Monday, June 1, 2026

Yearly Archives: 2018

បើក​ម៉ូតូ​ដឹក​កូន​ទៅ​សាលា ទាក់​ដៃចង្កូត​ជាមួយ​រថយន្តក្រុង ដួល​ចូល​ក្រោម​កង់​រថយន្ត​កិន​ចំ​ក្បាល​ស្លាប់​

​ភ្នំពេញ​៖ លោក​គ្រូបង្រៀន បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទី​ពេទ្យ​ព្រះ​កេតុមាលា និង​កូនប្រុស​អាយុ​១១​ឆ្នាំ​ម្នាក់​ទៀត​បាន​រងរបួស​ស្រាល ខណៈ​បើក​ម៉ូតូ​ដឹក​កូន​ទៅ​សាលារៀន ហើយ​បាន​ទាក់​ដៃចង្កូត​ជាមួយ​រថយន្តក្រុង បណ្តាលឲ្យ​ដួល​ចូល​ក្រោម​កង់​រថយន្ត​កិន​ចំក្បាល បណ្ដាលឲ្យ​បែក​ស្លាប់​តែ​ម្តង ។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រោយ​មន្ទី​ពេទ្យ​ព្រះ​កេតុមាលា លើផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុងភូមិ​១៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​ ​ជនរងគ្រោះ​ឈ្មោះ​ខឹម ចាន់​ដា​រា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ព្រែក​បង្កង...

ផ្អាក​ផ្តល់​លិខិតឆ្លងដែន និង​ប័ណ្ណ​ពលករ​ក្រៅប្រទេស នៅ​ការិយាល័យ​ប្រចាំ​ខេត្ត​រ៉ាក់យ៉ង និង​ឆាក់​ឈើ​ង​សា​វ ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​មករា​

​ទីក្រុ​បាងកក​៖ ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ជូនដំណឹង​ដល់​បងប្អូន​ពលក​រ​កម្ពុជា ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ​ឲ្យដឹងថា ការិយាល័យ​បើក​ផ្តល់​លិខិតឆ្លងដែន​/​លិខិត​ធ្វើដំណើរ (TD) និង​ប័ណ្ណ​ពលករ​កម្ពុជា ទៅ​ធ្វើការ​នៅ​បរទេស (OCWC) ប្រចាំ​ខេត្ត​រ៉ាក់យ៉ង និង​ឆាក់​ឈើ​ង​សា​វ នៃ​គណៈកម្មការ​ផ្តល់​ភាពស្របច្បាប់​ជូន​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ នឹង​ផ្អាក​ដំណើរការ ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៨ នេះ​តទៅ​។ ​ស្ថានទូត​កម្ពុជា​បាន​បន្ថែមថា សម្រាប់​បងប្អូន​ពលក​រ​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ដក​លិខិតឆ្លងដែន​/​លិខិត​ធ្វើដំណើរ (TD) និង​ប័ណ្ណ​ពលករ​កម្ពុជា ទៅ​ធ្វើការ​នៅ​បរទេស (OCWC)...

បុរស​ម្នាក់​ដែល​ញៀន​ថ្នាំ ចាប់រំលោភ​សេពសន្ថវៈ​និស្សិត​ស្រី​ម្នាក់​បាន​សម្រេច​

​ភ្នំពេញ​៖ និស្សិត​ស្រី​ម្នាក់​កំពុង​អង្គុយ​លក់ដូរ​មុខផ្ទះ ត្រូវ​បុរស​ម្នាក់​ចាប់រំលោភ​សេពសន្ថវៈ​បានសម្រេច ហើយ​ជនសង្ស័យ​ត្រូវបាន​ប្រជាពលរដ្ឋ​ព្រួត​វាយ​បែក​មុខ​ម៉ាត់ ទើប​ហៅ​សមត្ថកិច្ច​មក​ចាប់ខ្លួន​ភ្លាមៗ​ផងដែរ​។​ ​កម្លាំង​ផ្នែក​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ច​តុ​មុខ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​រសៀល ថ្ងៃ​ពុធ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​បន្ទប់​ផ្ទះ​លេខ​៦B ផ្លូវ​សុធារស ភូមិ​ទី​១ សង្កាត់​ចតុមុខ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​ ​មន្ត្រីនគរបាល​ខណ្ឌ​ដូនពេញ បានឲ្យដឹងថា ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ សួន ធា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ (​ជនសង្ស័យ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​)​។...

កំណត់សម្គាល់​ពី​ព្រះ​កេស​ព្រះ​អវលោកេស្វរៈ​មួយ នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ

នៅ​សារៈមន្ទីរ​ជាតិ​ភ្នំពេញ គេ​ឃើញ​មាន​ចម្លាក់​ព្រះ​កេស​ព្រះអាទិទេព​មួយ ធ្វើ​អំពី​ដី​ដុត​មកពី​អង្គរ​បុរី ដែល​បុព្វការី​ជន​បាន​បន្សល់ទុក​ពី​សម័យ​វប្បធម៌​នគរ​ភ្នំ ។ តែ​ជា​អកុសល​ចម្លាក់​បុរាណ​នេះ ពុំ​ទាន់​ត្រូវបាន​សិក្សា​វិភាគ​នៅឡើយ ទោះបីជា​គេ​បាន​សរសេរ​ច្រើន​អំពី​វិស័យ​សិល្បៈ​ស្ថាបត្យកម្ម នា​សម័យ​បុរាណ​ខាងលើ​នេះ​ក៏​ដោយ ។ តាមពិត ទៅ​កម្រិត​សមត្ថភាព​នៅ​សម័យ​មុន មិន​អាច​ធ្វើឲ្យ​គេ​ស្គាល់​នូវ​អត្តសញ្ញាណពិ​ត​ប្រាកដ របស់​ព្រះ​កេស​ខាងលើនេះ ជា​ហេតុ​ធ្វើឲ្យ​មាន​ការបកស្រាយ​ខុស ព្រោះ​គេ​បាន​ចាត់ទុកថា​វា គឺជា​ក្បាល​របស់​មនុស្ស​ធម្មតា ។​ ​ព្រះ​ពោធិសត្វ​, ដី​ដុត អង្គរ​បុរី (​សារមន្ទីរ​ជាតិ​ភ្នំពេញ​) ថត ២០០៤) ​ដោយសារតែ​ហេតុផល​នេះ ទើប​តម្រូវឲ្យ​មាន​ការវិភា​គ​ផ្ទៀងផ្ទាត់​វិស័យ​ពុទ្ធបដិមា​កម្ម​ឡើងវិញ ដោយ​ផ្អែក​លើ​ទិន្ន័យ​ថ្មីៗ​មួយចំនួន...

អាវុធ​យុទ្ធភ័ណ្ឌ​គ្រប់​ប្រភេទ​របស់​កងពល​តូច​លេ​ខ​៧០ ត្រូវបាន​ដឹក​ចេញ ដើម្បី​ដាក់តាំង​បង្ហាញ​ក្នុង​ពិធី​តាំង​ពិ​ព័រ​ណ៍និង​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ

ភ្នំពេញ​៖ ​បើ​តាម​ការផ្សព្វផ្សាយរ​បស់​កងពលតូច​លេខ​៧០ កាលពី​យប់​ថ្ងៃ​ទី​១០​មករា បានឲ្យដឹងថា យុទ្ធោបករណ៍​ជា​ច្រេី​ន​ប្រភេទ​របស់​កងពល​តូ​ចលេ​ខ​៧០ និង​អង្គភាព​មួយចំនួនទៀត ត្រូវបាន​ដឹក​ចេញ​ទាំង​កណ្តាលអធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​១១ ខែ​មករា ​ឆ្នាំ​២០១៨ ដេ​ី​ម្បី​ដាក់តាំង​បង្ហាញ​ក្នុង​ពិធី​តាំង​ពិ​ព័រ​ណ៌និង​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ ។​ សូមជម្រាបថា​យុទ្ធោបករណ៍​ទាំងនោះ រួម​មាន​អាវុធ​យុទ្ធភ័ណ្ឌ​គ្រប់​ប្រភេទ រថក្រោះ និង​រថពាសដែក ទូក​ប្រដេញ BM21 ឧត្ថម្ភាគចក្រ​Z9 និង​រថយន្តយោធា​មួយចំនួនទៀត មក​ពី​អង្គភាព​នានា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​មាន​ការ​ដាក់​តាំង​បង្ហាញ​សម្ភា​រះ​យោធា ដំណាំ​ហូប​ផ្លែ និង​សកម្មភាព​នានា​ជា​ច្រេី​ន​របស់​យោធា រួម​ទាំង​ការប្រគុំ​តន្ត្រី​ខ្នាត​ធំ...

រក​អត់​ឃើញ អត់លុយ​! ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិច នឹង​បន្ត​រុករក​ខ្មោច​យន្តហោះ​ម៉ាឡេស៊ី ក្រោយ​បាត់​ខ្លួន​ជិត ៤​ឆ្នាំ​

​រដ្ឋាភិបាល​ម៉ាឡេស៊ី​ បាន​ចុះកិច្ចសន្យា​ជាមួយនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិច​មួយ ដើម្បី​ឲ្យ​ក្រុមហ៊ុនេះ​បន្ត​រុករក យន្តហោះ​ម៉ាឡេស៊ី MH370 ដែល​បាន​បាត់​ខ្លួន​អស់​ជិត​រយៈពេល ៤​ឆ្នាំ​។​ ​នៅ​ក្នុង​កិច្ចសន្យា បានបញ្ជាក់​ថា ក្រុមហ៊ុន​អា​មេ​រិច Ocean Infinity អាច​ទទួលបាន​ប្រាក់​ថ្លៃ​រុករក ក្នុង​តែ​ករណី​ក្រុមហ៊ុន​នេះ​អាច​រកឃើញ​ខ្មោច​យន្តហោះ MH370 ប៉ុន្តែ តែបើ​រក​មិនឃើញ​វិញ គឺ​មាន​ទទួលបាន​ប្រាក់​នោះ​ទេ​។​ ​ក្រុមហ៊ុន​នឹង​ធ្វើ​បេសកម្ម​រយៈពេល ៩០​ថ្ងៃ ដើម្បី​រុករក​ក្រោម​បាតសមុទ្រ គ្រប់​ដណ្តប់​លើ​ផ្ទៃដី ២៥.០០០​គីឡូម៉ែត្រ​ការ៉េ នៅ​សមុទ្រ​ខាងលិច​ប្រទេស​អូស្ត្រាលី​។​ ​កិច្ចសន្យា​នៃ​ការទទួលបាន​ប្រាក់​បញ្ជាក់ថា ប្រសិន​ជា​ក្រុមហ៊ុន​អាច​រកឃើញ តំបន់​ដែល​មាន​បំណែក​យន្តហោះ...

បុរស​ម្នាក់​ជាប់​ពន្ធនាគា​រ ៦​ខែ ពីបទ រក្សាទុក​គ្រឿងញៀន ឥឡូវ​ចាប់​ម្តងទៀត​ក្នុង​បទល្មើស​ដដែល​

​ខេត្ត​កណ្តាល​៖ នគរបាល​ស្រុក​ស្អាង បាន​ចាប់ខ្លួន​បុរស​ម្នាក់ ក្នុងករណី រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) នៅ ថ្ងៃទី ១០ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥​និង​៣០​នាទី នៅ​ចំណុច ផ្ទះ​របស់​ឈ្មោះ អាន ពិ​ច​រ៉ា ស្ថិតក្នុង​ភូមិ​អម្ពិល​លាស់ ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​ ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន ឈ្មោះ អាន ពិ​ច​រ៉ា ភេទ...

លោក​នាយករដ្ឋមន្ត្រី​ចិន លី គឺ​ឈាំ​ង អញ្ជើញ​ទស្សនៈកិច្ច​នៅ​កម្ពុជា​

​ភ្នំពេញ​៖ ​បន្ទាប់​ពី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី ២ កាល​ពី​ម្សិលមិញ​រួចហើយ នៅ​ព្រឹក​ថ្ងៃទី​១១​មករា​នេះ លោ Li Keqiang នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អញ្ជើញ​បន្ត​ទស្សនកិច្ច​នៅ​កម្ពុជា​។ ​តាម​កម្មវិធី​ព្រឹក​នេះ គឺ​លោក​នាយករដ្ឋមន្ត្រី​ចិន អញ្ជើញ​មក​កាន់​វិមាន​សន្តិភាព ដើម្បី​ជួប​ប្រជុំ​ទ្វេភាគី ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ មុន​នឹង​អញ្ជើញ​មកកាន់​វិមាន​សន្តិភាព នៅ​ព្រឹក​នេះ លោក លី គឺ​ឈាំ​ង...

វត្ត​អារាម​មាន​តួនាទី​ផ្តល់​ការអប់រំ​ផ្លូវចិត្ត ឲ្យ​មនុស្ស​អាចរស់នៅ​ជាមួយគ្នា​ដោយ​សេចក្តី​ស្ងប់​សុខ​

ភ្នំពេញ ​៖ ​វត្ត​អារាម​មាន​តួនាទី​ផ្តល់​ការអប់រំ​ផ្លូវចិត្ត ឲ្យ​មនុស្ស​អាចរស់នៅ​ជាមួយគ្នា​ដោយ​សេចក្តី​ស្ងប់​សុខ​ខាង​ផ្លូវ​អារម្មណ៍ ជាឃ្លាំង​ផ្ទុក​នូវ​ចំណេះវិជ្ជា និង​ជា​ថ្នាល​នៃ​ការ​សាបព្រោះ​នូវ​ធនធានមនុស្ស យ៉ាង​សំបូរបែប ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ និង​ការថែរក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​ថែមទៀត​ផង​ដែរ​។​ ​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​វត្ត​ទីឃ​វន​ហៅ​វត្ត​ព្រៃវែង កាលពី​ថ្ងៃ​ទី​១១​ខែ​មករា​ឆ្នាំ​២០១៨ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​គំនិត​ផ្តួចផ្តើម និង​កិច្ចខិតខំ​ប្រឹងប្រែង របស់​ព្រះគ្រូ​គ្រិន ជឿន ព្រះចៅអធិការ​វត្ត ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ គណៈកម្មការ​វត្ត ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​សប្បុរសជន​ទាំង​ក្នុង...

ចិន​បាញ់​បង្ហោះ​កាំជ្រួច ខណៈពេល​មូលដ្ឋាន​យោធា​ចំនួន ៤.០០០ កំពុង “​ត្រៀម​ប្រយុទ្ធ​”

​កងទ័ព​ចិន​លើ​ពាសពេញ​ប្រទេស​នេះ កំពុងតែ​ធ្វើ​សមយុទ្ធ​យោធា​ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំ រួមមាន​ទាំង​ការបាញ់​បង្ហោះ​កាំជ្រួច​អន្តរទ្វីប​រយៈ​ឆ្ងាយ ខ្លី និង​មធ្យម​។​ ​ចិន​បាញ់​បង្ហោះ​កាំជ្រួច​អន្តរទ្វីប​រយៈ​ឆ្ងាយ ខ្លី និង​មធ្យម​កាលពី​ថ្ងៃ​ទី ៩/១ ​តាម Daily Star, PLA Daily ដែល​ជា​ស្ថាប័ន​នាំ​ពាក្យ​របស់​កងទ័ព​ចិន បាន​ប្រកាស​ពី​ការធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​លើ​ផ្ទៃ​ប្រទេស​ទាំងមូល​អមដោយ​រូបភាព​បាញ់​បង្ហោះ​កាំជ្រួច​អន្តរទ្វីប​។​ PLA ពុំ​បញ្ជាក់​ច្បាស់​ពី​ប្រភេទ​កាំជ្រួច​ណាខ្លះ គ្រាន់តែ​ឲ្យដឹង​ពី​ការសាកល្បង​នៅ​ទីតាំង​យ៉ាងច្រើន​។ ការបាញ់​បង្ហោះ​កាំជ្រួច​នេះ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​៩/១១​។​ ​ស្របពេល​ជាមួយ​គ្នា​នោះ នៅ​មូលដ្ឋាន​យោធា 4.000 កន្លែង​ពាសពេញ​ប្រទស​ចិន ពលទាហាន​រាប់សិប​ពាន់​នាក់ បាន​ចូលរួម​ក្នុង​សមយុទ្ធ​ជាមួយ "​បរិស្ថាន​ប្រយុទ្ធ​ពិតៗ​" តាម​បញ្ជា​របស់​ប្រធាន​រដ្ឋ​ស៊ី...
- Advertisment -

Most Read

×