Monday, June 1, 2026

Yearly Archives: 2018

សងសឹក​គំនុំ​ចាស់ ជនបង្ក​មួយក្រុម វាយ​សម្លាប់​គូ​ជម្លោះ​បណ្តាលឲ្យ​ស្លាប់​ម្នាក់ និង​រងរបួស​២​នាក់​ទៀត នៅ​ស្រុក​មោង​ឬ​ស្សី​

បាត់ដំបង​៖ ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ប្រដាប់​ដោយ​កាំបិត និង​ចបជីក​បាន​ស្ទាក់​វាយ​ខាង​ក្រុម​ជនរងគ្រោះ បណ្តាលឲ្យ​ស្លាប់​ម្នាក់ នៅនឹងកន្លែង និង​២​នាក់​ទៀត រងរបួស​ត្រូវបាន​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ស្រុក​មោង​ឬ​ស្សី​។​ ​ហេតុការណ៍​ករណី​ឃាតកម្ម​នេះ បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​០១ ភូមិ​រាម​គន់ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង​។​ ​សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់​រួមមាន​៖ ទី​១-​ឈ្មោះ ណែ​ម ធា អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​មា​ន​ទីលំនៅ​ភូមិ​ជ្រៃ​២...

ប្រធាន និង​អនុប្រធាន​មន្ទីរ​ប្រៃសណីយ៍​ខេត្ត​ព្រះសីហនុ ២​រូប បាន​ក្លាយ​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ពេញសិទ្ធិ​

​ខេត្ត​ព្រះសីហនុ​៖ សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​បើក​ពិធី​ធ្វើ​សច្ចារ​ប្រណិធាន ជូន​ដល់ លោក យស់ សុធា ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​ព្រះសីហនុ និង​អនុប្រធាន​ម្នាក់ទៀត អោយ​ក្លាយជា​មន្ត្រីនគរបាល​យុត្តិធម៌ សម្រាប់​អនុវត្ត​ការងារ​នៅក្នុង​ស្ថាប័ន​ទូរគមនាគមន៍ ដោយ​ស្របច្បាប់​។​ ពិធី​នេះ បាន​រៀប​ឡើង​ចំ​កាលពី​ព្រឹក​ថ្ងៃ​ពុធ ៩​រោច ឆ្នាំ​រកា ពស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៨ នៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។​ ​នា​ឱកាស​នោះ លោក...

កំណែទម្រង់​គុណភាព​មន្ត្រីនគរបាល ត្រូវ​អនុវត្ត​របៀប​៣​ផ្នែក​

កណ្តាល​៖ សម្តេច ក្រឡា​ហោម ស ខេង បានបញ្ជាក់​ថា ដើម្បី​ធ្វើ​កំណែទម្រង់​គុណភាព​មន្ត្រីនគរបាល ត្រូវ​អនុវត្ត​របៀប​៣​ផ្នែក​គឺ ធ្វើកំណែទម្រង់​គោលការណ៍​គ្រប់គ្រង កំណែទម្រង់​រចនាសម្ព័ន្ធ តួនាទី​ភារកិច្ច និង កំណែទម្រង់​ការបណ្តុះបណ្តាល​ធនធានមនុស្ស ផ្នែក​ទាំង​៣​នេះ​វា​សារសំខាន់​ខ្លាំងណាស់ ដើម្បី​អង្គភាព​ទាំងអស់​មាន​ធនធានមនុស្ស​គ្រប់គ្រាន់ ការបំពេញ​ភារកិច្ច​ជូន​ប្រជាពលរដ្ឋ​ជាតិ​មាតុភូមិ​។​ ថ្លែង​ក្នុង​ឱកាស​បើក​សម្ពោធ​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា​ថ្មី នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ស្ថិតនៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៨​នេះ សម្ដេច​ក្រឡាហោម ស...

គ្រួពេទ្យហួសចិត្ត! គ្រាឮសម្តីបុរស​​អាយុ​៤០​ឆ្នាំ នាំ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​មាន​ផ្ទៃ​ពោះ​មក​មន្ទីរពេទ្យ ដោយ​អះ​អាង​ថា​នាង​ជា​ប្រពន្ធ​មាន​អាយុ​២០​ឆ្នាំ​ទៅ​ហើយ!

​ក្មេងស្រី​អាយុ ១២ ឆ្នាំ ម្នាក់ ត្រូវបាន​នាំយកទៅ​កាន់​មន្ទីរពេទ្យ (Xuzhou City Central Hospital) ស្ថិតក្នុង​ខេត្ត Jiangsu (​ចិន​) រួមជាមួយ «​ប្តី​» អាយុ ៤០ ឆ្នាំ និង​ស្ត្រី​ម្នាក់ទៀត ដែល​បាន​អះអាងថា ម្តាយក្មេក​របស់​នាង ។ ក្មេងស្រី​នោះ​មាន​ផ្ទៃពោះ ៣ ខែ...

ជញ្ជាំង​ចម្លែក​យក​ត្រី ២.០០០​ក្បាល មក​សាងសង់​នៅ​កណ្តាល​បឹង​ទឹកកក ទាក់ទាញ​អ្នកទេសចរ​នាំគ្នា​ផ្អើល​ទៅ​មើល​ភ្លូកទឹកភ្លូកដី​

ភ្ញៀវទេសចរ​រាប់ពាន់នាក់ ព្រោះតែ​ងឿងឆ្ងល់​ទៅ​ទស្សនា​ជញ្ជាំង​ចម្លែក​ត្រូវបាន​សាងសង់​ពី​ត្រី​ចំនួន ២០០០​ក្បាល លើ​បឹង​ទឹកកក Chagan ខេត្ត Jilin ប្រទេស​ចិន​។​ ​នៅពេល​ត្រជាក់​បំផុត​រៀងរាល់​ឆ្នាំ​ផ្ទៃ​បឹង Chagan ចាប់ផ្តើម​កក​នោះ វា​ជា​ខណៈពេល​ចាប់ផ្តើម​ពិធី​បុណ្យ​របស់​ប្រជា​នេសាទ​។ នៅ​អំឡុង​ពេល​នោះ ប្រជា​នេសាទ​, ពលរដ្ឋ​ក្នុង​តំបន់ ក៏ដូចជា​ភ្ញៀវទេសចរ​មកពី​គ្រប់​ទីកន្លែង បាន​មកជួបជុំ​គ្នា​នៅទីនេះ ដើម្បី​ប្រារព្ធ​បុណ្យ​ប្រពៃណី​។​ ​នៅក្នុង​ពិធីបុណ្យ​ឆ្នាំនេះ គេ​បាន​សាងសង់​ជញ្ជាំង​ទទឹង ២​ម៉ែត្រ​, បណ្តោយ ១០​ម៉ែត្រ​, ធ្វើ​អំពី​ត្រី​ចំនួន ២.០០០​ក្បាល ដែល​សុទ្ធសឹង​ត្រូវបាន​ប្រជា​នេសាទ​ចាប់យក​ពី​ទឹក​បឹង​ដែល​ពុំ​ទាន់​ក​កក​។​ ​ពិធី​បុណ្យ​ប្រពៃណី​នេះ...

ប៉ូលិស​ស័ក្ត​៤ ដែល​ធាក់​លើ​ប៉ូលិស​ជាប់កិច្ចសន្យា ត្រូវបាន​នាំ​ខ្លួន​មកដល់​តុលាការក្រុង​ភ្នំពេញ​ហើយ​

​ភ្នំពេញ​៖​មន្ត្រីនគរបាល​ស្នងការ​រាជធានី​ភ្នំពេញ​បាន​នាំខ្លួន​នគរបាល​ឈ្មោះ សៅ បញ្ញា ជា​អ្នក​ប្រើ​ហិង្សា​ធាក់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​អឿ ចំណាន​បាន​មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​នៅ​រសៀល​ថ្ងៃ​ទី​១០​មករា​នេះ បន្ទាប់ពី​បាន​ប្រព្រឹត្ត​បទល្មើស​កាលពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្តុក​ត្រ​ឡូ​កបែ​ក​ក្នុង​ខណ្ឌ​សែន​សុខ​។​ ​ជនសង្ស័យ ឈ្មោះ សៅ បញ្ញា អាយុ​៣៣​ឆ្នាំ មាន​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រសួងមហាផ្ទៃ លើកជើង​ធាក់​មន្ដ្រី​ចរាចរណ៍​ទាំង​គ្នា​លុតជង្គង់​លើកដៃ​គោរព​។​ ​ពេល​នាំ​ខ្លួន​ឡើង​តុលាការ​នគរបាល​ជាប់​សង្ស័យ​ត្រូវ​បាន​ដាក់​ខ្នោះដៃ ។ នគរបាល​សង្ស័យ​រូប​នេះ បាន​បើករថយន្ដ​ម៉ាក Ford ពាក់​ស្លាក លេខ​ភ្នំពេញ 2AC-9099...

មើល​របៀប​ក្រពើ​រក្សា​ជីវិត​ដ៏​អស្ចារ្យ នៅពេល​ដែល​ទឹក​ត្រូវ​កក​ទាំងស្រុង​

​បុគ្គលិក​ម្នាក់​នៅ​ឧទ្យាន​ល្បាប់ North Carolina បាន​បង្ហោះ​រូបភាព​ដ៏​ចម្លែក​អំពី​របៀប​រក្សា​ជីវិត​ក្នុង​ផ្ទាំង​ទឹកកក​របស់​ពពួក​ក្រពើ​។ អាមេរិក​កំពុង​ឆ្លងកាត់​នៅ​អំឡុង​ពេល​ដែល​អាកាសធាតុ​ធ្លាក់​ចុះ​ដល់​ទៅ -30°C​។ តាម​កាសែត​ដេលី​ស្តា​ឲ្យដឹងថា យ៉ាងតិច​ពលរដ្ឋ​ម​អាមេរិក​១០០​លាន​នាក់ កំពុង​រង​ឥទ្ធិពល​ពី​ការធ្លាក់​ចុះ​សីតុណ្ហភាព​ខាងលើ​។​ ​ក្រពើ​ជា​អម្បូរ​សត្វ​ឈាម​ត្រជាក់ មានន័យ​ថា​ពួក​វា​មិន​អាច​ស្វ័យ​បង្កើត​កម្តៅ​ដើម្បី​រក្សា​សីតុណ្ហភាព​ឲ្យ​រាងកាយ​។ ពួក​វា​ស្វ័យ​សម្រួល​សីតុណ្ហភាព​តាម​យន្តការ​មួយ​ដែល​វិទ្យាសាស្ត្រ​ហៅថា ដំណេក​បង្កក​។ ពោល​គឺ​ក្រពើ​ទាំងនោះ​នឹង​បន្ថយ​សីតុណ្ហភាព​ខ្លួនប្រាណ​របស់​វា និង​ពន្យឺត​ដំណើរការ​បំប្លែង​សីតុណ្ហភាព​ឲ្យ​ក្នុង​កម្រិត​ទាប​គ្រប់គ្រាន់​សម្រាប់​រក្សា​ជីវិត​ប៉ុណ្ណោះ​។​ ​ក្រពើ​ទប់ទល់​នឹង​ធាតុ​ត្រជាក់​តាមរបៀប​ខុសគេ​ ​ក្នុង​រូបភាព​ត្រូវ​បាន​បង្ហោះ​ផ្សាយ​នោះ គេ​ឃើញ​ក្រពើ​បាន​ត្រឹម​បញ្ឈរ​មាត់​របស់​វាឲ្យ​នៅ​ពី​លើ​ផ្ទាំង​ទឹកកក ខណៈពេលដែល​ខ្លួនប្រាណ​របស់​វា​ស្ថិតនៅ​ក្នុង​ផ្ទាំង​ទឹកកក​។ នេះ​ក៏​ជា​វិធី​ដែល​ពពួក​ល្មូ​ន​ដទៃទៀត តែង​ធ្វើ​ដើម្បី​ឆ្លង​ផុត​រដូវ​ធ្លាក់​ទឹកកក​។​ ​ថ្វី​បើ​សំឡឹង​មួយ​ភ្លែត​ឃើញថា ហាក់ដូចជា​បាន​ងាប់ ប៉ុន្តែ​អ្នកជំនាញការ​ខាង​សត្វ​ព្រមាន​ថា ពពួក​ក្រពើ​ដែល​ស្ថិត​ក្នុង​ដំណេក​បង្កក​នេះ​ថ្វី​បើ​ខ្លួនប្រាណ​ឡើង​រឹងក្តី ប៉ុន្តែ​សុខភាព​វា​មាំមួន​ណាស់​។​ ​ពួក​អ្នកជំនាញការ​ក៏​បានឲ្យដឹងថា ពួក​ក្រពើ​វា​តែង​ឲ្យដឹងថា ទីណា​ទីឋាន​របស់​វា​នឹង​ក្លាយជា​ទឹកកក...

ចិន​គ្រោង​ព្រលាន​យន្តហោះ​ថ្មី​មួយ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១៨

​ភ្នំពេញ​៖​កម្ពុជា​គ្រោង​ព្រលាន​យន្តហោះ​ថ្មី​មួយ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១៨ ដោយ​ក្រុមហ៊ុន​ចិន​ជា​អ្នក​អនុវត្ត​គម្រោង​ហើយ​គម្រោង​ប្លង់​ស្ថាបត្យកម្ម អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ នឹង​ត្រូវ​ចុះហត្ថលេខា ក្នុង​ដំណើរ​ទេស្សន​កិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាង នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨​នេះ​។​ ​មន្ត្រី​បញ្ជាក់ថា​៖​ចំពោះ​ព្រលានយន្តហោះ​ថ្មី​នេះ រាជរដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ចិន​ជា​អ្នកវិនិយោគ​ក្រោម​កិច្ចសន្យា​៥៥​ឆ្នាំ ដែល​មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ​៩០០​លាន​ដុល្លារ សាងសង់​នៅលើ​ផ្ទៃដី​៧០០​ហិកតា ក្នុងស្រុក​សូត្រ​និគ​មន្ត ចម្ងាយ​៥០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​។ ​​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​បញ្ជាក់​ឱ្យដឹង នា​ព្រឹក​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៨​ថា ក្នុង​ឆ្នាំ​២០១៧...

សម្តេច​តេជោ ហ៊ុន សែន ជួប​ទ្វេភាគី ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម​

​ភ្នំពេញ​៖ នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​ពុធ​ថ្ងៃ​៩​រោច ខែ​បុស្ស ឆ្នាំ​រកា ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ទ្វេភាគី និង​ទទួលទាន​អាហារ​ការងារ​ពេល​ថ្ងៃត្រង់​ជាមួយ លោក ង្វៀន សួន​ហ្វ៊ុក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​ ​ក្នុង​ជំនួប​ដែល​ធ្វើឡើង​ក្នុង​ពេល​ពិសារ​អាហារ​ការងារ​ថ្ងៃ​ត្រង់នេះ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម បាន វាយតម្លៃ​ខ្ពស់ និង​ចូលរួម​អបអរសាទរ​យ៉ាងខ្លាំង...

ប្រជាពលរដ្ឋ​សំណូពរ លោក ឱម យ៉ិនទៀង បញ្ជូន​មន្ត្រី​ចុះ​អង្កេត​បទ​សង្ស័យ​អំពើពុករលួយ របស់​មន្ត្រី​ប្រចាំ​ច្រកទ្វារ​ចាំ​យាម​ខេត្តកោះកុង​

​ខេត្ត​កោះកុង​៖ អ្នកឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ជាថ្មី​ម្តងទៀត បាន​សំណូមពរ​ដល់ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជួយ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត ទៅលើ​សកម្មភាព របស់​មន្ត្រី​ជំនាញ​ស្ថាប័ន​ជំនាញ ប្រចាំការ​នៅ​ច្រកទ្វារ​ចាំ​យាម ខេត្ត​កោះកុង ដើម្បី​ឲ្យ​ប្រាកដថា តើ​មន្ត្រី​ជំនាញ​ស្ថាប័ន​ណាខ្លះ មាន​ជាប់​ពាក់ព័ន្ធ​បទ​សង្ស័យ​ប្រព្រឹត្តិ​អំពើ​ពុករលួយ ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ខូចគុណភាព ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា នៅ​តាម​ច្រកព្រំដែន​នី​មួយៗ​។ ​ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សមាគម​អាដហុក (Adhoc)...
- Advertisment -

Most Read

×