Sunday, May 31, 2026

Yearly Archives: 2018

អាន​សៀវភៅ​មុន​ចូល​គេង អ្នក​នឹង​ទទួលបាន​អត្ថប្រយោជន៍​ទាំងនេះ​

​ការ​គេង​សំខាន់​ខ្លាំង​ណា​ចំពោះ​សុខភាព ហើយ​ការ​គេង​ឲ្យបាន​យ៉ាងតិច ៨​ម៉ោង​ក្នុង​មួយថ្ងៃ នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ប៉ុន្តែ​អ្វី​ដែល​អ្នក​ធ្វើ​មុនពេល​ចូល​គេង​ក៏​សំខាន់​ដែរ​។​ ​ទម្លាប់​ជាច្រើន​អាច​បង្កើតបាន​នូវ​ឥទ្ធិពល​ដ៏​ធំ​មួយ​ចំពោះ​ការ​គេង និង​សុខភាព​។ មាន​មនុស្ស​ជាច្រើន​ចូល​ចិត្ត​អាន​សៀវភៅ​មុនពេល​ចូល​គេង​។​ ​ខាងក្រោម​នេះ​ជា​អត្ថប្រយោនជន៍​ដែល​អ្នកនឹងទទួល​បាន​ពីការអាន​សៀវភៅមុន​ពេល​គេង ​៖ - បំបាត់​ភាព​តានតឹង​ - ជំរុញ​ដល់​ការ​គេង​ - បង្ការ​ភាព​ភ្លេច​ភ្លាំង​ - ពង្រឹង​ដល់​ភាព​ឆ្លាត​វ៉ៃ​ - បង្កើន​ជំនាញ​ក្នុងសង្គម​ ​ប្រភព​៖ health

ឃាត់​ខ្លួន​​ជន​បរ​ទេស​៣​នាក់​ ព្រួត​គ្នា​វាយ​​ជន​ជាតិ​អា​ល្លឺ​ម៉ង់​ម្នាក់ របួស​ធ្ងន់

​សៀមរាប​ ៖​ ជនសង្ស័យ​ជា​ជនបរទេស​ចំនួន​៣​នាក់​ ​បាន​ធ្វើ​សកម្មភាព​ព្រួត​គ្នា​ វាយ​ទៅ​លើ​ជន​រង​គ្រោះម្នាក់ ជា​ជនបរទេស​​ដូចគ្នាឲ្យរងរបួសធ្ងន់ ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​ សម្រេចឃុំខ្លួន​បណ្តោះអាសន្ន​ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។​ ​លោក​ កើត​ វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា​ នា​វេលា​ម៉ោង​ប្រហែល​២៤​និង​១០​នាទី ​រំលង​អ​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៦​ ខែធ្នូ​ ឆ្នាំ​២០១៨​ នៅ​ចំណុច​មុខ​ហាង​ ឌ្រី​ង​បារ​ ភូមិ​ស្វាយ​ដង្គំ​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​ខេត្តសៀមរាប​ ជនសង្ស័យ​...

ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ធ្វើ​របាយការណ៍​ប្រចាំឆ្នាំ​២០១៨ ជូន​សម្តេច​នាយករដ្ឋមន្ត្រី​

​ភ្នំពេញ ​៖ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី​កិច្ចប្រជុំ​លើក​ទី​៤១ អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.) ថ្ងៃ​ពុធ ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ។ បើ​តាម​លោក​តុ​ប សំ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​ឆ្លង​របាយការណ៍​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ប្រចាំឆ្នាំ​២០១៨ ជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ នាយករដ្ឋមន្ត្រី​។​ ​ក្នុង​កិច្ចប្រជុំ​នេះ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ...

ចង់​ឈាម​ច្រមុះ​ ​ដោយសារ ឌុ​ច លីដា អត់​ពាក់​អាវ​ក្នុង​

​ភ្នំពេញ ​៖ តារា​សម្តែង​កញ្ញា ឌុ​ច លីដា ទោះបីជា​វ័យ​របស់​នាង​កាន់តែច្រើន តែ​សម្រស់​វិញ​ក៏​ស្រុត​តាម​វ័យ​នោះដែរ ជាពិសេស​នាង នៅ​តែ​ឈរ​លំដាប់​ជា​តួឯក ដ៏​មាន​ប្រជាប្រិយភាព​មិន​ចាញ់​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ឡើយ​។ នៅ​ជិត​បំណាច់​ឆ្នាំ​២០១៨ នេះ​កញ្ញា ឌុ​ច លីដា បាន​លេង​ឈុត​សម្លៀកបំពាក់​យ៉ាង​ស្រស់ស្អាត​ជាច្រើន ជាពិសេស គឺ​ឈុត​សម្លៀក​បំពាក់​មួយចំនួន ដែល​ចំហ​ដើមទ្រូង បង្ហាញ​ឱ្យ ទស្ស​និជ​ន​ឃើញថា នាង​មិន​បាន​ពាក់អាវ​ក្នុង​ទេ ដែល​បញ្ចេញ​សម្រស់​ស្អាត​ពី​ធម្មជាតិ​ពិតមែន ។​ កន្លងមក កញ្ញា​ឌុ​ច...

បុរស​ម្នាក់​សង្ស័យ​បែក​ថ្នាំ រត់​ឡើង​ការដ្ឋាន​សំណង់​នៅ​ក្បាលថ្នល់ ចង់​លោត​សម្លាប់ខ្លួន​

​ភ្នំពេញ ៖ បុរស​ជនសង្ស័យ​ម្នាក់​សង្ស័យ​ប្រើប្រាស់​ជក់​ថ្នាំញៀន​ខ្លាំង ហើយ​មិនដឹង​រត់ចេញ​ពី​ណា ចូល​ក្នុង​ការដ្ឋាន​ផ្សារ​ទំនើប ក្នុង​បំណង​សង្ស័យ​ចង់​លោត​សម្លាប់ខ្លួន ដែល​ហេតុការណ៍​នេះ បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុម​ជាង និង​អ្នកដំណើរ ព្រមទាំង​សមត្ថកិច្ច ចោមរោម​មើល និង​ចុះ​ត្រួតពិនិត្យ នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​ក្នុង​ការដ្ឋាន​សំណង់​ផ្សារ​សហគមន៍​ស៊ីវិល័យ អតីត​ដី​កាសែត​រស្មី​កម្ពុជា ផ្លូវ​ព្រះមុនីវង្ស ក្រុម ៦៩ ស្ថិតនៅ​ភូមិ​១១ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន...

ក្រុម​ឡាន​ដឹកឈើ បុក​ផ្ទះ​ប្រជាពលរដ្ឋ​ដួល​ខ្ទេច របួស​មនុស្ស​៤​នាក់​

​មណ្ឌលគិរី​ ៖ គ្រោះថ្នាក់​ចរាចរ​មួយ ដែល​បង្កឡើង​ដោយ​រថយន្ត​របស់​សមត្ថកិច្ច​ស្រុកកែ​វសីមា បើក​ប្រដេញ​តាម​ពីក្រោយ រថយន្ត​សាំ​យ៉ុង​មួយគ្រឿង ដឹក​ឈើប្រណិត​ពេញ បណ្តាលឲ្យ​រថយន្ត​ដឹក​ឈើ​២ គ្រឿង បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដួល​ខ្ទេច និង​រងរបួស​មនុស្ស​៤​នាក់ ។​ ​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ៦​ល្ងាច ថ្ងៃ​ពុធ ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​បង្គោលគីឡូម៉ែត្រ ១៣៦ ស្ថិតនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា...

ពលរដ្ឋ​នៅ​ឃុំ​ដង​ពែ​ង និង​ឃុំ​ជីខ​លើ មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​លី​យ៉ុង​ផាត់ នឹង​ទទួល​ដី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​

​ភ្នំពេញ ​៖ រដ្ឋបាល​ខេត្ត​កោះកុង កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តីពី​​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីប្រកាស កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ សម្រាប់​ការចុះបញ្ជី​ដី មាន​លក្ខណៈ​ជា​ប្រព័ន្ធ​​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រុម ៥៨៥ គ្រួសារ ក្រុម​ប្រជាពលរដ្ឋ ២០០​គ្រួសារ និង​ក្រុម​ប្រជាពលរដ្ឋ ១៧៥ គ្រួសារ​ ​ដែល​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន Koh Kong Plantation Co.Ltd ក្រុមហ៊ុន Koh...

កម្មករ​រោងចក្រ​សេ​ឌូ​ណូ ផ្ទុះ​ការតវ៉ា​ដើម្បី​ទាមទារ ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​បំណាច់​ឆ្នាំ​

​ភ្នំពេញ ​៖ កម្មករ​រោងចក្រ​សេ​ឌូ​ណូ ជាង ១​ពាន់​នាក់ បាន​ផ្ទុះ​ការតវ៉ា​ដើម្បី​ទាមទារ​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​បំណាច់​ឆ្នាំ​របស់​ពួកគេ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ នៅ​មុខ​រោងចក្រ​នោះ ដែល​ស្ថិតនៅ​ភូមិ​ខ្វា នៅក្នុង​ខណ្ឌ​ដង្កោ​។​ ក្រុម​កម្មករ​រោងចក្រ សេ​ឌូ​ណូ អ៊ិន​វេស​មេន បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​រោងចក្រ​នោះ បានទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ជា​ជនជាតិ​ចិន បើកប្រាក់​អតីតភាព និង​ប្រាក់​បំណាច់​ឆ្នាំ​របស់​ពួកគេ ដែល​កម្មករ​ខ្លះ​បានឲ្យដឹងថា ពួកគេ​បាន​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​នោះ​មិន​តិច​ជាង ១០​ឆ្នាំ​។ ប្រាក់​អតីតភាព​ការងារ របស់​កម្មករ​រោងចក្រ...

ស្ត្រី​អា​ហ្សង់​ទីន​ម្នាក់ ត្រូវ​គេ​ចាប់​ពង្រាត់​ជាង ៣០​ឆ្នាំ ពេលនេះ​ត្រូវ​ប៉ូលីស​រំដោះ​បាន​វិញ​ហើយ​

​ស្ត្រី​ជនជាតិ​អា​ហ្សង់​ទីន​ម្នាក់ ដែល​ត្រូវបាន​ក្រុម​ជួញដូរ​មនុស្ស​ចាប់​ពង្រាត់​ទៅ​ក្នុង​ទសវត្សន៍​ឆ្នាំ ៨០ ត្រូវ​បាន​ជួយ​សង្គ្រោះ និង​បាន​ជួបជុំ​គ្រួសារ​គាត់​វិញ​ហើយ បន្ទាប់ពី​មាន​ប្រតិបត្តិការ​ជួយសង្គ្រោះ​​ពី​ប៉ូលីស​អា​ហ្សង់​ទីន និង​បូ​លី​វី​។​ ​គ្មាន​នរណា​ដឹង​ពី​ទីតាំង​របស់​ស្ត្រី​រងគ្រោះ​ខាងលើ​ឡើយ ប៉ុន្តែ​កាលពីដើមឆ្នាំ​នេះ ប៉ូលីស​ទទួល​បានតំ​រុញ​ថា គាត់​ស្ថិតនៅក្នុង​ទីក្រុង Bermejo ភាគ​ខាងត្បូង​ប្រទេស​បូ​លី​វី ហើយ​បន្ទាប់មក​ប៉ូលីស​បាន​រកឃើញ​ផ្ទះមួយ កន្លែង​ដែល​គាត់​ត្រូវបាន​គេ​ឃុំខ្លួន​។​ ​ស្ត្រី​រងគ្រោះ​ខាងលើ​បច្ចុប្បន្ន​មាន​អាយុ ៤៥​ឆ្នាំ​។ គាត់​ត្រូវបាន​រំដោះ​ជាមួយនឹង​កូនប្រុស​អាយុ ៩​ឆ្នាំ​ម្នាក់ ពី​ផ្ទះ​មួយ​ខ្នង​ស្ថិត​ក្នុង​ទីក្រុង​ខាងលើ​។​ ​អត្ថ​សញ្ញាណ​របស់​ម្តាយ​កូន​មួយ​ខាងលើ មិន​ត្រូវ​បាន​ប៉ូលីស​បង្ហាញ​នោះទេ​។ ​គាត់​ត្រូវបាន​គេ​បញ្ជូន​អោយ​ទៅ​ជួបជុំ​គ្រួសារ​របស់​គាត់​វិញ​កាលពី​ពេល​ថ្មីៗ​នេះ បន្ទាប់ពី​ត្រូវ​បាន​ជួយសង្គ្រោះ​កាលពី​ដើមខែ​។​ ​សេចក្តីថ្លែងការណ៍​របស់​ប៉ូលី​សមិន​បាន​បញ្ជាក់​ថា​តើ​នរណា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​ពង្រាត់​​ស្ត្រី​ខាងលើ កាលពី ៣២​ឆ្នាំ​មុន​នោះ​ទេ​៕ សុភ័ក្ត្រ ​ប្រភព​៖ BBC

ដូ​ណា​ល់ ត្រាំ បាន​ទៅ​សួរសុខទុក្ខ​ទា​ហ៊ាន​អា​មេ​រិច​នៅ​អ៊ីរ៉ាក់ នៅ​ថ្ងៃ​បុណ្យ​ណូអែល​ (វីដេអូ)

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ និង​ស្ត្រី​ទីមួយ Melania Trump បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់ ដើម្បី​សួរ​សុខទុក្ខ​ទា​ហ៊ាន​អា​មេ​រិច​ដែល​កំពុង​ឈរជើង​នៅ​ទីនោះ ក្នុង​កំឡុង​ពេល​បុណ្យ​ណូអែល​។​ ​លោក​ត្រាំ និង​ប្រពន្ធ​ខ្លួន បាន​ទៅ​អ៊ីរ៉ាក់​ដើម្បី​អរគុណ​ដល់​ទា​ហ៊ាន​ទាំង​អស់​សម្រាប់​កិច្ចការ ភាពជោគជ័យ និង​ការលះបង់​របស់​ពួកគេ។​ ​លោក​ត្រាំ​ក៏​បាន​ប្រកាស​ផងដែរ​ថា អា​មេ​រិច​មិនមាន​គំរោង​ដកទ័ព​ចេញពី​ប្រទេស​អ៊ីរ៉ាក់​ទេ​។​ ​ការធ្វើ​ដំណើរ​ទស្សនៈកិច្ច​ទៅសួរសុខទុក្ខ​ទា​ហ៊ាន​នៅ​អ៊ីរ៉ាក់ កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​​រដ្ឋមន្ត្រី​ការពារជាតិ​អា​មេ​រិច Jim Mattis បាន​លាលែង​ពី​ដំណែង ដោយសារតែ​មាន​គោល​នយោបាយ​មិន​ស៊ីគ្នា បន្ទាប់ពី​លោក ត្រាំ​បានប្រកាស​ដកទ័ព​ចេញពី​ប្រទេស​ស៊ី​រី​។​ ​សូមបញ្ជាក់​ថា បច្ចុប្បន្ន អា​មេ​រិច​មាន​ទ័ព​ចំនួន...
- Advertisment -

Most Read

×