Sunday, May 31, 2026

Yearly Archives: 2018

ថ្ងៃក្រោយ​ឲ្យ​រាង​! ប្តី​ផ្ញើ​រូបថត​ផ្អែមល្ហែម​មួយ​នេះ Troll ប្រពន្ធ មានអី ប្រពន្ធ​គ្រាន់តែ​​ឃើញ​​គិត​ថា​ស្រី​ស្នេហ៍ ផ្ទុះ​កំហឹង​ប្លុក​អា​ខោ​ន​អត់​ចាំ​ស្អែក​!!

​បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ ថ្មីៗ​នេះ​បានធ្វើ​ឲ្យ​គ្រប់ៗ​គ្នា​នៅលើ​បណ្តាញ​សង្គម អស់សំណើច​ជាខ្លាំង នៅពេល​គាត់​បានសម្រេច​ចិត្ត​លេងសើច (troll) ប្រពន្ធ​របស់គាត់​ចង់​ដាច់​ផ្ងារ​តែម្តង តាមរយៈ​ការផ្ញើ​រូបថត​នៅ​ជាមួយ​មនុស្ស​សក់វែង​ម្នាក់​ដល់​ប្រពន្ធ​របស់គាត់​បានឃើញ ។ គាត់​បាន​ចែករំលែក​នូវ​អ្វីដែល​បានកើត​ឡើង​នេះ​នៅ Twitter ។​ ​បន្ទាប់​ទទួលបាន​រូប​ភាព​នេះ​នៅលើ WhatsApp ប្រពន្ធ​របស់​បុរស​នេះ​បាន​សួរ​ទៅ​គាត់​ថា តើ​មនុស្ស​នៅក្នុង​រូបថត​នោះ​គឺជា​អ្នកណា​? ហើយ​បាន​ជំរុញ​ឲ្យ​គាត់​ត្រូវ​ឆ្លើយតប​ទៅ​ប្រពន្ធ​ជាមួយ​ពាក្យ​សុំទោស ។​ ​តាមរយៈ​ការឆ្លើយតប​បែបនេះ ប្រពន្ធ​របស់គាត់​បាន​គិតថា គាត់​កំពុង​ក្បត់ចិត្ត​នាង​មែនទែន​ហើយៗ បានធ្វើ​ឲ្យ​នាង​ឈឺ​ចុកចាប់​យ៉ាងខ្លាំង ដោយ​និយាយថា​៖ «​ខ្ញុំ​មិនដែល​ក្បត់​អ្នក​ទេ ហេតុ​អី​អ្នក​ហ៊ាន​ធ្វើ​ដាក់​ខ្ញុំ​បែបនេះ​» ។ មិនយូរប៉ុន្មាន...

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ប្រកាស​រក​សាច់ញាតិ​បុរស​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ម្នាក់​

​ខេត្ត​ព្រះសីហនុ​៖ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ គឺ​លោក​វេជ្ជបណ្ឌិត សេង ណុង បានប្រកាស​ស្វែងរក​សាច់ញាតិ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាលឱ្យ​រងរបួស​ធ្ងន់​។​ ​លោក​វេជ្ជបណ្ឌិត​បន្តថា បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ហើយ​មិន​មាន​ឃើញ​សាច់ញាតិ​មក​មើល​ថែ​នោះទេ​។​ ​ផ្តើម​ពី​បញ្ហា​នេះ លោក សេង ណុង ប្រកាស​ស្វែងរក​សាច់ញាតិ​បុរសរងគ្រោះ មិន​ស្គាល់​អត្តសញ្ញាណ​ខាងលើ ដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ នៅ​តាម​ក្រុមគ្រួសារ​នី​មួយៗ ដែល​បាត់​សមាជិក​ក្នុង​គ្រួសារ​សូម​ទាក់ទង ឬ​មក​ពិនិត្យមើល​សមាជិក​ក្រុមគ្រួសារ របស់ខ្លួន នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ឱ្យបាន​ឆាប់​។​ ​លោក​វេជ្ជបណ្ឌិត សេង ណុង...

ខណៈពេល​ដែល​រលក​ស៊ូណាមិ “​ទាញយក​” ក្រុម​តន្ត្រី Rock Seventeen កំពុង​សម្តែង​ពិតជា​… សាហាវ​ណាស់​! (​វីដេអូ​)

...​ក្រុម​តន្ត្រី seventeen កំពុង​សម្តែង​ក្នុង​ព្រឹត្តិការណ៍​មួយ​របស់​ក្រុមហ៊ុន PLN ដែល​មាន​ការចូលរួម​ពី​ភ្ញៀវ និង​បុគ្គលិក​ក្រុមហ៊ុន​ប្រមាណ ១០០​នាក់ និង​ការ​ទស្សនា​របស់​ពលរដ្ឋ​មួយចំនួនទៀត នា​តំបន់​សម្រាកលំហែ​ស្ថិត​នៅ​ឆ្នេរសមុទ្រ Tanjung Lesung អូស​ទាញ​យក​អ្វីៗ​ទាំងអស់​ទៅ​ជាមួយ​... ។​ ​សេចក្តីប្រកាស​របស់​ក្រុម​តន្ត្រី seventeen ឲ្យដឹងថា ៖ "​ស៊ូណាមិ បាន​សង្គ្រប់​លើ​វេទិការ -​ត្រូវ​បាន​រៀប​កៀក​ឆ្នេរសមុទ្រ​ជាងគេ ។ រលក​ពិតជា​ខ្ពស់ ហើយ​គួច​យក​មនុស្ស​ទាំងអស់​កំពុង​ស្ថិតនៅ​ទីនោះ ។ យើងខ្ញុំ​បាន​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់​បំផុត...

រកឃើញ​អម្បូរ​មនុស្ស​បុព្វកាល សម្ងំ​រស់នៅ​ក្នុង​តំបន់​ព្រៃ ២០.០០០​ឆ្នាំ​មកហើយ ដោយ​ចៃដន្យ​…

​ថ្វីបើ​ពិភព​មនុស្ស​បច្ចុប្បន្នកំពុង​មាន​ការប្រែប្រួល​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​ក្តី ប៉ុន្តែ​នា​ជ្រុង​មួយ​នៃ​ផែនដី​នេះ នៅ​មានកុ​សម្ព័ន្ធ​១​ក្រុម​ដែល​ក្នុងអំឡុង ២០.០០០​ឆ្នាំ​មកហើយ ពួកគេ​ពុំ​មាន​...​ប្រែប្រួល​អ្វី​ទាំងអស់ ។​ ​ហេតុការណ៍​នេះ​កើតឡើង​គ្រាឧ​ទ្ធ​ម្ភាច​ក្រមួយ​បាន​ហោះហើរ​ទៅ​កាន់​តំបន់​ព្រំដែន​ប្រេ​ស៊ីល និង​ពេ​រ៉ូ ចៃដន្យ​ជួប​ព្យុះ​បង្ខំចិត្ត​ត្រូវ​បន្ទាប​ចុះ ស្មាន​ពុំ​ដល់​ថា អ្វីៗ​ដែល​ពួកគេ​ប្រទះ​ឃើញ​ពិតជា​ពុំ​នឹក​ស្មាន​ដល់ ។​ ​អ្នក​ថតរូប​ស្ថិត​លើ​យន្តហោះ​បាន​តាមឃ្លាំមើល​កុលសម្ព័ន្ធ​មនុស្ស​នេះ​ឃើញ​ពួកគេ ភិតភ័យ​យ៉ាងខ្លាំង នាំគ្នា​វែក​ព្រៃ​លាក់ខ្លួន ។​ ​អ្នក​ថតរូប Stuekert បាន​ផ្តិត​យក​រូបភាព​ពុំ​ធ្លាប់​មាន​នេះ​។​ ​តាមរយៈ​រូបភាព​បង្ហាញថា ទោះបី​ពួកគេ​ភ័យខ្លាច​ព្រោះ​ឃើញ "​សត្វ​ចម្លែក​" លើ​អាកាស តែ​ពួកគេ​នៅ​មាន​ស្មារតី​ក្លាហាន​លើក​ព្រួញ​ស្នា តម្រង់​...​បាញ់ ។​ ​ដើម្បី​បញ្ចៀស​ការ​បំភ័យ ពួកគេ​អ្នក​ថតរូប​បាន​ឲ្យ​យន្តហោះ​ឡើង​លើ​ខ្ពស់​វិញ ។​ ​តាម​ការសិក្សា​ក្រុមមនុស្ស​នេះ...

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ប្រកាស​ផ្អាក​បង្ហោះ​ព័ត៌មាន លើ​ផេក​ហ្វេស​ប៊ុក​

​ភ្នំពេញ​ ៖ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ បានប្រកាសថា ការ​បង្ហោះ​ព័ត៌មាន​មួយចំនួន និង​រូបភាព​ថ្មីៗ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook នេះ​ត្រូវ​ផ្អាក​បណ្តោះអាសន្ន រហូត​ទាល់តែ​មាន​កិច្ចដំណើរការ​ការងារ​មាន​ភាព​ពេញលេញ​ឡើងវិញ​។​ ​តាមរយៈ Facebook នៅ​ថ្ងៃ​ទី​២៧​ខែ​ធ្នូ​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បានបង្ហាញ​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ "​ដោយសារ​មាន​បញ្ហា​នៅ​ក្នុង​ការកំណត់​ការ​បែងចែក​ថវិកា​សំរាប់​ចំណាយ​ក្នុង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក គណនេយ្យ​នេះ​នឹង​មិន​មាន​បង្ហោះ​ខ្លឹមសារ និង​រូបភាព​ថ្មីៗ​ទៀងទាត់​ទេ រហូត​ទាល់តែ​កិច្ចដំណើរការ​ការងារ​មាន​ភាព​ពេញលេញ​ឡើងវិញ ដោយ​លើកលែង​តែ​ករណី​ព័ត៌មាន​បន្ទាន់​ទាក់ទង​នឹង​សុវត្ថិភាព និង​សន្តិសុខ​។ សេវា​ទាក់ទង​នឹង​លិខិត​ឆ្លងដែន និង​ទិដ្ឋាការ​ទាំងអស់​ដែល​បាន​កំណត់​ពេល​រួចហើយ នៅ​ស្ថានទូត​អាមេរិក នៅ​ភ្នំពេញ នឹង​បន្ត​ធ្វើ​ដដែល​។ ចំពោះ​ព័ត៌មាន​ស្តីពី​សេវា...

ជនបង្ក​ថា​មក​ពី​ខ្លួន​ស្រវឹង ទើប​ជះ​ស្រា និង​គប់​កំប៉ុង​ស្រា​បៀ​រដាក់ ទេព បូ​ព្រឹក្ស​

​ភ្នំពេញ ​៖ ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់ កញ្ញា​ទេ​ពបូ​ព្រឹក្ស បាន​ជួប​ផ្ទាល់​ជាមួយ​នឹង​ជនបង្ក​ឈ្មោះ ឆេង រស្មី ក្នុងនោះ​ ​សំណូមពរ​របស់​ភាគី​ទេ​ពបូ​ព្រឹក្ស​មាន ៣ ចំណុច​ដូចខាងក្រោម​ ៖ ​ធ្វើ​សន្និសីទកាសែត​សុំ​ទោស​ជា​សាធារណៈ សំណង​រដ្ឋប្បវេណី​ខូចខាត​កិត្តិយស​ចំនួន ១០​ម៉ឺន​ដុល្លារ និង​ធ្វើ​កិច្ចសន្យា​ចំពោះមុខ​អាជ្ញាធរ​មិន​គុំគួន​សងសឹក​គ្នា​បញ្ចប់ទំនាស់​ដោយ​សន្តិ​វិធី​។​ ​ភាគី​ជនបង្ក​បាន​ដកឃ្លា ដើម្បី​ពិចារណា​ទៅលើ​សំណូមពរ​ទាំង​បី​របស់​ជនរងគ្រោះ​។ អរគុណ​សំរាប់​បងប្អូន​ដែល​គាំទ្រ​និង​ចូលរួម​ឈឺចាប់​ជា​មួយ​កញ្ញា​ទេ​ពបូ​ព្រឹក្ស​អរគុណ​សម្រាប់​ការ​ស៊ែរ​ចែករំលែក​ជូន​មហាជន​ជ្រាប​ជា​ពត៌មាន​។​ ​លោក ហេង ឡុង បាន​ថ្លែងថា "​នា​ព្រឹក​ថ្ងៃទី 27 ខែ​ធ្នូ ឆ្នាំ...

ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាលក្រុង ស្វាយរៀង​

​ខេត្ត​ស្វាយរៀង ៖ ​លោក សុខ រស់ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​នៅ​រសៀល​​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាលក្រុង ស្វាយរៀង ។ ពិធី​នេះ​រៀបចំ​នៅ​សាលប្រជុំ​សាលាក្រុង​ស្វាយរៀង ដោយ​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​នាយក​ទី​ចា​ត​ការ​ធនធានមនុស្ស​សាលាខេត្ត​លោក​មេបញ្ជាការរង​កង​រាជ​អាវុធហត្ថ​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​ប្រធាន​មន្ទីរ​-​អង្គភាព លោក លោកស្រី​ជា​ក្រុមប្រឹក្សា​ក្រុង គណៈ​អភិបាលក្រុង តំណាង​កងកម្លាំង​ទាំង​បី ប្រធានការិយាល័យ មន្ត្រីរាជការ​ចំណុះ​សាលាក្រុង​ទាំងអស់...

​ឪពុក​ស្លាប់ និង​កូនស្រី​បាក់​ជើង​ម្ខាង ពេល​ជិះ​ម៉ូតូ​ឌុប​គ្នា​ទៅ​សាលារៀន ត្រូវ​រថយន្ត​ដឹក​ស៊ី​ប្រូ ក្រឡាប់​សង្កត់ពីលើ​

​ព្រៃវែង ​៖ បុរស​ជា​ឪពុក​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង ចំណែក កូនស្រី​បាន​របួសធ្ងន់ ពេល​ជិៈ​ម៉ូតូ​ឌុប​កូនស្រី​ទៅ​សាលា ហើយ​ត្រូវ​រថយន្ត​ដឹក​ស៊ី​ប្រូ ក្រឡាប់​បោក​ជះ​ទៅលើ​ម៉ូតូ​២​គ្រឿង នៅលើ​ផ្លូវ​​លេខ​៣១២ ចំណុច​ភូមិពានី ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​២៧​ខែ​ធ្នូ​ឆ្នាំ​២០១៨​។​ ​នគរបាល​មូលដ្ឋាន ប៉ុស្តិ៍​ល្វា បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ រថយន្ត​១​គ្រឿង​ម៉ាក​HYUNDAI ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3E 3785 ជា​ប្រភេទ​រថយន្ត​កែច្នៃ ដឹក​ស៊ី​ប្រូ​ពេញ បើក​ដោយ​ជន​មិន​ស្គាល់​ឈ្មោះ​រត់គេច​បាត់​ក្រោយ​កើតហេតុ​​បើក​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង...

សកម្មភាព​ជីករណ្ដៅ​ដី​ជ្រៅ​ខុស​បទដ្ឋាន​បច្ចេកទេស បាន​កើត​មាន​អនាធិបតេយ្យ នៅ​ភូមិ​ស្លែង ស្រុក​កណ្តាលស្ទឹង​

​ខេត្ត​កណ្តាល​ ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ស្លែង ឃុំ​ត្រពាំងវែង ស្រុក​ណ្តា​ល​ស្ទឹង ខេត្ត​កណ្តាល បានបង្ហាញ​ការព្រួយបារម្ភ និង​ក្តៅ​ក្រហាយ ដោយសារ​តែ​សកម្មភាព​ជីករណ្តៅ​ដី​មាន​ជំរៅ​ជ្រៅ ហើយ​នៅ​ក្បែរ​ភូមិ​អ្នកស្រុក​កំពុង​រស់នៅ​អាស្រ័យ​ផល ដោយ​មិន​ទុក​ជើងទេ ឡើង​ពី​រណ្តៅ​ដី​ឲ្យបាន​ត្រឹមត្រូវ​ទេ​។​ ​ជាងនេះទៀត សកម្មភាព​រថយន្ត​ដឹក​ដី របស់​ឈ្មួញ​ដី​ទាំងនោះ បាន​បង្ក​ឲ្យមាន​ជា​ធូលី​ហុយ ពេល​រថយន្ត​បើក​ឆ្លងកាត់ លំនៅដ្ឋាន​អ្នកភូមិ និង​មិន​បាន​ធ្វើ​របង​ព័ទ្ធ​រណ្ដៅ​ដី ដែល​ជីក​នោះទេ ហើយ​រណ្តៅ​ដី​មាន​ជំរៅ​ជ្រៅ​នេះ បាន​បង្ក​ជា​ក្តីបារម្ភ និង​ប្រឈមមុខ​ខ្លាំង ចំពោះ​កុមារ​តូចៗ និង​សត្វ​ច​ញ្ចឹម...

វិវាទការងារកម្មករ ប្រមូលសំរាមនិង ក្រុមហ៊ុនស៊ីនទ្រី បានសះជាហើយ និងចាប់ផ្តើមដំណើរការ ការងារឡើងវិញ

ភ្នំពេញ៖ ក្រោយពីមានការសម្រប់សម្រួល ពីអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងក្រសួងការងារ នៅវេលាម៉ោង១៥:២០នាទី ភាគីទាំងពីបានព្រមព្រៀងគ្នា ទាំង៥ចំណុច នៃវិវាទការងារកម្មករ ប្រមូលសំរាម និង ក្រុមហ៊ុនស៊ីនទ្រី បានសះជាហើយ និងចាប់ផ្តើមដំណើរការការងារឡើងវិញហើយ។ យោងតាមរបាយការណ៍ នៃការដោះស្រាយទំនាស់នេះ នៅ ថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៦:១០នាទី នៅក្រុមហ៊ុនស៊ីនទ្រី ខេមបូឌា...
- Advertisment -

Most Read

×