Monday, June 1, 2026

Yearly Archives: 2018

អភិបាលខេត្ត​ព្រះសីហនុ មាន​មោទនភាព​ក្នុង​ការដោះស្រាយ​ជម្លោះ​ដីធ្លី​ទទួល​បាន​ជោគជ័យ និង​ស្នើ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​បន្ត​អនុវត្ត​ច្បាប់​ផ្សេងៗ​ឲ្យបាន​ត្រឹមត្រូវ​

​ខេត្ត​ព្រះសីហនុ ៖ ថ្នាក់ដឹកនាំ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ បាន​ធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨​ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​លទ្ធផល​ការងារ​សម្រាប់​អនុវត្ត​បន្ត​នា​ថ្ងៃ​ខាង​មុខ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។ ​សន្និបាត​នេះ មាន​រយៈ ១​ថ្ងៃ នៅ​សាលប្រជុំ​ធំ សាលាខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨ ដោយមាន លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់...

ដាក់ពន្ធនាគារ​១​ឆ្នាំ​ស្ត្រី​ម្នាក់​ ជេរ​ប្រមាថ​សម្តេច​តេជោ ជា​ឃាតក​សម្លាប់​លោក កែម ឡី​ ​

ភ្នំពេញ ​៖​ លោក​អ៊ី ថា​វរៈ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ចំពោះ​ស្ត្រី​ម្នាក់​ដោយ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១​លាន​រៀល ករណី​ចោទ​សម្តេច​តេជោ ហ៊ុន សែន និង​ក្រុមគ្រួសារ តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ជា​ឃាតក​សម្លាប់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨​។​ ​ស្ត្រី​ជាប់ចោទ​ឈ្មោះ ហ៊ិ​ន វ៉ាន់​ស្រី​ពៅ ហៅ ហេង លក្ខិណា អាយុ​៣៧​ឆ្នាំ...

បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​តាម​ដីកា​ចំនួន​៣ ដែល​បោក​គ្រាប់បែក​ចូល​ផ្ទះ​ព្រះរាជអាជ្ញា​ក្នុង​ខេត្ត​កំពង់ធំ និង​ឈ្មួញ​ឈើ​គ្រញូង

​ខេត្ត​កំពង់ធំ ៖ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ ក្រោម​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​លោក អ៊ិត សុធា ព្រះ​រា​អាជ្ញា​អប​សាលាដំបូង​ខេត្តកំពង់ធំ បាន​ចុះ​ចាប់​ឈ្មួញ​ឈើ​គ្រញូង​ម្នាក់ និង​ជា​អ្នកធ្វើ​សកម្មភាព​បោក​គ្រាប់បែក​ចូល​ផ្ទះ​ព្រះរាជអាជ្ញា​ខេត្ត​កំពង់ធំ កាលពី​៣​ឆ្នាំ​មុន​នោះ នៅ​ព្រឹក​ថ្ងៃ ថ្ងៃ​ព្រហស្ប​ហ៍ ទី​១១ ខែ​មករា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ច្រក​អានសេះ ព្រំប្រទល់​កម្ពុជា​-​ថៃ ក្នុង ខេត្ត​ព្រះវិហារ ។​ ​ការចាប់ខ្លួន​ជន​ត្រូវ​ចោទ​រូបនេះ យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​បទល្មើស​ធំៗ​ចំនួន​៣​ករណី ៖ ​ដីកា​ទី​១-...

អាជ្ញាធរ​ខណ្ឌ​ទួលគោក​បាន​បន្ត​យុទ្ធនាការ​ស្តារ​ប្រពន្ធ័​លូ​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​កាល​ពី​ថ្ងៃ​ទី​១០​មករា​

​ភ្នំពេញ ​៖​ អាជ្ញាធរ​ខណ្ឌ​ទួលគោក​បាន​សហការ​ជាមួយ​អង្គភាព​លូ​ទឹក​បូមទឹក​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​កំពុង​បន្តសកម្មភាព​ស្តារ​ប្រពន្ធ័​លូ​យ៉ាង​សកម្ម​ក្រោយពី​ទទួល​បាន​ការណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ទៅ​លើ​ការប្រកាស​បើក​យុទ្ធនាការ​ស្តារ​ប្រពន្ធ័​លូ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​ប្រវែង​៤៦០​គីឡូម៉ែត្រ​ដោយ​ចាប់ផ្តើម​ពី​ខណ្ឌ​នៅ​កណ្តាល​ក្រុង​ចំនួន​៤​មុនគេ​គឺ​៖​ខណ្ឌ​ទទួល​គោក​,​ស្របពេល​ដែល​ខណ្ឌ​៣​ផ្សេងទៀត​នៅ​កណ្តាល​ក្រុង​នៅ​មិនទាន់​ចាប់ផ្ដើម​នៅឡើយ មាន ខណ្ឌដូនពេញ​,​ខណ្ឌ​ចំកា​រម​មន និង​ខណ្ឌ​៧​មករា ។​ លោក​សាំ ពិសិដ្ឋ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹងថា​៖​យុទ្ធនាការ​ស្តារ​ប្រពន្ធ័​លូនេះ នឹង​ត្រូវ​ចំណាយ​ពេល​ប្រមាណ​៧​ខែ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​៩​មករា ឆ្នាំ​២០១៨​នេះ​តទៅ​ដោយ​ធ្វើឲ្យ​បាន​រួចរាល់​នៅ​មុន​រដូវ​ភ្លៀង​មកដល់​ដែល​ជា​ការប្តេជ្ញា​ចិត្ត​របស់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ​ក្នុង​គោលដៅ​ធ្វើឲ្យ​ប្រសើរ​ឡើង​និង​ការកាត់បន្ថយ​ការ​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​ ក្នុង​យុទ្ធនាការ​ថ្ងៃទី​១០​មករា​នេះ​លោក​ចាន់ បណ្ឌិត អភិបាលរង​ខណ្ឌ​ទួលគោក​បានឲ្យដឹងថា​៖​ពេលនេះ​អាជ្ញាធរ​ខណ្ឌ​ទួលគោក​ស​ហ​ការ​ជាមួយ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​កំពុង​ដំណើរការ​ស្តារ​ប្រពន្ធ័​លូនៅ​ផ្លូវចំនួន​៤​ខ្សែ​មាន​ផ្លូវ​លេខ​៣១៧,​ផ្លូវ​លេខ​៦០៨,​ផ្លូវ​លេខ​២៦១,​និង​ផ្លូវ​លេខ​២៦៥ និង​បន្ត​ពី​ផ្លូវ​លេខ​៣១៥,​ផ្លូវ​កម្ពុជា​ក្រោម និង​កំណាត់​ផ្លូវ​ស​ហព​ន្ធ័​រុស្ស៊ី​ដែល​បាន​ស្តារ​រួច​កាលពី​ថ្ងៃ​ទី​៩​មករា​។​លោក បន្តថា​៖​ខណ្ឌទួលគោក​មាន​ប្រពន្ធ័​លូ​ជាង​២២​គីឡូម៉ែត្រ​ដែល​ត្រូវ​ស្តារឡើងវិញ​ឲ្យ​ទឹក​ហូរ​បាន​លឿន ហើយ​ផ្លូវ​លេខ​៣១៥,៦០៨,២៦១ និង​ផ្លូវ​លេខ​២៦៥ ជា​ផ្លូវ​ដែល​មាន​ការលិចលង់​ខ្លាំង​ជាង​គេ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ​។ លោក​អភិបាលរង​ខណ្ឌ​បន្តថា​៖​ការស្តារ​ប្រពន្ធ័​លូនេះ​ដែរ​ត្រូវ​បាន​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​កំណត់​បែងចែក​ការទទួលខុសត្រូវ​ច្បាស់លាស់​គឺ​៖​ប្រពន្ធ័​លូ​មេ...

ដំរី​ធំ​១​ក្បាល​របស់​ថៃ​មក​នៅ​ភ្នំ​យាយ​សំ នៃ​ជម្រក​សត្វព្រៃ​រនាមដូនសំ ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយមានជ័យ ភាគី​ថៃ​កំពុង​រក​វិធី​នាំយក​ទៅ​វិញ​

ព្រំដែន​កម្ពុជា -​ថៃ ៖ ដំរី​ធំ​១​ក្បាល​របស់​ថៃ បាន​ឆ្លង​ព្រំដែន​មក​នៅ​ភ្នំ​យាយ​សំ នៃ​ជម្រក​សត្វព្រៃ​រនាមដូនសំ​ស្រុក ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ តាំង​ពី​ល្ងាច​ម៉ោង​៥​ជង​កាលពី​ថ្ងៃ​ទី​១០​មករា​ឆ្នាំ​២០១៨ ។ ភាគី​ថៃ​និង​កម្ពុជា​បាន​តាម​រក​ឃើញ​កាលពី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១១​មករា ហើយ​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១២​មករា​នេះ ក្រុមការងារ​ថៃ កម្ពុជា​កំពុង​រក​វិធី​នាំ​យក​វា​ទៅវិញ ។​ ប្រភព​ព័ត៌មាន​ពី​ស្រុក​ម៉ាឡៃ​អោយ ដឹងថា​៖ ដំរី​ដ៏​ធំ​១​ក្បាល​នោះ​បាន​វង្វេងផ្លូវ​ឬ​ដោយ​ហ​តុ​ផល​ណា​ផ្សេងទៀត ហើយ​ចេញពី​ឧទ្យាន​ជាតិ​ថៃ​ក្នុង​ខេត្ត​ច័ន្ទបូរី​និង​ខេត្ត​ស្រះកែវ​មក​ប្រទេស​កម្ពុជា​។​ លោក​វរសេនីយ៍ វ័រ ហ៊ាន នាយ​ការិយាល័យ​ព័ត៌មាន​សន្តិសុខ​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​អោយដឹងថា​: ដំរី​នោះបាន​ដើរកាត់​ចម្កាេ​និង​ព្រៃរបោះ ចូលមក​ក្នុង​ទឹកដី​កម្ពុជា​នា​ភូមិសាស្ត្រ​ភូមិ​គីឡូ ៩...

កាប់សម្លាប់​មនុស្ស​នៅ​ខណ្ឌ​៧​មករា រួច​រត់គេច​ខ្លួន​ជាង​២​ឆ្នាំ ត្រូវ​នគរបាល​ឃាត់ខ្លួន​

បាត់ដំបង ៖ កម្លាំង​នគរបាល​ស្រុក​កំរៀង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​កាប់សម្លាប់​មនុស្ស​ម្នាក់​នៅ​ខណ្ឌ​៧​មករា រួច​រត់គេច​បាត់​ជាង​២​ឆ្នាំ នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧ នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង​។ ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ​ដោយ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៤០៥ ដ​.​ច​.​ន​.​ចុះ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ ដោយ​ចៅក្រម​ស៊ើបសួរ សាយ សារុន សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ហេង បញ្ញា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​៤...

“​ច្រឡំ​មាត់​” លោក Trump បាន​ក្លាយជា​ស្ថាបនិក​នៃ​យន្តហោះ​ប្រយុទ្ធ​… F-52 ដែល​អាមេរិក​ពុំទាន់​មាន​!

"​កាលពី​ខែ ១១​ឆ្នាំទៅ យើងខ្ញុំ​បាន​ចាប់ផ្តើម​ផ្ទេរ​យន្តហោះ​ប្រយុទ្ធ F-52 និង F-35 ដំបូង​" ប្រធានាធិបតី​អាមេរិក Trump បាន​ថ្លែង​បែបនេះ​ក្នុង​ពេល​ធ្វើ​សន្និសីទ្ធ​សារព័ត៌មាន​រួម​ជាមួយ​នាយក​រដ្ឋមន្ត្រីន័​រវេស Erna Solberg នៅ​សេត​វិមាន​។​ ... ប៉ុន្តែ​អាមេរិក ពុំ​មាន​ផលិត​យន្តហោះ​ណាមួយ មានឈ្មោះ​ថា F-52 ទេ​!​។ ប្រធានាធិបតី​រូបនេះ​អាច​ច្រឡំ ព្រោះ​អាមេរិក​កំពុង​និយាយ​ពី​រឿង​លក់​យន្តហោះ F-35 ចំនួន ៥២​គ្រឿង ឲ្យ​ប្រទេសន័​រវេស...

អ្នករកស៊ី​ Online នឹង​ប៉ះពាល់​ខ្លាំង ខណៈ Facebook នឹង​ធ្វើការ​កែប្រែ​លើ News Feed

ក្រុមហ៊ុន​ហ្វេ​ស​បុក នឹង​ធ្វើ​ការកែប្រែ​យ៉ាង​ធំ​មួយ​នៅលើ​ផ្ទាំង news feed របស់ខ្លួន ដែល​ការកែប្រែ​នេះ នឹង​ប៉ះពាល់​ទៅ​ដល់​ក្រុមហ៊ុន ផេ​ក និង​ក្រុម​អ្នក​ធ្វើ​ជំនួញ​អន​ឡាយ ដោយសារតែ​ការ​បង្ហោះ​របស់​ពួកគេ នឹង​ទៅ​ដល់​អ្នក​ប្រើប្រាស់​តិចជាង​មុន​។​ ​ចំពោះ​ការកែប្រែ​នេះដែរ ក្រុមហ៊ុន​នឹង​ធ្វើ​ការផ្តោត​សំខាន់​ទៅលើ ទំនាក់ទំនង​ក្នុង​ចំណោម​គ្រួសារ និង​មិត្តភក្តិ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​នាយក​ប្រតិបត្តិ Mark Zuckerberg បង្ហោះ​នៅក្នុងផេ​ក​របស់​គាត់​។​ ​ក្រុមហ៊ុន​ដែល​មានផេក​នៅលើ​ហ្វេ​កបុក នឹង​ជួប​បញ្ហា​ការធ្លាក់ចុះ​នៃ​អ្នកមើល​។​ ​ការផ្លាសប្តូរ​ដ៏​ធំ​នេះ នឹង​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៏​ខាង​មុខ​នេះ​។​ ​សូម​រំលឹក​ផង​ដែរ​ថា កាលពី​ឆ្នាំ ២០១៧​កន្លងទៅ ក្រុមហ៊ុន​ក៏​បាន​ធ្វើ​ការកែប្រែ​ម្តង​ផងដែរ លើ​ហ្វេ​ស​បុក...

អាជ្ញាធរ​ខេត្ត​កំពង់ធំ​ត្រៀម​រៀបចំ​កម្មវិធី​សង្ក្រាន​ថ្មី​សំបូរ​ព្រៃគុក​

​ខេត្ត​កំពង់ធំ​៖​ដោយសារ​តែ​ប្រាសាទសំបូរព្រៃគុក ត្រូវបាន​ដាក់បញ្ចូល ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នោះ នៅ​ថ្ងៃ​ព្រ​សហ្ប​តិ៍ ទី​១១ ខែ​មករា ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​កំពង់ធំ រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​សង្ក្រាន​ថ្មី​សំបូរ​ព្រៃគុក ក្រោម​អធិបតីភាព លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ។​ ​បន្ទាប់ពី​ធ្វើ​ការពិភាក្សា​អំពី​បទ​ពិសោធន៍ ដែល​អនុវត្ត​ការងារ​ដំណើរការ​សង្ក្រាន​ថ្មី​សំបូរព្រៃគុ​ក​រួច​មក​លោក សុខ លូ មានប្រសាសន៍​លើកឡើង​ថា ប្រាសាទសំបូរព្រៃគុក ត្រូវបាន​ដាក់បញ្ចូល ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា...

ស្លុតចិត្ត​នឹង​ចំនួន​បុរស​អាល្លឺម៉ង់​ចង់​ទិញ Robot កាមគុណ​

​ចិត្តវិទូ​ម្នាក់ បាន​លើក​មូលហេតុ ២ ដើម្បី​បកស្រាយ​ថា ហេតុ​អ្វី​បុរសៗ​និយម​ចូលចិត្ត Robot កាមគុណ​។​ ​បុរសៗ​អាល្លឺម៉ង់ ២០% ពេញចិត្ត​ទិញ Robot កាមគុណ​ ​តាម Daily Mail ធ្វើ​ការអង្កេត បង្ហាញឲ្យឃើញថា ១/៥ នៃ​បុរស​អាល្លឺម៉ង់ បាន​ត្រៀម​លុយ​ទុក​ទិញ Robot នេះ បម្រើ​ឲ្យ​ការសម្រេចកា​មរបស់ខ្លួន​។ លើសពីនេះ មាន ៥%...
- Advertisment -

Most Read

×