Sunday, May 31, 2026

Monthly Archives: October, 2018

តុលាការ​ឃុំខ្លួន ជនសង្ស័យ​ករណី​ឃាតកម្ម ទៅ​សាលាដំបូង​ខេត្ត​

​កណ្តាល ៖ សំណុំរឿង​ឃាតកម្ម​គិតទុក​ជាមុន កាប់​នឹង​ពូថៅ​នៅ​ស្រុក​អង្គស្នួល បណ្តាល​ឱ្យ​បុរស​ម្នាក់​ដេកស្លាប់​ក្នុង​ថ្លុកឈាម ជនសង្ស័យ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួនបន្ទាប់ពី​ធ្វើ​ការស្រាវជ្រាវ​អស់​រយៈពេល​៤​ថ្ងៃ ។ ហើយ​នៅ​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល បាន​បញ្ជូន ជនសង្ស័យ​ទៅ​តុលាការ ក្រោម​ការសាកសួរ​របស់លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​ខាង​តំណាង​អយ្យការ​សាលាដំបូង​ខេត្ត និង​លោក​ចៅក្រម ងួន វុទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល​។​ ​ករណី​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង...

រូបភាព​មួយ​សន្លឹក​បញ្ជាក់ថា​ប៉ូលិស​ជប៉ុន​រក្សា​វិន័យ​ខ្លាំង ជាង​ទាហាន​អាមេរិក​ទៅទៀត​

​ថ្មីៗ​នេះ​លើ​បណ្ដាញ​Twitter​ជប៉ុន បាន​ជជែក​វែកញែក​ពី​រូបថត​មួយ​សន្លឹក​ពី​គណនី Twitter​មាន nickname​គឹ @ Type96aoino ។​រូបភាព​នោះ​បង្ហាញឱ្យឃើញ​ប៉ូលិស​ជប៉ុន​ពីរ​នាក់​ដែល​ឈរ​ធ្វើការ​នៅ​កណ្ដាល​ថ្ងៃ បាន​បដិសេធ​ទឹក​សុទ្ធ​ត្រជាក់ស្រេង​ពីរ​ដប​ដែល​ទាហាន​អាមេរិក​ម្នាក់​ហុច​ឱ្យ​។​ ​ ​ម្ចាស់​គណនី Twitter បាន​សរសេរ​ខ្លឹមសារ​ដូចខាងក្រោម​៖ ​ទាហាន​អាមេរិក​៖ «​អ្នក​ទាំងពីរ​ប្រហែលជា​ស្រេកទឹក ហើយ​ហុច​ទឹក​ឱ្យ​!» ​ប៉ូលិស​ជប៉ុន​៖ សូមទោស​ពួក «​ខ្ញុំ​កំពុង​សិ្ថ​ត​ក្នុង​វេន​បំពេញការងារ​» ​ទាហាន​អាមេរិក​៖ «​ពួកលោក​ប្រាកដជា​មិន​អី​ទេ​ឬ​?»» ​ប៉ូលិស​ជប៉ុន​៖ «​មិន​អី​ទេ យើងខ្ញុំ​មិន​អី​ទេ​»​។​ ​បើតាម Next Shark រូបភាព​នេះ​ត្រូវបាន​ថត​កាលពី​ខែកក្កដា ហើយ​ប៉ូលិស​ជប៉ុន​ពីររូប​កំពុង​ស្ថិតក្នុង​វេន​ការពារ​ច្រកចេញចូល​នៃ​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក​។ អ្នកបើកបរ​យន្តហោះ​អាមេរិក​មានបំណង​ចង់​ជូន​ទឹក​សូ​ដា ទឹកក្រូច​ដល់​ប៉ូលិស​ជប៉ុន​ផឹក ព្រោះ​ពេលនោះ​មេឃ​ក្តៅ​ណាស់​។​ ​តាម​បទបញ្ជា​រួម​នៅ​ជប៉ុន...

អាង​ហែល​ទឹក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ត្រូវ​ជួសជុល​តាម​ស្តង់ដារ​អន្តរជាតិ ដែល​អាច​ឱ្យ​អត្ត​ពលិក​កម្ពុជា ហ្វឹកហាត់​ត្រៀមខ្លួន​យក មេដៃ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​

​ភ្នំពេញ​ ៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា អាង​ហែល​ទឹក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កំពុង​ត្រូវបាន​ជួសជុល ឱ្យ​ប្រសើរ​ឡើង តាម​ស្តង់ដារ​អន្តរជាតិ ដែល​អាច​ឱ្យ​អត្ត​ពលិក​កម្ពុជា ហ្វឹកហាត់​ត្រៀមខ្លួន​យក មេដៃ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ដែល​កម្ពុជា នឹង​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ​២០២៣​ខាងមុខ​។​ ​នៅ​ថ្ងៃ​សុក្រ ទី​២៦ ខែតុលា ឆ្នាំ​២០១៨​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន...

រឿង ឆបោក​ប្រាក់​ពី​ភ្នាក់ងារ វី​ង នៅ​ខេត្ត​កំពង់ចាម បង្ក្រាប​ជនសង្ស័យ​៦​នាក់​

​កំពង់ចាម​ ៖ រឿង​ឆបោក​ប្រាក់​ពី​ភ្នាក់ងារ វី​ង ក្រុម​ជនសង្ស័យ​បាន​សារភាព​ថា ពួកគេ​ធ្លាប់​ធ្វើ​សកម្មភាព បាន​ជិត​១០​លើករួចមកហើយ។ សំណុំរឿង​បន្លំ​ខ្លួន​ធ្វើ​ភ្នាក់ងារ វី​ង ធ្វើការ​នៅ​ការិយាល័យ​កណ្ដាល ហើយ​តេ​ទៅ​ឆបោក​យក​ប្រាក់​ពី​ភ្នាក់ងារ វី​ង នៅតាម​បណ្ដា​ខេត្ត​នោះ ពេល​នេះ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ តាម​បង្ក្រាបបាន​ជនសង្ស័យ​៦​នាក់ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨​នេះ ដោយ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម សហការ​ជាមួយ​កម្លាំង​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​នៃ​នាយក​ដ្ឋាន​សន្ដិសុខ ក្រសួងមហាផ្ទៃ ដែល​ស្ថិត​ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​។​ ​លោក​ឧត្តមសេនីយ៍ត្រី...

អាវុធហត្ថ​ជាង​៤០០​នាក់ នឹង​ត្រូវ​ចល័ត​ចេញ ទៅ​កាន់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជុំ​រាយ ដើម្បី​ហ្វឹកហាត់​ចូលរួម​ក្នុង​ពិធី​ខួប​លើក​ទី​៦៥ ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​និង​ថ្ងៃកំណើត​កងយោធពលខេមរភូមិន្ទ​

​ភ្នំពេញ ​៖ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ បាន​ចេញ​សេចក្តី​ព័ត៌មាន​បញ្ជាក់ថា កម្លាំង​អាវុធហត្ថ​ជាង​៤០០​នាក់ នឹង​ត្រូវ​ចល័ត​ចេញពី​ខេត្ត​ចំនួន​៤ ទៅ​កាន់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជុំ​រាយ ខេត្ត​កំពង់ឆ្នាំង ដើម្បី​ហ្វឹកហាត់​ចូលរួម​ក្នុង​ពិធី​ខួប​លើក​ទី​៦៥ ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ និង​ថ្ងៃកំណើត​កងយោធពល​ខេមរភូមិន្ទ​។​ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​យ៉ាង​ថា កងរាជអាវុធហត្ថ​យើងខ្ញុំ នឹង​ចល័ត​កងទ័ព​ចំនួន​៤៤០​នាក់ ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ស្ពឺ ខេត្ត​ស្វាយរៀង និង​ខេត្ត​សៀមរាប ចូល​ទៅ​កាន់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជុំ​រាយ ខេត្ត​កំពង់ឆ្នាំង ដើម្បី​ហ្វឹកហាត់​ចូលរួម​ក្នុង​ពិធី​ខួប​លើក​ទី​៦៥...

​សង្ឃឹម​អ្វី​ទៅ​! លោកស្រី​តាំង ស៊ីន​ហុង ធ្វើ​ដល់​មេធាវី មក​ស្រែកយំ​ក្នុង​ឡាយ​វីដេអូ សម្រក់​ទឹកភ្នែក រឿង​គេ​សង់រោង​ពិធី​ ​បិទផ្លូវ​មិនឲ្យ​រថយន្ត​របស់គាត់ ចូល​ទៅ​ផ្ទះ​

​ភ្នំពេញ ៖ លោកស្រី​មេធាវី តាំង ស៊ីន​ហុង បាន​ស្រែកយំ​សម្រក់​ទឹកភ្នែក​តាមរយៈ​ការ​ឡាយ​វីដេអូ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​ ​ដោយ​ខឹម​សម្បារ​រឿង​អ្នកមាន​អំណាច​ម្នាក់ ធ្វើ​រោងបុណ្យ​ធ្វើ​បិទផ្លូវ ធ្វើ​ឲ្យ​មេធាវី​រូប​នោះ ចូល​ផ្ទះ​របស់​ខ្លួន មិនបាន​ ​ដោយ​ផ្លូវ​ផ្ទះ​ជា​ផ្លូវ​ទាល់ ហើយ​ផ្ទះ​របស់​គាត់​នៅ​ចុង​ក្រោយ​នៃ​ផ្លូវ​ទាល់​ហ្នឹង​តែម្ដង ហើយ​រឹតតែ​ធ្វើឲ្យ​គាត់​មាន​ការឈឺចិត្ត​ទៀត​នោះ​ ​គឺ​គាត់​បាន​ធ្វើ​ការប្តឹង​ទៅ​សង្កាត់ ខណ្ឌ​ហើយ​តែ​គ្មាន​ដំណោះស្រាយ​ណាមួយ​សម្រាប់​គាត់​ឡើយ​ ​ជា​ហេតុ​ធ្វើឲ្យ​គាត់​ត្រូវ​ចេញពី​ផ្ទះ​តាំងពី​ម៉ោង​៥​ព្រឹក រហូត​ដល់​ម៉ោង​១១​យប់ ទើប​អាច​ចូល​ផ្ទះ​វិញ​បាន​ ​ជាមួយ​សមាជិក​ជា​ច្រើន​នាក់​ផង​ដែរ កាលពី វេលា​ម៉ោង ៧ យប់​ថ្ងៃ​ទី​២៥...

ទទួលទាន​ទឹកអំបិល​រាវ​១​កែវ​ក្នុង​១​ថ្ងៃ អ្នកនឹង​ទទួលបាន​គុណប្រយោជន៍​សុខភាព​ដ៏​អស្ចារ្យ​៤

​ទឹកអំបិល​រាវ​លាយ​តាម​កម្រិត​ខាងក្រោម​នេះ នឹង​ជួយ​សរីរាង្គ​ផ្លាស់ប្តូរ​ពី​ក្នុង​ទៅ​ក្រៅ​, ជំរុញ​សកម្មភាព​ផ្លូវ​ពោះវៀន​, កម្ចាត់​ជាតិពុល​, ព្យាបាល​ជំងឺ​ទល់លាមក​, ថែទាំ​មាត់​ឆ្មេ​ញ ។​ ​ទឹកអំបិល​រាវ​នៅទីនេះ គឺជា​ទឹក​លាយ​អំបិល​ដ៏​ទាប ដូចជា​ប្រភេទ​សេរ៉ូម ត្រូវបាន​បញ្ចូល​ក្នុង​សរសៃឈាម ។​ ​ជំនាញការ​ជីវជាតិ​ល្បីឈ្មោះ​ជនជាតិ​ចិន​ឲ្យ​ដឹងថា ប្រសិនបើ​អ្នកទទួល​ទាន​ទឹកអំបិល​រាវ​នេះ​១​កែវ ក្នុង​១​ថ្ងៃ សរីរាង្គ​នឹង​ទទួលបាន​គុណប្រយោជន៍​យ៉ាងច្រើន ។​ ១- សម្អាត​ផ្លូវ​ពោះវៀន​, សម្លាប់​បាក់តេរី ​ទទួលទាន​ទឹកអំបិល​រាវ​១​កែវ ក្រោយពេល​ភ្ញាក់​ពី​ដំណេក​ពេលព្រឹក អាចជួយ​សម្អាត​ពោះវៀន​, កម្ចាត់​បរិមាណ​អាហារ​សល់​ប្រមូលផ្តុំ​មុន​នោះ និង​កម្ចាត់​មេរោគ ។​ ​ក្រោយ​ពេលបាយ​យប់​, អាហារ​នៅសល់​ក្នុង​ពោះវៀន ក្នុង​១​រយៈពេល​វែង...

ស្នើសុំ​សម្តេច​ប្រធានរដ្ឋសភា បន្ត​កិច្ច​សហប្រតិបត្តិការ ជាមួយ​រដ្ឋសភា​វៀតណាម​បន្ថែមទៀត​

​ភ្នំពេញ​ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ទទួល​ជួប​សវនាការ និង​ពិភាក្សា​ការងារ​ជាមួយ លោកស្រី ជុង ធី​ម៉ា​យ (Truong Thi Mai) សមាជិក​ការិយាល័យ​នយោបាយ​លេខា​មជ្ឈឹមបក្ស និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈ​កម្មាធិកា​រ​​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋ​សភា ខណៈ​ដែល​លោក​ជំទាវ​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​ ​លោកស្រី ជុង ធី​ម៉ា​យ...

អាថ៌កំបាំង ​៥ ដែល​គ្រូ​ហុងស៊ុយ​មិន​បង្ហើប​ប្រាប់​អ្នក​ឡើយ​

​មនុស្ស​ម្នាក់ៗ​តែងមាន​វាសនា ទោះ​រស់នៅ​កន្លែង​ដែលមាន​ហុងស៊ុយ​មិនល្អ ក៏​សុទ្ធសឹង​ក្លាយជា​ល្អ​បាន​។​ផ្ទុយទៅវិញ ទោះបី​នៅ​កន្លែង​ល្អ តែ​អ្នក​ពុំបាន​សាង​បុណ្យ នោះ​វា​នឹង​រលាយ​ដោយ​ខ្លួនឯង​។ នេះ​ជា​ប្រការ​ដែល​គ្រូ​ទស្សន៍ទាយ​ជោគជតារាសី​ដាច់ខាត​មិន​និយាយប្រាប់​អ្នក​ឡើយ ព្រោះ​វា​ជា​«​របរ​រកស៊ី​»​របស់​ពួកគេ​។​ ​គ្រូ​ខុង​ជឺ ធ្លាប់​និយាយថា ចិត្ត​មិន​ស្អាត ហុងស៊ុយ​គ្មាន​ប្រយោជន៍ ។ អកតញ្ញូ​ចំពោះ​ឳ​ពុក​ម្តាយ ការ​សែនព្រេន​គ្មាន​តម្លៃ​ឡើយ​។​ ​ហុងស៊ុយ​ក៏ដូចជា​ច្បាប់​នៃ​ហេតុ​និង​ផល​អ៊ីចឹង​។ ប្រសិនបើ​ចិត្ត​អ្នក​មិន​បរិសុទ្ធ ទោះ​រស់នៅ​កន្លែង​មាន​ហុងស៊ុយ​ល្អ​ប៉ុនណា​ក៏​វា​នឹង​ប្រែ​ក្លាយទៅជា​មិនល្អ​។​ផ្ទុយទៅវិញ បើ​ចិត្ត​អ្នក​បរិសុទ្ធ ទោះ​អ្នក​នៅ​កន្លែង​ហុងស៊ុយ​មិនល្អ យូរ​ទៅ​វា​នឹង​ក្លាយទៅជា​ល្អ​ដោយ​ខ្លួនឯង​។​ ​មានន័យថា រឿង​សំខាន់​គឺ​អ្នក​ត្រូវ​សាង​ចិត្ត​ឱ្យ​បរិសុទ្ធ នោះ​ហុងស៊ុយ​វា​នឹង​សម្រប​តាម​។ ប្រការ​ដែល​ធ្វើឱយ​ចិត្ត​បរិសុទ្ធ​គឺ​៖ ​ទី​១ ៖ មិន​សម្លាប់សត្វ ​ដែល​ហៅថា​ទីតាំង​មាន​ហុងស៊ុយ​ល្អ...

ជប៉ុន -ចិន ចុះ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ចំនួន​៥០០ មានតម្លៃ ២,៦ ពាន់​លាន​ដុល្លារ​

​ក្រុមហ៊ុន​ជប៉ុន​ជិត​១០០០ ដែល​អមដំណើរ​នាយក​រដ្ឋមន្ត្រី Shinzo Abe ទៅ​ទស្សនកិច្ច​ប្រទេស​ចិន បាន​ចុះ​កិច្ចព្រមព្រៀង​ប្រមាណ​៥០០​ជាមួយ​ដៃគូ​ចិន​ដែលមាន​តម្លៃ ២,៦ ពាន់​លាន​ដុល្លារ ។​ ​តាម Nikkei លោក​លី ខឺ​ឈាង មិនបាន​ទម្លាយ​លំអិត​បណ្តា​កិច្ចព្រមព្រៀង​នោះទេ គ្រាន់តែ​ដឹងថា​ក្នុងនោះ​មាន គម្រោង​រួមមួយ​អំពី​ទីក្រុង​ឆ្លាត​វៃ​នៅ​ប្រទេស​ថៃ​។​ក្រៅពីនោះ​ប្រទេស​ទាំងពីរ​ក៏​ឯកភាព​បង្កើន​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​លើ ទីផ្សារ​ហ៊ុន ក៏ដូចជា​កិច្ចព្រមព្រៀង​ផ្លាស់ប្តូរ​រូបិយប័ណ្ណ​តម្លៃ​ជិត​30,3 ពាន់​លាន​ដុល្លារ ដែលមាន​ប្រសិទ្ធភាព​ពី​ឆ្នាំ​២០២១ ទៅ​។ ភាគី​ទាំងពីរ​ក៏​ព្រមព្រៀង​ឆ្ពោះទៅរក​ការបង្កើត​ធនាគារ​ទូទាត់​ជា​ប្រាក់​យាន់ ។​ ​នាយករដ្ឋមន្ត្រី​ចិន​ក៏បាន​លើកឡើងថា ទំនាក់ទំនង​ចិន​-​ជប៉ុន​កំពុង​វិលត្រឡប់​មកកាន់ «​តារាវិថី​»​ធម្មតា​វិញ...
- Advertisment -

Most Read

×