Monday, June 1, 2026

Yearly Archives: 2018

មិនដែល! មានផ្ទៃពោះ៦ខែហើយ តែ​បង្ហាញ​ទំហំ​ផ្ទៃ​ពោះ​វិញកប់ រាបស្មើ​ក្រមុំ​សុំ​ខ្មាស

​នៅពេល​មាន​ផ្ទៃពោះ នោះ​រឿង​ដំបូង​ដែល​ស្ត្រី​កត់សម្គាល់ គឺថា​សម្លៀកបំពាក់​ខុសធម្មតា​របស់​នាង​បានចាប់ផ្តើម​តូចចង្អៀត​ទៅៗ ពោលគឺ​សម្លៀក​ទាំងឡាយណា​ដែល​បាន​ប្រើ​រាប់​ឆ្នាំ គឺ​លែង​សមល្មម​ទៀតហើយ ។​ ​ទោះយ៉ាងណា ស្ត្រី​ម្នាក់​ឈ្មោះ Reanna Stephens អាយុ ១៨ ឆ្នាំ បាន​អះអាងថា នាង​មាន​ផ្ទៃពោះ ៦ ខែ ហើយ ប៉ុន្តែ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​នៅតែ​សង្ស័យថា នាង​ពិត​ជាមាន​ផ្ទៃពោះ ។ នាង​បាន​ផុស​រូប​ជាច្រើន​នៅលើ​បណ្តាញ​សង្គម ដោយ​អះ​អា​ថា រូបថត​ទាំងនោះ​ត្រូវបាន​ថត...

អា​រ៉ាប៊ីសាអូឌីត ផ្តល់​ប្រាក់​ឲ្យ​ពលរដ្ឋ​ម្នាក់ៗ​ ៣០០០ដុល្លារ ដើម្បី​សម្រួល​ជីវភាព​រស់នៅ​

​អា​រ៉ាប៊ីសាអូឌីត មាន​ផែនការ​ផ្តល់​ឲ្យ​ពលរដ្ឋ​ប្រទេស​នេះ ១៣​ពាន់​លាន​ដុល្លារ (៥០​ពាន់​លាន Riyal) ដើម្បី​សម្រួល​ជីវភាព​រស់នៅ​។ ក្នុងពេល​ស្របគ្នា​នោះ​ផលប្រយោជន៍​ចំពោះ​សមាជិក​រាជវង្ស​បាន​ត្រូវ​កាត់បន្ថយ ជា​ហេតុ​ធ្វើឲ្យ​ពួកគេ​បាតុកម្ម​ប្រឆាំង​កន្លងមក​នេះ​។​ ​ដើម្បី​សម្រួល​ដល់​ចំណាយ​លើ​ជីវភាព​រស់នៅ​ដែល​កំពុង​កើនឡើង រដ្ឋាភិបាល​អា​រ៉ាប៊ីសាអូឌីត បាន​ផ្តល់​ថវិការ​សម្រាប់​ពលរដ្ឋ​ខ្លួន ៥០​ពាន់​លាន Riyal ហើយ​ព្រះមហាក្សត្រ Salman bin Abdulaziz Al Saud បាន​ចេញ​បញ្ជា​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ថវិការ​១​ពាន់ Riyal ប្រចាំ​ខែ​សម្រាប់​បុគ្គលិករាជការ​ម្នាក់ៗ​ក្នុង​ឆ្នាំ ២០១៨​នេះ​។ មាន​បុគ្គលិក​រាជការ​ប្រមាណ 1,18000​នាក់...

ក្រឡាប់​រថយន្ត បណ្តាល​ឲ្យ​មន្ត្រី​យោធា​៤​នាក់ រងរបួស បន្ទាប់​បើក​វ៉ា​ជែង​គេ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​

​កំពង់ស្ពឺ​៖ មន្ត្រី​យោធា​ចំនួន​៤​នាក់​នៅ​កង​អង្គរក្ស បាន​រងរបួស​ធ្ងន់​ស្រាល​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​ម៉ាក​វី​ហ្គោ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-2-8916 បាន​បើក​ក្រឡាប់​ដោយ​ខ្លួនឯង​បន្ទាប់​បើក​វ៉ាជែង​គេ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​។​ ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក​ឧត្តមសេនីយ៍ត្រី សម សាមួន បាន​ថ្លែងថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​នៅ​ផ្លូវ​លេខ​៤១ គីឡូម៉ែត្រ​លេខ​17-18 ភូមិ​ខ្លែ​ពណ៌​ខាង ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។ ជនរងគ្រោះ​ដែល​ជា​មន្ត្រី​អង្គរក្ស​ចំនួន​៤​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល​រួមមាន​៖ ទី​១-​ឈ្មោះ ផាន់ មករា...

សិង្ហ​បុរី ៖ ផ្លូវ​ក្លាយ​ជា​ទន្លេ​ក្រោយ​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​

កាលពី​ថ្ងៃ ៨/១ ដង​វិថី​ជាច្រើន​នៅ​ភាគ​បូព៌ា​សិង្ហ​បុរី បាន​រង​ការ​ជន់​លិច​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​ពី​ភ្លៀង​បាន​ធ្លាក់​យ៉ាង​ធំ​មួយ ជាហេតុ​នាំ​ឲ្យ​ចររា​ចរណ៍​តាម​ផ្លូវ​មាន​ការកកស្ទះ​ខ្លាំង​។​ ​ស្ថាប័ន​គ្រប់គ្រង​ធនធានទឹក​សិង្ហ​បុរី (PUB) ឲ្យដឹងថា ស្ថានភាព​លិចលង់​នេះ បាន​កើតឡើង​នៅ​ដង​វិថី​សំខាន់ៗ​៣ នា​តំបន់​ប៉ែក​បូព៌ា​សិង្ហ​បុរី ហើយ​អូស​បន្លាយ ២០​នាទី ទៅ​ជាង ១​ម៉ោង​ឯណោះ​។ ទឹក​ទើប​ចាប់ផ្តើម​ស្រក នា​ព្រឹក​ថ្ងៃ​ដដែល​។​ ​រូបភាព​លើ​បណ្តាញ​សង្គម​បង្ហាញឲ្យឃើញថា ផ្លូវថ្នល់​បាន​ក្លាយជា​ទន្លេ​។​ ​ ​កម្រិត​ទឹក​តាមផ្លូវ​មួយចំនួន​លើ​ក្បាលជង្គង់​ឯណោះ ឬ​ស្ទើ​លិចដ​ល់​ពាក់កណ្តាល​ឡាន​។​ ​ ​ការ​ជន់​លិច​ដ៏​ធ្ងន់ធ្ងរ​នេះ ធ្វើឲ្យ​រថយន្ត​ជាច្រើន​រលត់​ម៉ាស៊ីន​កណ្តាលផ្លូវ​។​ ​អ្នកបើកបរ​រថយន្ត​ម្នាក់​ឈ្មោះ Ricky ឲ្យដឹងថា រថយន្ត​របស់​លោក និង​រថយន្ត​ប្រមាណ​១០​គ្រឿង​ទៀត...

យុទ្ធនាការ​លើក​ដំបូង​នៃ​ការ​ស្តារលូ ចាប់ផ្តើម​ចេញដំណើ​ពី​ខណ្ឌ​ទួលគោក ខណៈ​ខណ្ឌ​៣​ទៀត មិនទាន់​ចាប់ផ្តើម​

​ភ្នំពេញ​៖ ខណ្ឌ​ទួលគោក បាន​ចាប់ផ្តើម​អនុវត្ត​នៃ​ការស្តា​លូរ​ហើយ​នៅ​ថ្ងៃទី​០៩​មករា​នេះ តែ​​ខណ្ឌ​ចំនួន​៣​ផ្សេង​ទៀត​ដែល​ជា​ខណ្ឌ​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ មិនទាន់​ចាប់ផ្តើម​អនុវត្ត​ការស្តា​លូ​នៅឡើយ​ទេ ក្នុង​ថ្ងៃ​យុទ្ធនាការ​ស្តា​លូ​ជា​លើកដំបូង​នេះ​។ ​​លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ទួលគោក បានអោយដឹងថា “ នៅ​ថ្ងៃ​ទី​៩ ខែ​មករា​នេះ នៅ​ទឹកដី​ខណ្ឌ​ទួលគោក បានចាប់ផ្តើម​ស្តា​លូ​នៅ​ផ្លូវ​ចំនួន​ពីរ​ខ្សែ គឺ​តាម​បណ្តោយ ផ្លូវ​កម្ពុជា​ក្រោម នឹង​ផ្លូវ​ផ្សារ​មាន់​អាំង ដោយ​អោយ​មន្ត្រី​ជំនាញ​ខណ្ឌ​ចុះ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ស្តា​លូ​របស់​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​”​។​ ​លោក​បាន​បញ្ជាក់​អោយដឹងទៀតថា នៅ​ទី​១០ ខែ​មករា ឆ្នាំ​២០១៨ មន្ត្រី​របស់​ខណ្ឌ​ទួលគោក​ទាំងអស់ នឹង​ចុះ​តាម​គោលដៅ​ដែល​បាន​កំណត់​ដើម្បី​ធ្វើ​ការស្តា​លូ...

បទល្មើស​ព្រហ្មទណ្ឌ ក្នុង​ខែ​ធ្នូ នៅ​ខេត្ត​កណ្តាល កើតឡើង​៣១​លើ​

កណ្ដាល ៖ នៅក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ​ក្នុង​ខេត្ត​កណ្តាល មាន​កើតឡើង​ចំនួន​៣១​លើ​២៩​ករណី ក្នុងនោះ បទឧក្រិដ្ឋ កើតឡើង​ចំនួន​៤​លើ​៤​ករណី លួច​មាន ស្ថាន​ទម្ងន់​១​ករណី ឃាតកម្ម​១​ករណី និង​រំលោភ​សេពសន្ថវៈ​៤​ករណី​។ បទ​មជ្ឈឹម​កើតមានឡើង​២៧​លើ​២៥​ករណី ក្នុងនោះ បទល្មើស​លួច​១១​ករណី ឆបោក​រំលោភ​ទំនុកចិត្ដ​ ២​ករណី ហិង្សា​ដោយ​ចេតនា​១១​ករណី ហិង្សា​ក្នុង គ្រួសារ​៣​ករណី​។ រាល់​ករណី​ខាងលើ​នេះ បណ្ដាលឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់ របួស​១០​នាក់...

បើកបរ​ទាំង​ស្រវឹង បុក​គោយន្ត​ពីក្រោយ របួសធ្ងន់​២​នាក់​

​បន្ទាយមានជ័យ ៖ ក្មេង​ឈាមរាវ​២​នាក់ ដែល​ទំនងជា​បើកបរ​ទាំង​ស្រវឹង​ខ្លាំង​បានអោយ​ម៉ូតូ MSX របស់​ពួកគេ​ទៅបុក​គោយន្ត​ពីក្រោយ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ទាំង​២​នាក់ កាលពី ម៉ោង​៨​យប់​ថ្ងៃ​ទី​៨ ខែ​មករា​ឆ្នាំ​២០១៨ នៅ​ចំនុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៦ នៅមុខ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា ភូមិ​រលួស ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។​ ​លោក​វរសេនីយ៍ ជ័យ​សុ​កា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ស្វាយចេក​បានឲ្យដឹងថា ៖ ស្ទាវ​ទាំង​២​នាក់ ១.​ឈ្មោះ សាន មឿត ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ រស់នៅ...

ដំឡូង​មី​កម្ពុជា អាចមាន​លទ្ធភាព​ផលិត​បាន​ប្រមាណ ១៤​លាន​តោន ក្នុង​មួយ​ឆ្នាំ​

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បាន​បញ្ជាក់​ប្រាប់​សាស្ត្រាចារ្យ មកពី​សហរដ្ឋអាមេរិក​ថា កម្ពុជា​មាន​សក្តានុពល ក្នុងការ​ដាំ​ដុះ​ដំណាំ​កសិកម្ម ក្នុងនោះ​ដំឡូង​មី មាន​សក្តានុពល​ក្នុង​ចំណោម​ផលិតផល​សំខាន់ៗ​នៅ​កម្ពុជា ដែល​បាន​ដាំ​ដុះ​ដំណាំ​ដំឡូង​មី​លើ​ផ្ទៃដី​ប្រមាណ ៦៧០.០០០ ហិកតា អាចមាន​លទ្ធភាព​ផលិត​បាន​ប្រមាណ ១៤​លាន​តោន​ក្នុង​មួយ​ឆ្នាំ​។​ ​នៅ​រសៀល ថ្ងៃ​ចន្ទ ៧​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់...

ស្រមោច​គូទ​ទឹកឃ្មុំ ជា​ស្ករ​គ្រាប់​ដ៏​ឆ្ងាញ់​របស់​ប្រជាជន​នៅ ALBORIGINAL

​ប្រជាជន​នៅ Alboriginal ពួកគេ​តែងតែ​ទៅ​ជីក​រន្ធ​របស់​វា​នៅ​ក្រោម​ដី ដើម្បី​យក​មក​បរិភោគ​។ ស្រមោច​ប្រភេទ​នេះ​ជា​ស្រមោច​ទឹកឃ្មុំ (Honeypot Ant) ព្រោះ​វា​ស៊ី​ទឹកឃ្មុំ​តែមួយ​មុខ​គត់ ហើយ​គេ​ក៏​ធ្លាប់​ប្រទះ​ឃើញ​វា​មាន​នៅ​តំបន់​ខ្លះ នៃ​ប្រទេស​អូស្ត្រាលី​៕ ដោយ ៖ ក្ខិ​ណី​  

ធ្វើតេស្ត​ទឹកនោម រក​សារធាតុ​ញៀន​លើ​មន្ត្រី​ជាប់​កិច្ចសន្យា​នៃ​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ​១៥០​នាក់ រកឃើញ​២​នាក់​

ព្រះវិហារ ៖ ក្នុង​ចំណោម​មន្ត្រី​ជាប់​កិច្ចសន្យា​ប្រមាណ​១៥០​នាក់ ដែល​បាននិងកំពុង​បំរើការ​នៅក្នុង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​រកឃើញថា មាន​ចំនួន​២​នាក់ បាន​ផ្ទុក​នូវ​សារធាតុ​ញៀន ប៉ុន្តែ​ស្ថិតក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ ។​ ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ លោក សំ លាង​ទ្រី បានអោយ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៨ ថា មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន បាន​សហការ​ជាមួយ​នគរបាល​ការិយាល័យ​យ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀន លើ​បុគ្គលិក​ជាប់កិច្ចសន្យា​ប្រមាណ​១៥០​នាក់...
- Advertisment -

Most Read

×