Monday, June 1, 2026

Yearly Archives: 2018

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ដាក់ចេញ​ឲ្យ​អនុវត្ត​នូវ​មូលនិធិ​ពិសេស នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​របស់​ចិន ដើម្បី​ទ្រទ្រង់​បណ្ដា​គម្រោង​ខ្នាតតូច​និង​មធ្យម​

ភ្នំពេញ​៖​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន ជាមួយ​សហប្រធាន​ប្រទេស​ចិន ដែលមាន​ការចូលរួម​ពី​ប្រមុខ​ដឹកនាំ​ប្រទេស​៤​ទៀត និង​ពី​បណ្តាញសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​ផងដែរ​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ដោយ​សោមនស្ស​ថា កិច្ចប្រជុំ​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០១៨​នេះ សម្រេចបាន​លទ្ធផល​យ៉ាង​ល្អ​ពេញចិត្ត ពីព្រោះ​ប្រទេស​ទាំងអស់​បាន​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនៈភាព​ដែល​សម្រេចបាន​ចាប់ពី​កិច្ចប្រជុំ​លើក​ទី ១ នៅ​ទីក្រុង​សាន់​យ៉ា សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ខែ មីនាឆ្នាំ ២០១៦ កន្លងទៅ​។ មិន​ដល់​២...

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ថៃ សាទរ​ចំពោះ​ការបើក​ច្រកព្រំដែន​ស្ទឹង​បត់ និង​ការតភ្ជាប់​ផ្លូវ​រថភ្លើង​

ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃ​៩​រោច ខែបុស្ស ឆ្នាំរកា ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​ប្រទេស​វៀត ណា​ម​ហើយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​បន្ត​ជាមួយ លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ​។​ ​នៅក្នុង​ជំនួប​នេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ បាន​សម្តែង​ការអបអរសាទរ និង​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​អញ្ជើញលោក​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ...

លុយ​ជិត​៤០​ម៉ឺន​ដុល្លារ ត្រូវ​ក្រុមចោរ​គាស់​ផ្ទះ​អ្នកលក់​ថ្នាំពេទ្យ​មួយកន្លែង​នៅ​ចំការមន​យកទៅ​បាត់​

​ភ្នំពេញ ៖ ផ្ទះ​អាជីវ​ករលក់​ថ្នាំពេទ្យ​មួយកន្លែង​ត្រូវ​ចោរ​មួយក្រុម​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​គាត់​យក​ទ្រព្យសម្បត្តិ​នឹង​ថវិកា​សរុបទៅ​អស់​ជិត​៤០​ម៉ឺន​ដុល្លារ​ដោយ​សុវត្ថិភាព ពោលគឺ​មិន​រំខាន​ដល់​ក្រុម​សមត្ថកិច្ច​ប៉ូលិស​ចំការមន​ឡើយ​។​ ​ចំពោះ​ករណី​ក្រុមចោរ​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​នឹង​ថវិកា​ដ៏​ច្រើន​លើសលប់​នេះ​ខាង​ក្រុមគ្រួសារ​ជនរងគ្រោះ​គាត់​បានដឹងថា​នៅ​ល្ងាច​ថ្ងៃទី ៩​ខែមករា​ឆ្នាំ​២០១៨​នេះ​នៅក្នុង​ផ្ទះ​គាត់​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ ៣៣៨ ក្រុមទី ៩ ភូមិ​ទី ៤ សង្កាត់​ទួល​​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​ក្រុងភ្នំពេញ​។​ ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ឈ្មោះ សេង ភេទ ប្រុស អាយុ​៧២ ឆ្នាំ មុខរបរ លក់​ថ្នាំពេទ្យ ទីលំនៅ​ផ្ទះកើតហេតុ​ខាងលើនេះ​។ ​​ម្ចាស់ផ្ទះ​ខាងលើ​ប្រាប់​សមត្ថកិច្ច​ថា​សម្ភារៈ​បាត់បង់​នោះ ទី​១ លុយ​ដុល្លារ​ចំនួន​៣៨០.០០០​ដុល្លារ នឹង​ទី​២...

រដ្ឋបាលខេត្ត​ស្វាយរៀង​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០១៨ អនុវត្ត​បន្ត​

​ខេត្តស្វាយរៀង ៖ អស់​រយៈពេល​ពេញ​មួយ​ព្រឹក​ថ្ងៃ​ពុធ ៩​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨​នេះ ដំណើរការ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៨ របស់​រដ្ឋបាល​ខេត្តស្វាយរៀង បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​តាម​ការគ្រោងទុក និង​ត្រូវបាន​ប្រារព្ធ​ពិធី​បិទ​នា​រសៀល​ថ្ងៃ​ដដែល​នេះ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត ក្រោម​អធិបតីភាព​ឯកឧត្ដម ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម...

ចោរលួច​រថយន្ត​កាម​រី​១​គ្រឿង នៅជាប់​ហាង​ថតរូប ក្នុង​ក្រុង​សិរីសោភ័ណ​

បន្ទាយមានជ័យ ៖ កាន់តែ​ស្រៀវ​ឆ្អឹងខ្នង​ហើយ​អ្នក​សិរីសោភ័ណ ដែល​បាន​ចត​ឡាន​ក្រៅ នា​មុខ​ឬ​ចំហៀង​ផ្ទះ​ទាំងយប់​ទាំង​ថ្ងៃ​ព្រោះ​ឥឡូវ​មាន​ចោរ​ចូល​លួច​រថយន្ត​កាមរី​១​គ្រឿង​ចង្កូត​ស្តាំ​១​គ្រឿង​នៅជាប់​ហាង​ថតរូប​មួយ​ខាងក្រោយ​ខារ៉ាអូខេ​និង​សណ្ឋាគារ​នាគ​មាស​ឬ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ហាង​គុយទាវ​កាហ្វេ​មូស្លីម​ជាទី​ដែល​មន្ត្រីរាជការ កងកម្លាំង​កម្លាំង​និង​អ្ម​ក​កាសែត​ចូលចិត្ត​បំផុត នា​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ម៉ោង​១​យប់ ចូល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ ។ ​លោក​វរសេនីយ៍ យ៉ាន់​សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹងថា​៖ រថយន្ត​តូច​នោះ​ម៉ាក​តូយ៉ូតា​កាមរី​(Camary)​សេរី​ឆ្នាំ ១៩៩៣ ចង្កូត​ស្តាំ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2A-1703 ។ រថយន្ត​មួយគ្រឿង​ត្រូវ​ម្ចាស់​ចត​ទុក​នៅមុខ​ផ្ទះជួល​អ្នកលក់​បោះពុម្ព​និង​លក់ដុំ​និង​រាយ អាវ​កីឡា អាវ​យ៉ឺ​ត និង​សម្ភារៈ​កីឡា​ជាប់​និង​ហាង​ថតរូប​ម៉ី​ម៉ិ...

៩៩៩ -(​រូបភាព​ពី ៨១-៩០) សម្រាប់​ថ្ងៃទី ១១ ខែ មករា ឆ្នាំ​២០១៨

៨១.​បាយ​ប្រអប់​របស់​តារា​.. ម៉ូ​ឌែ​ល​! ៨២.​នាវា​កំសាន្ត​លើ​ពពក​មែន​ទេ​? ៨៣... ស្រឡាញ់​ដល់​... ក​! ៨៤.​ស្រី​ស្អាត ឬ ថូផ្កា​ស្អាត​? ៨៥.​ជើង​អូន​ដូច​...​ជើង​បង​ដែរ​! ៨៦.​ចុះ​បាតដៃ​ទៅណា​... បាត់​! ៨៧.​ខ្ញុំ​ក្លាយជា​ជន​... ល្មើស​ឬ​? ៨៨."​ម្នាក់ឯង​ធ្វើ​ស្អី​គេ​ហ្នឹង​! ៨៩.​បើ​ចោល​កាបូប បែប​ចោល​ហើយ​! ១០.​បង្កើន​សំណើច​ពេល​ហត់នឿយ នឹង​ការ​ការ​!​

ចេះតែឆ្ងល់​ប្រពន្ធ​តែង​ក្រោក​ពេល​យប់ ប្តី​ដំឡើង​​កាមេរ៉ា លុះ​​ពេល​​ដឹង​​ការ​​ពិត​ ​លោះ​​ព្រលឹង​ស្ទើរ​ជ្រុះសក់! (មានវីដេអូ)

តើអ្នកជឿថាមានខ្មោច ឬ ព្រលឹងទេ ? មនុស្សជាច្រើនប្រហែលជាសង្ស័យ នៅពេលរឿងនេះបានកើតឡើង ដោយពុំដឹងច្បាស់ ។ ដោយខ្វះភស្តុតាងដូចជារូបភាព ឬ វីដេអូត្រឹមត្រូវ, នោះវាពិតជាពិបាកក្នុងការបង្ហាញឲ្យឃើញពីវត្តមានអ្វីៗទាំងនោះកើតឡើង ។ ប៉ុន្តែ នៅក្នុងវីដេអូមួយនេះ អ្នកអាចចាប់ផ្តើមជឿ... ។ បុរសម្នាក់បានសម្រេចចិត្ត​ស្វែងរកនូវអ្វីៗ ដែលកំពុងធ្វើឲ្យមិត្តស្រីរបស់គាត់ ក្រោកនៅពេលយប់ និងបានដំឡើងកាមេរ៉ាដើម្បីកត់ត្រានូវអ្វីៗដែលបានកំពុងកើតឡើង ប៉ុន្តែ គាត់ក៏មិនរំពឹងថានឹងមានអ្វីកើតឡើងបន្ទាប់នោះដែរ ។ នៅក្នុងខ្សែវីដេអូ បានបង្ហាញឲ្យឃើញប្តីប្រពន្ធ១គូ...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

​ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ការងារ​ជួប​ការលំបាក មានការ​ប្រទាញប្រទង់​ដណ្តើម​ស្នាដៃ​គ្នា ប្រយ័ត្ន​ពេល​នាំពាក្យ​ទៅ​ទីសាធារណៈ​។ បើកបរ​ត្រូវ​ប្រុងប្រយ័ត្ន ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ច​រា​រណ៍​។ មនោសញ្ចេតនា​ងាយ​ដោយសារតែ​រឿង​តូចតាច​ធ្វើ​ឲ្យ​ដឹង​ដៃគូ​គ្មាន​ហេតុផល​។ ទិស​នាំ​លាភ ទិស​លិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕ ​ឆ្នាំឆ្លូវ ៖ រាសី​ល្អ​មធ្យម​។ មហិច្ឆតា​ធំ​ប្រាកដជា​ត្រូវ​អម​ជាមួយនឹង​សម្ពាធ​ធំ ប្រសិន​អ្នក​បានដាក់​គោលដៅ​ច្បាស់លាស់​នោះ​ចូរ​អត់ធ្មត់​ធ្វើដំណើរ​បន្តទៀត​ទើប​ទៅដល់​បាន​។ មនោសញ្ចេតនា​អ្នក​ទាំង ២​ស្រុះចិត្ត​គំនិត​គ្នា នឹង​ឆ្លង​ផុត​ការលំបាក​ឧបសគ្គ​ទាំងឡាយ​។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងលិច​។ ពណ​នាំ​សំណាង...

បើ​កុំ​បាន​ត្រី​បា​ឡែន​ជួយ អ្នក​ជីវសាស្ត្រ​រូប​នេះ​ប្រហែលជា​ចំណី​ត្រី​ឆ្លាម​បាត់ទៅហើយ​(មានវីដេអូ)

​ខ្សែ​វីដេអូ​ខាងក្រោម បាន​ថត​យក​នូវ​ខណៈពេលដែល​ត្រី​បា​ឡែន​មួយ​ក្បាល​ដែល​មាន​ទម្ងន់​ជិត ២៣​តោន បាន​ការពារ​អ្នក​ជីវសាស្ត្រ​ខាងលើ​ដែល​កំពុង​មុជទឹក​ឲ្យ​ចៀសផុត​ពី​ការ​ក្លាយជា​ចំណី​របស់​ត្រី​ឆ្លាម ដោយ​លាក់​នាង​នៅក្រោម​ស្រកី រួច​យក​មាត់​ច្រាន​នាង​ទៅ​ដល់​ទី​សុវត្ថិភាព​។​ ​ខ្សែ​វីដេអូ​នេះ ត្រូវ​បាន​ថត​នៅ​តំបន់​សមុទ្រ Muri, Rarotonga, ប្រជុំ​កោះ Cook នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងត្បូង​។​ ​ជីវ​វិទូ​ខាង​ត្រី​បា​ឡែន Nan Hauser ឲ្យដឹងថា ត្រី​បា​ឡែន​គម​ខ្នង បាន​ការពារ​នាង​និង​សហការី​ឲ្យ​ចៀសផុត​ពី​ការវាយប្រហារ​របស់​ត្រី​ឆ្លាម​មួយ​ក្បាល ដោយ​វា​បាន​លាក់​នាង​នៅក្រោម​ស្រកី រួច​ប្រើ​ក្បាល និង​មាត់​ច្រាន​នាង​មក​ដល់​ទី​សុវត្ថិភាព​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ខែតុលា ឆ្នាំ ២០១៧​។​ ​ ​ត្រី​បា​ឡែន បាន​ច្រាន​ជីវ​វិទូ​ដល់ទី​សុវត្ថិភាព​។​ ​ត្រី​បា​ឡែន​មួយ​ក្បាល​នេះ...

ឃុំខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​សញ្ជាតិ​អូស្ត្រាលី​ម្នាក់​ដែល​នាំ​គ្រឿងញៀន​ចូលមក​កម្ពុជា​

​ភ្នំពេញ​៖ ស្ត្រី​ជនជាតិ​វៀតណាម​សញ្ជាតិ​អូស្ត្រាលី​ម្នាក់​ដែល​ជួញដូរ​គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ីន​ប្រមាណ​១.៨១៤​ក្រាម ចូលមក​កម្ពុជា​នោះ ត្រូវបាន​តុលាការ​ចេញ​ដីកា​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន កាលពី​រសៀល​ថ្ងៃ​ទី​១០​ខែ​មករា​ឆ្នាំ​២០១៨។ ​នគរបាល​ប្រចាំ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បានឲ្យដឹងថា ដោយសារតែ​មាន​តម្រុយ​នៃ​ការជួញដូរ​គ្រឿងញៀន​ឆ្លងកាត់​កម្ពុជា កងកម្លាំង​នគរបាល​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ សហការ​ជាមួយនឹង​អង្គភាព​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន កាលពី​ព្រឹក​ថ្ងៃទី​៦​ខែ​មករា​ឆ្នាំ​២០១៨ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​បាន​ធ្វើ​ការត្រួតពិនិត្យ​និង​ឆែកឆេរ​ស្ត្រី​ម្នាក់ ឈ្មោះ ត្រា​ន វី​ធី (tran ve thi) ជា​ជនជាតិ​វៀតណាម សញ្ជាតិ​អូស្ត្រាលី ដោយ​បាន​រកឃើញ​គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ីន​ប្រមាណ​១.៨១៤​ក្រាម លាក់ទុក​ក្នុង​វ៉ាលិស៕ ដោយ​៖​បញ្ញា​ស័ក្តិ​
- Advertisment -

Most Read

×