Monday, June 1, 2026

Yearly Archives: 2018

គ​.​ជ​.​ប សេចក្តីណែនាំ ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សម្រាប់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​

ភ្នំពេញ​៖ សេចក្តីប្រកាស​ព័ត៌មាន​លេខ ០៣ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ស្តី​ពី​សេចក្តីណែនាំ អំពី​ការងារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សម្រាប់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី​២៤​ខែ​កុម្ភៈ​។​ ​សេចក្តីណែនាំ​លេខ​០០១ ដែល​ចុះហត្ថលេខា​ដោយ លោក ស៊ិក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប កាលពី​ថ្ងៃ​ទី​៨​ខែ​មករា​ឆ្នាំ​២០១៨ បាន​សង្កត់ធ្ងន់​ជាអាទ៍​ថា ៖ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និង​បរិយាកាស​នយោបាយ​ល្អ...

សម្រស់​ទឹកកក ទេសភាព​ផ្កា​ព្រិល​

​ទោះ​ទឹកកក​និង​ភាព​ត្រជាក់​របស់​វា​អាច​សម្លាប់​ជីវិត​បាន តែ​វា​ក៏​មាន​មន្ដ​ស្នេហ៍​ដ៏​ទាក់ទាញ​មួយ ដែល​គួ​អោយ​គយគន់​ដែរ​។ ធម្មជាតិ​ដ៏​ស្រស់ត្រកាល មិន​ថា បៃតង​ស្រងាត់ ឬ​សរ​ក្បុស​សុះ​សមុទ្រសាគរ ធម្មជាតិ​នៅ​តែ​ជា​សម្រស់​អមតៈ បើសិនជា​មនុស្សលោក​ចេះ​រក្សា​៕ ដោយ ៖ ក្ខិ​ណី​   ...

ខណៈពេល​តំបន់​ខ្លះ​លើ​ពិភពលោក កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ​យ៉ាងខ្លាំង​នៃ​សីតុណ្ហភាព​នោះ នៅ​អូស្ត្រាលី​វិញ​ក្តៅហែង កំពុង​អង្រួន​ហ្វូង​ជ្រឹង​ធ្លាក់​ងាប់​ពេញ​ព្រៃ​

​សត្វ​ជ្រឹង​ធំៗ​រាប់​ពាន់​ក្បាល បាន​ងាប់​ធ្លាក់ចុះ​ពាសពេញ​ព្រៃ អាស្រ័យ​ដោយ​អាកាសធាតុ​ដ៏​សែន​ក្តៅ កំពុង "​រាតត្បាត​" នៅ​ភាគ​ខាងលិច​ទីក្រុង​ស៊ីដ​នី​។​ ​ក្នុងពេល​ដែល​អាមេរិក​កំពុង​ប្រឈមមុខ​នឹង​ការ​ត្រជាក់​បំផុត ពុំ​ធ្លាប់​មាន​រាប់​ទសវត្សរ៍​មក​ហើយ​នោះ អូស្ត្រាលី​វិញ​បែរ​ជា​សីតុណ្ហភាព​ក្តៅ​ចង់​ឆេះ​។ ជាក់ស្តែង​ជ្រឹង​ធំៗ​រាប់​ពាន់​ក្បាល ស្ថិតនៅ Campbelltowm បាន​ងាប់​ព្រោះ​ទ្រាំទ្រ​ពុំ​បាន​នូវ​ការកើនឡើង​កំដៅ​។ ជ្រឹង​ខ្លះ​បាន​ងាប់​ព្យួរ​តែលតោល​នៅលើ​ដើមឈើ​។​ ​ទោះបីជា​ក្រុម​អ្នកស្ម័គ្រចិត្ត​បាន​ប្រឹងប្រែង​ធ្វើ​ការងារ​យ៉ាងណាក្តី ក៏​ពុំ​អាច​ទប់ស្កាត់​ការ​ងាប់​របស់​ពួក​ជ្រឹង​ទាំងនោះ​បាន​ឡើយ ហើយ​ប្រសិន​ស្ថានការណ៍​នេះ​បន្ត​កើតមាន​នោះ​ចំនួន​ជ្រឹង​នឹង​កើនឡើង​សន្ធឹកសន្ធាប់​។​ ​កូន​ជ្រឹង​តូចៗ​ដែល​ទើប​កើត កំពុង​រង​ការបាត់បង់​កម្តៅ ហើយ​ក្រុម​សង្គ្រោះ​បាន​យក​សារធាតុ​ម្យ៉ាង​មក​លាប​លើ​ស្បែក​ពួកវា បញ្ចៀស​ឲ្យ​រួច​ពី​ការងា​ប់រាប់​ម៉ឺន​ក្បាល​។​ ​រូបភាព​គួរ​ឲ្យ​អាណោច​ធ័ម​ត្រូវ​បាន​ចែករំលែ​កពាស​ពេញ​បណ្តាញ​សង្គម ចំពោះ​ការអំពាវនាវ​ប្រឆាំងនឹង​ការប្រែប្រួល​ធាតុអាកាស​។​ ​

សវនាការ​លើក​ទី​២ តុលាការ​កំពូល បន្ត​ឃុំខ្លួន លោក គឹម សុខ ក្នុង​ពន្ធនាគារ​ដដែល

ភ្នំពេញ​៖ តុលាការ​កំពូល​បាន​បើក​សវនាការ​ជំនុំជម្រះ​បណ្ដឹង​ជំទាស់​របស់លោក គឹម សុខ ក្នុង​សំណុំរឿង​ចោទ​គណបក្ស​ប្រជាជន​ថា ពាក់ព័ន្ធ​ការសម្លាប់​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ទី​១០ ខែ​មករា នេះ​។ បន្ទាប់​បញ្ចប់​សវនាកា​រ នៅ​ព្រឹក​នេះ លោកស្រី គិម សត្ថា​វី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល សម្រេច​បន្ត​ឃុំខ្លួន​ជនជាប់ចោទ គឹម សុខ ក្នុង​ពន្ធនាគារ​ដដែល ។​ ​តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីការ នៃ​សំណុំរឿង​សុំ​នៅក្រៅ​ឃុំ​ជា​លើ​ទី​២​របស់ លោក...

ធ្វើឲ្យ​ប្រសើ​ឡើង​ផ្លូវជាតិលេខ ៥ ភាគខាងត្បូង ប្រវែង​១៣៥,២៥​គីឡូម៉ែត្រ (​ព្រែក​ក្តាម – ធ្លា​ម្អម​) ក្នុង​គម្រោង​សាងសង់​រយៈ ៤​ឆ្នាំ ក្នុង​ទំហំ​ទឹកប្រាក់​២៤៦,៣៥ លាន​ដុល្លារ​

​ភ្នំពេញ​៖ កិច្ចព្រមព្រៀង​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគខាងត្បូង (​ព្រែក​ក្តាម​-​ធ្លា​ម្អម​) ដែល​ជា​គម្រោង​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ ជប៉ុន ប្រចាំ​នៅ​កម្ពុជា (JICA) ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១០ ខែ​មករា ឆ្នាំ​២០១៨ នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​អញ្ជើញ ជា​អធិបតី​។​ ​គម្រោង​សាងសង់​នេះ គឺ​ក្រុមហ៊ុន​សាងសង់​ចំនួន​២ ត្រូវបាន​ជ្រើសរើស...

អស្ចារ្យ​មែន​! មើល​ត្រី​ឆ្លាម​ដំរី​ដ៏​សែន​ឆ្លាត រង់ចាំ​អាហារ​រៀបចំ​រួច​ទើប​ចូល​ឆី​តែម្តង​

នៅក្នុង​មហាសាគរ​ដ៏​ធំធេង​មាន​សភាវ​ជាច្រើន​ដែល​រស់នៅ​ក្នុង​នោះ ហើយ​រវាង​ពួកវា​តែង​ប្រជែង​គ្នា​តាម​ទម្លាប់​ត្រី​ធំ​ស៊ី​ត្រី​តូច​។​ ​ខុស​ប្លែក​អី​តែ​ត្រី​ឆ្លាម​ដំរី​ដ៏​ឆ្លាត​វៃ​មួយ​នេះ វា​ពុំ​ទៅ​ប្រជែង​រស់​ជាមួយនឹង​សត្វ​ដទៃ ដោយ​វា​តែងតែ​អំណត់​រង់ចាំ​រាល់ពេល​ដែល​ប្រជា​នេសាទ​ចាប់ផ្តើម​ទាញ​សំណាញ់​ឡើង វា​ស្ទុះ​ទៅ​បឺត​យក​ពពួក​ត្រី​តូចៗ​ពី​សំណាញ់​នោះ​មក​ធ្វើជា​អាហារ​ជាការ​ស្រេច​។ ​ថ្មីៗ​នេះ Conservation International បាន​ចែករំលែក​ខ្សែ​វីដេអូ​ផ្តិត​យក​រូបភាព​ត្រី​ឆ្លាម​ដំរី ចេះ​ប្រើប្រាស់​ពេលវេលា​ដែល​ប្រជា​នេសាទ​ទាញ​សំណាញ់​ឡើង​ក៏​ស្ទុះ​ទៅ​បឺត​ស្រូប​យក​អាហារ​ដែល​គេ​វេច​ខ្ចប់​ទុក​ជា​ស្រេច​៕ អាទិត្យ​  

លោក យន្ត មីន ៖ ស្ពានដែក​ទ្រុឌទ្រោម​ឆ្លងកាត់​ដៃសមុទ្រ នៃ​ឆ្នេរសមុទ្រ​រាម នឹង​ជំនួស​ដោយ​ស្ពានថ្ម​ថ្មី ក្នុង​ពេល​ដ៏​ឆាប់​

​ខេត្ត​ព្រះសីហនុ​៖ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា ស្ពានដែក​ឆ្លង​ដៃ សមុទ្រ​ឬ​ឆ្នេរសមុទ្រ​រាម មាន​ទីតាំង​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ដែល​ពេល​បច្ចុប្បន្ន​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង នឹង​ត្រូវ​ស្ថាបនា​ជាថ្មី ជំនួស​ដោយ​ស្ពានថ្ម​វិញ​។​ ​ផ្តល់​សម្ភាស​ឲ្យ​អ្នកយក​ព័ត៌មាន cen.com.kh ប្រចាំ​ខេត្ត​ព្រះសីហនុ​ដឹង នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១០ ខែ​មករា ឆ្នាំ​២០១៨ លោក យន្ត មីន អះអាងថា...

ម្តាយ​ត្រូវ​ឆ្នោត ៤​លាន​ផោន ប៉ុន្តែ​ដាច់ខាត​មិន​ចែក​ឲ្យ​កូន​៤​នាក់ សូម្បី​១​ផោន ពេល​ដឹង​មូលហេតុ​ទើប​លែង​ជេ​រស្តី​ស្ត្រី​ជា​ម្តាយ​ម្នាក់នេះ​

​ស្ត្រី​ជា​មាតា​ម្នាក់​ប្រកប​របរ​បើក​តាក់ស៊ី​នៅ​អង់គ្លេស ពិតជា​មាន​សំណាង​គ្រា​ដែល​ត្រូវ​ឆ្នោត​បាន ៤​លាន​ផោន​។ ប៉ុន្តែ​ប្រការ​សំខាន់​នោះ នា​ពេល​ឡើង​ទទួល​ឆ្នោត​គាត់​និយាយ​ថា កូន​ខ្ញុំ​ទាំង​៤​នាក់ គ្មាន​នរណា​ម្នាក់​ទទួល​បាន​ចំណែក​សូម្បីតែ​១​ផោន ហើយ​រឿង​នេះ​ផ្តើមចេញ​ពី​ការសម្រេចចិត្ត​របស់​ពួក​វា​តាំងពី ១២​ឆ្នាំមុន​។ ​អ្នកស្រី Melissa Ede បាន​ត្រូវ​ឆ្នោត ៤​លាន​ផោន​ ​អ្នកស្រី​បាន​រំលឹក​ឡើងវិញ​ពី​រឿងរ៉ាវ​មុននេះ​១២​ឆ្នាំ​ថា កាលពី​១២​ឆ្នាំមុន ពេល​នោះ​អ្នកស្រី​គឺជា​បុរស​ម្នាក់ ហើយក៏​ជា​ឪពុក​ម្នាក់ តែ​ក្រោយមក​ក៏​សម្រេច​វះកាត់​ប្តូរ​ភេទ​ពី​ប្រុស​មក​ស្រី​។ ពេល​នោះ​អ្នកស្រី​ពុំ​ទទួលបាន​ការគាំទ្រ​របស់​កូនៗ ហើយ​ថែមទាំង​ពួក​វា​កាត់កាល​ចោល​។ អ្នកស្រី​អះអាងថា ៖ "​ប្រសិនបើ​នរណា​ម្នាក់​នោះ រួមទាំង​កូនបង្កើត​របស់​ខ្ញុំ ហើយ​ងាក​មក​រក​ខ្ញុំ​ដោយសារតែ​ខ្ញុំ​ត្រូវ​ឆ្នោត...

រដ្ឋបាល​រាជធានី​ចាក់​ដីខ្សាច់​ជម្រៅ​៥​ទៅ​៦​ម៉ែត្រ ដើម្បី​រៀបចំ​ពុះ​បែងចែក​ដី​ឡូតិ៍​ជូន​ប្រជាពលរដ្ឋ ៥៧២​គ្រួសារ នៅ​ប្រឡាយ​ស្ទឹងមានជ័យ​

ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ចាក់ក់​ដីខ្សាច់​ជម្រៅ​៥​ទៅ​៦​ម៉ែត្រ នៅ​លើ​ប្រឡាយ​ស្ទឹងមានជ័យ ដើម្បី​រៀបចំ ពុះ​បែងចែក​ដី​ឡូតិ៍​ជូន​ប្រជាពលរដ្ឋ ៥៧២​គ្រួសារ ដែល​ពួកគាត់​បាន​ស្ម័គ្រចិត្ត​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​រុះរើ​ផ្ទះសំបែង​ចេញពី​មាត់​ប្រឡាយ ដើម្បី​ធ្វើការ​អភិ​វ​ឌ្ឃ​នោះ​។​ ​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អោយដឹងថា ប្រឡាយ​ស្ទឹងមានជ័យ យើង​បាន​កាយ​សំរាម​ចេញ ដែល​សម្រាម​ទាំងនោះ​បាន​គរ​លើ​គ្នា​មាន​កម្រាស់ រហូតដល់​៣​ម៉ែត្រ ហើយ​ត្រូវបាន​ចាក់​បំពេញ​ដោយ​ដីខ្សាច់​កម្រាស់​ពី ៥​ម៉ែត្រ ទៅ ៦​ម៉ែត្រ ដើម្បី​រៀបចំ​ពុះ​បែងចែក​ដី​ឡូតិ៍​ជូន​ប្រជាពលរដ្ឋ ៥៧២​គ្រួសារ​អភិវឌ្ឍន៍​នៅនឹងកន្លែង ក្រោយ​ពី​សល់​ពី​ការសាងសង់​ប្រឡាយ និង​ចាក់​បេតុង​ធ្វើ​ការអភិវឌ្ឍ​រួច​។​ ​គួរបញ្ជាក់​ថា​ប្រឡាយ​ស្ទឹងមានជ័យ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ធ្វើ​ការអភិវឌ្ឍ​នេះ​មាន​ប្រវែង​១៣៥០​ម៉ែត្រ ដោយ​ឆ្លងកាត់​ខណ្ឌ​ចំនួន​២ នោះ​គឺ​ខណ្ឌ​មានជ័យ​និង​ខណ្ឌ​សែន...

កម្ពុជា​-​ថៃ ជម្រុញ​បើក​ច្រក​តំបន់​ដែល​នៅ​រ៉ាំរ៉ៃ​ចំនួន​៣ កន្លែង​ក្នុង​ភូមិសាស្ត្រ​ស្រះកែវ​-​បន្ទាយមានជ័យ

​បន្ទាយមានជ័យ ៖ កម្ពុជា​-​ថៃ​ជម្រុញ​បើក​ច្រក តំបន់​ដែល​នៅ​រាំ​រៃ​រាប់​ឆ្នាំ​មិន​ទាន់​បាន​ដំណើរការ​នោះ ដើម្បី​អោយ​ពលេដ្ឋ​នៃ​ខេត្ត​សម្ព័ន្ធមេត្រីភាព បន្ទាយមានជ័យ​-​ស្រះ​កែ​ក៏​ដូចជា​ប្រទេស​ទាំង​ពីរ​បាន​អាស្រ័យ​ផល ដោះដូរ​កសិផល ទំនិញ និង​ចេញ​ចូល​ទៅ​រក​ការងារ​ធ្វើ​ដោយ​ស្របច្បាប់ វៀរកា​ឆ្លងដែល​ដោយ​ខុសច្បាប់​។​ ​ការ​ជម្រុញ​នេះ​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ ខេត្ត​សម្ព័ន្ធមេត្រីភាព រវាង​ខេត្ត​បន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា​និង ខេត្ត​ស្រះ​កែ ព្រះរាជាណាចក្រ​ថៃ នា​រសៀល​ថ្ងៃ​៩ មករា ២០១៨ នៅ​សាលាខេត្ត​បន្ទាយមានជ័យ ។​ ​លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ បានលើកឡើង​ពី​សក្ដានុពល​របស់​ខេត្ត...
- Advertisment -

Most Read

×