Monday, June 1, 2026

Yearly Archives: 2018

ទីបំផុត កូរ៉េខាងជើង យល់ព្រម​បញ្ជូន​គណៈប្រតិភូ​កីឡា​ទៅ​ចូលរួម​កីឡា​អូឡាំពិក​រដូវរងា នៅ​កូរ៉េ​ខាងត្បូង​ខែក្រោយ​

​ប្រទេស​កូរ៉េ​ខាងជើង​បាន​និយាយថា ខ្លួន​នឹង​បញ្ជូន​គណៈប្រតិភូ​កីឡា​ទៅ​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា ដែល​នឹង​ធ្វើឡើង​នៅ​ខែ​​កុម្ភះ ក្នុង​ប្រទេស​កូរ៉េខាងត្បូង​។ ​ការប្រកាស​ពី​វត្តមាន​របស់​អត្ថ​ពលិ​កកូរ៉េខាងជើង​នេះ កើតឡើង ក្រោយពេល​មន្ត្រីជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ​បាន​បើក​កិច្ចប្រជុំ​កំរិត​ខ្ពស់ ​ជាមួយ​គ្នា​លើកដំបូង ក្រោយពេល​ខកខាន​អស់​រយៈពេល ២​ឆ្នាំ​។​ ​ប្រទេស​កូរ៉េខាងត្បូង​ក៏​ស្នើ​ឲ្យមាន​ការ​រៀបការ​ជួបជុំគ្រួ​សារឡើងវិញ​ក្នុង​កំឡុង​ការប្រកួត​កីឡា​អូឡាំពិក​ផងដែរ សំរាប់​សាច់ញាតិ​របស់ ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​បែក​គ្នា​ក្នុង​កំឡុង​សង្គ្រាម​កូរ៉េ​។​ ​សូម​រំលឹក​ផង​ដែរ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​តានតឹង​កាន់តែខ្លាំង ចាប់តាំងពី​មាន​កិច្ចប្រជុំ​លើក​ចុងក្រោយ​បង្អស់​នៅក្នុង ​ឆ្នាំ ២០១៥​។​ ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​បែកបាក ក្រោយពេល​កូរ៉េខាងត្បូង​បាន​ព្យួរ​គំរោង​សេដ្ឋកិច្ច​រួម​នៅ​តំបន់​ឧស្សាហ៏កម្ម​កែសុង (Kaesong) ស្ថិត​ក្នុង​ប្រទេស​កូរ៉េខាងជើង ដោយសារតែ​ការ​ធ្វើ​តេស្ត​សាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​របប​ព្យុង​យ៉ាង​។​ ​ជា​ការឆ្លើយតប​វិញ កូរ៉េខាងជើង​ក៏​បាន​បញ្ចប់​ទំនាក់ទំនង​ទាំងអស់​ជាមួយនឹង​កូរ៉េខាងត្បូង រួម​មាន​ការ​កាត​ផ្តាច​ទូរស័ព្ទ​សំរាប់​ទំនាក់ទំនង ​រវាង​ប្រទេស​ទាំង​ពីរ​។ ភាព​តានតឹង​រឹតតែ​កើនឡើង​ខ្លាំង នៅ​ឧបទ្វីប...

គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ករណី នៅ​ស្រុក​ស្វាយទាប បណ្តាលអោយ​ស្លាប់​ម្នាក់ និង​របួស​ធ្ងន់​ស្រាល​បីនាក់​

​ស្វាយរៀង ៖ យ៉ាងហោច​ណាស់​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ពីរ​ករណី​នៅ​ស្រុក​ស្វាយទាប​ដែល​បណ្តាល​មកពី​បើកបរ​ខ្វះ​ការ​ប្រុងប្រយត្ន័​។​ ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយទាប​បានអោយដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទី​១ បង្ករ​ឡើង វាង​ម៉ូតូ និង​កង់ បណ្តាលអោយ​រងរបួស មនុស្ស​02​នាក់ ស្រី​០១​នាក់ រង​របួសស្រាល ០២​នាក់ ស្រី​០១​នាក់ ចំណែក​ម៉ូតូ ខូចខាត ស្រាល ០១​គ្រឿង និង​កង់ ខូចខាត ស្រាល 01​គ្រឿង កាលពី វេលា​ម៉ោង​០៤ និង​៤០​នាទី...

សមាគម​ទូក​ទេសចរណ៍ ប្តេជ្ញា​ពង្រឹងគុណភាព​សេវា​ដឹកជញ្ជូន និង​សុវត្ថិភាព​ជូន​ភ្ញៀវ​

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​សមាគម​ទូក​ដឹក​ភ្ញៀវទេសចរ ជួបប្រជុំ​រិះរក​វិធី​បង្កើន​គុណភាព​សេវា​ដឹកជញ្ជូ​ន​ប្រកបដោយ​គុណភាព និង​មាន​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ អោយ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​ ​ពិធី​នេះ​រៀបចំ​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​៩ ខែ​មករា ឆ្នាំ​២០១៨ នា​ចំណត​ផែ​ទូក​ឬ​កប៉ាល់​ឆ្នេរ​អូរ​ឈើទាល​។​ ​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ សមាគម​ទូក​ទេសចរណ៍ ខេត្ត​ព្រះសីហនុ ក្រោម​កិច្ច​គាំទ្រ​ពី រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​រៀបចំ​កិច្ចប្រជុំ​ការងារ​ជាមួយ​ប្រតិបត្តិ​ករ​ទូក​ដឹក​ទេសចរណ៍​ទាំងអស់​នា​ខេត្ត​ព្រះសីហនុ​។​ ​នា​ឱកាស​នោះ លោកស្រី គួច ចន្ថា សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង លោក​ឧកញ៉ា​ទៀ វិចិត្រ ប្រធាន​សមាគម​ទូក​ទេសចរណ៍​ខេត្ត​ព្រះសីហនុ...

លោក ជា សុផារ៉ា ៖ មន្ត្រី ខិតខំ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ទាំង​កាយវិកា និង​ពាក្យសម្ដី​

​ភ្នំពេញ ​៖ ​លោក​ទេសរដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី បាន​សំណូមពរ​ឱ្យ​មន្ត្រី ខិតខំ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើរ ដោយ​ត្រូវ​សម្រួល​ឥរិយាបទ​ទាំង​កាយវិកា និង​ពាក្យសម្ដី ដោយ​ធ្វើ​យ៉ាង​ឱ្យ​ពួកគាត់​មាន​ភាពកក់ក្ដៅ ព្រោះ​ពេល​ខ្លះ​ពួកគាត់​មិន​បានដឹង​ពី​បែបបទ​នៃ​ការ​ធ្វើការ​របស់​មន្ត្រី​យើង​ឡើយ ។​ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​បញ្ញា​ប​ត្រ​រង​ជំនាញ​សុរិយោដី និង​រៀបចំ​ដែនដី ដល់​សិក្ខាកាម​នៃ​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចំនួន ១១៦​រូប...

អ្នកទេសចរម្នាក់​ធ្លាក់​ចូល​ជ្រោះ​ជម្រៅ ៧៥ ម៉ែត្រ ស្លាប់​យ៉ាង​អាណោច​អាធម ព្រោះ​តែ​ពុំ​អើពើ​នឹង​«ផ្លាក​សញ្ញា​ព្រមាន​សុវត្ថិភាព»

​​អ្នកទេសចរ​ម្នាក់​ដែល «​ពុំ​អើពើ​នឹង​ផ្លាកសញ្ញា​ព្រមាន​» នៅ​ទឹកជ្រោះ​ដ៏​ល្បីល្បាញ​មួយ បាន​ធ្លាក់ចុះ​ក្នុង​ជ្រោះ​ជម្រៅ​ប្រមាណ ៧៥ ម៉ែត្រ រហូត​ស្លាប់ ខណៈ​ព្យាយាម​ថតរូប ។​ Radwan Sbih អាយុ ២៧ ឆ្នាំ រួមជាមួយ​មិត្តភក្តិ ៣ នាក់ នៅពេលនោះ ពួកគេ​បាន​ដើរ​ឆ្លងកាត់​ព្រៃ ទៅកាន់​កំពូល​ជ្រោះ Na Mueang ដ៏​គ្រោះថ្នាក់ នៅលើ​កោះ...

កំណត់ហេតុ​ស្តីពី ហយ​គ្រិវៈ មក​ពី​ប្រាសាទនាងខ្មៅ​, ខេត្តតាកែវ​

​ជា​អវតារ​របស់​ព្រះ​វិស្ណុ ហើយ​មាន​ក្បាល​ជា​សេះ និង​ដងខ្លួន​ជា​មនុស្ស ចម្លាក់​ហយ​គ្រិវៈ ឬ​ក​ល្កិន ខាងលើនេះ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រាសាទនាងខ្មៅ ស្រុក​សំរោង ខេត្តតាកែវ​។ ចម្លាក់​ដ៏​សំខាន់​នេះ មាន​ត្រឹមតែ​ដងខ្លួន មាន​កំពស់​ប្រមាណ​ជា ១.៣ ស​.​ម​៣ ហើយ​ស្ថិត​ក្នុង​រចនាប័ទ្ម​ប្រែ​រូប ត្រូវបាន​រកឃើញ​នៅ​ប្រាសាទនាងខ្មៅ នៅ​ឆ្នាំ ១៩២០​។​ ​រូបភាព ១-២ : ក្បាល​ហយ​គ្រិវៈ មុន​ការផ្សារភ្ជាប់​ទៅ​នឹង​ដងខ្លួន នៅ​ឆ្នាំ ១៩៩៧...

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី​២

​ភ្នំពេញ​៖ ថ្ងៃស្អែក​ទី​១០ ខែ​មករា​ឆ្នាំ​២០១៨​នេះ នឹង​ធ្វើ​ជា​ធ្វើ​ជា​សហប្រធាន និង​ជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​កំពូល នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (Lancang-Mekong) លើក​ទី​២ ក្រោម​មូលបទ ទន្លេ​របស់​យើង​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។ កិច្ចប្រជុំ​នេះ នឹង​នាំមក​នូវ​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន សម្រាប់​ប្រជាជាតិ រស់នៅ​តាម​ដង​ទន្លេមេគង្គ ហើយ​ដែល​ភ្ជាប់​ទៅ​ទន្លេ​ឡាន​ឆាន​ប្រទេស​ចិន ដែល​ក្នុងនោះ​មាន​ប្រទេស កម្ពុជា ថៃ ឡាវ វៀតណាម ភូមា និង​ប្រទេស​ចិន​។​ សម្តេច​តេជោ...

ឃុំខ្លួន​យុវជន​ម្នាក់ ករណី​ប្រទូស្ត​កេរ្តិ៍ខ្មាស ពេល​នាំ​នារី​ឆ្លង​អូរ​ច្រក​ព្រំប្រទល់​កម្ពុជា​-​ថៃ

បន្ទាយមានជ័យ ៖ យុវជន​ម្នាក់​បាន​នាំ​នារី​ម្នាក់ ឆ្លង​អូរ​ច្រក​ព្រំប្រទល់​កម្ពុជា​-​ថៃ ហើយ​ឃើញ​សម្រស់​នារី​ស្រស់ស្អាត ក៏​បាន​ចាប់បង្ខំ​រំលោភ​តែ​មិនបាន​សម្រេច​។ កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ម៉ោង​២​រសៀល ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ពោល​ក្រោយពី​គេចខ្លួន​បាន​២​ថ្ងៃ ។​ ​សមត្ថកិច្ច​ចោទថា ករណី​បទ​ប្រទូស្ត​កេរ្តិ៍ខ្មាស ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុងព្រៃ​មាត់​អូរ ច្រក​ព្រំប្រទល់​កម្ពុជា​-​ថៃ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​ ​លោក​អនុ​សេនី​យ៍...

ចាប់​ឃាតក​ម្នាក់ ដែល​កាប់​យុវជន​ម្នាក់​ស្លាប់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

​ភ្នំពេញ​៖ ជនដៃដល់​ម្នាក់ ដែល​ប្រើ​ដែកឆាប​ចាក់​សម្លាប់​យុវជន​ម្នាក់ ត្រូវ​កងកម្លាំង​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ហើយ​នៅ​យប់​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៨​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ​មន្ដ្រីនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឲ្យដឹងថា ក្រោយពី​មាន​អំពើ​ឃាតកម្ម​នេះ​កើតឡើង កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ផ្នែក​អន្ដរាគមន៍​ពិសេស​របស់​ខណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើ​ការស្រាវជ្រាវ និង​ឈាន​ដល់​ការចាប់ខ្លួន​ជនដៃដល់​ម្នាក់ ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​បង្ហាញ​ពី​អត្តសញ្ញាណ​ជនដៃដល់​នេះ​ទេ​។ កងកម្លាំង​នគរបាល ក៏​បាន​ឃាត់​ខ្លូន​ជនសង្ស័យ​ម្នាក់ទៀត ដែលជា​មិត្តភក្តិ​របស់​ជនរងគ្រោះ ដែល​ពាក់ព័ន្ធ​ជាមួយ​អំពើ​លួច​។​ ​សូមបញ្ជាក់​ថា...

ជន​ចំណាកស្រុក ៦៤​នាក់​ស្លាប់ ក្រោយពេល​ទូក​ពួកគេ​លិច​នៅ​សមុទ្រ ប្រទេស​លី​ប៊ី​

​ជន​ចំណាកស្រុក​ចំនួន ៦៤​នាក់ ​ត្រូវបាន​គេ​សន្និដ្ឋាន​ថា​បាន​លង់ទឹក​ស្លាប់ ក្រោយពេល​ទូក​របស់​ពួកគេ​បាន​លិច​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ ប្រទេស​លី​ប៊ី កាលពី​ចុង​សប្តាហ៏​កន្លងទៅ​នេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រុម​មនុស្សធ៌ម​នៅ​ថ្ងៃច័​ន្ទ​ម្សិលមិញ​នេះ​។​ ​លោក Flavio Di Giacomo អ្នកនាំពាក្យ អង្គការ​អន្តោ​ប្រវេ​ស​ន៏​អន្តរជាតិ បាន​និយាយថា មាន​ជន​ចំណាកស្រុក​ចំនួន ១៥០​នាក់​នៅ​លើ​ទូក នៅពេល​វា​លិច​ក្នុង​សមុទ្រ កាលពី​ថ្ងៃ​សៅរិ៍​កន្លងទៅនេះ​។ ការ​ថ្លែង​របស់លោក គឺ​ដកស្រង​សំដី​របស់​ជន​ដែល​នៅ​រស់រាន​មានជីវិត​ក្នុង​ហេតុ​ការណ៏​នោះ​។​ ​មនុស្ស​ចំនួន ៨៦​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ចេញពី​ទឹក​ដោយ​ក្រុម​ឆ្មាំ​សមុទ្រ​អ៊ីតាលី​។​ ​លោក​បន្ថែមថា សាកសព​ចំនួន ៨​នាក់​ត្រូវបាន​គេ​រកឃើញ ចំនែក ៥៦​នាក់​ទៀត​នៅតែ​បន្ត​បាត់​ខ្លួន...
- Advertisment -

Most Read

×