Sunday, May 31, 2026

Yearly Archives: 2018

សាលាដំបូង​ខេត្តតាកែវ​ ចុះ​អនុវត្ត​ន៍​ដោយ​បង្ខំ​រុះរើ​របង​ផ្ទះ​លើ​ព្រំ​ដី​សាធារណៈ​មួយ​កន្លែង​នៅ​ស្រុក​ត្រាំកក់​

​តាកែវ​ ៖ លោក ទេព មុនិ​ន្ទ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តតាកែវ​ទទួលបន្ទុក​កិច្ចការ​អាជ្ញា​សាលា​នៅ​ព្រឹក​ថ្ងៃ ពុធ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨​នេះ បាន​ដឹកនាំ​អាជ្ញាធ​ពាក់ព័ន្ធ​របស់​ស្រុក​ត្រាំកក់​ចុះ​ទៅ​អនុវត្ត​ន៍ដោយ​បង្ខំ​រុះរើ​របង​លើ​ព្រំដី​ចាស់​ព័ទ្ធជុំវិញ​ផ្ទះ​របស់​ឈ្មោះ អូ​ក ញ៉ ដែល​មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ​ព្រៃ​ស្បោង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់​។ ​ការចុះអនុវត្ត​ន៍ដោយ​បង្ខំ​រុះរើ​របង​លើ​ព្រំ​ដី​សាធារណៈ​ព័ទ្ធជុំវិញ​វិញ​ផ្ទះ​របស់​ឈ្មោះ អូ​ក ញ៉ គឺ​យោង​ទៅតាម​ដី​ការសម្រេច​អនុញ្ញាតឲ្យ​អនុវត្ត​ជំនួស​ដែល​ចេញ​ដោយ​លោកស្រី អ៊ិន ម៉ានឹត្យ...

ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល រង​នៃ​គណៈ​អភិបាលស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​

​ខេត្ត​ស្វាយរៀង ៖ ​លោក ហែម ពិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​០៥​រោច ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧​ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលរង នៃ​គណៈ​អភិបាលស្រុក​ស្វាយ​ទាប​ខេត្ត​ស្វាយរៀង​។​ ​ពិធី​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់ លោកនាយក​ទីចាត់ការ​ធនធានមនុស្ស​សាលាខេត្ត លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​ប្រធាន​មន្ទីរ​-​អង្គភាព លោក លោកស្រី​ជា​ក្រុមប្រឹក្សា​ស្រុក...

ក្រុម​កម្មករ​ក្រុមហ៊ុន ស៊ីន​ទ្រី ធ្វើ​កូដកម្ម​ទាមទារ តំឡើង​ប្រាក់ខែ​

​ភ្នំពេញ ៖ កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី ប្រមាណ​ជាង​២​ពាន់​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​ធ្វេី​កូដកម្ម កាល​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៧​ខែ​ធ្នូ​ឆ្នាំ​២០១៨ នៅ​កា​រ៉ា​ស​រថយន្ត​ស៊ីន​ទ្រី ផ្លូវបេតុ​បឹង​តា​ម៉ាត ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ដោយ​បាន​នាំគ្នា​តវ៉ា អត់​ធ្វើការ ដោយ​ទាមទារ​អោយ​ក្រុមហ៊ុន តំឡើង​ប្រាក់ខែ​អោយ​ពួកគេ ចំនួន​១២​ដុល្លារ​បន្ថែម លើ​ប្រាក់ខែ​គោល​របស់​ពួកគាត់​បន្ថែមទៀត ដោយ​ទាមទារ​លក្ខខណ្ឌ ចំនួន​៤​ចំណុច ដូចជា ៖ ១-​សុំ​អោយ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ឈប់សំរាក​ប្រចាំឆ្នាំ​ដែល​នៅសល់ ។...

កីឡាករ​ប្រដាល់ អេ រដ្ឋា ជា​កូនកំព្រា​ឳ​ពុក​ម្ដាយ ត្រូវ​រថយន្តបុក​និង​កិន​បន្ថែម បែក​ប្លោកនោម ដាច់​សរសៃ​ក្រលៀន​

​ភ្នំពេញ ៖ កីឡាករ​ប្រដាល់សេរី អេ រដ្ឋា កូនសិស្សលោក​អេ ភូ​ថង បាន​រងគ្រោះថ្នាក់​ចរាច​រ ត្រូវ​រថយន្តបុក​និង​កិន​បន្ថែម រហូត​បែក​ប្លោកនោម បែក​ពោះវៀន ដាច់​ស​សៃ​រ​ឈាម​ក្រលៀន រួច​ក៏ត្រូវ​វះកាត់​ក្រលៀន ហើយ​ទាំង​ខ្លួន​កំព្រា​ឳ​ពុក​ម្ដាយ សុខចិត្ត​ដើរ​សាត់​ឆ្ងាយ​មក​ប្រឡូក​សង្វៀន ដើម្បី​បាន​លុយ​មក​ចិញ្ចឹម​ខ្លួន និង​បងប្អូន ព្រោះតែ​ជីវភាព​ក្រីក្រ តែ​ពេលនេះ​សង្ឃឹម​អី​ទៀត ។ កីឡាករ​ប្រដាល់ អេ រដ្ឋា ជួប​គ្រោះថ្នាក់​ចរាចរ...

រឿង​គប់​ស្រា​បៀរ​ដាក់​អ្នកចម្រៀង​ម្នាក់ នៅ​ចុងឆ្នាំ​២០១៨ ល្បី​ជាង​ករណី​ជះ​ទឹក​អាស៊ីត និង​បាញ់ ដាក់​សម្លាប់ តារាចម្រៀង​ជើងចាស់​ទៅទៀត​

​ភ្នំពេញ ​៖ ករណី តារាចម្រៀង ទេព បូ​ព្រឹក្ស បាន​ល្បី​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពី​អ្នកតូច​រហូតដល់​អ្នក​ធំ មន្ត្រី​រាជរដ្ឋាភិបាល​ថែម​ទៀតផង ក្នុងការ​បញ្ចេញ​គាំទ្រ រក​យុត្តិធម៌ ហើយ​ក៏មាន​រិះគន់​ផងដែរ ។ លើ​បណ្តាញ​សង្គម បាន​បញ្ចេញ​នូវ​សារ​មួយ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​សរសេរថា ត្រឹម​ជះ​ស្រា​សោះ ស្រីអូន​ស្រែ​ករក​យុត្តិធម៌ ចង់​ផ្អើល​ឋាន​​ប្រែ​ត ហើយ​មាន​ទាំង​អ្នក​ចេញមុខ ជួយ​ការពារ​ឲ្យ​ទៀត​ចុះ​ទម្រាំ​ដូច​ពួកគាត់ ដែលជា​តារា​រងគ្រោះ ដោយសារ​ការបាញ់​​ប្រហារ​ដោយ​គ្រាប់កាំភ្លើង និង​ជះ​ទឹក​អាស៊ីត​នេះ​វិញ...

ស្គាល់គ្នា​តាមរយៈ​ហ្វេ​ស​ប៊ុ​ក ណាត់​ជួបគ្នា​ដើរលេង ហើយ​រួមរ័ក ត្រូវ​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​រំលោភ​សេពសន្ថវៈ​

​កំពត ៖ បុរស​ម្នាក់​បាន​រង​ការចោទប្រកាន់ថា បាន​ចាប់រំលោភ​នារី​ម្នាក់ អាយុ​១៥​ឆ្នាំ រំលោភ​បានសម្រេច ។ ពួកគេ​ទាំងពីរ​នាក់​បាន​ស្គាល់គ្នា​តាមរយៈ​ហ្វេ​ស​ប៊ុ​ក ហើយក៏​បាន​ណាត់​ជួបគ្នា ពេល​ជួបគ្នា ពួកគេ​បាន​ជិះ​ម៉ូតូ​ដឹក​គ្នា ដើរលេង​សាងសង​ស្នេហា រហូតដល់​ជនសង្ស័យ​បាន​លួងលោម​ជនរងគ្រោះ ចាប់រំលោភ​រហូត​បាន​សម្រេច នៅលើ​ខ្នង​ប្រឡាយ​មួយ​។ តែ​ទីបំផុត បុរស​ជា​គូស្នេហ៍​ត្រូវ​ចាប់ខ្លួន ពីបទ​រំលោភ​សេពសន្ថវៈ តាម​ពាក្យ​ប្តឹង​របស់​ក្មេងស្រី​រងគ្រោះ​។​ ​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩​និង​៣០​នាទី នៅ​ភូមិ​អង្គ​ម្លី...

ប្រជាពលរដ្ឋ​ ទទូច​សុំ​ដល់​ថ្នាក់ដឹកនាំ​មេត្តា​គួរ​ជីក​ប្រឡាយ​មេ​និង​ធ្វើ​ផ្លូវ​ទៅកាន់​តំបន់​ព្រំដែន ​ខណៈ​តំបន់​នោះ​កំពុង​អភិ​វ​ឌ្ឌ​ន៏​លើ​ផ្នែក​វិស័យ​កសិកម្ម​

​ខេត្តស្វាយរៀង ​៖ ប្រជាកសិករ​ដែល​រស់​នៅ​តំបន់​ព្រំដែន​ស្ថិតនៅ​ក្នុងភូមិ​គោក​តែ​ក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ​(​ទឹកដី​តំបន់​ចំពុះទា​) មាន​ភាព សប្បាយរីករាយ​ក្នុងការ​បង្ករ​បង្កើន​ផល​ស្រូវ​រដូវប្រាំង​នា​ឆ្នាំនេះ ខណៈ​ដោយ​ឃើញ​ស្រូវ​របស់ខ្លួន​បាន​នឹង​កំពុងមាន​ការលូតលាស់​ល្អ ពីព្រោះ​មាន​ប្រព័ន្ធធារាសាស្ត្រ​អាច​ស្រោចស្រព​នៅលើ​ទឹកដី​តំបន់​នោះ​ដែល ទាំងនេះ​គឺជា​ជា​អំណោយផល​មួយ​ដែល​ជម្រុញ​ឱ្យ​ជីវភាព​រស់នៅ​របស់​ពួកគាត់​កាន់តែ​ប្រសើរឡើង​។​ ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័​ត៍​មាន​ឱ្យដឹងថាៈ​ពួកគាត់​រស់នៅ​បង្ករ​បង្កើន​ផល​ស្រូវ​លើដី​ព្រំដែន​ជាប់​នឹង ប្រទេស​វៀតណាម​មិនដែល​មាន​បញ្ហា​អ្វី​នោះទេ ហើយ​ផល​ស្រូវ​ដែល​បានមក​តែងតែ​លក់​ទៅអោយ​ឈ្មួញ​វៀតណាម​ក៏ដូចជា​ការដោះដូរ​ទំនិញ​ផ្សេងៗ​ក្នុងតម្លៃ​សមរម្យ​។​ ​ដោយឡែក​ពាក់ព័ន្ធ​ទៅ​និង​បញ្ហា​ទឹកដី ពួកគាត់​ដែល​រស់នៅ​តំបន់​នេះ​ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ ៧​មករា​១៩៧៩​មក គឺ​នៅ​ដដែល​មិនមាន​ការបាត់បង់​ដូច​ការចោទប្រកាន់​រប​ស់​ក្រុម​ជ្រុលនិយម​មួយចំនួន ដែល​បាន​ចោទប្រកាន់​នាពេល​កន្លងមក​នោះទេ​ពីព្រោះ ប្រជាពលរដ្ឋ​បន្តថាៈ អ្វីដែល​រឹតតែ​ធ្វើឱ្យ​ពួកគាត់​មានការ​កក់ក្តៅ​នោះ គឺ​សប្បាយចិត្ត​នៅពេល​ឃើញ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ...

លួច​ម៉ូតូ​ពី​ក្រុង​ស្វាយរៀង​យកទៅលក់​នៅ​ផ្សារ​ក្រោលគោ​មានអី​សមត្ថកិច្ច​ឆែក​តាម​កាមេរ៉ា​សុវត្ថិភាព​ជាប់​ខ្នោះ​ទាំង​អ្នក​លួច​និង​អ្នកទទួល​ទិញ​

​ខេត្តស្វាយរៀង ​៖ ​នៅ​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​ជិត ០៨​យប់ នៅ​ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង មាន​ករណី​ចោរលួច​ម៉ូតូ​០១​គ្រឿង​ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង​1F-1074 ដោយមាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ខាងលើ ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ កែវ ជិន ភេទ​ស្រី អាយុ ៣៦​ឆ្នាំ មុខរបរ​លក់​ពោត​ស្ងោរ...

ជនជាតិ​ចិន​២​នាក់ ចេញ​លួច​ទូរស័ព្ទ​៧៣​គ្រឿង ក្នុង​កាស៊ីណូ​អូរ​ស្មាច់ រី​សត​

​ព្រះសីហនុ ៖ កម្លាំង​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌកំ​រិត​ស្រាល សហការ​ជាមួយ​សន្តិសុខ​ក្រុមហ៊ុន​អូរ​ស្មាច់ រី​សត ធ្វើការ​ឃាត់ ខ្លួន​ជនជាតិ​ចិន​ចំនួន​២​នាក់ ពាក់ព័ន្ធ​ករណី​លួច​ទូរស័ព្ទ​ក្នុង​ក្រុមហ៊ុន នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ។​ ​ជនសង្ស័យ​មានឈ្មោះ សៀ​ជី សៀង (XIE Jixiang) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ឈ្មោះ លី ជា​សៀង (Li Xiaxiang)...

ក្រឡាប់​រថយន្ត​កូរ៉េ ស្លាប់​ចំនួន​៣​នាក់ របួសធ្ងន់​៩​នាក់​

​ព្រះសីហនុ​ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​បានកើត​ឡើង​បង្កដោយ​ខ្លួនឯង ដោយ​ក្រឡាប់​រថយន្ត​កូរ៉េ បណ្តាល​ឲ្យ​ស្លាប់​ចំនួន​៣​នាក់ របួសធ្ងន់​ចំនួន​៩​នាក់ នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចន្លោះ​គីឡូម៉ែត្រ​១១១.១១២ ស្ថិត​ក្នុងភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​ ​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​បង្កដោយ​ខ្លួនឯង រថយន្ត​កូរ៉េ ម៉ាក​ស្តា​រិច ពណ៌​ស ស្លាក​លេខ​ភ្នំពេញ​២AW០៩៨៥ មាន​ទិសដៅ​ពី​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ពី​កើ​តទៅ​លិច​លុះដល់​ចំណុចកើតហេតុ រថយន្ត​បាន​រេ​ចង្កូត​ក្រឡាប់​ខ្លួនឯង​។ មាន​អ្នករួមដំណើរ​ចំនួន​១៣​នាក់ ស្រី​២​នាក់...
- Advertisment -

Most Read

×