្នា​យ៉ាង​កក់ក្តៅ​ទៀតផង​៕ ​ឆ្នាំឆ្លូវ​ -​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​ -​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​សគឺ​និង​ក្រហម​។​ -​លេខ​នៃ​លាភ​សំណាង គឺ​លេខ ១១ និង​លេខ ៦១​។​ -​សូម​ខ​មិន​លេខ ៦៧៨ យក​លាភ​សម្បត្តិ​ឧកញ៉ា​លុយ​វាល់​លាន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​ ​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ​។ ការងារ​អស់លោកអ្នក​នៅក្នុង​ថ្ងៃនេះ​មានការ​រីកចម្រើន​ល្អប្រសើរ​ណាស់ គឺ​ធ្វើ​អ្វី​ក៏ដោយ​តែង​ភ្លឺ​ថ្លា​និង​ជួបតែ​ក្តី​សោមនស្ស​ច្រើន​។ ចំពោះ​បញ្ហា​លុយកាក់​វិញ​លោកអ្នក​ក៏មាន​ឱកាស​បង្កើន​ប្រាក់ចំណូល​ច្រើន​ផងដែរ​។ សម្រាប់​បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ...

​នាវា​កងទ័ពជើងទឹក​សាធារណរដ្ឋ​ឥណ្ឌា ចូល​សំចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រយៈពេល​៤​ថ្ងៃ​

​ព្រះសីហនុ ៖ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ នាវា​កងទ័ពជើងទឹក​សាធារណរដ្ឋ​ឥណ្ឌា ឈ្មោះ INS KILTAN ដែលមាន​ទម្ងន់​ផ្ទុក ៣១៥០​តោន ចូល​សំចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រយៈពេល​៤​ថ្ងៃ ។ នាវា​នេះ​មាន​នាវិក​សរុប​ចំនួន​២០០​នាក់ ក្នុង​ដំណើរ​ចូល​ចត​ជា​ផ្លូវការ ដើម្បី​ប្រគល់​សម្ភារៈ​សង្គ្រោះ​ទឹកជំនន់​មួយចំនួន ជូន​ដល់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​កម្ពុជា​។​ ​បើតាម​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​កង​ទ​ព័​ជើង​ទឹក​មូល​ដ្ឋា​សមុទ្រ បាន​បញ្ជាក់ថា លោក​ឧ​ត្ត​មនា​វី​ត្រី​អ៊ិន សុ​ខេមរ៉ា នាយសេនាធិការរង តំណាង​មូលដ្ឋាន​សមុទ្រ កងទ័ពជើងទឹក...

បង្ក្រាប​ទីតាំង​ស្តុក​ទុក និង​ចែកចាយ​ផលិតផល​ស៊ី​ហ្សា និង​បារី​អេ​ទ្បិ​ច​ត្រូ​និ​ច​ខុសច្បាប់ (SISHA , E-Cigarette ឬ Vape) ជាច្រើន​ប្រភេទ ចំនួន​៩​ករណី នៅតាម​បណ្តា​រាជធានី​-​ខេត្ត សរុប​ចំនួន​ជិត ៥​តោន

​ភ្នំពេញ​៖ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ស្តុក​ទុក និង​ចែកចាយ​ផលិតផល​ស៊ី​ហ្សា និង​បារី​អេ​ទ្បិ​ច​ត្រូ​និ​ច​ខុសច្បាប់ (SISHA , E-Cigarette ឬ Vape) ជាច្រើន​ប្រភេទ ចំនួន​៩​ករណី នៅតាម​បណ្តា​រាជធានី​-​ខេត្ត សរុប​ចំនួន​ជិត ៥​តោន ។​ ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ( គ .​ប . ផ​.​ក...

បាបកម្ម​មាន​ពិត​មិន​ចាំជាតិ​ក្រោយ​! ប្រពន្ធ​ដែល​បាន​រៀប​គម្រោង​សម្លាប់​ប្តី​ជា​គ្រូបង្រៀន​កាលពី​ឆ្នាំមុន ឥឡូវ​ប្រពន្ធ​ក៏​ស្លាប់បាត់​ដែរ ដោយសារ​…

​ភ្នំពេញ​៖ ប្រិយមិត្ត​ប្រាកដជា​នៅចាំ​បាន​ហើយ ចំពោះ​ហេតុការណ៍​នៃ​ករណី​អំពើ​ឃាតកម្ម ដែល​ស្ត្រី​ជា​ប្រពន្ធ​រៀបចំ​គម្រោង​ឲ្យ​ដៃ​ប្រុស​សហាយ បាញ់សម្លាប់​ប្តី​ជា​គ្រូបង្រៀន​ជំនួស​ខ្លួន​កាលពី​ឆ្នាំមុន (២០១៩) ដោយសារតែ​រឿង​រស់នៅ​មិន​ចុះសម្រុង​គ្នា ខណៈ​ស្ត្រី​ជា​ប្រពន្ធ​រូបនេះ​តែងតែ​ជំពាក់​លុយ​គេ ហើយ​ខឹង​ប្ដី​ឧស្សាហ៍​រករឿង​ស្តីបន្ទោស​ចេញសង​ជំនួស ទើប​កើតជា​ជម្លោះ​ញឹកញាប់​។​ ​សូមបញ្ជាក់ថា ករណី​ឃាតកម្ម​បាញ់សម្លាប់​គ្រូបង្រៀន​ឈ្មោះ រឿន រតនា បាន​កើតឡើង​នៅវេលា​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ បន្ទាប់ពី​ស្ត្រី​ជា​ប្រពន្ធ​បានរៀបចំ​គម្រោង​ឲ្យ​សហាយ​ស្ទាក់​ចាំ​បាញ់សម្លាប់​នៅ​កន្លែង​ផ្លូវ​បេតុង​ស្ងាត់ ជិត​មណ្ឌល​ឱកាស​ខ្ញុំ នៅ​ភូមិ​សែន​សុខ​៥ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ខណៈ​ប្តី​វិលត្រឡប់​ពី​ធ្វើទៅ​បុណ្យ​នៅឯ​ស្រុកកំណើត ស្ថិត​ក្នុងភូមិ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល...

បុរស​វ័យ​ចំណាស់​ម្នាក់ មាន​ជំងឺ​ប្រចាំកាយ ដេកស្លាប់​ក្នុងផ្ទះ​ជួល​មួយកន្លែង បង្ក​ការភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​បុរស​ម្នាក់ ស្លាប់​ក្នុង​បន្ទប់​ជួល​លេខ​៨ ស្ថិតក្នុង​ភូមិ​រលួស សង្កាត់​ជើងឯក ខណ្ឌដង្កោ ដោយ​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ។​ សាកសព​រងគ្រោះ​មានឈ្មោះ ម៉េង ឃាង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​(​គ្មាន​គ្រួសារ​សាច់ញាតិ​) មុខរបរ​កម្មករ​រោងចក្រ​យូរ៉ូ​ផលិត​ខ្សែភ្លើង បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ ។ ​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង ជាប់​បន្ទប់​ជួល​ជនរងគ្រោះ បាន​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​គឺជា​មនុស្ស​ស្លូតបូត និង​មាន​ជំងឺ​ប្រចាំកាយ ណាមួយ​ទៀត​គាត់​ក៏​ជា​កំលោះ​ចាស់...

សារលិខិត​ជូនពរ ពី​វរសេនីយ៍ទោ មុនី សីហា ចំពោះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក​លៀង ភារ​ម្យ

​ភ្នំពេញ​៖ សូម​អបអរសាទរ ក្នុង​ទិវា​ដ៏​មាន​សោមនស្ស​រីករាយ នាឱកាស​ពិធី​ចូលឆ្នាំ​សាកល ឆ្នាំ​២០២១ នេះ ធ្វើ​ឲ្យ​ខ្ញុំបាទ វរសេនីយ៍ទោ មុនី សីហា នឹកឃើញ​ដល់​អនុស្សាវរីយ៍​គ្រប់​សកម្មភាព​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក លៀង ភារ​ម្យ ជាមួយ​ក្រុមការងារ និង​ថ្នាក់ដឹកនាំ​ស្ថាប័ន អនុវត្ត​ការងារ​ដ៏​សស្រាក់សស្រាំ ក្នុង​បុព្វហេតុ​បម្រើ​ប្រជាពលរដ្ឋ តាម​លំ​អាន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា...

អភិបាលខេត្ត​ពោធិ៍សាត់ អំពាវនាវ​ដល់ ប្រជាពលរដ្ឋ ក្នុង​ឃុំ​អូរ​សោម​ទាំងមូល សូម​បញ្ឈប់ និង​ធ្វើការ​ដកខ្លួន​ជាបន្ទាន់ ជុំវិញ​ការកាប់​រាន ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ ដោយ​ខុសច្បាប់​

​ពោធិ៍សាត់​៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុងស្រុក​វាលវែង នា​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​នេះ អំពាវនាវ​ដល់​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ ក្នុង​ឃុំ​អូរ​សោម​ទាំងមូល សូម​បញ្ឈប់ និង​ធ្វើការ​ដកខ្លួន​ជាបន្ទាន់ ជុំវិញ​ការកាប់​រាន ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ ឬ​លក់​ឱ្យ​ជន​ចំណាកស្រុក​ទាំងឡាយ​ទាំងពួង បើ​ពុំ​ដូច្នោះ​ទេ​នឹង​ចាត់​វិធាន​ផ្លូវច្បាប់​។ ជាមួយគ្នា​នោះ អាជ្ញាធរ​ស្រុក ឃុំ ភូមិ...
- Advertisment -

Most Read

×