Monday, June 1, 2026

Monthly Archives: October, 2018

មនុស្ស​ប្រុស​ស្រី​២​នាក់ បាន​លង់ទឹក​ស្លាប់ ពេល​ចុះ​លេង​ទឹក​ទំនប់​០១​មករា​

​កំពង់ធំ​៖ នៅ ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨ មាន​ករណី​មនុស្ស លង់ទឹក​ស្លាប់​ចំនួន​២​លើក បណ្តាលឲ្យ​មនុស្ស​២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​។​ ​ករណី​ទី​១​នៅវេលា​ម៉ោង​១២និង៣០​នាទី ស្ថិត​នៅ​ចំណុច​បង្ហៀរ​ទំនប់​០១​មករា ភូមិ​តា​ភោក ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍​។ ជនរងគ្រោះ​មានឈ្មោះ ប៉ាង ចាន់​នាថ ភេទ​ស្រី អាយុ ១៤​ឆ្នាំ ដោយ​មូលហេតុ ជនរងគ្រោះ​បាន​ចុះ​លេង​ទឹក​ទំនប់​០១​មករា​បណ្តាល​ឲ្យ​លង់​ស្លាប់​។​ ​ករណី​ទី​២ នៅវេលា​ម៉ោង​១៣និង៣០​នាទី ស្ថិតនៅ​តំបន់​អូរ​មាន ភូមិព​ពឹង ឃុំ​មាន​ជ័យ...

ឪពុកម្តាយ​មិនគួរ​ឲ្យកូន​កើយ​ខ្នើយ​មុនអាយុ ១ ឆ្នាំ

ឪពុក​ម្តាយជាច្រើន ​តែង​ត្រៀម​សម្រាប់កូន​តូច​របស់ខ្លួន​នូវខ្នើយ​មួយដើម្បី​កើយ​ពេលគេង, តែនោះ​ជាទស្សនៈខុសឆ្គង​ ។ ស្ថាប័នសុខភាព​ល្បីៗ​លើពិភពលោក​ បានទូន្មាន​អ្នកជា​ឪពុក​ម្តាយ​មិនគួរ​ឲ្យកូន​កើយ​ខ្នើយមុនអាយុ ១ ឆ្នាំ ។ រឿងនេះនឹង​ជួយទារក​បញ្ចៀស​បានការថប់ដង្ហើម​ ដែលអាចនាំដល់​ការស្លាប់​ប្រថុចញ៉ុច ។ តាមអ្នក​ជំនាញការ​, ក្មេងតូចៗមិនត្រូវការ​ខ្នើយ​ ។ ប្រការនេះ គឺដោយ​សារភាព​ខុសប្លែកគ្នា​រវាង​ឆ្អឹងខ្នងរបស់មនុស្សធំ និង​កូនក្មេង ។ នៅ​មនុស្សធំ ផ្នែក​កមានផ្នែក​ឆ្អឹង​បានកោង ដែលទាមទារត្រូវប្រើ​ប្រាស់​ខ្នើយ​កើយដើម្បី​ជួយឲ្យកបានស្រួលជាង ។ ចំណែក​ចំពោះ​ក្មេងតូច ពិសេស​គឺទារក​ទើបកើត ផ្នែក​ឆ្អឹង​ខ្នង​គឺត្រង់...

ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ជាង​៤០០​នាក់ បាន​ធ្វើដំណើរ​តាម​រថយន្ត​ក្រុង​មិន​គិត​ប្រាក់​

​ខេត្ត​ព្រះសីហនុ ​៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១១ ខែតុលា ឆ្នាំ​២០១៨​នេះ នា​វេទិកា​៧​មករា ក្រុងព្រះសីហនុ មាន​ប្រជាពលរដ្ឋ​ជាង​៤០០​នាក់ បាន​មក​ទទួល​សេវា​ធ្វើដំណើរ​តាមរយៈ រថយន្ត​ក្រុង​មិន​គិត​ប្រាក់​ចំនួន ១០​គ្រឿង របស់​សម្តេច​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​។ សេវា​ដឹកជញ្ជូន​មិន​គិតថ្លៃ​នេះ គឺ​បំរើ​ការដឹកជញ្ជូន​ប្រជាពលរដ្ឋ ចេញពី​ក្រុង​ព្រះសីហនុ ឆ្ពោះ​ទៅកាន់​កន្លែង​ធ្វើការ លំនៅដ្ឋាន ដើម្បី​ប្រកប​របរ​អាជីវកម្ម របស់​ខ្លួន​វិញ បន្ទាប់ពី​បាន​ធ្វើដំណើរ​ចូល​មក​កម្សាន្ត ឬ​ទស្សនា​ខេត្ត​ព្រះសីហនុ...

មិនត្រូវ​បរិភោគ​ប៉េងប៉ោះ​ជាមួយ​អាហារ​ប៉ុន្មាន​មុខ​ខាងក្រោម​នេះ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​តម្រងនោម​

​ស្ត្រី​មេផ្ទះ​គួរ​ចងចាំ​នូវ​អាហារ​ដែល​អ្នក​ដាច់ខាត​មិនត្រូវ​គួបផ្សំ​ជាមួយ​ប៉េងប៉ោះ ដើម្បី​បញ្ចៀស​បាត់បង់​ជីវជាតិ និង​ថែមទាំង​គ្រោះថ្នាក់​ដល់​តម្រងនោម ។​ ១- ប៉េង​បោះ និង​ដំឡូងជ្វា​ ​ពេល​គួបផ្សំ​ជាមួយគ្នា ប៉េងប៉ោះ​និង​ដំឡូងជ្វា​អាច​បង្ក​រោគសញ្ញា​ដូចជា​ចង់​ក្អួត​, ឈឺពោះ​, រាករូស និង​កកើត​ក្រួសតម្រងនោម ។​ ២- ប៉េងប៉ោះ និង​ត្រសក់​ ​ ប៉េងប៉ោះ​សម្បូរ​វីតាមីន C, តែ​ត្រសក់​ផ្ទុក​អង់​ហ្ស៊ី​ម​មួយ និង​បំផ្លាញ​បរិមាណ​វីតាមីន C ធ្វើ​ឲ្យ​ថយ​តម្លៃ​ជីវជាតិ​របស់​ប៉េងប៉ោះ ។​ ៣- ប៉េងប៉ោះ និង​ការ៉ុត​ ក៏ដូចជា​ត្រសក់​ដែរ​, ការ៉ុត​មាន​ផ្ទុក​អង់​ហ្ស៊ី​ម​មួយ​អាច​បន្ថយ​វីតាមីន C ក្នុង​ប៉េងប៉ោះ...

ព្រឹទ្ធសភា​បាន បោះឆ្នោត​គាំទ្រ​ឱ្យ​លោក ស៊ឹម កា ធ្វើ​ជា​អនុប្រធាន​ទី​១ ជំនួស លោក នៃ ប៉េ​ណា ដែល​ទទួលមរណភាព​

​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨​នេះ ក្នុង​សម័យប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៤​នេះ សមាជិព្រឹទ្ធសភា​សំឡេង​ភាគច្រើន បាន​បោះឆ្នោត​គាំទ្រ លោក ស៊ឹម កា ឱ្យធ្វើ​ជា​អនុប្រធាន​ទី​១ ជំនួស លោក នៃ ប៉េ​ណា ដែល​ទទួលមរណភាព​។​ សម័យប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី​៤ នៅ​ព្រឹក​មិញ​នេះ បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ...

សេចក្តីថ្លែងការណ៍ ឆ្លើយតប​ទៅនឹង​សេចក្តីប្រកាស​របស់​សហ​ភាព​អឺរ៉ុប ស្តី​ពី​ការអនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ និង​ស្តីពី​កម្ពុជា​

​ភ្នំពេញ​ ៖ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៨​នេះ បានចេញ​សេចក្តីថ្លែងការណ៍ ឆ្លើយតប​ទៅនឹង​សហភាព​អឺរ៉ុប ស្តី​ពី​ការអនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​លើកលែង​តែ​សព្វាវុធ (EBA) សម្រាប់​ទំនិញ​របស់​កម្ពុជា​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍ រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការសម្រេចចិត្ត​នេះ ថា​ជា​ភាព​អយុត្តិធម៌​បំផុត ព្រោះ​នេះ​បង្ហាញឲ្យឃើញថា សហភាព​អ៊ឺរ៉ុប​បាន​បដិសេធ​ដោយ​ចំហរ អំពី​វឌ្ឍនភាព​គួរឲ្យកត់សម្គាល់ ដែល​ប្រទេស​កម្ពុជា សម្រេចបាន ទោះបី​រងគ្រោះ​ដោយ​សោកនាដកម្ម​កន្លងមក​ថ្មីៗ​នេះ​យ៉ាងណា​ក៏ដោយ ក្នុង​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ជាច្រើន ដែល​ត្រូវបាន​ផ្សារ​ភ្ជាប់​នឹង​កម្មវិធី​នេះ ជាពិសេស​នៅក្នុង​វិស័យ​សិទ្ធិ​ការងារ និង​សិទ្ធិ​ដីធ្លី​។​ ​រាជរដ្ឋាភិបាល​សោកស្តាយ​យ៉ាងខ្លាំង...

ទទួលទាន​ទឹក​ល្មៀត​១​កែវ​រាល់ថ្ងៃ ប្រហាក់ប្រហែល​នឹង​ការហាត់​ប្រាណ​១​ម៉ោង​

​ល្មៀត​ពុំ​ត្រឹមតែ​ជា​គ្រឿងទេស​ទូទៅ​ប៉ុណ្ណោះ​ទេ តែ​វា​នៅ​នាំមក​នូវ​ផលប្រយោជន៍​សុខភាព​ដ៏​ច្រើន​អនេក តាំងពី​លក្ខណៈពិសេសអង់​ទី​ប៊ី​យ៉ូ​ទិ​ក ដើម្បី​បង្កើន​ការចងចាំ​រហូតដល់​លទ្ធភាព​ប្រឆាំង​ជំងឺមហារីក​មួយចំនួន ។​ ​តាម​ការស្រាវជ្រាវ​ថ្មី​មួយ ឥឡូវនេះ​យើង​អាច​បន្ថែម​ល្មៀត​ទៅក្នុង​បញ្ជី​អាហារ​មាន​ប្រសិទ្ធភាព ជួយ​កែប្រែ​ឲ្យ​ប្រសើរ​សរសៃឈាម​បេះដូង ដូចជា​ការហាត់​ប្រាណ ។​ . ប្រសិទ្ធភាព​របស់​ល្មៀត​ចំពោះ​សរសៃឈាម​បេះដូង​ ​ការស្រាវជ្រាវ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី​សរសៃឈាម​បេះដូង​អាមេរិក បាន​បង្ហាញថា សារជាតិ​ចម្រាញ់​ពី​មើម​ល្មៀត អាច​បន្ថយ​ហានិភ័យ​ឈឺបេះដូង​ដល់ ៦៥% ។​ ​ដោយ​គ្រាន់តែ​បរិភោគ​ល្មៀត​បន្តិច​ក៏​ប្រហាក់​ប្រែ​ហែល​នឹង​ការរត់​ហាត់ប្រាណ​មួយ​ម៉ោង ជួយ​បង្កើន​សុខភាព​សរសៃឈាម​បេះដូង ។​ ​ផលប្រយោជន៍​សុខភាព​របស់​ល្មៀត​ផ្តើមចេញពី Polyphenol របស់​វា ឬ​ត្រូវបាន​ហៅថា Curcumin ។ សារជាតិ​នេះ​ពុំ​ត្រឹមតែ​រ៉ាប់រង​ខាង​ពណ៌​របស់​ល្មៀត​, តែ​នៅមាន​ប្រសិទ្ធភាព​កែប្រែ​ឲ្យ​ប្រសើរ​មុខងារ​សរសៃឈាម​,...

លោក​ឧត្ដមសេនីយ៍ទោ ជួន ណារិន ៖ មន្ត្រី​ចរាចរណ៍​ជំរិត​លុយ​ចិន​គួរតែ​បណ្ដេញចេញ​ពី​ក្របខ័ណ្ឌ​នគរបាលជាតិ

​ព្រះសីហនុ​ ៖ ​លោក​ឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹង ថា លោក​បាន​កោះហៅ​មន្ត្រី​នគរបាល​ចរាចរ ដែល​យក​តួនាទី ទៅ​ជំរឹត​ទារ​លុយ​ជនជាតិ​ចិន បើកបរ​ល្មើសច្បាប់​ចរាចរ​មក​សួរនាំ​ហើយ ។ បន្ទាប់ពី​សាកសួរ​រួច​លោក​ឧត្ដមសេនីយ៍ទោ ស្នងការ នឹង​ស្នើ​សុំ​ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដើម្បី​ដាក់​វិន័យ​ឲ្យបាន​ធ្ងន់ធ្ងរ​បំផុត ។ ​លោក​ឧត្ដមសេនីយ៍ទោ ជួន ណារិន​បាន​បន្ថែម​អោយដឹងទៀតថា បើតាម​ជំហរ​របស់​លោក ទង្វើ​របស់​មន្ត្រី​ចរាចរ​រូបនោះ សមតែ​បណ្ដេញចេញ​ពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​ទើប​ត្រូវ...

​បុរស​នេះ​ចិត្តអាក្រក់​មែន​! គ្រាន់តែ​នារី​ម្នាក់​ងងុយដេក​ទ្រោប​លើ​ខ្លួន​ប៉ុណ្ណឹង​សោះ ផ្ទុះកំហឹង​​ទាញ​ទូរស័ព្ទ​វាយ​ក្បាល​នាង​​​យ៉ាង​សាហាវ (​វីដេអូ​)

​បុរស​ម្នាក់​នៅក្នុង​ប្រទេស​ជប៉ុន ដែល​ហាក់​ពុំ​ពេញ​ចិត្តនឹង​ស្ត្រី​ម្នាក់​ដែល​ដេកលក់​រំខាន​ដល់​ខ្លួន បាន​យក​ឧបករណ៍​មួយ​ដែល​ត្រូវបាន​គេ​ជឿថា​អាចជា​ទូរស័ព្ទ​របស់គាត់ វាយ​ក្បាល​របស់​នាង​១​ខ្លូ​ស​យ៉ាង​ចាស់ដៃ ។​ ​គណនី Twitter ឈ្មោះថា @SakuradaPC បាន​ចែករំលែក​វីដេអូ​មួយ បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព​ដ៏​សាហាវ​នេះ កាលពី​ថ្ងៃទី​០៣ តុលា បាន​បង្ក​ឲ្យ​មានការ​ផ្ទុះ​កំហឹង​ជាខ្លាំង​ពី​ក្រុម​អ្នក​និយម​លេង​អ៊ី​ន​ធើរ​ណែ​ត​ជប៉ុន​យ៉ាងច្រើន ។​ ​នៅក្នុង​វីដេអូ ស្ត្រី​ម្នាក់​អាច​ត្រូវបាន​អង្គុយ​ដេក​ទ្រោប​ទៅនឹង​ស្មា​ខាងស្តាំ​របស់​បុរស​នោះ ។ ហើយ​ប៉ុន្មាន​វិនាទី​ក្រោយមក បុរស​រូបនោះ​ដែល​ស្ថិតក្នុង​ឯកសណ្ឋាន​ជា​អ្នកជំនួញ និង​ពាក់​ម៉ាស់​មុខ បាន​បើក​កាបូប​របស់គាត់ និង​ដកចេញ​ទូរស័ព្ទ វាយ​ក្បាល​របស់​នាង​មួយ​ទំហឹង​តែម្តង ។​ ​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​នោះ បាន​ភ្ញាក់​ដឹងខ្លួន​ភ្លាមៗ...

បរិភោគ​លឿន​ពេក ងាយ​កើត​ជំងឺ​បេះដូង និង​ទឹកនោមផ្អែម​

តាម​ការស្រាវជ្រាវ​រប​ស់​សមាគម​សរសៃឈាម​បេះដូង​អាមេរិក អ្នក​បរិភោគ​លឿន មាន​និន្នាការ​កើត​ជំងឺ​ធាត់ ឬ ជំងឺ​បំប្លែង​ខ្ពស់ជាង​អ្នកដទៃ ។​ ​ពួក​អ្នកស្រាវជ្រាវ​រកឃើញថា ល្បឿន​បរិភោគ​មាន​ពាក់ព័ន្ធ​ផ្ទាល់​ដល់​ការកើត​ជំងឺ​បំប្លែង (​មាន​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង និង​ទឹកនោមផ្អែម​) ។ អត្រា​កើត​ជំងឺ​នៅ​អ្នកមាន​ល្បឿន​បរិភោគ​លឿន​គឺ ១១,៦%, អ្នកមាន​ល្បឿន​បរិភោគ​មធ្យម​គឺ ៦,៥% និង​មានតែ ២,៣% នៅ​អ្នក​បរិភោគ​យឺត ។​ ​តាម​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក ការបរិភោគ​លឿន​ជា​មូលហេតុ​របស់​ការឡើង​ទម្ងន់ និង​បញ្ហា​សុខភាព​ផ្សេងៗ ។ បរិភោគ​យឺត​អាចជួយ​គ្រប់គ្រង​ភាព​ឃ្លាន​និង​ទម្ងន់ ។ ក្រៅពីនេះ...
- Advertisment -

Most Read

×