Monday, June 1, 2026

Yearly Archives: 2018

បើក​ល្បែង​ចាក់​ភ្នាល់​បាល់​តាម​អន​ឡា​ញ នៅ​ខណ្ឌ​ទួលគោក ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​

ភ្នំពេញ​៖ គណ​:​បញ្ជាករ​ឯកភាព​ខណ្ឌ​ទួលគោក​បាន​ដឹកនាំ​ក្រុម​ប្រតិបត្តិការ​បង្ក្រាប​ករណី​បើក​លេង​ល្បែងស៊ីសង​ខុសច្បាប់ ( ចាក់​ភ្នាល់​បាល់​តាម​អន​ឡា​ញ ) មួយ​កន្លែង​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់ កាលពី​រសៀល​ថ្ងៃ​ពុធ ៩​រោច ខែ​បុស្ស ឆ្នាំ​រកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មករា គ​.​ស​២០១៨ វេលា​ម៉ោង ១៥​និង​៣០​នាទី​ ​នៅ​ចំណុច សេវា​អ៊ី​ន​ធើ​ណត វិស័យ​ព័ត៌មាន ( កាហ្វេ​០១៨ ) ដែល មាន​ទីតាំង​ផ្ទះ​លេខ...

ក្រោយពេល​កូរ៉េ​ទាំងពីរ ចរចា​គ្នា ឥឡូវនេះ ត្រាំ ប្រកាស​ចង់​ចរចា​រវាង​អា​មេ​រិច និង​កូរ៉េខាងជើង​ដែរ​

ប្រធានាធិបតី​អា​មេ​រិច បានប្រកាស​ការបើកចំហ​រ​ឲ្យមាន​កិច្ច​ចរចារ​គ្នា រវាង​អា​មេ​រិច និង​កូរ៉េខាងជើង​។ ការប្រកាស​នេះ ត្រូវ​លោក​ធ្វើឡើង​ក្នុង​កំឡុង​កិច្ចសន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយនឹង​​ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ីន កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​ ​ការប្រកាស​ពី​បំណង​ចង់​ចរចារ​ជាមួយ​កូរ៉េខាងជើង​របស់ ដូ​ណា​ល់ ត្រាំ កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​តំណាង​មក​ពី​កូរ៉េខាងជើង និង​ខាងត្បូង បានធ្វើ​កិច្ចចរចារ​រយៈពេល​មួយថ្ងៃ នៅ​តំបន់​គ្មាន​កងទ័ព​។​ ​ជា​លទ្ធផល​នៃ​កិច្ចចរចារ​នោះ ទីក្រុង​ព្យុងយ៉ាង បាន​យល់ព្រម បញ្ជូន​គណៈប្រតិភូ​កីឡា​ឲ្យទៅ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងា ​ខែក្រោយ​នៅ​កូរ៉េ​ខាងត្បូង និង​ធ្វើ​កិច្ចប្រជុំ​យោធា​ជាមួយ​កូរ៉េ​ខាងត្បូង ដើម្បី​លុបបំបាត់​ភាព​តានតឹង​ផ្នែក​យោធា​។​ ​អ្នកនាំពាក្យ​សេត​វិមាន​អា​មេ​រិច Sarah Sanders...

ទីបំផុត មី​យ៉ាន​ម៉ា​ទទួលស្គាល់ថា ទា​ហ៊ាន​របស់ខ្លួន​បានសម្លាប់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​

កងទ័ព​របស់​ប្រទេស​មី​យ៉ាន​ម៉ា បាន​ទទួលស្គាល់​ជា​លើក​ដំបូង​ថា ទា​ហ៊ាន​របស់ខ្លួន​បាន​ចូលរួម​ក្នុង​ការសម្លាប់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​កាន់សាសនា​អ៊ីស្លាម នៅក្នុង​អំពើហឹង្សា​កាលពី​ពេល​ថ្មីៗ​នេះ នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ ​មី​យ៉ាន​ម៉ា បាន​និយាយថា ការស៊ើបអង្កេត​បានរ​ក​ឃើញថា សមាជិក​កងកំលាំង​សន្តិសុខ​របស់​ខ្លួន​ចំនួន ៤​នាក់​បាន​ចូលរួម​ក្នុង​ការសម្លាប់ មនុស្ស​ចំនួន ១០​នាក់​នៅក្នុង​ភូមិ Inn Din ស្ថិត​ក្បែរ​ក្រុង Maungdaw ក្នុង​រដ្ឋ​រ៉ា​ឃី​ន​។​ ​របាយ​ការណ៏ស៊ើបអង្កេត​និយា​យ​ទៀតថា ទា​ហ៊ាន ៤​នាក់​បាន​ជួយ​ក្រុម​អ្នក​ភូមិ​ក្នុង​ការវាយប្រហារ​សង​សឹក​ទៅនឹង អ្វី​ដែល​ពួកគេ​ហៅថា ភេ​វរ​ករ បេង​ហ្គាលី​។​ ​ប្រទេស​មី​យ៉ាន​ម៉ា...

មនុស្ស​ចាស់​មាន​គុណបំណាច់​ធំធេង​មិន​អាច​កាត់ថ្លៃ​បាន

​ភ្នំពេញ​៖ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​និង​ជា​ប្រធានកិត្តិយស​នៃ​អនុ​កម្មា​ការមនុស្ស​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើកឡើងថា មនុស្ស​ចាស់​មាន​គុណបំណាច់​ធំធេង​មិន​អាច​កាត់ថ្លៃ​បានទេ ដោយ ដៃ​ម្ខាង​ពួកគាត់​ការពារ​របប​ប៉ុលពត​កុំអោយ​វិលត្រឡប់​មក​វិញ​និង​ដៃ​ម្ខាង​ទៀត​អភិវឌ្ឍ​ប្រទេស ។​ ​លោក​ឃួង ស្រេង មានប្រសាសន៍​បែប​នេះ​ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី សំណេះសំណាល​ជាមួយ​សមាជិក​សមាគម​មនុស្ស​ចាស់ រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​៩​រោច ខែបុស្ស​ឆ្នាំរកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១០ មករា​ឆ្នាំ​២០១៨​នេះ​។​ ​លោក​បន្តថា ពីមុន​មនុស្ស​ចាស់​មិន​ត្រូវបាន​គេ​យកចិត្តទុកដាក់​ទេ តែ​ពេល​នេះ​មនុស្ស​ចាស់​ត្រូវបាន​គេ​យកចិត្តទុកដាក់ ដោយ​យើង​បាន បង្កើត​អោយ​មាន​សមាគម​ន​មនុស្ស​ចាស់​នៅ​រាជធានី​ភ្នំពេញ​ ដើម្បី​ជួយ​គ្នា​នៅ​តាម​បណ្តាល​សង្កាត់...

រដ្ឋមន្ត្រី​អប់រំ ជំរុញ​ឲ្យ​គ្រូបង្កើន​គុណភា​ពអប់​រំ តាមរយៈ​ការអប់រំ​បណ្តុះ​ស្មារតី​ដល់​សិស្សានុសិស្ស

ខេត្ត​កំពង់ធំ​៖​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ បាន​ក្រើនរំលឹក​ដល់​មន្ត្រី ក្នុង​ក្របខ័ណ្ឌ​ក្រសួង​អប់រំ​ទាំងអស់ ត្រូវធ្វើ​ជា​គម្រូ​ល្អ​ដល់​សិស្ស និង​ខិតខំ​បង្រៀន​តាម​កម្មវិធីសិក្សា របស់​ក្រសួង​ឲ្យបាន​ល្អ​ប្រសើរ ជា​ពិសេស​ត្រូវ​ព្យាយាម​បង្កើន​នូវ​គុណភាព​អប់រំ តាមរយៈ​ការអប់រំ​បណ្តុះ​ស្មារតី​ដល់​សិស្សានុសិស្ស ឲ្យខិត​ខំ​រៀនសូត្រ​។​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ ៩​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា...

បែកធ្លាយ​ចេញ​រូបភាព​យន្តហោះ គ្មាន​អ្នកបើកបរ​ដែល​វាយប្រហា​រលើ​មូលដ្ឋាន​យោធា​របស់​រុស្ស៊ី​នៅ​ប្រទេស​ស៊ី​រី​

​តាម Sputnik, ក្រសួងការពារជាតិ​រុស្ស៊ី​នៅ​ថ្ងៃ​ទី​១០/១ បាន​ប្រកាស​ជា​សាធារណៈ​នូវ​រូបភាព​នៃ​យន្តហោះ​គ្មាន​អ្នកបើកបរ ត្រូវបាន​ភេរ​វករ​នៅ​ស៊ី​រី​ប្រើប្រាស់​សម្រាប់​វាយលុក​មូលដ្ឋា​យោធា ២​នៅ Hmeymim និង Tartus​។ បណ្តា​រូបភាព​បង្ហាញឲ្យឃើញថា មាន​ឧបករណ៍ ៣ នៅ​សភាព​ដើម​ទាំងស្រុង ហើយ​ឧបករណ៍​ទាំងនេះ​ត្រូវបាន​តម្លើង​ពីក្តា​បន្ទះ​ឈើ ខ្សែ​ត​ភ្ជាប់ រួច​រុំ​ស្កុត​ជុំវិញ ព្រមទាំង​ជ័រ PE​។ ក្រៅពីនោះ​ក្រសួងការពារជាតិ​រុស្ស៊ី​នៅ​បាន​ផ្តល់ឲ្យ​ឃើញ​រូបភាព​យន្តហោះ​គ្មាន​អ្នកបើកបរ ៣​គ្រឿង បាន​ផ្ទុះ​ជា​បំណែកៗ​។​ យន្តហោះ​ដែល​វាយលុក​មូលដ្ឋាន​យោធា​របស់​រុស្ស៊ី​ ​អង្គភាព​នេះ នៅ​បាន​វាយតម្លៃ​ថា ការ​តម្លើង​យន្តហោះ​គ្មាន​អ្នកបើកបរ​ដែល​ពួក​ភេរ​វករ​ប្រើប្រាស់ អាចធ្វើ​បាន​ដោយ​ប្រទេស​ដែល​មាន​បច្ចេកទេស​ជឿនលឿន...

គណបក្ស​ភឿ​ថៃ ៖ អ្នកស្រី​យី​ង​ឡាក់ ទទួលបាន​ទិដ្ឋាការ​ស្នាក់នៅ​អង់គ្លេស​ជាង​៣​ឆ្នាំ​

​អតីត​នាយករដ្ឋមន្ត្រី​ថៃ យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បច្ចុប្បន្ន​កំពុង​រស់នៅ​អង់គ្លេស តាមរយៈ​ទិដ្ឋាការ​ពាណិជ្ជករ ហើយ​ពុំ​ទាន់​សុំ​បាន​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅឡើយ​ទេ -​នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​ដកស្រង់​សម្តី​មេដឹកនាំ​គណបក្ស​ភឿ​ថៃ ឲ្យដឹង​កាលពី​ថ្ងៃ​ទី ១០/១​។​ ​កាសែត The Nation បាន​ដកស្រង់​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ណ​គ​បក្ស​ភឿ​ថៃ ឲ្យដឹងថា អ្នកស្រី​យី​ង​ឡាក់ បាន​ទទួល​ទិ​ដ្ឋការ​ពាណិជ្ជករ​ប្រភេទ​១ សម្រាប់​ការ​ស្នាក់នៅ​អង់គ្លេស​។ ទិដ្ឋាការ​នេះ​អាច​អនុញ្ញាត​ឲ្យ​អ្នកស្រី​បាន​ស្នាក់​នៅ​ទី​នេះ​រយៈពេល​អំពី​បរិមាណ ៣​ឆ្នាំ ៤​ខែ​។​ ​តាម​ព័ត៌មាន​លើ​គេហទំព័រ​របស់​រដ្ឋាភិបាល​ថៃ ពលរដ្ឋ​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ទ្វីបអឺរ៉ុប និង​ស្វីស អាច​ទទួលបាន​ទិដ្ឋាការ​ប្រភេទ ១ (​សម្រាប់​ពាណិជ្ជករ​)...

មេដឹកនាំ​វៀតណាម និង​ថៃ បាន​ចាក​ចេញពី​កម្ពុជា​ទាំងយប់​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២ ដោយ​ជោគជ័យ​

ភ្នំពេញ​៖​នាយករដ្ឋមន្ដ្រី​វៀតណាម លោក ង្វៀន សួន​ហ្វុ​ក និង​នាយករដ្ឋមន្ដ្រី​ថៃ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ហើយ កាលពី​ម៉ោង​១០៖២០​នាទី យប់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨​នេះ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​លើក​ទី​២ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ដោយ​ជោគជ័យ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។​ ​គួរ​បញ្ជាក់ថា លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នាយករដ្ឋមន្ដ្រី​ថៃ បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅវេលា​ម៉ោង​១៣៖៤៥​នាទី​រសៀល ថ្ងៃទី​១០...

រុស្សី​ស្វា​គម​ន៏​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​

ប្រទេស​រុស្សី​សំដែង​ការ​ស្វា​គម​ន៏​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​កន្លងទៅនេះ រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ដោយ​រំពឹងថា ការវិវឌ្ឍ​ន៏​ចុងក្រោយ​អាច​លុបបំបាត់​ភាព​តានតឹង​នៅ​ឧ​ប​ទ្វី​កូរ៉េ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងការបរទេស​រុស្សី​នៅក្នុង​សេចក្តីប្រកាស​។​ ​ក្នុង​កំឡុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ ប្រទេស​កូរ៉េខាងជើង បាន​ទទួលយក​សំណើ​របស់​កូរ៉េខាងត្បូង ក្នុង​ការបង្កើត​កិច្ចប្រជុំ​យោធា ដើម្បី​កាត់បន្ថយ​ភាព​តានតឹង និង​ការបញ្ជូន​គណៈប្រតិភូ​កីឡា ទៅ​ចូលរួម​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងា ខែក្រោយ​នៅ​កូរ៉េខាងត្បូង​។​ ​នៅក្នុង​សេចក្តីប្រកាស ប្រទេស​រុស្សី​បាន​ថ្លែងថា "​ពួកយើង​សូម​ស្វា​គម​ន៏​ចំពោះ​កិច្ចព្រមព្រៀង​ដែល​បាន​បង្កើតឡើង​នៅ​កិច្ចប្រជុំ​កំរិត​ខ្ពស់ រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​"​។​ "​ពួកយើង​សង្ឃឹមថា ការអនុវត្ត​កិច្ចព្រមព្រៀង​ទាំងនោះ​នឹង​អាចជួយ​លុបបំបាត់​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ និង​ពង្រឹង​ស្ថេរភាព​នៅក្នុង​អនុតំបន់​"​។​ ​រុស្សី​បន្ថែមទៀតថា "​ពួកយើង​មាន​ជំនឿ​ចិត្ត​ថា កិច្ចចរចារ​គឺជា​វិធី​តែមួយគត់​ក្នុងការ​ឆ្ពោះទៅរក​ដំណោះស្រាយ​ដែល​អាច​ទទួលយកបាន​ទៅវិញទៅមក ក្នុងការ​ដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​ប្រកបដោយ​ឥរិយាបទ​សន្តិភាព នយោបាយ និង​ការទូត​"៕...

សម្តេច​តេ​ជោ ហ៊ុន សែន​ផ្ទេរតំណែង​ម្ចាស់ផ្ទះ និង​សហប្រធាន​នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង​ទៅ​ប្រទេស​ឡាវ​

​បន្ទាប់ពី​បាន​អញ្ជើញ​បើក​បើក​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​មេគង្គ​-​ឡាន ឆាង (Mekong-Lancang) លើក​ទី ២ រួចហើយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្ទេរតំណែង ម្ចាស់ផ្ទះ និង​សហប្រធាន​នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង សំរាប់​ឆ្នាំ​បន្ទាប់​(២០២០) ដែល​ប្រទេស​ឡាវ​ជា​អ្នកទទួល​ធ្វើ​បន្ត​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា​ពិតជា​មាន​កិត្តិយស​ណាស់ ដែល​បានទទួល​ធ្វើជា​សហប្រធាន និង​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង (Mekong-Lancang)...
- Advertisment -

Most Read

×