Monday, June 1, 2026

Yearly Archives: 2018

ឃាត់ខ្លួន​បុរស​២​នាក់ ព្រួត​វាយ​សមត្ថកិច្ច​ប៉ុស្តិ៍​ទំនប់ទឹក ពេល​ហៅ​ត្រួតពិនិត្យ​

​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៤​នាក់​បាន​ព្រួត​គ្នា វាយ​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទំនប់​ទឹក​ម្នាក់ បណ្តាលឲ្យ​រង​របួសស្រា​ល កាលពី​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៨ នៅ​ខាងក្រោយ​ផ្សារ​សុ​វណ្ណា តាម​បណ្តោយ​ផ្លូវ​លេខ​៤៣០ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំកា​មន​។​ ​បន្ទាប់​ពី​បង្កហេតុ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ចំណែក​២​នាក់​ទៀត បាន​គេចខ្លួន​បាត់​។ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ទី​១​ឈ្មោះ​ ​ពេជ្យ​សុភិន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មុខរប​អ្នក​ដេ​ពួក​ឡាន ស្នាក់​នៅ​ជិត​ផ្សារ សំណង់​១២ ទី​២​ឈ្មោះ ដាំ​គឹម សេង...

កូរ៉េខាងជើង និង​ខាងត្បូង ចាប់ផ្តើម​បើក​កិច្ចប្រជុំ​កំរិត​ខ្ពស់​ជាមួយ​គ្នា ក្រោយ​ខកខាន​ធ្វើ​អស់ ២​ឆ្នាំ​

​ប្រទេស​កូរ៉េខាងជើង និង​ខាងត្បូង នៅ​ថ្ងៃ​អង្គារ​នេះ បាន​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​កំរិត​ខ្ពស់ ក្រោយពេល​ខកខាន​មិន​បាន​ប្រជុំ​ជាមួយគ្នា​អស់​រយៈពេល ២​ឆ្នាំ​។​ ​កិច្ចប្រជុំ​លើក​ដំបូង ដែល​ធ្វើ​នៅផ្ទះ​សន្តិភាព ស្ថិតក្នុង​ភូមិ Panmunjom នឹង​ផ្តោត​សំខាន់​ទៅលើ​ការចូលរួម​របស់​អត្ត​ពលិ​កកូរ៉េខាងជើង​ចូលរួ​ម​ក្នុងកីឡា​អូ​ឡាំ​ពិ​ច​រដូវរងា ដែល​កូរ៉េខាងត្បូង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ខែ​ក្រោយ​។​ ​កូរ៉េខាងត្បូង​បាន​និយាយថា ខ្លួន​ក៏​នឹង​លើកឡើង​ពី​វិធីសាស្ត្រ​ដើម្បី​បង្កើន​ទំនាក់ទំនង​ឲ្យ​កាន់តែ​ល្អ​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ​។​ ​សូម​រំលឹក​ផង​ដែរ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​តានតឹង​កាន់តែខ្លាំង ចាប់តាំងពី​មាន​កិច្ចប្រជុំ​លើក​ចុងក្រោយ​បង្អស់​នៅក្នុង​ឆ្នាំ ២០១៥​។​ ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​បែកបាក ក្រោយពេល​កូរ៉េខាងត្បូង​បាន​ព្យូរ​គំរោង​សេដ្ឋកិច្ច​រួម​នៅ​តំបន់​ឧស្សាហ៏កម្ម​កែសុង (Kaesong) ស្ថិត​ក្នុង​ប្រទេស​កូរ៉េខាងជើង ដោយសារតែ​ការ​ធ្វើ​តេស្ត​សាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​របប​ព្យុង​យ៉ាង​។​ ​ជា​ការឆ្លើយតប​វិញ កូរ៉េខាងជើង​ក៏​បាន​បញ្ចប់​ទំនាក់ទំនង​ទាំងអស់​ជាមួយនឹង​កូរ៉េខាងត្បូង រួម​មាន​ការ​កាត​ផ្តាច​ទូរស័ព្ទ​សំរាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ ភាព​តានតឹង​រឹតតែ​កើនឡើង​ខ្លាំង នៅ​ឧបទ្វីប...

ញាក់សាច់! បុរស​ម្នាក់​ផឹក​ថ្នាំ Viagra ជ្រុល បែក​ដើរ​ស្រាត​ផ្អើល​ពេញ​ព្រលាន​យន្ត​ហោះ…! (មានវីដេអូ)

​សន្តិសុខ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភូ​កេ​ត (​ថៃ​) បាន​បញ្ជាក់ថា ពួកគេ​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់ ដែល​បាន​ដើរកាត់​ក្នុង​សាល​ព្រលាន ក្នុងស្ថានភាព​ស្រាត​ននលគក នៅ​វេ​ល​ម៉ោង ១១ និង ៣០ នាទី យប់​ថ្ងៃ​ព្រហស្បតិ៍ កន្លងទៅនេះ ។​ Steve Cho អាយុ ២៧ ឆ្នាំ មកពី​ទីក្រុង​ញូវយ៉ក ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​ម៉ោង​ប្រហែល ១២ យប់ ថ្ងៃទី​៤ ខែមករា...

គ​.​ជ​.​ប ប្រកាស​លទ្ធផល​ការ​ចាប់ឆ្នោត ដើម្បី​កំណត់​លេខ​រៀង គណបក្សនយោបាយ ចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​

ភ្នំពេញ​៖ ការ​ចាប់ឆ្នោត ដើម្បី​កំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ លើ​សន្លឹកឆ្នោត​យោង​តាម​ប្រការ ៥.១២ នៃ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) រៀបចំ​ពិធី​ចាប់ឆ្នោត ជា​សាធារណៈ នា​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៨ នៅ​ក្រសួង​មហាផ្ទៃ ដែល​មាន​គណបក្សនយោបាយ​ចំនួន​៤ ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​។​ ​សេចក្តីប្រកាស​ព័ត៌មាន​លេខ​៖ ០២ គ​.​ជ​.​ប ស្តីពី​ការ​លទ្ធផល​នៃ​ការ​ចាប់ឆ្នោត ដើម្បី​កំណត់​លេខ​រៀង​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត...

បង្កើត​ទីស្នាក់ការ ធ្វើ​ប័ណ្ណ​ពលករ​កម្ពុជា ធ្វើការ​នៅ​បរទេស ៣​កន្លែង​ទៀត

ភ្នំពេញ​៖ លិខិត​ធ្វើដំណើរ និង​ប័ណ្ណ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស មាន​សារសំខាន់​ណាស់ ព្រោះ​វា​អាច​ឲ្យ​ពលករ កម្ពុជា​ធ្វើការ ដោយ​ស្របច្បាប់ នៅ​ប្រទេស​ថៃ ដូច្នេះហើយ​ក្រសួងមហាផ្ទៃ រួមជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឯកភាពគ្នា​បង្កើត​ឲ្យ​មាន​ទីស្នាក់ការ​ផ្ដល់ លិខិត​ធ្វើដំណើរ និង​ប័ណ្ណ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស ចំនួន​៣​កន្លែង​ផ្សេងគ្នា ដើម្បី​សម្រួល និង​ព​ន្លឿ​ន​ការផ្ដល់សេវា​ជូន​ពលករ​កម្ពុជា ដែល​ទៅធ្វើ​ការ​នៅ ប្រទេស​ថៃ​។​ ​ទីស្នាក់ការ​ផ្ដល់ លិខិត​ធ្វើដំណើរ និង​ប័ណ្ណ​ពលករ​កម្ពុជា​ធ្វើការ​នៅ​បរទេស ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ នា​ថ្ងៃទី​៨...

ចុះ​ត្រួតពិនិត្យ កុងស៊ីបញ្ចាំ​ជាច្រើន​កន្លែង​នៅ​សង្កាត់​ទឹកល្អក់​៣ ដើម្បី​ស្វែងរក​ភាពត្រឹមត្រូវ​

ភ្នំពេញ​៖ គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​ដឹកនាំ​ដោយ​លោក ប៉ាង លីដា ជា​អភិបាលរងខណ្ឌ​បាន ចុះ​ត្រួតពិនិត្យ កុងស៊ីបញ្ចាំ​ជាច្រើន​កន្លែង​នៅ​សង្កាត់​ទឹកល្អក់​៣ ដើម្បី​ស្វែងរក​ភាពត្រឹមត្រូវ ស្របទៅនឹង​ច្បាប់​ដែល​បានកំណត់​ជុំវិញ​ការបើក​អាជីវកម្ម​របស់​បងប្អូន​អាជីវករ​។​ ​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាល ពី​រសៀល​ថ្ងៃទី​ច័ន្ទ ៧​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​កុងស៊ី​ប​ញ្ជាំ​ជា​​ច្រើន​កន្លែង​នៅតាម​បណ្តោយ​ផ្លូវ​១៩២ ផ្លូវ​១៨៦ ផ្លូវ​២០២ ផ្លូវ​២៤៧ ផ្លូវ​២៥៣ ស្ថិតនៅក្នុង​សង្កាត់​ទឹកល្អក់​៣...

កង​ទាហាន​របស់​កម្ពុជា​នឹងធ្វើ​ការ​ចល័ត​យុទ្ធោបករណ៍​ចេញពី​ទីតាំង​២​កន្លែង​ទៅកាន់​កោះ​ពេជ្រ​ នៅ​រាត្រី​ឆ្លង​ចូល​ថ្ងៃទី​១០​ មករា​

​ភ្នំពេញ​៖ ដើម្បី​ជៀសវាង​ការភ័ន្តច្រឡំ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តីជូនដំណឹង​មួយ ស្តីពី​ ​កង​ទាហាន​របស់​កម្ពុជា​នឹងធ្វើ​ការ​ចល័ត​យុទ្ធោបករណ៍​(​សម្ភារៈ​សឹក​)​ចេញពី​ទីតាំង​២​កន្លែង​ទៅកាន់​កោះ​ពេជ្រ​នៅ​រាត្រី​ឆ្លង​ចូល​ថ្ងៃទី​១០​មករា ដើម្បី​តាំង​ពិ​ព័រ​ណ័​យុទ្ធោបករណ៍ ក្នុង​កម្មវិធី​ប្រកួត​កីឡា​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១០ មករា​២០១៨​នេះ​។ ដោយ​៖​កូ​ឡាប​ ខាងក្រោម​នេះ​ជា​ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៖​

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មាន​វ័យ ៩២​ឆ្នាំ​ហើយ ត្រូវគេ​ជ្រើសរើស​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ម្តងទៀត ដើម្បី​ចូលរួម​ការបោះឆ្នោត​

អតីត​នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី គឺ​លោក Mahathir Mohamad ត្រូវបាន​គណបក្សប្រឆាំង​របស់លោក​ជ្រើសរើស​ជាថ្មី​ម្តងទៀត​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នាយករដ្ឋមន្ត្រី​នាពេលខាងមុខ ទោះបី​ពេលបច្ចុប្បន្ន​លោក​មាន​អាយុ ៩២​ឆ្នាំ​ទៅហើយនោះ​។​ ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ លោក Mahathir Mohamad ត្រូវបាន​ជ្រើសរើស​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ដើម្បី​ចូលរួម​ការបោះឆ្នោត​ដែល​នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ខែ សីហា​ខាងមុខនេះ​។​ ​កាលពី​ឆ្នាំ ២០០៣ លោក បាន​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី ក្រោយពេល​កាន់អំណាច​អស់​ជាង ២០​ឆ្នាំ​។​ ​ប្រសិនជា​ឈ្នះ​ការបោះឆ្នោត​នៅពេល​ខាងមុខ លោក​នឹង​ក្លាយជា​មេដឹកនាំ​ដែលមាន​វ័យ​ចំណាស់​បំផុត​ក្នុង​ពិភពលោក​។​ ​លោក Mahathir Mohamad ដែល​គេ​មើលឃើញថា​ជា​មេដឹកនាំ​ផ្តាចការ​ក្នុងកំឡុងពេល​កាន់តំណែង បានធ្វើ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​ក្លាយជា​ខ្លា​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​។​ ​ប៉ុន្តែ​ក្នុង​កំឡុង​ការដឹកនាំ លោក​បាន​ចាត់វិធានការ​យ៉ាង​តឹងរឹង​ប្រឆាំង​ដល់​អ្នក​ទាំងឡាយណា​ដែល​ប្រឆាំង...

ស្ពានដែក​ឆ្នេរសមុទ្រ​រាម ខេត្ត​ព្រះសីហនុ មាន​សភាព​ទ្រុឌទ្រោម និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ឆ្លងកាត់​

​ខេត្ត​ព្រះសីហនុ​៖ ស្ពានដែក​ឆ្នេរសមុទ្រ​រាម ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ននេះ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង និង​ប្រឈម​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​ឆ្លងកាត់ ពិសេស​ភ្ញៀវទេសចរ​មកពី​ចម្ងាយ ហើយ​ពួកគេ​មិនបាន​ដឹង​ពី​ស្ថានភាព​ស្ពាន​។​ ​ប្រជាពលរដ្ឋ​រស់នៅ ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បានអោយ​អ្នកយកព័ត៌មាន CEN.COM.KH ដឹង​នៅ​ថ្ងៃ​ចន្ទ ទី​៨ ខែមករា ឆ្នាំ​២០១៨​ថា ស្ពានដែក ឆ្លងកាត់​ដៃសមុទ្រ ចូលទៅ​បឹង​កង្កែប បាន​ខូចខាត ឬ​មាន​សភាព​ទ្រុឌទ្រោម​ធ្ងន់ធ្ងរ មិន​អាចអោយ​រថយន្ត​តូចធំ​គ្រប់​ប្រភេទ​បើក​ឆ្លងកាត់​បាន​ទៀត​ទេ​។ ពលរដ្ឋ​ភូមិ​អុង...
- Advertisment -

Most Read

×