Sunday, May 31, 2026

Monthly Archives: October, 2018

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្ទឹង​កាច់ ពី​បទ​ឆរ​បោក​ប្រាក់​ចំនួន​៨៩៥០០​ដុល្លារ រឿង​រត់​ការ​ចូល​ក្របខ័ណ្ឌ​ជា​មន្ត្រី​នគរបាល​ជាតិ​

​​ខេត្ត​ប៉ៃលិន​៖ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ម្នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​យក​ទៅ​រត់​ការ​ចូល​ក្របខ័ណ្ឌ​ជា​មន្ត្រី​នគរបាល​ជាតិ ហើយ​បញ្ជូន​ជនសង្ស័យ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​។​ ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨ ការិរិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ទទួល​ជនសង្ស័យ​ចំនួន​១​នាក់ ពី​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ មានឈ្មោះ អេង ឡុង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្ទឹង​កាច់ រស់នៅ​ភូមិ​អូរ​បេង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ...

ក្រសួង​ធនធានទឹក បញ្ជាក់​ពី​ស្ថានភាព​កម្ពស់​ទឹកជំនន់ នៅតាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ​ប្រចាំ​ថ្ងៃ​ទី​១១​ខែ​តុលា​នេះ​

ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការព្យាករណ៍​ពី​កម្ពស់​ទឹក​ប្រចាំ​ថ្ងៃ​ទី​១១​ខែតុលា ឆ្នាំ​២០១៨​នេះ ដោយ​បញ្ជាក់​ពី​ស្ថានភាព​កម្ពស់​ទឹក នៅតាម​បណ្តា​ស្ថានីយ​ជល​សាស្ត្រ​នានា​រួមមាន ស្ថានីយ​ទន្លេមេគង្គ​-​ស្ទឹងត្រែង​, ស្ថានីយ​ទន្លេមេគង្គ​-​ក្រចេះ​, ស្ថានីយ​ទន្លេមេគង្គ​-​កំពង់ចាម​, ស្ថានីយ​បាសាក់​-​ចតុមុខ​, ស្ថានីយ​មេគង្គ​-​អ្នក​លឿង​, ស្ថានីយ​បាសាក់​-​កោះ​ខែល​, ស្ថានីយ​ទន្លេសាប​-​ព្រែក​ក្តាម និង​បឹង​ទន្លេសាប​-​កំពង់​ហ្លួង​៕ ​សូម​អាន​ព្រឹត្តិបត្រ​ព័ត៌មាន និង​ការព្យាករណ៍​ពី​កម្ពស់​ទឹក​៖

បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ភ្ញៀវទេសចរ​មក​សម្រាក​កម្សាន្ត នៅ​ខេត្ត​ព្រះសីហនុ បាន​ថយចុះ​យ៉ាងគំហុក​

​ភ្ញៀវទេសចរ​ទៅ​សម្រាក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​រយៈពេល​៣​ថ្ងៃ ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៨ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​មាន​ចំនួន​សរុប​ប្រមាណ​ជិត ៨​ម៉ឺន​នាក់ (៧៩៥៨៧) ថយចុះ ១៣,៤៩%​។ ​ភ្ញៀវទេសចរ​មក​សម្រាក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ រយៈពេល​៣​ថ្ងៃ​ក្នុង​ឱកាស បុណ្យ​ភ្ជុំបិណ្ឌ មាន​ចំនួន​ថយចុះ​យ៉ាង​ច្រើន បើ​ធៀប​នឹង​បណ្តា​ឆ្នាំមុន ដោយ​បញ្ហា​កំណើន ជនជាតិ​ចិន​ដែល​បង្ក​ភាពអនាធិបតេយ្យ បញ្ហា​អនាម័យ បរិស្ថាន​មិនល្អ ទំនិញ​និង​ម្ហូបអាហារ ផ្ទះសំណាក់ សណ្ឋាគារ ឡើងថ្លៃ​កប់​ពពក ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​រង​ការខូចខាត ពិបាក​ធ្វើ​សំណើរ​ជា​ដើម​។​ ​ចាប់តាំងពី​មាន​ជនជាតិ​ចិន​ចូលមក​រស់នៅ​ខេត្ត​ព្រះសីហនុ​យ៉ាងច្រើន​នោះ...

៣​ថ្ងៃ ភ្ជុំបិណ្ឌ​ភ្ញៀវទេសចរ​ជាង​១,២​លាន​នាក់ បាន​ដើរ​ទៅ​កម្សាន្ត​តាម​តំបន់​ទេសចរណ៍​នានា​

​ភ្នំពេញ​ ៖ របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ ៖ ​រយៈពេល​៣​ថ្ងៃ នៃ បុណ្យ​ភ្ជុំបិណ្ឌ (៨-១០ តុលា​)​មាន អ្នកទេសចរ​ជា​ង ១,២​លាន​នាក់ បាន​ចេញ​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​នានា នៅ​ទូទាំង​ប្រទេស​។​ ​របាយការណ៍​បានបង្ហាញ​ថា ភ្ញៀវទេសចរ​ជាតិ មាន​ចំនួន ១.២១៣.៦៨៧​នាក់ កើនឡើង ២០,២៩​ភាគរយ​។ ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ៤៨.០០៤​នាក់ កើនឡើង ២៣,៩៣​ភាគរយ​។...

វិធី «​វេទមន្ត​» អាច​ព្យាបាល​ជំងឺ​គេង​មិន​លក់​តែ​ក្នុង​១​នាទី​

​គេង​មិន​លក់​ជា​ជំងឺ​មួយ​អាចធ្វើ​ឲ្យ​អ្នក «​ចង់​ស្លាប់​» មួយ​រំពេច ដោយសារតែ​ផលវិបាក​ដែល​មានតែ​អ្នក​ផ្ទាល់​ទើប​ដឹង ។ បណ្ឌិត Andrew Weil ចែករំលែក​អាថ៌កំបាំង​ជួយ​ឲ្យ​អ្នក​គេង​លក់​ភ្លាម​តែ​ក្នុង​រយៈពេល​១​នាទី ។​ ​គេង​មិន​លក់​តែងមាន​ផលវិបាក​អូសបន្លាយ ដូចជា​ច្របូកច្របល់​ផ្លូវចិត្ត​, លំបាក​អំពី​ការយល់ដឹង​, ងងុយគេង​ពេល​ថ្ងៃ​, អស់កម្លាំង​, ល្វើយ​ល្ហិតល្ហៃ​, ខ្វះ​ថាមពល ។​ ​ថ្មីៗ​នេះ វេជ្ជបណ្ឌិត - បណ្ឌិត​ធ្លាប់បាន​សិក្សា​នៅ​សកល​វិទ្យាល័យ​ហា​វ៉ាដ គឺ Andrew Weil M.D...

លោក ម៉េត មាស​ភក្តី​៖ ប្រជាពលរដ្ឋ​ប្រមាណ ២៥ ០០០​នាក់ នឹង​ទទួលបាន​សេវា​ដឹកជញ្ជូន ដោយ​ឥតគិតថ្លៃ​ពី​សាលា​រាជធានី​ភ្នំពេញ​

​អនុវត្ត​តាម​ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដោយ​បាន​គិតគូ និង​សម្រួល​ដល់​ការចំណាយ ក្នុងការ​ធ្វើ​ដំណើរ​របស់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មារិនី ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ បានឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​រថយន្តក្រុង ចំនួន​២១៥​គ្រឿង សម្រាប់​បម្រើសេវា ដឹកជញ្ជូន​សាធារណៈ ដោយ​មិន​បង់ប្រាក់​នោះ ត្រឹម​រយៈ​ពេល​៥​ថ្ងៃ មាន​ប្រជាពលរដ្ឋ បាន​ទទួល​សេវា​នេះ ប្រមាណ​ជិត...

បុរស​ម្នាក់​រអិល​ជើង ធ្លាក់​ពីលើ​តំបន់​ទឹកធ្លាក់ នៅ​រមណីដ្ឋាន​ថ្មដា​បណ្តាលឲ្យ បោក​ក្បាល​ស្លាប់​

​ខេត្ត​ពោធិ៍សាត់​ ៖ មាន​ករណី​បុរស​ម្នាក់​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​តំបន់​ទឹកធ្លាក់ នៅ​រមណីដ្ឋាន​ថ្មដា បណ្តាលឲ្យ​បោកក្បាល​ស្លាប់​នៅនឹងកន្លែ​ង នៅ​ចំណុច​ទឹកធ្លាក់​ថ្មដា​តូច ស្ថិតនៅ​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង ១២ និង ៣៥ នាទី ។​ ​ប្រភព​ព័ត៌មាន​ពី​ក្រុមគ្រួសារ នៃ​សព​ជនរងគ្រោះ បានឲ្យដឹងថា មុនពេល​កើតហេតុ ពួកគាត់​ទាំងអស់​គ្នា បាន​នាំគ្នា​ចុះ​លេង​ទឹក​ហូរ​នៅតាម​ស្រទាប់​ថ្មដា លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ...

អភិបាលក្រុង​ព្រះសីហនុ​ឲ្យដឹងថា សំរាម​កំប្លោក​ជាច្រើន បាន​រសាត់អណ្តែត​មក​ទើរ​នៅលើ​ឆ្នេរ​អូរ​ឈើទាល​ជាថ្មីទៀត កាលពី​ព្រលប់​ថ្ងៃទី​១០ ខែ​តុលា​នេះ​

​ខេត្ត​ព្រះសីហនុ​ ៖ អភិបាលក្រុង​ព្រះសីហនុ លោក អ៊ី សុខ​ឡេង​ ​បាន​បង្ហោះ​សារ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក របស់​លោក​ថា នៅវេលា​ម៉ោង​ជាង​៨​យប់ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨​នេះ សំរាម​កំប្លោក បាន​អណ្តែត​មកពី​ប្រទេស​វៀតណាម ដោយ​រសាត់​តាម​ទឹករលក មក​ទើរ នៅតាម​ឆ្នេរ​មួយចំនួន នា​ក្រុង​ព្រះសីហនុ ជា​បន្ត​ទៀត​ហើយ​។​ ​យ៉ាងនេះក្តី លោក​អភិបាលក្រុង អ៊ី សុខ​ឡេង បានបញ្ជាក់​ថា នៅ​ព្រឹកស្អែក​វេលា​ម៉ោង...

អភិបាលខេត្ត​ព្រះសីហនុ ដឹកនាំ​មន្ត្រី​ចុះ​សំអាត​កាកសំណល់​សំរាម ដែល​រសាត់​មកទើ​រលើ​ឆ្នេ​រអូរ​ឈើទាល​

​ខេត្ត​ព្រះសីហនុ​ ៖ ឯកឧត្តម​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​មន្ត្រីរាជការ ស្ថាប័ន​ពាក់​ព័ន្ធក្រោម​ឱវាទ​រដ្ឋបាលខេត្ត​នេះ ចូលរួម​សំអាត​អនាម័យ បរិស្ថាន នៅតាម​ឆ្នេរ​អូរ​ឈើទាល បន្ទាប់​ពី​មាន​កាកសំណល់​កំប្លោក និង​ឫស​រុក្ខជាតិ​មួយចំនួនទៀត បាន​អណ្តែត​មក​ទើរ​នៅលើ​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ​។​ ឯកឧត្តម​មាន​ប្រសាសន៍​ថា កាកសំណល់​ខាងលើនេះ បាន​រសាត់​មក​ទើរ​នៅលើ​ឆ្នេរសមុទ្រ​ឆ្នេរ​អូរ​ឈើទាល កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៨ ដោយ​ក្នុង​នោះ​មាន​កំទេច​កំប្លោក ឬ​កាកសំណល់​សំរាម​ជា​ឫស​រុក្ខជាតិ​ជាច្រើន បាន​រសាត់អណ្តែត​លើ​ផ្ទៃសមុទ្រ...

ដឹង​រឿងនេះ អ្នក​ប្រាកដជា​នឹងមិន​ហ៊ាន​បោះបង់​អាហារ​ពេលព្រឹក​

តាម​ការស្រាវជ្រាវ​មួយ​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី JAMA, អ្នក​បោះបង់​ការបរិភោគ​អាហារ​ពេលព្រឹក មាន​ហានិភ័យ​ឈឺបេះដូង​ឡើងដល់ ២៧% ប្រៀប​នឹង​អ្នក​បរិភោគ ។​ ​ការបោះបង់​អាហារ​ពេលព្រឹក ធ្វើ​ឲ្យ​អ្នក​អាច​ប្រឈម​នឹង​ហានិភ័យ​ពាក់ព័ន្ធ​ដល់​សុខភាព​ខាងក្រោម​នេះ​៖ . ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ​លទ្ធផល​ស្រាវជ្រាវ​របស់​សកលវិទ្យា​ល័យ​ហា​វ៉ាដ ទៅលើ​ស្ត្រី ៤៦.២៨៩ នាក់ ក្នុង​រយៈពេល ៦ ឆ្នាំ បង្ហាញថា អ្នកមាន​ទម្លាប់​មិន​បរិភោគ​អាហារ​ពេលព្រឹក មាន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ខ្ពស់ជាង​ស្ត្រី​បរិភោគ​រាល់ថ្ងៃ​ដល់​ទៅ ៥៤% ។​ . បាត់​តុល្យភាព​ជីវជាតិ​, សមត្ថភាព​ទប់ទល់​ជំងឺ​ទាប​ ​ដោយសារ​ប្រភព​ថា​ពល​នៅ​កម្រិត​យ៉ាង​ទាប ហេតុនេះ​សរីរាង្គ​បង្ខំ​ត្រូវយក​ថាមពល​ស្តុក​ទុក​ពី​ថ្លើម​,...
- Advertisment -

Most Read

×