Monday, June 1, 2026

Yearly Archives: 2018

គួរឲ្យ​អាសូរ​កុមារា​ចិន សក់​ឡើង “​ស្កូវ​” ព្រោះ​ត្រូវ​អាកាសធាតុ​បង្កក​

ក្មេងប្រុស​រូប​នេះ​ត្រូវ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​យ៉ាង​ឆ្ងាយ​មក​កាន់​សាលារៀន ដើម្បី​ប្រលង​វិញ្ញាសារ​សំខាន់​មួយ​។​ ​រូបភាព​ក្មេងប្រុស​ដែល​សក់​ឡើង "​ស​ស្គុះ​" ធ្វើ​ឲ្យ​ប្រជា Internet ចិន មានការ​ខ្លោចផ្សារ​យ៉ាងខ្លាំង​។​ ​ថ្មីៗ​នេះ​រូបភាព​ក្មេងប្រុស​ចិន ដែល​ត្រូវ​អកា​ស​ធាតុ​បង្កក​ឡើង​សស្គុះ ធ្វើឲ្យ​អ្នកផងមានការ​អាណិ​ត​ខ្លោចចិត្ត​យ៉ាងខ្លាំង​។​ ​តាម Daily Mail ក្មេងប្រុស​នេះ​រស់នៅ​តំបន់​ដាច់ស្រយាល​មួយ នា​ខេត្ត​ហ៊ូ​ណាន ប្រទេស​ចិន​។ នៅ​ទីនោះ​អាកាសធាតុ​ត្រជាក់​យ៉ាងខ្លាំង ហើយ​ក្មេង​ប្រុស​ម្នាក់​នេះ បង្ខំចិត្ត​ត្រូវ​ដើរ​ដោយ​ប្រើ​ពេល​ជាង​មួយ​ម៉ោង ទៅកាន់​សាលារៀន​។ ពេល​ចូល​ដល់​ថ្នាក់ សក់​របស់​វា​ឡើង​ស​ស្គុះ ។​ ​កាសែត​នៅ​តំបន់​ឲ្យដឹងថា ក្មេងប្រុស​នេះ​ឈ្មោះ វ៉ាង​ហ្វូ​ម៉ាន អាយុ...

រំលោភ​សេពសន្ថវៈ​កាលពី​៣​ឆ្នាំមុន ហើយ​គេចខ្លួន ឥឡូវ​ត្រូវ​ចាប់ខ្លួន​

​កណ្តាល​៖ នគរបាល​បើក​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប តាម​ដីកា បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​តាម​អំណាច​ដីកា របស់​សាលាដំបូង​ខេត្តកណ្ដាល​រំលោភ​សេពសន្ថវៈ​កាលពី​៣​ឆ្នាំមុន​។ ជនសង្ស័យ​ត​រូ​វ​ចាប់ខ្លួន​នៅ ថ្ងៃទី​៩​មករា​២០១៨ វេលា​ម៉ោង​១៧​និង​១៥​នាទី​នៅ​ចំណុច​ភូមិ​ចេតិយ៍​ទ្រេត ឃុំ​វិហារ​លួង​ស្រុក​ពញាឮ ខេត្ដ​កណ្ដាល​។​ ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​និង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​វិហារ​លួង បាន​ធ្វើ​ការឃាត់ខ្លួន​ឈ្មោះ​គឹម ច​ន្ធី ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​យោធា​មាន​ទីលំនៅ​ភូមិ ចេតិយ៏​ទ្រេត ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្ដ​កណ្ដាល​។​ពីបទ​៖ រំលោភ​សេពសន្ថវៈ (​មាន​ស្ថាន​ទម្ងន់ទោស​)...

ម៉ូ​ន ជេ​អ៊ីន​៖ ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប ជា​ផ្លូវ​ឆ្ពោះទៅ​កាន់​សន្តិភាព​

​ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ីន នៅ​ថ្ងៃ​ពុធ​នេះ​បាន​ថ្លែងថា ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ពី​ឧបទ្វី​កូរ៉េ​គឺ​ជា​ផ្លូវ​ទៅ​កាន់​សន្តិភាព និង​ជា​បំណងប្រថ្នា​របស់​ពួកយើង​។​ ​ការ​ថ្លែង​របស់លោក កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល ប្រទេស​កូរ៉េខាងជើង បាន​យល់ព្រម​បញ្ជូន​គណៈប្រតិភូ​កីឡា​របស់​ខ្លួន​ទៅ​ចូលរួម​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងា​នៅ​កូរ៉េ​ខាងត្បូង ខែក្រោយ​។​ ​លោក ម៉ូ​ន ថ្លែង​ប្រាប់​ស​ន្និសិត​សារព៌តមាន​ដូច្នេះ​ថា "​ពួក​យើង​ត្រូវតែ​បន្ត​កិច្ច​ប្រឹងប្រែង​ក្នុងការ​ប្រារព្ធ​កីឡា​អូ​ឡាំ​ពិ​ច​ប្រក​ដោយ​សន្តិភាព​។ ពួក​យើង​ត្រូវតែ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊េរ​កូរ៉េ​ខាងជើង​ដោយ​សន្តិ​វិធី​"​។​ ​គណៈប្រតិភូ​របស់​ប្រទេស​កូរ៉េ​ទាំង​ពីរ បាន​បើក​កិច្ចប្រជុំ​កំរិត​ខ្ពស់​របស់​ពួកគេ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​នេះ​គឺជា​កិច្ចប្រជុំ​ដ៏​កំរ​ក្នុង​រយៈពេល ២​ឆ្នាំ​ចុងក្រោយ​នេះ​។​ ​លោក ម៉ូ​ន ថ្លែងបន្ត​ថា "​ខ្ញុំ​នឹង​ជំ​រះ​នូវ​ក្តី​អ​ន្ទះ​អន្តែង និង​ការមិនជឿ​ទុកចិត្ត​គ្នា ដែល​បាន​ចាក់​ឬ​ស​ជាប់​យ៉ាង​ជ្រៅ​នៅក្នុង​ជីវិត​របស់​ប្រជាជន​"​។​ "​មួយ​ជំហានៗ ជាមួយ​គ្នា​ជាមួយនឹង​ប្រជាជន ខ្ញុំ​នឹង​បង្កើត​ជីវិត​ដែល​ពោរពេញ​ដោយ​សន្តិភាព...

កូនប្រុស​ស្រវឹងស្រា ខឹង​ឪពុក​ស្តីអោយ ទាញ​កាំបិត​កាប់​

ខេត្ត​កណ្តាល​៖ ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង រវាង​កូន និង​ឳ​ពុក ខ​ណះ​ដែល​កូន​មក​ពី​ផឹកស្រា​ស្រវឹង​វិញ ហូបបាយ ហើយ​បោក​ចាន​ចោល ត្រូវ​ឳ​ពុក​ស្តីបន្ទោស​អោយ កូន​ខឹង ទាយ​កាំបិត​កាប់​របួសធ្ងន់​។​ ​បើ​តាម​នគរបាល​ស្រុក​ខ្សាច់កណ្តាល ៖ ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​នេះ​កើត​ហេតុ​ថ្ងៃទី​៩​មករា​២០១៨ វេលា​ម៉ោង ១៧ ចំណុច​ភូមិ ឈូក ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។​ ​ជនរងគ្រោះ​ឈ្មោះ កន ជេ​ត ភេទ ប្រុស អាយុ...

១៣​នាក់​ស្លាប់​ក្នុង​ហេតុ​ការណ៏​រអិល​បាក់ដី នៅ​រដ្ឋ​កាលីហ្វ​ញ៉ា​

​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ១៣​នាក់​បាន​ស្លាប់ ដោយសារ​ការ​រអិល​បាក់​ដី​នៅ​ភាគខាងត្បូង​រដ្ឋ​កាលីហ្វ​ញ៉ា សហរដ្ឋ​អា​មេ​រិច​។ គ្រោះ​រអិល​បាក់​ដី​នោះ​បង្កឡើង​ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។​ ​មនុស្ស​ចំនួន ៣០០​នាក់​ត្រូវបាន​គេ​រាយ​ការណ៏​ថា បាន​ជាប់​នៅ​តំបន់ Romero Canyon​។​ ​ប៉ូលីស​បាន​និយាយថា កន្លែង​មាន​គ្រោះ​បាក់​ដី​នោះ មើលទៅ​ដូចជា​សមរភូមិ​ក្នុង​សង្គ្រាមលោកលើកទី ១៕ សុភ័ក្ត្រ​

រកឃើញ​គ្រាប់បែក MK82 ចំនួន ១​គ្រាប់ ដែល​ទម្លាក់​ពីលើ​យន្តហោះ B52

កណ្តាល​៖ គ្រាប់បែក​ប្រភេទ​គ្រាប់ MK82 ចំនួន ១​គ្រាប់ ប្រវែង 1500mm ទម្ងន់ 227kg មុខកាត់ 274mm ដែល​ទម្លាក់​ពីលើ​យន្តហោះ B52 របស់​អាមេរិក ក្នុង​សម័យ​សង្គ្រាម​ទសវត្សរ៍​៧០​ដែល​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅ​ក្នុង​ទឹក​ជំរៅ ២​ម៉ែត្រ ត្រូវបាន​ស្រង់​ឡើង​គោក ដើម្បី​យក​ទៅ​កម្ទេចចោល​។​ ​លោក ​អ៊ាវ​ចំរើន ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​ឲ្យ​ដឹ​ថា នៅ​ព្រឹក ថ្ងៃទី​៩ ខែ...

ចាប់ខ្លួន​ស្ត្រី​ម្នាក់ ជា​ពាណិជ្ជករ ក្រោយ​ចេញ​សែក​ស្អុយ ជាង​៨​ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​ដើមបណ្តឹង​

​ភ្នំពេញ​៖ ស្ត្រី​អាយុ ៥៩​ឆ្នាំ​ម្នាក់ ដែល​ជា​ពាណិជ្ជករ ជាប់ចោទ​ពី​បទ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន នៅ​ពេល​ដល់​ឥណប្រតិទាន​ដោយ​មាន​បំណង និង ដោយ​ចេតនា​ធ្វើឱ្យ​ខូច​ប្រយោជន៍​អ្នកដទៃ​» ត្រូវ​កងកម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨ បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់ តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន របស់​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ​។ ​កងកម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ស្ត្រី​រូប​នេះ​ឈ្មោះ សរ សុខន ហៅ​ស្រី...

អ៊ីតាលី និងអាល្លឺម៉ង់ សហការចាប់ខ្លួន Mafia ជិត ២០០នាក់

ប៉ូលិសអ៊ីតាលី ទើបប្រកាសថា គេបានចាប់មុខសញ្ញា Mafia ប្រមាណជិត ២០០នាក់​ដែលស្ថិតក្នុងក្រុមគ្រួសារ Mafia ល្បីល្បាញមួយនៅប្រទេសនេះ ហើយក៏បានរឹបអូសប្រាក់បាន ៥០លានអឺរ៉ូ (ប្រមាណ ៦០លានដុល្លារ) ក្នុងយុទ្ធនាការបោសសំអាតរួមគ្នារវាងអ៊ីតាលី និងអាល្លឺម៉ង់។ យុទ្ធនាការនេះ បានកម្ទេចយ៉ាងជោគជ័យក្រុមឧក្រិដ្ឋជន នៃគ្រួសារ Mafia Farao និង Marincola ចំណុះបក្ស Ndrangheta ក្រុម Mafia...

រូប១សន្លឹកបង្ហាញក្មេងប្រុសស៊ីរី «អ្នក​ខាត់​ស្បែក​ជើង» សម្លឹង​គេ​ហាត់​ប្រាណ ធ្វើ​ឲ្យ​មហាជន​ពេញ​ផ្ទៃ​ប្រទេស​ស្រណោះ​ខ្លាំង ចុង​ក្រោយ…

​កន្លែង​ហាត់ប្រាណ​មួយ​ក្នុងប្រទេស​តួ​ក​គី ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញចិត្ត​ពេញ​ថ្លើម​តែម្តង ពី​មហាជន​ទូទាំងប្រទេស ជាមួយ​ការផ្តល់​ឲ្យ​ជនភៀសខ្លួន​ស៊ី​រី អាយុ ១២ ឆ្នាំ ម្នាក់ បាន​ក្លាយជា​សមាជិក​ឥត​គិតលុយ​ពេញ​មួយជីវិត បន្ទាប់ពី​រូបភាព​មួយ​សន្លឹក​របស់​ក្មេងប្រុស​នេះ ដែល​កំពុង​សម្លឹង​តាម​បង្អួច​របស់ខ្លួន បាន​រីក​រាលដាល​ខ្លាំង​នៅលើ​អ៊ី​ន​ធើរ​ណេ​ត ។​ ​ក្មេងប្រុស Muhammet Halit ត្រូវ​បានឃើញ​ពាក់​ស្បែកជើងសង្រែក និង​យូរ​សម្ភារៈ​ខាត់​ស្បែកជើង កំពុង​សម្លឹង​ទៅកាន់​ឧបករណ៍​ហាត់ប្រាណ​ខាងក្នុង នៃ​គ្រឹះស្ថាន​ហាត់ប្រាណ (gym) មួយកន្លែង​ស្ថិត​ខេត្ត​ភាគ​អាគ្នេយ៍ Adiyaman ក្នុង​រូបភាព​មួយ​ដែល​បាន​បង្ក​ភាព​រំជើបរំជួល​ពេញ​ផ្ទៃ​ប្រទេស​តួ​ក​គី ។​ ​ម្ចាស់​កន្លែង​ហាត់ប្រាណ​នោះ...

សម្រស់ធម្មជាតិដែលលាក់ក្នុងដែនជម្រកសត្វព្រៃកែវសីមា

ខេត្តមណ្ឌលគីរី៖ ដែនជម្រកសត្វព្រៃកែវសីមាត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតាមរៈសំណើក្រសួងបរិស្ថាន បង្កើតឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ដើម្បីថែទាំងទីជម្រកសត្វព្រៃ និងរុក្ខជាតិនៅលើផ្ទៃដី២៩២.៦៩០ ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរី និងខេត្តក្រចេះ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន។ ក្រសួងបរិស្ថាន បានបន្តថា តាមរយៈអនុក្រឹត្យនេះដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបីតេជោហ៊ុន សែន ដែនជម្រកកែវសីមា គឺជាតំបន់ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិនិងជីវៈចម្រុះ ហើយផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព រួមទាំងការលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់។...
- Advertisment -

Most Read

×