Sunday, May 31, 2026

Monthly Archives: October, 2018

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១១ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ ស្ថិរភាព គួរ​រៀនសូត្រ​បន្ថែម​បទពិសោធន៍​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន ។ លុយកាក់ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ក្នុង​ការគ្រប់គ្រង​លុយកាក់ ។ មនោសញ្ចេតនា មិន​បាន​ប្រសើរ មានរឿង​រកាំរកូស​មិន​ឈប់ ។​ ​ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​អំណោយផល​ល្អ រង​សម្ពាធ​ច្រើន ។ លុយកាក់ មិន​ត្រូវ​ជឿជាក់​ជ្រុលសម្តី​អ្នកដទៃ នាំ​ឲ្យ​ខាតបង់​ប្រាក់​កាស ។ មនោសញ្ចេតនា ល្អប្រសើរ...

ផឹកស៊ី​ស្រវឹង​ជោកជាំ នាំគ្នា​សាក​ក្បាច់គុន កាប់​ពីរ​ប៉័ត​តោ រយះ​ក្បាល​

​កណ្តាល​៖ នគរបាល​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹងថា មាន​ករណី​ង្សា​ដោយ​ចេតនា ក្នុង​វង់​ផឹកស៊ី រហូតដល់​ស្រវឹង​ជោកជាំ ក៏បាន​បបួលគ្នា សាក​ក្បាច់គុន ជាមួយគ្នា ពេលនោះ​ជនរងគ្រោះ បាន​យក​កាំបិតប៉័ងតោ​ក្រវីក្រវាត់ ទៅ​បណ្តាល​ឲ្យ​ត្រូវ​ចាន​បែក​មួយ ស្រាប់តែ​ជនសង្ស័យ បាន​ចាប់​កាំបិតប៉័ងតោ ពី​ដៃ​ជនរងគ្រោះ​បាន​ភ្លាម ក៏​យកទៅ​កាប់​ក្បាល​ជនរងគ្រោះ ចំក្បាល​ចំនួន​ពីរ​កន្លែង​។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​អង្គារ ទី​៩ ខែតុលា ឆ្នាំ​២០១៨​វេលា​ម៉ោង ១៧:៣០ នាទី​នៅ​ចំណុច​ភូមិ​ព្រែកត្រែង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ...

ចោរ​៤​នាក់ លួច​លូក​កាបូប​ក្នុង​សាលាឆាន់​វត្តភ្នំ​សំពៅ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ក្របួច​ប្រគល់​ឲ្យ​សមត្ថកិច្ច

​ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ចំនួន ៤​នាក់ ជា​មុខសញ្ញា​លូក​កាបូប​លួច​លុយ​គេ នៅក្នុង​សាលាឆាន់​វត្តភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន និង​ប្រគល់ជូន​សមត្ថកិច្ច​បញ្ជូន​មក​ស្នងការ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដឹកនាំ​ដោយ​លោក ឈឿង គឹម​សុង នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ចុះបង្ក្រាប​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ពី​ករណី​លួច នា​ថ្ងៃទី​៩...

កំប្លោក​បាន​រសាត់អណ្តែត​តាម​ទឹករលក​សមុទ្រ មក​ទើរ​តាម​ឆ្នេរ​មួយចំនួន ក្នុង​ក្រុងព្រះសីហនុ

​ព្រះសីហនុ​៖ កំប្លោក​ងាប់​ជាច្រើន បានរ​សាត់អណ្តែត​តាម​ទឹករលក​សមុទ្រ មកពី​ប្រទេស​វៀតណាម មក​ទើរ​តាម​ឆ្នេរ​មួយចំនួន ក្នុង​ក្រុងព្រះសីហនុ ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែលជា​ភ្ញៀវទេសចរ ទៅលេង​កម្សាន្ត ហើយ​បាន​ជួប​ផ្ទាល់​ជាមួយ​ហេតុការណ៍​នោះ បាន​និយាយ​រិះ​ដល់​អាជ្ញាធរ​ក្រុង ខេត្ត​ព្រះសីហនុ ថា​មិនបាន​គិតគូរ​ប្រមូល​សំរាម​នោះ​ចេញ ប៉ុន្តែ​ទោះ​យ៉ាង ក្រុម​អាជ្ញាធរ ក៏​ក្រុមហ៊ុន​ប្រមូល​សំរាម និង​អ្នក​អនាម័យ បាននាំគ្នា​មក​ប្រមូល​សំរាម​កំប្លោក​នោះ​ចេញពី​ឆ្នេរ ឲ្យ​បាន​ស្អាត​ដូចដើម​វិញ​ផងដែរ​។​ ​រូបភាព​ជាច្រើន​សន្លឹក និង​វីដេអូ ត្រូវបាន​ចែកចាយ លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផងដែរ​។​ ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក ឈ្មោះ William Guang...

មិន​នឹកស្មានថា ក្រណាត់​ស្នើ​ង​មួយ​ផ្ទាំង​សោះ អាច​ច្នៃ​ជា​សម្លៀកបំពាក់​លំហែរ​កាយ បាន​យ៉ាងច្រើន​ម៉ូត​ (វីដេអូ)

​ពេលខ្លះ វា​ជា​រឿង​ពិបាក​មួយ​ដែរ​សម្រាប់​ស្ត្រី​គ្រប់រូប​ក្នុងការ​ជ្រើស​រើសយក​សម្លៀកបំពាក់ ឲ្យ​សម​ទៅនឹង​ពិធី ឬ​ឱកាស​ណាមួយ​។ ជាការ​ពិតណាស់ ការជ្រើសរើស​សម្លៀកបំពាក់ ត្រូវ​ចំណាយពេល​យូរ ហើយ​មិន​ស្រួល​ដូចជា​ការដែល​យើង​លៀក​ពាក់​វា​ទេ​។ នារី​មួយចំនួន ចំណាយពេល​មិនតិច​ទេ​ក្នុងការ​ល​សំលៀកបំពាក់ មុននឹង​សម្រេចចិត្ត​យក​វា​មក​ស្លៀកពាក់​។​ ​ប៉ុន្តែ​សម្រាប់​បុរស​មាន​ទេ​ព្យ​កោសល​ម្នាក់នេះ អាចជួយ​ឲ្យ​នារីៗ​លែង​ជួប​រឿង​ពិបាក​ទៀតហើយ ដោយ​គាត់​គ្រាន់តែ​យក​ក្រណាត់​ស្នើ​ង​មួយ​ផ្ទាំង​ប៉ុណ្ណោះ តែ​អាច​ច្នៃ​បានជា​សម្លៀកបំពាក់​​លំហែរ​កាយ​សម្រាប់​ស្ត្រី បាន​យ៉ាងច្រើន​ម៉ូត ដែល​មើលទៅមិន​សរសើរ​មិនបាន​មែន​។​ ​ចង់ដឹង បុរស​ចំណាស់​ខាងលើ​នោះ ពូកែ​យ៉ាងណា សូម​មើល​វីដេអូ​នៃ​ការបង្ហាញ​របស់គាត់ ​៖ ​ប្រភព ​៖ Trendszilla សុភ័ក្ត្រ

ស្លៀក​សម្លៀកបំពាក់​ថ្មី​ពុំទាន់​បោកគក់ ៖ ប្រយ័ត្ន​អាលែកហ្ស៊ី និង​មហារីក​

​មនុស្ស​មួយចំនួន​មាន​ទម្លាប់​ស្លៀកពាក់​ភ្លាម​សម្លៀកបំពាក់​ទើប​ទិញ​ថ្មី ដោយ​ពុំទាន់​បាន​បោកគក់ ។ ចូរ​ពិចារណា​ឡើងវិញ ព្រោះ​ស្ថាប័ន​សុវត្ថិភាព​អាហារ​, បរិស្ថាន និង​ពលកម្ម​របស់​បារាំង (ANSSES) ទើបនឹង​ព្រមាន​ពី​គ្រោះថ្នាក់​បង្កប់​ក្នុង​សម្លៀកបំពាក់​ថ្មី ។​ ជំនាញការ​អំពី​ជាតិពុល​មួយរូប បានបញ្ជាក់​ពី​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​៖ «​ក្រោយពេល​វិភាគ​ប្រមាណ ១០០ សារជាតិ​គីមី​មាន​នៅលើ​ក្រណាត់​ខោអាវ អ្នកជំនាញការ​បានរ​ក​ឃើញ​ប្រមាណ ១០ សារជាតិ មានលទ្ធភាព​បង្ក​អាលែកហ្ស៊ី​, រមាស់ និង​ថែមទាំង​មហារីក​» ។ ហើយក៏​មាន​សារ​ជាតិគីមី​ចម្លែក​នៅលើ​ខោអាវ​កីឡា ។​ ​ដើម្បី​ឈានដល់​ការសន្និដ្ឋាន​ខាងលើ ស្ថាប័ន...

រថភ្លើង​មួយ​ខ្សែ​ រត់​ធ្លាក់​ផ្លូវ​នៅ​ចំណុច​ឃុំ​ត្បែងខ្ពស់​ទាំងយប់​ (វីដេអូ)

​កំពង់ឆ្នាំង ៖ រថភ្លើង​មួយ​ខ្សែ​រត់​ក្នុងទិសដៅ​ឆ្ពោះទៅកាន់​ភ្នំពេញ បាន​រត់​ធ្លាក់​ផ្លូវ​នៅ​ចំណុច​ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ដែល​ករណី​រថភ្លើង​ធ្លាក់​ផ្លូវ​នៅ​ស្ថានីយ៍​ត្បែងខ្ពស់ ម៉ោង​៨​យប់ ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៨​។ ​អ្នកធ្វើដំណើរ​ម្នាក់​ដែល​ជិះ​តាម​រថភ្លើង​គោលដៅ​ពី​បាត់ដំបង​ទៅ​ភ្នំពេញ បាន​ឲ្យ​ដឹងថា រថភ្លើង​ដែល​ពួកគេ​កំពុង​ជិះ​នោះបាន​ធ្លាក់​ផ្លូវ នៅក្នុង តំបន់​ដាច់ស្រយាល​មួយ​។ ក្រោយពេល​រថភ្លើង​រត់​ធ្លាក់​ផ្លូវ​ហើយ លោក​ក៏បាន​យក​ម៉ូតូ ដែល​ដាក់​ផ្ញើ​លើ​រថភ្លើង​នោះ ជិះ​បន្តដំណើរ​ទៅ​ភ្នំពេញ​។ ​សមត្ថកិច្ច​នៅ​មិនទាន់​បង្ហាញ​របាយការណ៍ ចំនួន​អ្នក​គ្រោះថ្នាក់ និង​ចំនួន​នៃ​ការខូចខាត​ទ្រព្យ សម្បត្តិ និង​មូលហេតុ​នៃ​ការ​បណ្តាល​ឲ្យ រថភ្លើង​រត់​ធ្លាក់​ផ្លូវ​នេះ​នៅឡើយ​ទេ​៕​ ដោយ...

ស្លឹកគ្រៃ​១​ដើម​, ក្រូចឆ្មារ​១​ផ្លែ​៖ ភេសជ្ជៈ​សម្អាត​ថ្លើម និង​បញ្ចុះទម្ងន់ 4 kg ក្នុង​១​សប្តាហ៍​

​បូម​ខ្លាញ់​ពោះ ឬ​ហាត់ gym រាល់ថ្ងៃ ទំនងជា​លំបាក​ចំពោះ​បងប្អូន​ស្ត្រី​ដែលមាន​ភាព​រវល់ ឬ​ខ្លាច​ការវះកាត់ ។ នោះ​ជា​មូលហេតុ​ដែល​វិធី​បញ្ចុះទម្ងន់​ជាមួយនឹង​វត្ថុធាតុដើម​ធម្មជាតិ ត្រូវបាន​ស្ត្រី​ជាច្រើន​ព្យាបាល​ឈ្វេងយល់ ។ អត្ថបទ​នេះ​នឹង​ផ្ញើជូន​ស្ត្រី​នូវ​រូបមន្ត តែ​ក្រូចឆ្មារ​ស្លឹកគ្រៃ អាចជួយ​បញ្ចុះទម្ងន់​យ៉ាង​ប្រសិទ្ធភាព ។​ ​ពុំ​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​, នេះ​នៅ​ជា​ភេសជ្ជៈ​ជួ​យស​ន្អា​ត​ជាតិពុល​ចេញពី​រាងកាយ​, ផ្តើម​ពី​នោះ ធ្វើ​ឲ្យ​ស្រក​ទម្ងន់​លឿន ។ ខាងក្រោម​នេះ​ជា​អ្វីដែល​អ្នក​ត្រូវមាន​៖ - ស្លឹកគ្រៃ​១​ដើម​ - ផា​សិន​២​ផ្លែ ឬ​ក្រូចឆ្មារ​១​ផ្លែ​ - ទឹកឃ្មុំ​១​ស្លាបព្រា​បាយ​ - ទឹកឃ្មុំ​១​ស្លាបព្រា​បាយ​ -...

ស្ត្រី​ម្នាក់ ត្រូវ​ម្តាយ​ដេញ​ចេញពីផ្ទះ ដោយសារតែ​រឿង​សក់​

​ស្ត្រី​វ័យក្មេង​ម្នាក់​នៅ​រដ្ឋ Minnesota បានដាក់​ពាក្យ​ប្តឹង​ម្តាយ​របស់​ខ្លួនឯង បន្ទាប់ពី​នាង​ត្រូវ​​ម្តាយ​ដេញ​ចេញពីផ្ទះ ដោយសារតែ​នាង​មិន​កក់សក់​ចេញ​ទាល់តែសោះ អស់​រយៈពេល ៦​ឆ្នាំ​។​ ​ស្ត្រី​ខាងលើ​មាន​ឈ្មោះថា Amanda Bell វ័យ ២៤​ឆ្នាំ បានចាត់ទុក​ខ្លួន​នាង​ថា​ជា​រា​ជនី​តោ (Queen Lioness) និង​បាន​ប្តូរ​ទៅកាន់​សាសនា Rastafarianism នៅពេល​នាង​មាន​អាយុ ១៨​ឆ្នាំ ក្រោយពេល​បាន​បន្ត​ការសិក្សា​នៅ​ប្រទេស​ចា​មៃ​កា និង​មិនដែល​បាន​កក់សក់​ចាប់​តាំងពី​ពេលនោះ​មក​។​ ​នាង​អះអាងថា ម្តាយ​របស់​នាង​បាន​បណ្តេញ​ចេញពី​គ្រួសារ ដើម្បី​ហាមឃាត់​នាង​មិន​ឲ្យ​ប្រើប្រាស់​​សិទ្ធិ​ ក្នុង​ការគោរព​សាសនា​។​ ​ប៉ុន្តែ​បើតាម​ការបញ្ជាក់​របស់​ស្ត្រី​ជា​ម្តាយ​វិញ​បាន​ឲ្យ​ដឹងថា កូនស្រី​គាត់​ជក់​ថ្នាំ...

ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ គណៈ​អភិបាល​រាជធានី​ភ្នំពេញ ប្រកាស​គាំទ្រ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ដែល​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ពី​គោលការណ៍ មិន​យក​អធិបតេយ្យ ឯករាជ្យ​ជាតិ និង​សន្តិ​ភាពជា​ថ្នូរ​ជាមួយ​ជំនួយ​

​ភ្នំពេញ​៖ លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩​ខែតុលា​នេះ បាន​បញ្ជាក់ថា ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល មេគង្គ ជប៉ុន លើក​ទី​១០ ចាប់ពី​ថ្ងៃទី​៦ ដល់ទី​១០​ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ស្តាប់​ប្រសាសន៍​ដ៏​មាន​សារសំខាន់ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត និង​ពលរដ្ឋ​កម្ពុជា ដែល​កំពុង​បន្ត​ការសិក្សា និង​រស់នៅ​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០១៨​។​ ​លោកអ្នក​នាំពាក្យ...
- Advertisment -

Most Read

×