Monday, June 1, 2026

Yearly Archives: 2018

មន្ត្រី​យោធា​ផ្កាយ​១ ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត​ឡ​ង់​គ្រី​ស័របុក​ទ្រូងផ្លូវ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​

​ភ្នំពេញ​៖ មន្ត្រី​យោធា​ផ្កាយ​១​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រីស័រ ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ បុក​ឡើង​ទ្រូងផ្លូវ​ស្ពាន​អាកាស​ស្ទឹងមានជ័យ បណ្តាលឲ្យ​រថយន្តក​ល់ជាប់​និងទ្រូងផ្លូវ​រងការ​ច​ខាត កាលពី​វេលា​ម៉ោង ១០​យប់​នៅ​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៨ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ​តាម​ប្រភព​ពី​កន្លែងកើតហេតុ​បានអោយដឹងថា គេ​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​២-៨១០៥ ដែល​បើក​ដោយ​មន្ត្រី​យោធា​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង ក៏​បាន​រ៉េ​ចង្កូត​ជ្រុល​បុក​ទ្រូងផ្លូវ​ស្ពាន​អាកាស​ស្ទឹងមានជ័យ បណ្ដាលឲ្យ​រថយន្តក​ល់គ​ង​ជាប់​និងទ្រូងផ្លូវ រង​ការខូចខាត​ផ្នែក​ខាង​មុខ​ហូរ​ប្រេង​ពេញ​ផ្លូវ ។ ចំណែក​ម្ចាស់​រថយន្ត​ឡង់​គ្រី​ស័សេរី​ទំនើប​នោះ បាន​រត់​ចូល​រថយន្ត​មួយ​គ្រឿង​ទៀត គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ​តែ​ម្តង ។ ​ក្នុង​ហេតុការណ៍​នេះ​មិន​បាន​បង្ក​អោយ​អ្នកដំណើរ​ដទៃ​ទៀត​រង​របួស​នោះ​ទេ ហើយ​សមត្ថកិច្ច​បានរ​ក​ឃើញ​ស្រា​បៀរ​ជាច្រើន​កំប៉ុង​ក្នុង​រថយន្ត​នោះ​ផងដែរ ។ ​ក្រោយ​ពេល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​សមត្ថកិច្ច​ផ្នែក​ចរាចរណ៍...

អា​មេ​រិច​យល់ព្រម​លក់ មី​ស៊ី​ល​ឲ្យ​ជប៉ុន ដើម្បី​ឲ្យ​ជប៉ុន​ទុក​ការពារ​ខ្លួន​ពី​ការគំរាមកំហែង​របស់​ព្យុង​យ៉ាង​

​រដ្ឋាភិបាល​អា​មេ​រិច​បានសម្រេច​យល់ព្រម​លក់​មី​ស៊ី​ល​ឲ្យ​ប្រទេស​ជប៉ុន ដើម្បី​ទុកឲ្យ​ជប៉ុន​ការពារ​ខ្លួន​ពី​ការគំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​ពី​កម្មវិធី​នុយក្លេអ៊ែ​រ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​ក្រសួងការបរទេស​អា​មេ​រិច​នៅ​ថ្ងៃ​អង្ការ​ម្សិលមិញ​នេះ​។​ ​ក្រសួងការបរទេស​អា​មេ​រិច បាន​ស្នើ​ឲ្យ​សភា​អនុម័ត​ការលក់​មី​ស៊ី​ល​ចំនួន ៤ និង​បច្ចេកវិទ្យា​ទាក់ទង​ផ្សេងៗ ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់ ១៣៣​លាន​ដុល្លា​។ ប្រភេទ​មី​ស៊ី​ល​នេះ​អាច​បាញ់​ចេញពី​នាវា​ពិឃាត​បាន ឬ​ក៍​បាញ់​ចេញពី​ដែន​គោក​ក៏​បាន​ដែរ​។​ ​មន្ត្រី​អា​មេ​រិច​បានបញ្ជាក់​ថា ការលក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​គឺ​ឆ្លើយតប​ទៅនឹង​ការប្តេជ្ញាចិត្ត​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ប្តេជ្ញា​ផ្តល់​សមត្ថភាព​ការពារ​បន្ថែម​ទៅដល់​សម្ព័ន្ធមិត្ត​។​ ​សូម​រំលឹក​ផង​ដែរ​ថា កាលពី​ខែ​ធ្នូ​កន្លងទៅនេះ ប្រទេស​ជប៉ុន​បាន​សម្រេច​ជា​ផ្លូវការ​ថា ខ្លួន​នឹង​ពង្រឹង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់ខ្លួន​ជាមួយនឹង​ប្រព័ន្ធ​រ៉ា​ដា​ដែន​គោក​ដែល​ផលិត​នៅ​អា​មេ​រិច​។​ ​ការសម្រេច​លក់​មី​ស៊ី​ល​របស់​អា​មេ​រិច​ឲ្យ​ជប៉ុន​នេះ កើតឡើង​ខណៈ​ដែល​ប្រទេស​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​បាន​បើក​កិច្ចប្រជុំ​កំរិត​ខ្ពស់​របស់​ពួកគេ​ជា​លើកដំបូង ក្នុង​រយៈពេល ២​ឆ្នាំ​ចុងក្រោយ​នេះ ដោល​មាន​គោលបំណង​ដោយ​ស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​របស់​របប​ព្យុង​យ៉ាង​៕ សុភ័ក្ត្រ​  

ថៃ​បញ្ជាក់ថា បានដឹង​អ្នកស្រី​យី​ង​ឡាក់ នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស តាំងពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ម្លេះ​

ប្រមុខ​ការទូត​ថៃ Don Pramudwinai នៅ​ថ្ងៃ​ទី ៩/១ បានបញ្ជាក់​ថា អតីត​នាយករដ្ឋមន្ត្រី យី​ង ឡាក់ ស៊ីណាវ៉ាត្រា ស្ថិត​នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស ហើយ​ក្រុង​បាងកក នឹង​ស្វែងរក​វិធី​នាំខ្លួន​គាត់​វិល​មក​ប្រទេស​វិញ​។​ ​លោក Pramudwinai បានលើកឡើង​ព័ត៌មាន​នេះ ក្រោយពេល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ដាក់​បង្ហាញ​រូបថត ៣​សន្លឹក ដែល​បែកធ្លាយ​លើ​បណ្តាញ​សង្គម ហាក់ដូចជា​ប្រាប់ថា អ្នកស្រី​យី​ង​ឡាក់ កំពុងស្ថិត​នៅ​ក្រុង​ឡុង​។ លោក​ប្រាប់​អ្នកា​សែត​ថា លោក​បាន​ដឹង​រឿង​នេះ...

ឪពុក​ម្តាយ​កូន ៣​នាក់ ត្រូវ​រថយន្ត​ដឹក​ដី​កិន​ស្លាប់​

​ភ្នំពេញ​៖ ឪពុកម្តាយ និង​កូន​តូច​៣​នាក់ ត្រូវ​រថយន្ត​បែន​ដឹក​ដី​បិទ​ស្លាក​កងយោធពល​ខេមរភូមិន្ទ​មួយ​គ្រឿង​បុក​រះ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​នា​ល្ងាច ថ្ងៃ​អង្គារ ៨​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​មករា នៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​សាលា​ជម្ពូ​វ័ន ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​ រថយន្ដ​បង្កហេតុ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 3-3936 បាន​បុក​រះ​រថយន្ដ​ចំនួន ៤​គ្រឿង និង​បុក​ម៉ូតូ​២​គ្រឿង បណ្ដាលឲ្យ​ជនរងគ្រោះ ៣​នាក់​ស្លាប់​ភ្លាមៗ...

រថយន្ត​ដឹក​កម្មករ​បើក​វ៉ាង​ជែង​គ្នា ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ក្រឡាប់​ផ្ងារជើង របួស​ធ្ងន់​ស្រាល ៥៥​នាក់

​កំពង់ស្ពឺ ៖ កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​ប្រមាណ​៥៥​នាក់​បាន​ទទួល​របួស​ធ្ងន់​និង​ស្រាល ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​ម្មករ​មួយ​គ្រឿង​ដែល​ខ្លួន បាន​បើក​វ៉ាង​ជែង​គ្នា ក្នុង​ស្ថានភាព​គ្រោះថ្នាក់ បណ្តាលឲ្យ​ក្រឡាប់​ដោយ​ខ្លួនឯង នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦​និង​៥០​នាទី នៅ​ផ្លូវ​ជាតិ​លេខ​៥១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦-១៧ នៅក្នុង​ភូមិ​តា​ឡាក់ ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។​ ​លោក​ឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរង​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង ម៉ាក...

៩៩៩ -(​រូបភាព​ពី ៧១-៨០) សម្រាប់​ថ្ងៃ​ទី ១០ ខែ មករា ឆ្នាំ​២០១៨

៧១.​ពូជ​ល្ពៅ​ថ្មី​ហៅថា​... ល្ពៅ​នាគ​! ៧២.​បង​ពិតជា​ស្អាត ​តែ​អូន សុំ​... ដេក​សិន​ហើយ​! ៧៣.​វិមាន​នេះ កំពុង​ត្រូវ​... រុះរើ​? ៧៤.​ថត​មិន​ស្វាង​រក​ពេល​... តុបតែង​មុខ​ពុំបាន​! ៧៥.​ស្នែង​អូន​ដល់​ទៅ​១... ព្រៃ​ឯណោះ​! ៧៦.​ដៃ​របស់​អ្នកណា​គេ​... ហ្នុង​! ៧៧.​មិន​ជឿ​! ប្រាណ​បែបនេះ​មាន​ដៃ​ឯណា​ធំ​ម្លឹងៗ​! ៧៨.​កូន​កម្លោះ​មក​ពី​អាណាចក្រ​... បក្សី​! ៧៩.​អ្នកណា​ឱប​អ្នកណា​!? ៨០.​សំពៅ ហែល​លើ​... ពពក​!? ​

កម្លាំងចម្រុះ​ថៃ​ចាប់​និង​ឃុំខ្លួន ពលករ​ខ្មែរ​លួច​ចូល​កាប់​ឈើ​គ្រញូង​នៅ​ខេត្ត​នគររាជ​

​បន្ទាយមានជ័យ​៖ កាសែត​ថៃ​ឱ្យដឹងថា មាន​ពលករ​ខ្មែរ​សរុប​២០​នាក់ ដែល​លួច​ចូល​ឆ្លងដែន​ខុសច្បាប់ ចូល​ក្នុង​ព្រៃ​អភិរក្ស ហើយ​កាប់ និង​ដឹកជញ្ជូន​ឈើ​គ្រញូង ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ថៃ​កាលពី​ចុង​សប្តាហ៍​មុន​នៃ​ខែ​មករា ឆ្នាំ​២០១៨​នេះ បាន​ហ៊ុំ​ព័ទ្ធ​ដេញ​ចាប់​រត់ចោល​ឈើ​គ្រញូង​១៧២​ដុំ មានតម្លៃ​២​លាន​បាត ស្មើ​និង​ជាង​៥​ម៉ឺន​ដុល្លារ និង​ឃាត់ខ្លួន​បាន​៣​នាក់ ។​ ​ចំណែក​មួយ​ចំនួន​ទៀត​រត់គេចខ្លួន​បាត់​។ ពួកគេ​បាន​លបលួច​ចូលទៅក្នុង​តំបន់​អភិរក្ស​ព្រៃឈើ នៃ​ឧទ្យាន​ជាតិ​ដ៏​ធំ​មួយ​ដើម្បី​កាប់​ឈើ​គ្រញូង​ក្នុង​ភូមិសាស្ត្រ ស្រុក​ខន​បុរី ខេត្ត​នគររាជ​សី​ម៉ា (​កូរ៉ា​ត​)​ប្រទេស​ថៃ​។​ ​មន្ត្រី​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨ ពុំ​អាច​ទាក់ទង​បាន​។ ប៉ុន្តែ​មន្ត្រី​យោធា​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ...

រដ្ឋសភា​និង​រាជរដ្ឋាភិបាល​សិក្សា​សេចក្តីព្រាងច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា​

​ភ្នំពេញ​៖ គណៈកម្មការ​ជំនាញ​រដ្ឋសភា នឹង​ផ្ញើ​សេចក្តីព្រាងច្បាប់​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា ទៅ​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ដើម្បី​ពិនិត្យ និង​សម្រេច​ដាក់បញ្ចូល​ក្នុង របៀបវារៈ​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​ធ្វើការ​ពិភាក្សា និង​អនុម័ត​នាពេលខាងមុខ សម្រាប់ឲ្យ​រាជរដ្ឋាភិបាល យកទៅ​អនុវត្ត​បម្រើ​ផលប្រយោជន៍ ប្រទេសជាតិ​។​ ​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៃ​រដ្ឋសភា...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

​ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ ការងារ​រវល់​សឹងតែ​រក​ពេល​សម្រាក​គ្មាន ប៉ុន្តែ​ទោះបីយ៉ាងណា​ក៏​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ដល់​សុខភាព​។ ថ្ងៃនេះ​ត្រូវ​ប្រយ័ត្ន​ចាញ់បោក​គេ​រឿង​លុយកាក់​។ មនោសញ្ចេតនា មិនល្អ​ប្រសើរ អ្នក​ទាំង​២​ពិបាក​ជឿជាក់​គ្នា​។ ទិស​នាំ​លាភ ទិស​លិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕ ​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ អ្នក​ត្រូវ​ដាច់ខាត​ក្នុង​ការងារ មិនត្រូវ​ស្ទាក់ស្ទើរ អល់អែក​នាំ​ឲ្យ​បាត់បង់​ឱកាស​។ ថ្ងៃនេះ​អាច​ទិញ​របស់​ដែល​ខ្លួន​ស្រឡាញ់​ចូលចិត្ត​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។...

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ៖ ចាប់ខ្លួនប៉ូលិសស័ក្តិ៤ ដែលលើកជើងធាក់ មន្ដ្រីចរាចរណ៍ និងបញ្ជូនទៅកាន់តុលាការ នៅថ្ងៃ១០មករា ដោយគ្មានការលើកលែងឡើយ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់នៅយប់ថ្ងៃទី៩ ខែមករា​ ឆ្នាំ២០១៨នេះថា មន្ដ្រីនគរបាលពាក់ស័ក្តិ៤ ដែលលើកជើងធាក់ មន្ដ្រីចរាចរណ៍ ជាប់កិច្ចសន្យា របស់សាលារាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួន តាំងពីវេលាម៉ោងជាង៩ព្រឹកថ្ងៃដដែល មកម្ល៉េះ។ មន្ដ្រីនគរបាលដែលចាប់ខ្លួន ឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ ដែលបម្រើការងារ...
- Advertisment -

Most Read

×