Saturday, June 6, 2026

Yearly Archives: 2020

ដល់ក​! ស្រី​ស្អាត ក្រោយ​មើល​លទ្ធផល​យំ​ហ៊ូ ព្រោះតែ​មិន​នឹកស្មាន​ទៅរក​ហាង​ចាក់​សាក់ ប៉ះចំ​កំពូល​ជាង​សាក់​ជើងចាស់​ពូកែ​ធ្វើ​រឿង​មួយ​នេះ​….

​នាង Alisa Kingkan បាន​ប្រាប់ Amarin TV ឲ្យ​ដឹងថា ខណៈ​នាង​បាន​កំពុង​ដើរ​ផ្សារ​រាត្រី​មួយ​នៅក្នុង​តំបន់​ជាមួយ​បងស្រី កាលពី​ថ្ងៃអាទិត្យ នៅពេលនោះ​ពួកនាង​បាន​ដើរ​ឆ្លងកាត់​ស្តង់​មួយ​ដែល​ផ្តល់​សេវា​សាក់ ដែលមាន​តម្លៃ​ចាប់ពី ២០ បាត ឡើងទៅ​។​ ​បន្ទាប់ពី​បង្ហាញ​រូបតំណាង​នៃ​ផ្កា​ដាន់​ដេលី​ន (Dandelion) ដែល​នាង​ចង់​ចាក់ នៅពេលនោះ ម្ចាស់​ហាង (​ជាង​សាក់​) ក៏បាន​និយាយថា គាត់​អាច​សាក់​រូបនេះ​ឲ្យ​បាន​ក្នុងតម្លៃ​ទាប ៣០០ បាត​។​ ​តែ​យ៉ាងណា ខណៈ​ជាង​សាក់​កំពុង​ដាក់​ទឹក​ថ្នាំ...

ក្រសួង​អប់រំ កំណត់​យក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ជា​កាលបរិច្ឆេទ នៃ​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០ -២០២១

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា​សេចក្តី បានចេញ​សេចក្តីជូនដំណឹង​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២០-២០២១ សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​។​ ​ក្រោយពី​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ត្រូវ​បិទ​បញ្ចប់ ក្រសួង​អប់រំ យុវជន និង​កីឡា​សម្រេច កំណត់​យក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ជា​កាលបរិច្ឆេទ​នៃ​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០ ២០២១ សម្រាប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​សាធារណៈ​។ គ្រឹះស្ថានសិក្សា​សាធារណៈ​ទាំងអស់ ត្រូវ​បន្ត អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ (SOP) សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ...

អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួងយុត្តិធម៌ បើក​កិច្ចពិភាក្សា​ពី​ការគ្រប់គ្រង ការចាត់ចែង និង​ការ​រឹបអូស​ផល​នៃ​បទល្មើស​

​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួងយុត្តិធម៌ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការគ្រប់គ្រង ការចាត់ចែង និង​ការ​រឹបអូស​ផល​នៃ​បទល្មើស នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​នៅ​ទីស្តីការ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រោម​អធិបតីភាព​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង និង​ឯកឧត្តម កើត រិ​ទ្ធ​។​ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ថ្លែងថា ស្ថាប័ន​ទាំងពីរ​ពិភាក្សា​លើ​មូលបទ​រួមមួយ ដែល​រាជរដ្ឋាភិបាល​ប្រគល់​ភារកិច្ច​មក​ស្ថាប័ន​យើង​ទាំងពីរ​ក្នុងការ​សិក្សា​ដាក់ចេញ ។ គោលបំណង​នៃ​កិច្ចប្រជុំ​នេះ...

បង្ក្រាប​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ទម្ងន់​៥ គីឡូក្រាម ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​

​បាត់ដំបង​៖ នគរបាល​ខេត្តបាត់ដំបង​បង្ក្រាប​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ទម្ងន់​៥ គីឡូក្រាម​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​។​ ​កាលពី​ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​៣០​នាទី​ក្រោម​ការដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាត ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង និង​ដោយបាន​ការសម្របសម្រួល​លេី​នីតិវិធី​ពី​ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ ហៀ​ង ស្នងការរង​ផែន​ការងារ​គ្រឿងញៀន ដឹកនាំ​មន្ត្រី​ការិយាល័យ​ជំនាញ​បង្ក្រាប​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​០១​ករណី​នៅក្នុង​ក្រុង​បាត់ដំបង ដោយ​ធ្វេី​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​ក្នុង​បទ​ល្មេី​ស​ជាក់ស្តែង ក្នុងនោះ​គឺ​៖ ១-​ឈ្មោះ​ទូច...

ឆ្នាំ​២០២០​នេះ អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ បើក​ដំណើរ​ការសរុប ៩.៦០០​ទីតាំង និង​បិទទ្វារ​ជិត ៣​០០០ ទីតាំង

​ភ្នំពេញ​៖ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ឯកឧត្តម សុង តុង​ហាប់ បានឱ្យដឹងថា រយៈពេល១០​ខែ នៅ​ឆ្នាំ​២០២០​នេះ អាជីវកម្ម​ទេសចរណ៍​បាន​បើក​ដំណើរ​ទូទាំងប្រទេស មាន​ចំនួន​សរុប ៩.៦០០​ទីតាំង រួមមាន សេវា​កម្សាន្ត​, ភោជនីយដ្ឋាន​, ផ្ទះសំណាក់ និង​សណ្ឋាគារ ក្នុងនោះ​មាន​បុគ្គលិក ដែល​បាន​បម្រើ​ការងារ​នៅក្នុង​វិស័យ នេះ មាន​ចំនួន ១១​ម៉ឺន​នាក់ ខណៈដែល​មាន​អាជីវកម្ម​ទេសចរណ៍​ចំនួន​ជិត ៣.០០០​ទីតាំង ត្រូវបាន​បិទទ្វារ...

កម្ពុជា​ឃើញ​តំណក់​ប្រេង​ដំបូង​របស់ខ្លួន បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​

ភ្នំពេញ ៖ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន បានប្រកាសថា កម្ពុជា​បាន​ផ្តើម​ផលិតកម្ម​ប្រេង​ដំបូង​របស់ខ្លួន​នៅ​តំបន់​ប្លុក A ឈូង​សមុទ្រ​កម្ពុជា ដែល​ជាការ​ទន្ទឹង​រង​ចាំ​អស់​រយៈកាល​ដ៏​យូរ​កន្លងមកនេះ​។​ ​សម្តេច​តេ​ជោ​ថ្លែងថា​៖« ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង​ក្នុងការ​ជម្រាបជូន​បងប្អូន​ជនរួមជាតិ​ទាំងអស់​អំពី​ការចាប់ផ្តើម​ផលិតកម្ម​ប្រេង​ដំបូង​របស់​កម្ពុជា នៅ​តំបន់​ប្លុក A ឈូង​សមុទ្រ​កម្ពុជា ដែល​ជាការ​ទន្ទឹង​រង​ចាំ​អស់​រយៈកាល​ដ៏​យូរ​កន្លងមកនេះ​។ ដោយ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល និង​ការចូលរួម​យ៉ាងសកម្ម​ពី​ក្រុមហ៊ុន Kris Energy ដែលជា​ប្រតិបត្តិ​ករ​នៃ​គម្រោង​នេះ មកដល់ពេលនេះ​យើង​បានសម្រេច​បាន​នូវ​ការបញ្ចប់​ដោយ​ជោគជ័យ​ជា​ស្ថាពរ​នូវ​ការសាងសង់ ការបំពាក់​គ្រឿង​សម្ភារៈ​និង​បរិក្ខា​នៃ​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​សម្រាប់​ដំណើរ​ការផលិត​កម្មធ​ន​ធាន​រ៉ែ​ប្រេង​របស់​យើង​។​» ​សម្តេច​បន្តថា ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា​នឹង​ចាប់ផ្តើម​ផលិត​ចេញពី​អណ្តូងប្រេង​ទី​១...

អង់គ្លេស​ជំរុញ​ឱ្យ​ធុរជន​ត្រៀមខ្លួន​ពី​ការចាកចេញ​ឬ Brexit​ពី​សហគមន៍​អឺរ៉ុប ដោយ​ឱសានវាទ​នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ​

​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​ច័ន្ទ (២៨ ធ្នូ​) បាន​ជំរុញ​ឱ្យ​ធុរកិច្ច​នានា​ត្រៀមខ្លួន ចំពោះ​ការចាកចេញ​ពី​សហគម​ន៍​អឺរ៉ុប​ឬ​ហៅ​កាត់​ថា Brexit ។​ ប្រទេស​អង់គ្លេស​និង​សហគមន៍​អ៊ឺរ៉ុប​បានបញ្ចប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែលជា​កិច្ចព្រមព្រៀង​ធានា​ពី​ការនាំចេញ​និង​នាំចូល​ទំនិញ​ជាមួយ​អត្រាពន្ធគយ​សូន្យ​និង​គ្មាន​កូតា​រាល់​ទំនិញ​ចូល​ទីផ្សារ​តែមួយ​របស់​ប្លុក​នេះ ទោះយ៉ាងណា​ក៏ដោយ​នៅតែមាន​បញ្ហា​រំខាន​។​ ​ក្នុង​រយៈពេល​នៃ​អន្តរ​ការ​ពី​ការចាកចេញ​របស់​អង់គ្លេស គឺ​ស្ថិតក្រោម​ច្បាប់​អង់គ្លេស និង​ស្របទៅនឹង​ច្បាប់ពាណិជ្ជកម្ម និង​បទ​ប្បញ្ញត្តិ​របស់​សហភាព​អ៊ឺរ៉ុប ដែល​នឹង​បញ្ចប់​នៅ​ម៉ោង ២៣ និង ០០ នាទី​ព្រឹក​ថ្ងៃទី ៣១ ធ្នូ​។ ​រដ្ឋមន្ត្រី​ខុទ្ទកាល័យ លោក ម៉ៃ​ឃើ​ល​ហ្គូ​វ (Michael Gove )​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​កិច្ចព្រមព្រៀង​នេះ​ត្រូវបានធ្វើ ប៉ុន្តែ​ជាមួយនឹង​ការផ្លាស់ប្តូរ​ដ៏​ធំ​នេះ...

អាមេរិក​គាំទ្រ​ដល់​តៃវ៉ាន់​និង​ទី​បេ ខណៈ​ចិន​មានការ​ខឹងសម្បារ​ទៅនឹង​ទង្វើ​នេះ​

​ចិន​បាន​សម្តែង​ការខឹង​សម្បារ​នៅ​ថ្ងៃ​ច័ន្ទ (២៨ ធ្នូ​) បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់​ត្រាំ​បាន​ចុះហត្ថលេខា​លើ​វិធានការណ៍​ច្បាប់ ដើម្បី​ជំរុញ​ការគាំទ្រ​បន្ថែមទៀត​ដល់​កោះ​តៃវ៉ាន់​និង​ទី​បេ ដែល​ត្រូវបាន​គេ​រាប់បញ្ចូល​ក្នុង​កញ្ចប់​ជំនួយ​កូ​វីដ​១៩​ប្រមាណ ២,៣ ទ្រី​លាន​ដុល្លារ​អាមេរិក​។​ ​ប្រទេស​ចិន​បាន​ឃ្លាំមើល​ជាមួយនឹង​ការព្រួយបារម្ភ​កាន់តែខ្លាំង នៅពេលដែល​សហរដ្ឋអាមេរិក​បាន​បង្កើន​ការគាំទ្រ​របស់ខ្លួន ចំពោះ​កោះ​តៃវ៉ាន់​និង​ការរិះគន់​របស់ខ្លួន​ចំពោះ​ការគ្រប់គ្រង​របស់​ទីក្រុង​ប៉េកាំង​នៅ​តំបន់​ទី​បេ​ដាច់ស្រយាល​ដោយ​រឹតបន្តឹង​ទំនាក់ទំនង ក្រោម​សម្ពាធ​យ៉ាងខ្លាំង​លើ​ពាណិជ្ជកម្ម​សិទ្ធិមនុស្ស​និង​បញ្ហា​ផ្សេងទៀត​។​ ​ច្បាប់​ស្តីពី​ការធានា​កោះ​តៃវ៉ាន់​ឆ្នាំ ២០២០ និង​គោលនយោបាយ​គាំទ្រ​ទី​បេ ឆ្នាំ ២០២០ ច្បាប់​ទាំងពី​មាន​ភាសា​ប្រឆាំងនឹង​ចិន រួមទាំង​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការចូលរួម​ដ៏​មាន​អត្ថន័យ​របស់​កោះ​តៃវ៉ាន់​នៅក្នុង​ស្ថាប័ន​អង្គការសហប្រជាជាតិ​និង​ការលក់​អាវុធ​ជាប្រចាំ​។​ ​ចំពោះ​ទី​បេ​វិញ​, ប្រទេស​ចិន​បាន​គ្រប់គ្រង​ដោយ​ប្រើ​កណ្តាប់ដៃ​ដែក​ចាប់តាំងពី​ឆ្នាំ ១៩៥០ មក ច្បាប់​នេះ​និយាយថា​ការដាក់ទណ្ឌកម្ម​គួរតែ​ត្រូវ​បានដាក់​ទៅលើ​មន្ត្រី​ចិន ដែល​ជ្រៀតជ្រែក​ក្នុងការ​ជ្រើសរើស​មេដឹកនាំ ដែលជា​អ្នក​ស្នង​តំណែង...

ភាគហ៊ុនរបស់ ហ្រ្គេន ធ្វីន អុីនធើណាស់សិនណល (GTI) បានធ្លាក់ដល់ថ្លៃដែនកំណត់ទាបបំផុតប្រចាំថ្ងៃ

ភ្នំពេញ ៖ ក្នុងពេលផ្សារភាគហ៊ុនបិទនាសៀលថ្ងៃម្សិលមិញនេះ ភាគហ៊ុនហ្រ្គេន ធ្វីន អ៊ីនធើណាស់សិនណល GTI បានធ្លាក់ចុះរហូតដល់ជិត១០% មកត្រឹម២.៩៣០រៀល ដែលនេះជាថ្លៃដែនកំណត់ទាបបំផុតប្រចាំថ្ងៃ។ ស្របពេលជាមួយគ្នានេះ ភាគហ៊ុនប្រាំផ្សេងទៀត រួមមានភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ​(PWSA) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP)​និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងផេសថិក (PEPC) បានធ្លាក់ចុះមកត្រឹម៥.៩០០រៀល, ១១.៦០០រៀល ១.២៨០រៀល ១៣.៧០០រៀល និង...

សហគ្រាស​ធុន​តូច​និង​មធ្យម​ប្រមាណ ១២៥​នឹង​ទទួលបាន​ជំនួយ​និង​ការបណ្តុះបណ្តាល​ផ្នែក​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

ភ្នំពេញ ៖ សហគ្រាស​ធុន​តូច​និង​មធ្យម​ចំនួន ១២៥ ត្រូវបាន​ជ្រើស​រើសយក​ដើម្បី​ទទួលបាន​ជំនួយ​និង​ការបណ្តុះ​​បណ្តាល​ផ្នែក​ពាណិជ្ជកម្ម​​តាម​អ៊ិន​ធឺរ​ណែ​ត​តាមរយៈ​ការវិនិយោគ​ថ្មី​ចំនួន ៥០​ម៉ឺន​ដុល្លារ​ពី​ក្រសួងពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្របខ័ណ្ឌ​ធ្វើ​ឲ្យ​ប្រសើរឡើង​សមាហរណកម្ម (EIF) និង​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ (UNDP) ។​ ​ថវិកា​ទាំងនេះ​នឹង​ជំរុញ​ដល់​គំនិត​ផ្តួចផ្តើម​បង្កើត​និង​បណ្តុះបណ្តាល​រយៈពេល ៦ ខែ​និង​កម្មវិធី​ជំនួយ​ខ្នាតតូច​ដើម្បី​ជួយ​សហគ្រាស​ធុន​តូច​និង​មធ្យម​ធ្វើ​ប្រតិបត្តិការ​តាម​អ៊ិន​ធើ​ណេ​ត លក់ទំនិញ​តាម​អ៊ិន​ធើ​ណេ​ត​និង​សម្រាប់​អ្នក​មួយចំនួនទៀត ដែល​លក់ទំនិញ​ទៅ​អតិថិជន​នៅក្រៅ​ប្រទេស​តាមរយៈ​ទីផ្សារ​អន​ឡាញ​ថ្មី (B2B2C) ដែល​កំពុង​ត្រូវបាន​អភិវឌ្ឍ​ដោយ ក្រសួងពាណិជ្ជកម្ម​។ ​ចំនួន​អ្នកទទួល​ជំនួយ​នេះ​ត្រូវបាន​បម្រុង​ទុក​សម្រាប់​អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​ស្ត្រី​និង​អាជីវកម្ម​ដែលមាន​មូលដ្ឋាន​នៅ​ខាងក្រៅ​រាជធានី​ភ្នំពេញ​។​ គំនិត​ផ្តួចផ្តើម​រួមគ្នា​របស់​ក្រសួងពាណិជ្ជកម្ម (MoC) និង​យូ​អិន​ឌី​ភី​នឹង​បង្កើតជា​សមាសធាតុ​សំខាន់​មួយ​នៃ​គម្រោង​បង្កើនល្បឿន​ពាណិជ្ជកម្ម​តាម​អ៊ិន​ធឺរ​ណែ​តរបស់​ប្រទេស​កម្ពុជា​ដែលមាន​គោលបំណង​ជំរុញ​ឱកាស​ក្នុងស្រុក​និង​អន្តរជាតិ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​តាមរយៈ​វេទិកា​ឌីជីថល​និង​បង្កើតឡើង​។ ការងារ​ថ្មី​ចំនួន ១ ម៉ឺន​កន្លែង​នៅ​ឆ្នាំ ២០២២ ដែលជា​គោលដៅ​សំខាន់​មួយ​របស់...
- Advertisment -

Most Read

×