Saturday, June 6, 2026

Yearly Archives: 2020

ទៀតហើយ​! ម្តងនេះ​លោក បេន ស្ទើរ​គ្រោះថ្នាក់​ដល់​ជីវិត ព្រោះ​ត្រូវ​ជនខិលខូច​ដេញ​កាប់ ពេល​ចុះ​ល្បាត​ព្រៃឈើ​…

​បងប្អូន​បាន​ជ្រាប​ច្បាស់​ហើយ​ថា គ្រួសារ​បរទេសមួយនេះ ព្រោះតែ​ស្រឡាញ់​ប្រទេស​កម្ពុជា ជាពិសេស​ព្រៃឈើ ដែលជា​ជម្រក​សត្វព្រៃ​ដ៏​ធំធេង បាន​លះបង់​កម្លាំងកាយ​ចិត្ត និង​សូម្បី​ប្រថុយ​នឹង​អាយុជីវិត ដើម្បី​មកជួយ​ការពារ​សត្វព្រៃ​នៅក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​ពី​សំណាក់​ជនខិលខូច​មួយ​ចំនួន ដែល​កាប់បំផ្លាញ​ព្រៃឈើ និង​ដុត​ព្រៃ​ជាដើម​។​ ​ពិតណាស់ មួយរយៈ​ពេល​ចុង​ក្រោយនេះ គ្រួសារ​បរទេស​នេះដែលមាន​លោក បេន ជា​បង្គោល ហាក់​បាននិងកំពុង​ប្រឈម​នឹង​ពួក​ជន​បំផ្លាញ​ព្រៃឈើ​ជាខ្លាំង ដោយ​កាលពីពេល​កន្លងទៅនេះ ពួកគេ​គ្មាន​វិធី​អ្វី​បំបែក​ទៅលើ បេន បាន​ក៏​ជ្រើសរើស​វិធី​ដ៏​អាក្រក់​បំផុត ដុត​ស្ពាន​ឆ្លង​ទៅផ្ទះ​របស់លោក​តែម្តង ។ ដោយឡែក កាលពី​យប់​ថ្ងៃទី​១១ មីនា...

សម្តេចតេជោ បញ្ជាក់ថា មានទូ​​រ​ទ​ស្ស​ន៍ប​​​រទេ​ស​មួ​យ បាន​ផ្សាយ​ថាខ្ញុំ​​ បានឬ​​ប្រហែល ​ឆ្ល​ងកូវីដ១៩

ភ្នំពេញ៖ បើតាមការផ្សាយព័ត៌មានលើផេកហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន Samdech Hun Sen, Cambodian Prime Minister បានឲ្យដឹងថា "មានទូ​រទ​ស្សន៍ប​រទេ​ស​មួយបាន​ផ្សាយ​ថាខ្ញុំ​បានឬ​ប្រហែល​ឆ្ល​ងកូវីដ១៩ទៅហើយ"។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា "ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋ​ស​ភានិ​ង ថ្ងៃស្អែកត្រូវចេញ​ទៅខេ​ត្តបាត់​ដំ​ប​ងដែល​ខ្ញុំត្រូវ​នៅទី​នោះរ​ហូតព្រឹ​ក​ថ្ងៃអាទិ​ត្យទី១​៥មី​នា​២០២០"។ សម្តេច បានបញ្ជាក់ថា កូវីដ១៩វាកាចសាហាវណាស់ទៅហើយ តែ​ព័​ត៌មានក្លែងក្លាយវា​កា​ចសា​ហាវ​ជាង ជំងឺនេះទៅទៀតដែលយើងចាំបាច់​ត្រូ​វតែប្រ​យុទ្ធ​ប្រឆាំង​ជាមួ​​យជំងឺដ៏គ្រោះថ្នា​ក់នេះ។​ សូមបងប្អូនជនរួមជាតិចូ​ល​រួម​ទ​ប់​ស្កាត់ការរី​ករា​លដា​លនូ​វជំងឺឆ្លងនេះតាមរយៈ​វិធា​នកា​រអ​នាម័យ​ដោយចា​ប់​ផ្តើ​ម​ពី មនុស្សម្នាក់ៗគ្រួសារនីមួយ​ៗ​ភូមិ​នី​មួយៗដើម្បី​ធានាថា​នៅក​ម្ពុជា​យើង​គ្មា​នជំងឺឆ្លងប​ន្ថែម​ទៀត លើចំនួនដែលបានឆ្ល​ង រួចមកហើយចំនួន៥នាក់ក្នុងនោះ​ជ​នជា​តិខ្មែរ​១នាក់ អង់គ្លេស៣នាក់និ​ង(ចិ​ន​១នាក់ដែល​បានព្យា​បាលជាសះស្បើ​យរួ​ចហើយ​)។ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋសភា បើកសម័យប្រជុំរដ្ឋសភា​ជា​វិសា​មញ្ញ...

សម្ដេចតេជោ ចូ​លរួ​មបើ​ក​សម័យ​ប្រជុំ​វិ​សាមញ្ញ រ​ដ្ឋ​សភា ដើម្បីពិភាក្សា និងអនុម័ត សេច​ក្តីព្រា​ងច្បា​ប់ បង្កើតក្រសួងឧស្សាហក​ម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត​ន៍

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកសម័​យ​ប្រជុំវិ​សាម​ញ្ញ រដ្ឋសភា ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់បង្កើត​ក្រសួ​ងឧស្សា​ហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តី​ព្រាងច្បា​ប់៥​ទៀ​ត។ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋសភា បើកសម័យប្រជុំរដ្ឋសភាជាវិ​សាម​ញ្ញ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តលើ សេចក្តី​ព្រាងច្បា​ប់បង្កើ​តក្រសួ​ងឧស្សា​ហ​កម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង​សេច​ក្តីព្រាង​ច្បាប់៥​ទៀ​ត​។ កិច្ចប្រជុំនេះ...

បង្ក្រាប​ក្រុ​មជួញ​ដូ​រគ្រឿ​ង​ញៀ​ន នៅតំ​បន់​អ​តីត​បឹង​កក់ផ្លូ​វរ​ថ​ភ្លើង ដែលបង្ក្រាបមិនចេះអស់ ដូ​ចវែក​ចក​

ភ្នំពេញ៖នគរបាលរាជធានី​ភ្នំ​ពេញ រួមជាមួយនឹង​នគរបាលមូលដ្ឋាន​ ដោយ​ មានការសម្របសម្រួលពីព្រះ​រាជអា​ជ្ញាផ​ងនោះ​ បាន​ចុះបង្ក្រាបករណីជួញ​ដូ​រដោ​យខុ​សច្បា​ប់​នូវ​​សារ​ធាតុញៀន នៅអតីតតំបន់បឹងក​ក់ ផ្លូវរថភ្លើង ​សង្កាត់ស្រះចក ខណ្ឌដូនពេញ​ ។ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២២និ​ង៥​០នាទី ដោយបានការអនុញ្ញា​​តពីលោក សេង ហៀង ព្រះរាជអាជ្ញាររង នៃអ​យ្យ​ការ​អម​សា​លាដំបូ​ងរា​ជធា​នី​ភ្នំពេញ និងមានការចូលរួមពីលោ​ក ផាន់ លីវ៉ា ជាក្រឡាបញ្ជីអម បា​ន​ឲ្យម​ន្ត្រី​អនុវ​ត្តច្បា​ប់ នៃការិយាល័យប្រឆាំងគ្រឿង​​ញៀន...

ត្រួតពិនិត្យ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​ ៣៤​ ខ្សែ នៅ​ខេត្ត​ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ នៅ​រសៀល​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២០ លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៤​ខ្សែ នៅ​ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី អាជ្ញាធរ​ក្រុង ស្រុក មន្ទីរ អង្គភាព​ពាក់ព័ន្ធ ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ និង​កងវិស្វកម្ម ផងដែរ​។ តាម​របាយការណ៍​រប​ស់​ក្រុមការងារ​បច្ចេកទេស ពិនិត្យឃើញថា​មកដល់​បច្ចុប្បន្ន ការងារ​ស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ ជួប​បញ្ហា​ប្រឈម​មួយចំនួន និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន និង​កងវិស្វកម្ម​ស្ថាបនា​ផ្លូវ​ទាំង​៨ ត្រូវ​ព​ន្លឿ​ន​ការ​សាង​សង់​ផ្លូវ និង​ដាក់លូ​ឱ្យបាន​ទ្វេ​រដង​ទើប​ទាន់ពេលវេលា​។...

តុលាការ​ខេត្តសៀមរាប ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បុរស​ម្នាក់ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​នឹង Covid-19

​សៀមរាប​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០​នេះ ដោយមាន​ការ​អនុ​ញ្ញ​ត​ពី​លោកស្នងការ​នគរបាល​ខេត្ត និង សំរបសំរួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហួត សុធី ស្នងការរង​ទទួល​ផែន​ការងារ​សន្តិសុខ​បាន​ដឹកនាំ​កម្លាំង​ការិយា​ល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​(​វរសេនីយ៍ទោ ម៉ៅ ហាក់ ស្នងការ​រ​ទទួល​ការិយាល័យ និង វរសេនីយ៍ទោ ស៊ី ជីវ នាយការិយាល័យ​) ដោយ​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្លរ​ក្រាម​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ចុះទៅ​ធ្វើការ​នាំខ្លួន​ឈ្មោះ ភុ​ត ថុ​នា ដែលជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​គ...

នគរបាល​ខណ្ឌដង្កោ ឃាត់​ជនសង្ស័យ​៤​នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស គាស់​ជញ្ជាំង​រោងចក្រ​លួច​យក​ខោអាវ​

ភ្នំពេញ ​៖ ​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​គាស់​ជញ្ជាំង​រោងចក្រ​លួច​យក​ខោអាវ​) កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង​០៣​និង​៣០​នាទី ត្រង់ចំណុច​រោងចក្រ TRCA ផ្លូវ​២១៧ ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ ​លោក​អធិការ​បាន​បន្តថា​ជជ​ន​សង្ស័យ​០៤​នាក់​រួមមាន​៖​ទី​១-​ឈ្មោះ ស៊ឹម វិ​រៈ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ...

មន្ត្រី​សាលាខេត្ត​កំពត​ម្នាក់ ត្រូវ​ ACU ចាប់ខ្លួន​

​មន្ត្រី​សាលាខេត្ត​កំពត​ឈ្មោះ ដែង សុ​វណ្ណា​វុ​ធ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ ហេ​ី​យ​ត្រូវបាន​ចៅក្រម​ចេញ​ដីកាឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ថ្ងៃទី ១០ ខែ មិនា ឆ្នាំ ២០២០ ។ ​លោក​អ៊ី ឃាង ជា​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពត បាន​ឲ្យ​ដឹងថា ឈ្មោះ ដែង សុ​វណ្ណា​វុ​ធ មានមុខរបរ​ជា​អនុប្រធាន​ការិយាល័យ​គាំទ្រ​មូលដ្ឋាន​នៃ​ទីចាត់ការ​ផែនការ​វិនិយោគ​សាលាខេត្ត​កំពត ដែលមាន​ទីកន្លែង​កំណើត​នៅ​ក្រុងភ្នំពេញ​ទីលំនៅ​មុន​ខ្លួន​នៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។ ជននេះ​ត្រូវ​បានដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ​វិ​តិ​ក្រម​តាម​មាត្រា​៥៩២...

អាវុធហត្ថ ឃាត់​គ្រឿងចក្រ​របស់​ឈ្មោះ បួ​យ មិញ​តាំ លួច​ជីក​យក​ដី​របស់គេ​គ្មាន​ការអនុញ្ញាត

​កំពង់ឆ្នាំង ​៖​ យោងទៅតាម​បណ្ដឹង របស់​ម្ចាស់​ដី ដែល​បាន​ប្ដឹង ដាក់ជូនទៅ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក ទី ម​និ​ន្ទ ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នា​រសៀល​ថ្ងៃទី​១២​ខែមីនា ឆ្នាំ​២០២០ បាន​ចុះ​ឃាត់​គ្រឿងចក្រ កំពុង​ធ្វើ​សកម្មភាព​លួច​ជីក​យក​អាចម៍ដី​មួយកន្លែង ស្ថិតក្នុង​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ដោយ​ពុំមាន ការ​អនុ​ញ្ញា​ត្ត ពី​ម្ចាស់​ដី​។ ម្ចាស់​ដី មាន ឈ្មោះ មិន...

ក្រុមហ៊ុន​ជាង​២០ ប្រកួតប្រជែងដេញថ្លៃ​ជ្រើសរើស ផ្តល់​សេវា​ប្រមូល​សំរាម នៅ​រាជធានី​ភ្នំពេញ

​ភ្នំពេញ​៖ ដើម្បីអោយ​ក្រុមហ៊ុន​ដែល​ត្រៀមខ្លួន​ក្នុងការ​​ដេញថ្លៃ ប្រមូល ដឹកជញ្ជូន​សំរាម និង​សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​បានទទួល ផ្តល់ព័ត៌មាន ជុំវិញ ដំណើរការ​និង​នីតិវិធី​លទ្ធកម្ម​ដេញថ្លៃ នៅ​រសៀល​ថ្ងៃ​១២ មីនា ២០២០​នេះ រដ្ឋបាល​រាជធានី​បានរៀបចំ​សន្និសីទ ស្តីពី ដំណើរការ​និង​នីតិវិធី​លទ្ធកម្ម​ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​ផ្តល់​សេវា​ប្រមូល​និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​។​ ​កម្មវិធី​នេះ​ធ្វើឡើង​ដោយមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ចំនួន​ជាង​២០​ក្រុមហ៊ុន តំណាង​ស្ថានទូត​នានា​ប្រចាំ​នៅ​កម្ពុជា តំណាង ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ក្រសួងបរិស្ថាន​។​ ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា បញ្ហា​សំរាម...
- Advertisment -

Most Read

×