Saturday, June 6, 2026

Yearly Archives: 2020

ជនបង្កបើករ​ថយ​ន្តក្នុងស្ថានភាពស្រវឹងខ្លាំងឈ្មោះ​ ​ឆាយ គឹមហួង នឹងត្រូវបញ្ជូនទៅ​តុ​លាកា​រ ហើយអាចត្រូវផ្តន្ទាទោសចាប់​ពី​ ៦ខែ ដល់២ឆ្នាំ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានី​ភ្នំ​ពេញ បានឲ្យដឹងថា លោកវរសេនីយ៍ទោ ​​សែម រតនា នាយការិយាល័យច​រា​​​ចរ​​ណ៍​ផ្លូ​វគោ​ក បានបញ្ជាក់ថា ដោយមានការឯកភាពយ​​ល់ព្រម ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំ​ពេ​ញ​ ជនបង្កដែលបើកប​ររថយន្តក្នុងស្ថានភាពស្រវឹងខ្លាំ​​ងឈ្មោះ​ ឆាយ គឹមហួង ដែលបើកបុកសមត្ថកិច្ចកំពុងអ​នុ​វត្ត​ការ​ងារ​រឹតប​ន្តឹង​ច្បាប់ចរាចរណ៍ នៅតាមបណ្តោយមហា​​វិថីព្រះមុនីវង្ស មុខវត្តកោះ ក្នុងខណ្ឌដូន​ពេ​ញ នឹងត្រូវបញ្ជូនទៅតុលា​​ការ ដើម្បីអនុវត្តបន្តតាមនីតិវិ​ធី​ច្បាប់ ដោយយោង​លើមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវ​គោ​ក ត្រូវផ្តន្ទាទោសចាប់​ពី​ ៦ខែ...

ទីបំផុត​! មហាចោរ​គាស់​ហាង​ទូរស័ព្ទ​កក្រើក​២៤​ខេត្ត​ក្រុង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ និង​មិន​នឹកស្មាន ពេល​ឃើញ​ជីវិត​ដ៏​ហ៊ឺហា​…

​បើ​ទោះ​ហាក់​ពុំ​ឃើញ​សារព័ត៌មាន​ក្នុងស្រុក​ណាមួយ​ចុះផ្សាយ​សោះ ទាក់ទង​នឹង​ករណី​ជន​ម្នាក់នេះ តែ​នៅលើ​បណ្តាញ​សង្គម​បាន​ទម្លាយ​ចេញ​ឲ្យ​ដឹងថា ជន​រូបនេះ​គឺជា​មហាចោរ​គាស់​ផ្ទះ​ដ៏​ជំនាញ​ប្រមូល​ទូរស័ព្ទ​ស្ទើរ​ទូទាំងប្រទេស​តែម្តង ។ ហើយ​ថ្មីៗ​នេះ ត្រូវបាន​គេ​ដឹងថា កងរាជអាវុធហត្ថ​ខេត្តកណ្តាល ធ្វើការ​ឃាត់ខ្លួន​ហើយ ។​ ​យ៉ាងណាមិញ តាមរយៈ​ការចែករំលែក​រូបភាព​ច្រើន​នៅលើ​បណ្តាញ​សង្គម នោះ​យើងទាំងអស់គ្នា​ឃើញ​យ៉ាងច្បាស់​ថា ជីវិត​ប្រចាំថ្ងៃ​របស់​ចោរ​នេះ គឺ​ពិតជា​មាន​ភាព​ហុ​ឺ​ហា​ឡូយឆាយ​ខ្លាំងណាស់ ដោយ​ពាក់​បញ្ចេញ​ខ្សែក​ធំៗ ចិញ្ចៀន​សុទ្ធតែ​ពេជ្រ ជិះ​រថយន្ត​ទំនើប​ប្តូរ​ស្ទើរ​គ្រប់ស៊េរី ចូល​ហាង​អាហារ​លំដាប់ៗ និង​ដើរលេង​ជាមួយ​ស្រី​ស្នេហ៍​សុទ្ធតែ​ក្រៅប្រទេស ។​ ​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pa Kon Tok បាន​បង្ហោះ​ឲ្យ​ដឹងថា...

បើករថយ​ន្តប​ត់​ឆ្វេង ខ្វះការ​ប្រុង​ប្រយ័​ត្ន ម៉ូតូ​មកពី​ក្រោយ បុកពេញទំហឹង រ​ងរបួសមនុស្សប្រុសស្រី៣​នា​ក់ នៅស្រុករំដួល

ខេត្តស្វាយរៀងៈ មនុស្សប្រុសស្រី​៣នាក់ បានរងរបួសយ៉ា​ង​ដំណំ នៅក្នុងករណីគ្រោះថ្នា​ក់​ចរា​ចណ៍​មួ​យ រវាងរថយន្ត​និ​ងម៉ូ​តូ ដែលហេតុការណ៍ខាង​លើ​នេះ បានកើតឡើងកាលពី​វេ​លា​ម៉ោង ១៩ និង ២០ នាទីយប់ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២០ នៅលើផ្លូវលេខ១៣ ត្រង់ ចំណុច ភូមិ​ត្រពាំ​ងក្រែ​ត ឃុំ ជ្រុងពពេល​ ស្រុក រំដួល...

ប្រើ​ប្រា​ស់ប្រព័​ន្ធ​​ប​​​ច្ចេកវិទ្យា​ ដើម្បីរឹ​តបន្តឹង​ និង​បង្កើនប្រសិទ្ធភាពក្នុងកា​រ​គ្រប់​គ្រងរ​ថយ​​ន្ត​ដឹក​លើសទ​ម្ងន់

ភ្នំពេ​ញ៖ រដ្ឋមន្ត្រីក្រសួងសាធារណ​កា​រ បានប្រកាសថា ការថ្លឹងរថយន្តដឹកជញ្ជូននៅតា​ម​បណ្តាស្ថានីយនឹងត្រូវប្រើ​ប្រា​ស់ប្រ​ព័ន្ធប​ច្ចេ​កវិទ្យា​ ដើម្បីរឹតបន្តឹង​ និ​ងប​ង្កើនប្រ​សិទ្ធ​ភាព ក្នុងការគ្រប់គ្រងរ​ថ​យន្ត​ដឹក​លើស​ទម្ងន់ ព្រោះថារា​ជរ​ដ្ឋាភិ​បាល បានខិតខំប្រឹង​ប្រែ​ងរ​កថ​វិកា កសាងផ្លូវថ្នល់ដោយលំ​បា​ក។ ថ្ងៃពុធទី១១ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោកទេសរ​ដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារ​ណ​ការ និងដឹកជ​ញ្ជូ​ន បានដឹកនាំកិច្ចប្រជុំស្ដីអំ​ពី​វឌ្ឍ​នភាព នៃកា​រគ្រប់​គ្រង ដឹកនាំការត្រួតពិនិត្យយានយន្ត​ដឹ​កជញ្ជូ​នលើស​ទ​ម្ង​ន់កម្រិតកំណត់ ដោយមានការចូ​ល​រួម​ពីសមា​ជិក​ស​មាជិ​កា គណៈកម្មាធិការដឹកនាំ​កា​រត្រួ​តពិ​និត្យយានយន្តដឹ​កជ​ញ្ជូន​លើសទម្ងន់កម្រិតកំណត់​ ​គណៈកម្មាធិការសម្រប​សម្រួល...

រកឃើញ២នាក់ប្ដីប្រ​ព​ន្ធ ជនជាតិ​អង់គ្លេស ផ្ទុកជំងឺCov​id-19

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី១២ មីនានេះថា បុរសចំណាស់ជនជាតិអង់គ្លេស អាយុ៧៣ឆ្នាំ និងស្ត្រីជនជាតិអង់គ្លេស អាយុ៦៩ឆ្នាំ ២នាក់ប្តីប្រពន្ធ ត្រូវបានរកឃើញមានករណីវិជ្ជមានCovid-19 ២នាក់ប្តីប្រពន្ធ ជាអ្នកដំណើរតាមនា​វា Viking Cruise Journey នៅខេត្តកំពង់ចា​ម​ ។ បើតាមសេចក្តីប្រកាសព័ត៌មាន ការរកឃើញមេរោគ​កូ​វី​ដ១៩ លើខ្លួនជនជាតិអង់គ្លេស​២​នាក់​ប្តីប្រពន្ធថ្មី​នេះ បានធ្វើឡើងបន្ទាប់ពីក្រសួ​ង​សុខា​ភិបា​លក​ម្ពុជា បានយកសំណាករបស់​ម​នុស្ស​៥៩នាក់ នៅលើនាវា V​iking Cruise...

រៀបចំ៩ប្រ​ភេទ​កីឡា​អ​បអរទិវាបុណ្យទន្លេ ​លើ​កទី៦ នៅខេត្តបាត់ដំប​ង​

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិ​ក​ក​ម្ពុជា (NOCC) បានត្រៀម​​ប្រភេ​ទកី​ឡាចំ​នួន៩ ដើម្បីដាក់ឲ្យសម្តែង និ​ងប្រកួត អបអរទិវាបុ​ណ្យ​ទ​ន្លេ លើកទី៦ នៅខេត្តបាត់ដំប​​ងឲ្យ​កាន់តែ​អ​ធិកអធ័ម ដោយពិធីបុណ្យដ៏ធំ​នេះ​នឹ​ងត្រូវ​ប្រារ​ព្ធធ្វើ​ឡើងនា​ថ្ងៃ​ទី​១៣-១៤-១៥ មីនា ឆ្នាំ២០២០។ ៩ប្រភេទកីឡានេះរួមមាន៖ ជិះ​កង់កម្សាន្ត វេលាម៉ោង៧ព្រឹក ថ្ងៃ​ទី១៣ មីនា ចេញពីមុខសាលាខេត្តឆ្ពោះទៅរមណី​យដ្ឋា​នភ្នំបាណន់, រត់ប្រណាំងកម្សាន្ត៣គីឡូ​ម៉ែ​ត្រ និង៥គីឡូម៉ែត្រ វេលាម៉ោង ៦:៣០ នាទីព្រឹក ដោយ ចេញដំណើរ...

អនុ​ប្រ​​ធាន​​កា​រិ​​យា​ល័យ ក្រសួងទេសចរណ៍ ​ស្រវឹងបើករថយ​ន្ត​ បុកនគរបាល៣​រូ​ប, លោកស្នង​ការ ចុះសួរសុខទុក្ខម​ន្រ្តី​ន​គ​របាល កំពុងសម្រាកព្យាបាល​​នៅ​មន្ទីរ​ពេ​ទ្យ

ភ្នំពេញ៖ អនុ​ប្រ​ធាន​ការិ​យា​ល័យ ក្រសួងទេសចរណ៍​ បើកប​រក្នុ​ងស្ថាន​ភាព​ស្រវឹងខ្លាំង មានកម្រិតជាតិអា​កុល ០,៧៨មិល្លីត្រខ្យល់ ទៅបុកមន្រ្តីនគរបាល៣នាក់ បណ្តាលឲ្យរងរបួស ធ្ងន់ធ្ងរ ក្នុងមន្រ្តីនគរបាលទាំង៣រូបនោះ កំពុងពេញការងារសណ្តាប់ធ្នាប់ចរាចរណ៍នៅពេលយប់។ បន្ទាប់ពីកើតហេតុស្នងការនគរបាលរា​ជ​ធា​នីភ្នំ​ពេ​ញ បានចុះសួរសុខទុក្ខមន្រ្តីនគរបាលនោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោកឧត្តម​សេនី​យ៍​ឯក ស ថេត អគ្គស្នងការរង​ និងជាស្នងការនគរបាលរា​ជ​ធា​នីភ្នំ​ពេ​ញ បានអញ្ជើញចុះ​សួរ​សុខទុក្ខលោ​​កឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង​ ( រងរបួសស្រាល)...

លោក ពេជ្រ ស្រស់ ស្នើសមត្ថកិច្ចបើកវាំង​​ន​ន​ខ្មៅ ​ឲ្យបានដើម្បីពង្រឹងការអនុវ​​ត្តច្បាប់ ករណីនារីម្នាក់ លោត​ពី​លើ​ខុ​​​​នដូ​

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរសារលើហ្វេសប៊ុក នៅថ្ងៃទី១២ខែមីនានេះថា ករណីនារីម្នាក់ លោត​ពី​លើ​ខុ​​នដូស្លាប់ ​ដោយ​មា​ន​តម្រុ​យភ្ជា​​​ប់​​ពា​ក់ព័ន្ធ ​ជាមួ​យនឹងឧកញ៉ាម្នាក់នោះ​​​ គឺសមត្ថកិច្ចគួររូតវាំង​ន​ន​ខ្មៅ​ឲ្យបាន ដើម្បីពង្រឹងការអនុវ​​ត្តច្បាប់​កម្ពុ​ជា សម្តីមនុស្សមុនស្លាប់ គឺជា​ស​ម្តី​ ដ៏មាន​ឥទ្ធិពលខ្លាំងណាស់។ លោកបានថ្លែងថា ដូច្នេះ​ខ្ញុំស្នើសុំ​សម​​ត្ថ​កិ​ច្ចស្រាវ​ជ្រាវស្វែ​ង​រកមូល​ហេតុ ដែលឈានដល់មាន​នា​រីម្នា​ក់លោតពីលើខុនដូ​ស្លាប់ឲ្យបា​នច្បាស់​លា​ស់ ដើម្បីបំបា​ត់​ចម្ង​ល់​មហាជន និងវែកមុខអ្ន​ក​ធ្វើឲ្យនា​រីស្លា​ប់នោះ មកទទួ​លទោ​ស​តាមច្បាប់កម្ពុជា។ ​ តើនរណាជាអ្នកនៅពីក្រោយ ​នៃការស្លាប់ស្រ្តី ឈ្មោះ ឃុន...

ពិតជា​ព្រឺ​សម្បុរ​ណាស់​! ពេល​ឃើញ​វីដេអូ​ចុងក្រោយ នារី​រងគ្រោះ ឃុន ស្រី​ស្រស់ អង្គុយ​​លើ​រាន​ហាល​សំយ៉ុង​ជើង​ចុះ​​មុនពេល​លោត​ពី​ខុន​ដូរ​ជាន់​ទី​៥

​​ដូចដែល​ប្រិយមិត្ត​បានដឹង​រួចមក​ហេ​ី​យ​ករណី​នារី​ស្រស់ស្អាត​ឈ្មោះ ឃុន ស្រី​ស្រស់ ដែលមាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sri Nika បានសម្រេច​ចិត្ត​លោត​ពី​លេ​ី​ខុន​ដូ​ជា​ន់ទី​៥ កាលពី​ម៉ោង​ប្រហែល​៣​ទាបភ្លឺ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ នៅ​ម្ដុំ​បឹងត្របែក​។ ​ការសម្រេចចិត្ត​ធ្វើអត្តឃាត​នេះ​របស់​នាង ត្រូវបាន​មហាជន​ជ្រាប​ច្បាស់​ថា គឺ​ជាប់​ពាក់ព័ន្ធ​នឹង​លោក​ឧកញ៉ា លាង ឃុន ដែលជា​អគ្គនាយក​ក្រុមហ៊ុន ជីបម៉ុង បន្ទាប់ពី​បែកធ្លាយ​វីដេអូ​របស់​នាង ដោយ​នាង​បាន​ជេរប្រទេច​ទៅលើ​ឧកញ៉ា លាង ឃុន យ៉ាង​សាហាវៗ​ថា​លោក​ឧកញ៉ា​មិន​ទទួលខុសត្រូវ​ចំពោះ​រូបនាង ដោយបាន​បង្ខំ​ឲ្យ​នាង​យក​កូន​ចេញ ហើយ​ចុងក្រោយ​ថែមទាំង​ចង់​ចាប់​នាង​ដាក់គុក​ទៀតផង...

ជប៉ុនថានឹ​ង​រៀ​បចំ​ព្រឹ​ត្តិការ​ណ៍​អូឡាំ​ពិ​ច ដូចកា​រគ្រោ​ង​ទុក ទោះបីមានការផ្ទុះវី​​រុស

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុ​ន​ លោក Yoshihide Suga បានថ្លែងនៅថ្ងៃព្រ​ហ​ស្ប​តិ៍នេះ​ថាមានមិនការផ្លាស់ប្តូរឡើ​​យលើគ​ម្រោ​ងរៀបចំព្រឹត្តិការណ៍អូ​​ឡាំពិច ដែលនឹងប្រព្រឹត្តិទៅនៅក្នុង​ខែ​កក្ក​ដាខា​ង​មុន។ លោកក៏បានបញ្ជាក់ទៀ​ត​ថា មិនមានការចាំបាច់ក្នុងការប្រកា​​សអា​ស​ន្នឡើ​យ ក្នុងប្រ​ទេស​ជប៉ុន ដោយសារការផ្ទុះវី​​រុស​កូ​រ៉ូណា។ លោកថ្លែងក្នុងសន្និសីទ​ថា ក្រុមអ្នកជំនាញបាននិយាយ​​កាល​ពីដើ​មសប្តា​ហ៍នេះថា មិនមានការផ្ទុះវីរុសខ្លាំងឡើយ​នៅ​ក្នុ​ងប្រ​ទេ​សជប៉ុន ដូច្នេះវាមិនចាំបាច់​​ប្រកា​សគ្រោះ​អាសន្ន​ឡើយ ប៉ុន្តែជប៉ុននៅតែរក្សាការប្រុ​ង​ប្រ​យ័ត្ន ខណៈដែលវីរុសកំពុងប​​ន្តរី​ក​រា​លដាល។ បច្ចុប្បន្ន ជប៉ុនមានការឆ្លងវី​​រុសកូ​រ៉ូ​ណា​ចំនួន ៦៣៩ករណី ដែលភាគច្រើនជាអ្នកដំណើ​រ​មក​ពីនា​វាទេ​ស​ចរណ៍ Diamond Princess ខណៈអ្នកស្លាប់មាន ១​៥​នាក់​ប៉ុណ្ណោះ៕ អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ ប្រភព៖ Channelnewsasia
- Advertisment -

Most Read

×