Monday, June 1, 2026

Yearly Archives: 2018

​មនុស្ស​ម៉ា​ឡាន​ស្ទើរ​សន្លប់​! ខណៈ​ស្រី​ស្រស់​វ័យក្មេង​ដោះ​ស្បែក​សើម​ដ៏​ធុំក្លិន ទៅ​ដា​ក់ស​ម្ងួ​ត​នឹង​ម៉ាស៊ីនត្រជាក់​​ឥតរអែង​​ចិត្ត​អ្នកដទៃ​

នៅពេល​ធ្វើដំណើរ​តាម​រថយន្ត​សាធារណៈ វា​មិនគួរ​ភ្ញាក់ផ្អើល​ទេ​ដែល​ឃើញ​អាកប្បកិរិយា​មិន​សមរម្យ និង​មិនធម្មតា​ពី​អ្នកដទៃ ។ ប៉ុន្តែ​អាកប្បកិរិយា​របស់​ក្មេងស្រី​នេះ​នៅក្នុង​រថយន្ដក្រុង​សឹង្ហ​បុរី 857 មិនមែន​គ្រាន់តែ​មិន​សមរម្យ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បានធ្វើ​ឲ្យ​គេឯង​គ្រប់គ្នា ទទួល​អារម្មណ៍​គួរឱ្យ​ខ្ពើមរអើម​បំផុត ។​ ​ជាក់ស្តែង ក្លិន​ដ៏​អសោច​ចេញពី​ស្បែកជើង ជះ​ពេញ​ក្នុង​រថយន្តក្រុង បានធ្វើ​ឲ្យ​អ្នកដំណើរ​ខឹងសម្បារ​យ៉ាងខ្លាំង ប៉ុន្តែ នារី​វ័យក្មេង​ម្នាក់​បាន​បន្ត​ហា​លស​ម្ងួ​ត​ស្បែកជើង​ទាំងពីរ​របស់​នាង ដោយ​គ្មាន​ការពិចារណា បន្ទាប់ពី​ស្បែកជើង​របស់​នាង​ត្រូវ​ទទឹក​ទឹកភ្លៀង ។​ ​នៅក្នុង​វីដេអូ ដែល​ថត​ដោយ​អ្នកដំណើរ​ម្នាក់​មាន​ឈ្មោះថា Glenn បានបង្ហាញ​ឲ្យ​ឃើញ​នារី​វ័យក្មេង​ស្លៀកពាក់​សិច​ស៊ី​ម្នាក់ បាន​ដោះ​ស្បែក​ទាំងពីរ​របស់​នាង ហើយ​យកទៅដាក់​កៀក​នឹង​ម៉ាស៊ីនត្រជាក់ ។...

សម្តេច​ប្រធានរដ្ឋសភា ប្រាប់​អ្នក​វិនិយោគទុន​ចិន​ថា កម្ពុជា​មាន​សន្តិភាព ហើយ​រាជរដ្ឋាភិបាល បានចាត់ទុក​វិស័យ​ឯកជន ជា​ដៃគូ​សក្តានុពល​

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ជម្រាប​គណៈប្រតិភូ​អ្នកវិនិយោគទុន​ចិន​មួយក្រុម ដឹកនាំ​ដោយ លោក តាន់​ស្រឺ ជួង ចូ​វ​វិ​ន អគ្គនាយក​ក្រុមហ៊ុន ស៊ីន ហ្សុ​ង​វៃ ប្រផឺ​ធី (Xinzhong Wei Properties Co Ltd) ថា ប្រទេស​កម្ពុជា​បច្ចុប្បន្ន មាន​សុខសន្តិភាព ស្ថិរភាព នយោបាយ​ល្អ...

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ដែល​គ្រោង​នឹង​សាងសង់ មាន​ប្រវែង ១៩០,៦៣​គម ទទឹង​២៤​ម សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ជា​ទម្រង់ BOT

​ភ្នំពេញ​៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ​ប្រវែង ១៩០,៦៣​គីឡូម៉ែត្រ ដែល​មាន​តម្លៃ​ប្រមាណ ២​ពាន់​លាន​ដុល្លារ​ដុល្លារ​អាមេរិក ត្រូវបាន​ចុះហត្ថលេខា​រួចហើយ​នៅ​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៨​នេះ​។​ ​កិច្ចព្រមព្រៀង​សម្បទាន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ ត្រូវបាន​ធ្វើឡើង​រវាង​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន ជាមួយ​លោក Liu Qitao ប្រធាន​ក្រុមហ៊ុន​សំណង់​គមនាគមន៍​ចិន ត្រូវបាន​ប្រព្រឹត្តិ​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​លោក...

ជប៉ុន​កោះហៅ​ទូត​ចិន​មក​សាកសួរ ក្រោយ​នាវាចំបាំង​ចិន​បើក​ចូល​ក្បែរ​ដែន​កោះមាន​ជំលោះ​

ប្រទេស​ជប៉ុន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង​តូ​ក្យូម​កសាក​សួរ ក្រោយពេល​នាវាចំបាំង​ចិន​មួយ​គ្រឿង​បាន​បើក​មក​ក្បែរ​ដែន​កោះមាន​ជំលោះ​នៅ​សមុទ្រ​ចិន​ខាង​​កើត​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC​។​ ​បើ​តាម​កងទ័ព​របស់​ជប៉ុន​បានឲ្យដឹងថា ពួកគេ​ក៏​ឃើញ​នាវាមុជទឹក​បរទេសមួយ​គ្រឿង​ផង​ដែរ​នៅក្បែរ​កោះ​កាលពី​ថ្ងៃ​ពុធ និងព្រហស្បតិ៍​ម្សិលមិញ​នេះ តែ​មិន​បាន​ស្គាល់​ថា​វា​ជា​របស់​ប្រទេស​ណា​នោះ​ទេ​។​ ​ប្រទេស​ជប៉ុន​បាន​គ្រប់គ្រង​កោះ Senkaku ដែល​គ្មាន​មនុស្ស​រស់​នៅ ហើយ​កោះ​នោះ​ក៏​ចិន​ទាមទារ​កាន់កាប់ ដោយ​ដាក់​ឈ្មោះ​ជា​ភាសា ចិន​ថា Diaoyu​។​ ​កោះ​ដ៏​តូច​មួយ​នោះ​តែងតែ​ធ្វើឲ្យ​មាន​ជំលោះ​ការទូត​កើតឡើង​រវាង​ប្រទេស​ទាំង​ពីរ​។​ ​ប្រជុំ​កោះ​ទាំងនោះ​ជា​កោះ​មានតម្លៃ ដោយសារ​តែ​ពួក​វា​ស្ថិតនៅ​ជិត​ច្រក​កប៉ាល់​ដ៏​សំខាន់ និង​សម្បូរ​ធនធានធម្មជាតិ ដូចជា​ប្រេង និង​ឧស្ម័ន​ជា​ដើម​។​ ​ជប៉ុន​បានឲ្យដឹងថា ខ្លួន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន និង​បាន​សំដែង​ការតវ៉ា​ចំពោះ​សកម្មភាព​របស់​នាវាចំបាំង​ចិន​។​ ​នៅពេល​ជាមួយគ្នា​នេះ​ដែរ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Lu Kang បាន​និយាយថា ប្រទេស​ចិន​បាន​សកម្មភាព​ឈ្លប​មើល​សកម្មភាព​របស់​ភាគី​ជប៉ុន...

… នៅ​ខាងក្នុង​បន្ទាយ​ហ្វឹកហ្វឺន​ឆ្កែ​ប្រមាញ់ នា​ប្រទេស​រុស្ស៊ី (​មាន​វីដេអូ​)

ពួក​ឆ្កែ​ប្រមាញ់​ពេល​នៅ​តូចៗ​ត្រូវបាន​ឲ្យ​សាក​ប្រយុទ្ធ​នឹង​ខ្លាឃ្មុំ ដើម្បី​លត់​ដំ​សមត្ថភាព​ប្រមាញ់ "​សត្វ​ធំៗ​"​។​ ​ប្រទេស​រុស្ស៊ី កំពុង​ផ្ទុះឡើង​នូវ​ការប្រឆាំង ហើយ​សំណូមពរ​ឲ្យ​ចុះ​កិច្ចព្រមព្រៀង​ហាមឃាត់​ចិញ្ចឹម​ឆ្កែ​ប្រមាញ់ "​ជោគជាំ​ដោយ​ឈាម​" លើ​ទូទាំងប្រទេស​។ សភា​រុស្ស៊ី​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​នេះ ប៉ុន្តែ​ព្រឹទ្ធសភា​បែរ​ជា​បដិសេធ​។​ ​ក្នុង Clip ដែល​ត្រូវបាន Daily Mail បង្ហោះ​ផ្សាយ​នោះ ពួក​ឆ្កែ​ប្រមាញ់​ត្រូវបាន​ហាត់​សម​ជាមួយ​ខ្លាឃ្មុំ​ប្រផេះ ច​ចក​... ដើម្បី​ឲ្យ​ពួក​វា​លត់ដំ​សមត្ថភាព​ប្រមាញ់​សត្វ ពេល​អនុវត្ត​ជាក់ស្តែង​ក្នុងព្រៃ​។ មនុស្ស​ជាច្រើន​បាន​តក់ស្លុត ហើយ​ខ្ពើមរអើម​ពេល​ទស្សនា​វីដេអូ​នេះ​។​ ​ពួក​ឆ្កែ​ប្រមាញ់ ត្រូវបាន​គេ​ចិញ្ចឹម​តាំងពី​តូច ហើយ​តំបូង​វា​ត្រូវ​បាន​គេ​ឲ្យ​ប្រយុទ្ធ​នឹង​ពួក​សត្វ​មាន​ទំហំ​ស្របាល​គ្នា​។ ពេល​នៅ​តូច​វា​នឹង​សម​ហាត់​ជាមួយ​ឆ្កែចចក​តូចៗ​។ ពេល​ធំ​ឡើង​ពួកវា​នឹងត្រូវ...

ចាប់​ជនជាតិ​ប៊ែលហ្សិក​ម្នាក់ រត់ពន្ធ​គ្រឿង​ញៀន​ជាង​១​គីឡូក្រាម ចូល​កម្ពុជា តាម​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​

​ភ្នំពេញ​៖ កម្លាំង​នគរបាល​បាន​ធ្វើ​ការឃាត់ខ្លួន​បុរស​ជា​ជនជាតិ​ប៊ែលហ្សិក​ម្នាក់ នៅ​អាកាសយានដ្ឋាន​អន្ដរជាតិ​តាំងពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ករណី​រត់ពន្ធ​គ្រឿង​ញៀន​ជាង​១​គីឡូក្រាម ឆ្លងដែន​ចូល​មក​កម្ពុជា ឆ្លងដែន​តាម​ជើង​អាកាស​។​ ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​មន្ដ្រីនគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨​នេះ​ថា កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១) បាន​សហការ​ជាមួយ​សមត្ថកិច្ច​គយ នគរបាល​អន្ដោប្រវេសន៍ និង​សមត្ថកិច្ច ពាក់ព័ន្ធ បាន​ចាប់ខ្លួន​ជនសង្ស័យ ឈ្មោះ CATRY DAVIT NOEL ភេទ​ប្រុស ជនជាតិ​ប៊ែលហ្សិក កាន់​លិខិត​ឆ្លង​លេខ...

ស្រូវប្រាំង​នៅ​ខេត្ត​បន្ទាយមានជ័យ​ឆ្នាំនេះ​ធ្វើ​កើន​លើស​ផែនការ​ជាង​៣០​ភាគរយ : កត្តា​តម្លៃ​ស្រូវ​និង​បរិមាណ​ទឹក​

បន្ទាយមានជ័យ ៖ ពួក​កសិករ​និង​មន្ត្រី​អះអាង​កាលពី​ថ្ងៃ​ទី​៣​មករា​ឆ្នាំ​២០១៨ និន្នាការ​ធ្វើ​ស្រូវប្រាំង​នៅ​ខេត្ត​បន្ទាយមានជ័យ​ឆ្នាំ​២០១៨​នេះ បាន​កើន​ខ្ពស់​លើស​ផែនការ ដោយ​ឥទ្ធិពល​តម្លៃ​ស្រូវ​និង​អំណោយផល​ទឹក​ជាដើម​។​ កសិករ ផ្លាន់ ភ្លឿ​ន នៅ​ឃុំ​ស្រះ​ជីក​ស្រុក​ភ្នំស្រុក​ប្រាប់​ថ្ងៃទី​១០​មករា​ថា​: នៅ​ចុង​រដូវវស្សា​ឬ​ដើម​រដូវប្រាំង​ឆ្នាំ​២០១៨​នេះ ផ្ទៃដី​ស្រែ​ពណ៍​មាស​លឿង ដែល​ទើប​បញ្ចប់​ការ​ច្រូតកាត់​ប្រមូល​ផល​ស្រូវវស្សា​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ឥឡូវ​បាន​ប្រែជា​ពណ៍​បៃតង​ខៀវខ្ចី​វិញ។ ​វា​កាន់តែ​ធំធេង​ដោយសារតែ​តម្លៃ​ស្រូវ​អង្ករ​ឆ្នាំ​២០១៧-១៨​នេះ​មាន​តម្លៃ​ថ្លៃ​សមរម្យ​។ ចំ​ណែ​លក​ត្រា​អាកាសធាតុ និង​ទឹក​ក៏​សម្បូរហូរហៀរ​ដែរ​នា​ដើមរ​វគ្គ​នេះ​។​ ឯ​លោក​អ៊ឺង សៀង​ហ៊ី ម្ចាស់​ក្រុមហ៊ុន អ៊ឺង សៀង​ហ៊ី​អន្តរជាតិ​(​ចែកចាយ​គ្រឿងយន្ត​កសិកម្ម​ម៉ាក​គូ​បូ​តា )​ខេត្ត​បន្ទាយមានជ័យ​និង​ជា​ម្ចាស់​កសិដ្ឋាន​ស្រូវ​នៅ​ភូមិ​រំចេក​ឃុំ​ស្រះ​ជីក​ស្រុក​ភ្នំស្រុក និយាយថា​៖ ផ្ទៃដី​ស្រូវប្រាំង​ជាង​១.០០០​ហិច​តា​របស់លោក នា​ឆ្នាំ​នេះ​ក៏​បាន​ធ្វើ​អស់​។...

ធ្លាយ​ចេញ​រូបភាព​យន្តហោះ​ល្បឿន​កំពូល 7.400km/h ដ៏​សម្ងាត់​បំផុត​របស់​អាមេរិក​? (​មាន​វីដេអូ​)

យន្តហោះ​អាមេរិក​អាថ៌កំបាំង​នេះ បាន​លេចចេញ​វត្តមាន​នៅ​មូលដ្ឋាន​យោធា​នៃ​រដ្ឋ Florida អាច​ជា​គ្រោងការណ៍​ផលិត​កំពូល​យន្តហោះ​លឿន​ជាង​សំឡេង​ដ៏​សម្ងាត់​បំផុតរ​របស់​យោធា​អាមេរិក​។​ ​សម្ព័ន្ធ​ក្រុមហ៊ុន​ផលិត​អាវុធ​របស់​អាមេរិក Lockheed Martin ត្រូវបាន​ចាត់ទុក​ថា កំ​ពុលផលិត​យន្តហោះ​ហំ​ពូ​ល​សំឡេង​ឲ្យ​កងទ័ព​អាមេរិក ដែល​មាន​ល្បឿន​ដល់​ទៅ 7.400kmm/h -​នេះ​បើ​តាម Daily Star ។​ ​រូបភាព​ថ្មី​បំផុត​លើ Google Earth បង្ហាញឲ្យឃើញ​វត្ថុ​ចម្លែក​មួយ​ស្រដៀង​នឹង​យន្តហោះ​សម្ងាត់​បំផុត នៅលើ​ផ្លូវ​ហោះហើរ នៃ​មូលដ្ឋាន​យោ​អា​អាមេរិក​។​ ​តាម Tyler Glockner អ្នក​បង្ហោះ​រូបភាព​នេះ​លើ​ទំព័រ Youtube secureteam10...

ខឹងអត់លក់ «ក្រដាសមូរបារី» ព្រោះ​អត់​មាន ID ពួក​ក្មេង​ស្ទាវ​ឈាម​រាវ​ព្រួត​វាយ​ម្ចាស់​ហាង​រហូត​ស្លាប់

បុរសជាម្ចាស់ហាងម្នាក់​ បានបាត់បង់ជីវិតគួរឲ្យអាសូរ ដោយសារតែគាត់បានធ្វើតាមច្បាប់ និងទាមទារអត្តសញ្ញាណប័ណ្ណ ពីក្មេងស្ទាវ១ក្រុម ដែលចង់ទិញក្រដាសមូរបារីជក់ ។ Vijay Patel អាយុ ៤៩ ឆ្នាំ រស់នៅក្នុងទីក្រុងឡុងដ៏ (អង់គ្លេស) ត្រូវបានដាល់ និងរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីគាត់បានដួលទៅនឹងកម្រាលឥដ្ឋ នៅក្នុងហាងរបស់គាត់មានឈ្មោះថា «ហាងពេញចិត្ត Mill Hill» ។ រហូតមកទល់ពេលនេះ ប៉ូលីស​បានចាប់ខ្លួនក្មេងជំទង់អាយុ ១៦...

ផ្សព្វផ្សាយ ការពិន័យ​ជា​ប្រាក់ និង​ការដាក់ទោសទណ្ឌ​លើ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់

ភ្នំពេញ​៖ សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​៖ “​ប្រកាស​រួម​លេខ​១៤២៩ សហវ ប្រក ស្តី​ការពិន័យ​ជា​ប្រាក់ និង​ការដាក់ទោសទណ្ឌ​លើ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​” និង​ប្រកាស​រួម​លេខ ១៤៣០ សហវ​-​ប្រក “​ស្តីពី​ការផ្តល់​រង្វាន់​លើ​ការអនុវត្ត​ប្រមូល​ចំណូល​ពី​ការពិន័យ​ជា​ប្រាក់​លើ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​នីតិវិធី​ទូទាត់​ប្រាក់រង្វាន់​លើកទឹកចិត្ត​” ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែមករា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ លោក សួង ហេង រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក ។​ ​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ...
- Advertisment -

Most Read

×