Yearly Archives: 2020
ហោរាសាស្ត្រសម្រាប់ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ ២០២០
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកបើទោះបីធ្វើអ្វីក៏តែងមានការគាំទ្រនិងជួយជ្រោមជ្រែងពីអ្នកដទៃផង។សម្រាប់ថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ដូចនេះលោកអ្នកត្រូវបើចិត្តទូលាយហើយធ្វើអ្វីត្រូវមើលគេឯងនោះផលល្អៗនឹងឆ្លើយតបមកវិញដូចជាទីពេញចិត្តពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបញ្ហាប្រាក់កាសមានការលូតលាស់ទៅមុខគ្រាន់បើហើយបើទោះបីមិនច្រើនក៏មានការចូលគ្រាន់បំពេញក្រពះផងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ នៅថ្ងៃនេះអារម្មណ៍របស់លោកអ្នកងាយជួបបញ្ហាតប់ប្រម៉ល់បង្កើតជារឿងរាវជាមួយអ្នកដទៃណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយកើតឡើង។ក្រៅពីនេះការប្រកបការងារក៏តែងមានការរាំងស្ទះនិងមានបញ្ហាច្រើនជាងសព្វដងផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីលោកអ្នកទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ចិញ្ចឹមគ្រួសារទៅរួច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការអស់សង្ឃឹមព្រោះតែម្នាក់ៗគិតច្រើនតែម្នាក់ឯង៕
ឆ្នាំខាល
រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះធ្វើអ្វីក៏ដោយបើមិនប្រមាថក៏តែងមិនមានបញ្ហាអាក្រក់កើតឡើងផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលនោះមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេឬអាចនិយាយបានថាទោះខិតខំខ្លាំងត្រឹមកម្រិតណាក៏បានត្រឹមមួយគ្រប់ឆ្នាំងបាយដែរ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីពុំសូវមានការជឿនលឿនទៅមុខទេមានតែការថយក្រោយចូរប្រយ័ត្នជម្លោះវិវាទពីតិចតួចឈានដល់ផ្លូវបំបែក៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើទោះបីកើតបញ្ហាអ្វីក៏ដោយត្រូវរក្សាភាពស្ងប់ស្ងាត់ហើយមិនត្រូវច្រងេងច្រងាងនោះឡើយបើពុំនោះទេអាចនឹងកើតរឿងដូចពាក្យចាស់ថា”យកសាំងជះលើភ្លើង”បន្ថែមជាក់ជាពុំខាន។ការរស់នៅជួបភាពប្រទាំងប្រទើសនិងបញ្ហាច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរទោះជួបបញ្ហាចំណូលបន្តិចក្តីតែយ៉ាងណាការជួញទីជិតឆ្ងាយអាចរកផលកម្រៃហូរចូលតក់ៗគ្រាន់បំពេញបំពង់ផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើនដូចនេះត្រូវចេះកាត់បន្ថយជម្លោះវិវាទខ្លះទើបគ្មានរឿងអាក្រក់នាថ្ងៃខាងមុខ ៕
ឆ្នាំរោង
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកប្រកបកិច្ចការងារអ្វីតែងងាយរាំងស្ទះនិងជួបបញ្ហាចំពោះមុខច្រើន។ក្រៅពីនេះបើលោកអ្នកសម្រេចចិត្តអ្វីគប្បីមានការប្រយ័ត្នប្រយែងពីព្រោះថាងាយកើតរឿងរាវលុកលុយយាយី។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរឃើញថាបើចង់បើករបរថ្មីៗពិសេសជួញឆ្ងាយតែងផ្តល់ផលល្អមកវិញជានិច្ច។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនទាស់ទែងជួនផ្អែមល្ហែម៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការជឿនលឿនទៅមុខសន្សឹមៗទោះធ្វើអ្វីក៏តែងឆ្លើយតបគ្រាន់កក់ក្តៅមួយចំនួនត្រឡប់មកវិញដែរ ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខគួរសមផងហើយបើចង់បើករបរថ្មីៗផងក៏តែងផ្តល់ផលល្អៗមកវិញគ្រាន់ជាទីកក់ក្តៅ។ការធ្វើដំណើរឆ្ងាយជិតឃើញថាមិនសូវមានសុវត្តិភាពប៉ុន្មានទគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាអាក្រក់តិចឬច្រើនឈានចូលកើត។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើចេះអត់ឱនឱ្យគ្នាជាងនេះទើបប្រសើរពីព្រោះថាការចង់យកចាញ់ឈ្នះគ្នានោះមិនល្អសោះឡើយ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរម្ល៉ោះហើយផ្តល់ផលល្អក្នុងការដោះស្រាយបញ្ហាដែលជាប់គាំងឬបង្កឱ្យមានកំហុសណាមួយពីព្រោះថាផលល្អៗតែងហុចមកវិញជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីជឿពាក្យញុះញង់ចាក់ដោយក្រុមមនុស្សពេកឡើយប្រយ័ត្នឥតការអ្វីសោះមានសត្រូវនៅជុំវិញខ្លួនកាន់តែច្រើនហើយនាំជួបស្ថានភាពលំបាកនៅគ្រាខាងមុខ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំជាគ្រួសារហើយ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបញ្ហាតូចធំបានចាកចេញឆ្ងាយហើយលោកអ្នកចង់ប្រកបកិច្ចការអ្វីឃើញថាមានការជឿនលឿនទៅមុខផង។ការរស់នៅមានភាពភ្លឺថ្លាគួរសមហើយពិសេសអាចមានក្រុមមនុស្សជួយជ្រោមថែមទៀត។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរចូរលោកអ្នកបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញ ជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចម្រើនលូតលាស់និងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកហើយ៕
ឆ្នាំវក
រាសីស្រុតចុះ។នាពេលនេះលោកអ្នកមានថ្ងៃមិនល្អច្រើនជាងថ្ងៃល្អហេតុនេះទោះបីធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទនាពេលក្រោយវិញ។ក្រៅពីនេះការប្រកបការងារងាយទទួលរងការកកស្ទះថែមទៀតគប្បីប្រយ័ត្នប្រយែង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញដាច់មួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរតែយ៉ាងណាឱ្យប្រយ័ត្នគ្រោះចាញ់បោកគេបន្តិចព្រោះងាយរងគ្រោះជាងសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់សាកល្បងកាមគុណពិសេសស្រី្តប្រយ័ត្នកើតរឿងធំខូចទាំងកិត្តិយសអស់ទាំងអនាគតភ្លឺស្វាង៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារអ្វីមិនសូវរលូនល្អប៉ុន្មានទេពិសេសធ្វើច្រើនបែរជាខុសច្រើនថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបការលំបាកក្នុងការរកផលកម្រៃណាស់ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសមិនតិចដែរទេ។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
រីឯបញ្ហាគូស្នេហាកំលោះក្រមុំមានការហួងហែងនិងម្នាក់ៗយកភាពប្រចែប្រច័ណ្ឌដឹកមុខច្រើន៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះហេតុនេះការប្រកបការងារតែងមានបញ្ហាខ្លះៗរាំងស្ទះយាយីហេតុនេះគប្បីមានការប្រយ័ត្នប្រយែង។ទោះបីយ៉ាងណាបើលោកអ្នកមានការប្រឹងប្រែងតែងសម្រេចជោគជ័យមកវិញមួយចំនួនផងដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។
រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវប្រកាន់ភាពមោហៈទោសៈដាក់ខ្លួននាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរតែប៉ុណ្ណោះ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីល្អប្រសើរ ម្ល៉ោះហើយទោះប្រកបការងារអ្វីឃើញថាតែងផ្តល់ផលល្អៗមកវិញគ្រាន់ជាទីពេញចិត្តផង។ទោះបីយ៉ាងណាសម្រាប់បុរសនៅក្នុងសប្តាហ៍នេះដំណើរជីវិតមិនល្អប្រសើរប៉ុន្មានដែរទេគឺ គប្បីមានការប្រយ័ត្នប្រយែងជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញបើលោកអ្នកចង់ផ្លាស់ប្តូរទីកន្លែងលក់ដូរឬផ្លាស់ប្តូររបរថ្មីក៏តែងមានភាពសមដូចប្រកបច្រើនដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ៕
រដ្ឋមន្រ្តីក្រសួងសុខាភិបាល មកសួរសុខទុក្ខបុរសជនជាតិខ្មែរ ឆ្លងជំងឺ COVID-19, បុរសនោះ មានសុខភាពល្អ
សៀមរាប៖ រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ លោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកសួរសុខទុក្ខបុរសជនជាតិខ្មែរដែលបានឆ្លងជំងឺរលាកផ្លូវដង្ហើម COVID-19 ពីបុរសជនជាតិជប៉ុន ដែលកំពុងសម្រាក ដាក់ឲ្យនៅឡែកក្នុងមន្ទីរពេទ្យខេត្តសៀមរាប ។
លោក បានចូលជួបសួរសុខទុក្ខផ្ទាល់ អំពីបញ្ហាសុខភាព របស់ជនជាតិខ្មែរ ដែលបាននិងកំពុងស្នាក់នៅ ក្រោមការថែរទាំយ៉ាងយកចិត្តទុកដាក់ ពីក្រុមការងារ អ្នកជំនាញនៃមន្ទីរពេទ្យខេត្តសៀមរាប។
បុរសជនជាតិខ្មែរដែលមានវិជ្ជមាន មេរោគ...
សម្តេចស ខេង បញ្ជាក់ថា ឆ្នាំ២០២០នេះ ត្រូវរួមគ្នាពង្រឹការប្ដេជ្ញាចិត្ត និងប្ដូរផ្ដាច់ ការពារដាច់ខាត នូវឯករាជ្យអធិបតេយ្យ
ព្រៃវែង៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១២ ខែមីនានេះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ឆ្នាំ២០២០នេះ យើងត្រូវរួមគ្នាពង្រឹការប្ដេជ្ញាចិត្តសម្រេច ឱ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ៤ និងប្ដូរផ្ដាច់ ការពារដាច់ខាតនូវឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា...
សម្តេចក្រឡាហោម ៖ ការផ្សាយព័ត៌មានមិនពិតពីជំងឺ Covid-19 បង្កជាបទល្មើសបង្កភាពវឹកវរដល់សង្គម
ព្រៃវែង៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានមិនពិតពីស្ថានភាពមេរោគកូវីដ១៩ មិនមែនជាសិទ្ធិនៃការបញ្ចេញមតិទេ គឺជាបទល្មើសបង្កភាពវឹកវរដល់សង្គមទៅវិញ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១២ ខែមីនានេះ សម្តេច ស ខេង បានថ្លែងថា រដ្ឋាភិបាលគោរពសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋតាមលទ្ធិប្រជាធិបតេយ្យ តែសុំឱ្យពលរដ្ឋបែងចែកឱ្យច្បាស់រវាងការបញ្ចេញមតិទិតៀន និងការផ្សាយព័ត៌មានមិនពិត។ សម្តេចបានបន្ថែមថា ការផ្សាយព័ត៌មានមិនពិតនេះហើយដែលសម្តេចចាត់ទុកជាការធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍រួម និងសង្គម ដែលត្រូវមានវិធានការ។
សម្ដេចក្រឡាហោម...
អតិថិជនព្រូដិនសលទទួលបានអត្ថប្រយោជន៍ការពារបន្ថែម ដោយមិនចាំបាច់បង់បុព្វលាភបន្ថែម
ភ្នំពេញ (១២ មីនា) - ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងផ្តល់អត្ថប្រយោជន៍បន្ថែម ដល់អតិថិជនរបស់ខ្លួនក្នុងករណីអកុសល បង្កឡើងដោយវីរុសកូរ៉ូណា ប្រភេទថ្មី ឬ កូវីដ ១៩ ដែលជាប្រភេទជំងឺ ដែលផ្ទុះឡើងដំបូងក្នុងប្រទេសចិននៅក្នុងខែមករា ហើយឥឡូវនេះបានកំពុងរីករាលដាលពាសពេញពិភពលោក។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងផ្តល់ជូនអត្ថប្រយោជន៍ចំនួន ២០០០ ដុល្លារ បន្ថែមលើកញ្ចប់បណ្ណសន្យារ៉ាប់រងដែលអតិថិជនមានស្រាប់ ក្នុងករណីគ្រោះអកុសល ដែលអ្នកត្រូវបានធានារ៉ាប់រងទទួលមរណភាពដោយសារជំងឺកូវីដ...
អគ្គរដ្ឋទូតសហរដ្ឋអាមរិក ចូលស្តាប់សវនកា រករណីលោក កឹម សុខា នៅក្នុងតុលាការ
ភ្នំពេញ៖ អង្គការ ADHOC-Cambodia បានប្រកាសថា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ អគ្គរដ្ឋទូតសហរដ្ឋអាមរិក លោក W. Patrick Murphy បានចូលស្តាប់សវនការករណីលោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ។
នេះជាលើកទីមួយហើយ ដែលយើងសង្កេតឃើញវត្តមានរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកគឺលោក W. Patrick Murphy បានទៅចូលរួមសង្កេតការណ៍ដោយផ្ទាល់ ក្នុងដំណើរការសវនការក្តីរបស់លោក កឹម សុខា...
រំជួលចិត្ត! អ៊ុំស៊ីក្លូសួរថា ក្មួយជិះស៊ីក្លូទេ ខ្ញុំឆ្លើយថាអត់ទេ ដោយសារប្រញាប់ ខ្ញុំហុចលុយឲ្យគាត់ តែគាត់ថាមិនទទួលទេ ព្រោះតែ…
កាលពី ២០-៣០ មុន ស៊ីក្លូត្រូវបានដឹងថាគឺជាមធ្យោបាយមិនអាចខ្វះបាន សម្រាប់បងប្អូនអ្នករស់នៅក្នុងងទីក្រុងភ្នំពេញ ក្នុងការធ្វើដំណើរចេញចូលដូចជាឡើងផ្សារ និងទៅទីកន្លែងផ្សេងៗក្នុងក្រុង ។ ស៊ីក្លូក៏ត្រូវបានដឹងផងដែរថា ពេញនិយមសម្រាប់ភ្ញៀវទេសចរបរទេស ក្នុងការធ្វើដំណើរទៅកាន់ទីកន្លែងសំខាន់ៗក្នុងទីក្រុង ដើម្បីទស្សនាកម្សាន្ត ។
ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា របរធាក់ស៊ីក្លូបានថមថយចុះយ៉ាងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ។ ជាក់ស្តែង ដូចសម័យបច្ចុប្បន្ននេះ មុខរបរមួយនេះគឺស្ទើរដាច់បាយទៅហើយ ដោយមានមនុស្សតិចតួចបំផុត ដែលគេសម្គាល់ថាជាមនុស្សម៉ូយចាស់ៗ ដែលមានក្តីអាណិតដល់តាស៊ីក្លូ ព្រោះថា...
ការជួយសង្គ្រោះក្រុមហ៊ុនរុំព័ទ្ធដោយបំណុល Oxley ស្ថិតក្នុងភាពមិនច្បាស់លាស់បន្ទាប់ពីបញ្ហានៅកម្ពុជា
សិង្ហបុរី (២ មីនា ២០២០) ៖ បន្ទាប់ពីស្ថិតក្នុងស្ថានភាពអវិជ្ជមានអស់រយៈពេលជាច្រើនខែ ដោយសារបំណុលដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន លទ្ធភាពវិលទៅរកស្ថិរភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអចលនទ្រព្យសិង្ហបុរី Oxley Holdings Limited ហាក់រលាយបាត់ម្ដងទៀត បន្ទាប់ពីការវិវត្តក្នុងប្រទេសកម្ពុជា និងការរីករាលដាលនៃមេរោគកូរ៉ូណា (COVID-19) នៅក្នុងប្រទេសចិន នាពេលថ្មីៗនេះ។
បន្ទាប់ពីមានសញ្ញាវិជ្ជមានក្នុងរយៈពេលខ្លីនាដើមឆ្នាំ២០១៩ ដោយសារការលក់អគារ Chevron’s House ក្នុងប្រទេសសិង្ហបុរី លំហូរសាច់ប្រាក់មិនល្អរបស់ក្រុមហ៊ុននេះ បន្តស្ថិតនៅក្រោមចំណាប់អារម្មណ៍របស់វិនិយោគិន រហូតដល់គម្រោងដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុននេះ...
សោកសង្រែងពេកក្រៃ! មួយគ្រូសារត្រូវភ្លើងឆេះទាំង៤នាក់ ពេលនេះ កូនស្រីពៅ និងឪពុក បានស្លាប់បន្តបន្ទាប់គ្នា ខណៈម្តាយក៏មិនដឹងយ៉ាងណា
កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នេះ មានករណីអគ្គិភ័យមួយបានកើតឡើង បានបណ្តាលឲ្យក្មេងប្រុសម្នាក់បានស្លា ប់ និងក្មេងស្រីបានរងរបួសធ្ងន់ នៅក្នុងភ្លក់ភ្លើង នៅចំណុច ផ្សារក អណ្ដេីក ស្រុកកំពង់ត្របែក ខេត្តព្រវែង ។
ភ្លាមៗក្រោយហេតុការណ៍ដ៏សង្វេកនេះបានកើតឡើង កូនប្រុសបង ក្នុងចំណោមសមាជិកគ្រួសារ៤នាក់ ដែលត្រូវភ្លើងឆេះទាំងអស់ ត្រូវបានដឹងថា បានស្លាប់មុនគេ ខណៈឪពុក ម្តាយ និងប្អូនស្រីរបស់គេ ស្ថិតក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរ...
ដីចំណីព្រែកទន្លេវ៉ៃគោអូស្មាច់ ប្រមាណ៤ហិកតា ត្រូវចាក់ដីលុបយកធ្វើជាកម្មសិទ្ធិ និងជីកយកអាចម៍ដី ដល់ក្បាលប្រែត អាជ្ញាធរបានឲ្យផ្អាកតែបែរជាផ្គើនជីក នឹងលប់ព្រែកនៅស្រុកស្វាយជ្រំ
ខេត្តស្វាយរៀង៖ មហាជនបានអំពាវនាវសូមឲ្យអាជ្ញាធរស្រុកខេត្ត និងមន្ទីរពាក់ព័ន្ធព្រះមេត្តាចុះពិនិត្យមើល អ្នកមានទ្រព្យម្នាក់បានជីករណ្តៅដីជ្រៅ ដល់ក្បាលប្រែត្រយកអាចម៍ដី ទៅចាក់លប់ដីចំណីព្រែកទន្លេវ៉ៃគោ ត្រង់ចំណុចស្ពានអូស្មាច់ស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ធ្វើជាកម្មសិទ្ធិធ្វើឲ្យប៉ះពាល់ផ្លូវទឹក និងអាចលិចលំនៅឋាន របស់ប្រជាពលរដ្ឋនៅរដូវវស្សា។
មហាជនធ្វើការអំពាវនាវនេះ កើតឡើងនៅរសៀលថ្ងៃទី១១មីនាឆ្នាំ២០២០ នៅភូមិតាស្អាង ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។
បើតាមឈ្មោះសែន សារ៉ាត់ ភេទប្រុស អះអាងថា ជាមេការមើលការខុសត្រូវកន្លែងចាក់ដីនោះ បានឲ្យដឹងថា ម្ចាស់ចាក់ដីលប់ចំណីព្រែកដៃទន្លេវ៉ៃគោ ត្រង់ចំណុចអូស្មាច់នេះឈ្មោះទេពចំរើន សាមឌី...
- Advertisment -

