Sunday, May 31, 2026

Yearly Archives: 2018

ឃាត់​រថយន្ត​ធុន​ធ្ងន់​របស់​កង​ដឹកជញ្ជូន L.M.H មួយគ្រឿង​បើក​ចូល​ក្រុង​ពេល​ថ្ងៃ តាម​បញ្ជា​អភិបាល​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ កម្លាំង​នរគ​បាល​ខណ្ឌទួលគោក​បាន ធ្វើ​ការឃាត់​រថយន្ត​ធុន​ធ្ងន់​របស់​កង​ដឹកជញ្ជូន L.M.H មួយគ្រឿង ដែល​បាន​បើក​ចូល​ក្រុង​ពេល​ថ្ងៃ បង្ក​អោយ​បាត់បង់​សណ្តាប់ធ្នាប់​និង​ធ្វើអោយ​កកស្ទះ​ចរាចរ​នោះ​។​ រថយន្ត​ក្រុមហ៊ុន​កង​ដឹកជញ្ជូន L.M.H​ដឹក​ដែក​ធ្វើចរាចរ​តាមផ្លូវ​ហាមឃាត់ ត្រូវបាន​សមត្ថកិច្ច​ឃាត់​កាលពី​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៨ នៅ​ចំណុច​ស្តុ​ប​សន្ធរម៉ុក ផ្លូវ​ម៉ៅ​សេង​ទុង កែង​និង​ផ្លូវ កម្ពុជា​ក្រោម សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​ ​បើតាម​នរគ​បាល​ចរាចរណ៍​ឈរជើង​នៅ​ស្តុ​បស​ន្ឋ​រ​មុខ​បាន​ប្រាប់ថា ការឃាត់​រថយន្ត​ម៉ាក​យ៉ី​ឌុប ស្លាក​លេខ តាកែវ 3A-1989...

៩៩៩ -(​រូបភាព​ពី ៦១-៧០) សម្រាប់​ថ្ងៃទី ៩ ខែ មករា ឆ្នាំ​២០១៨

៦១.​មិន​យល់​ដែរ ហេតុអ្វី​គេ​ថា ខ្ញុំ​ជា​... Supperdog អីចឹង​! ៦២.​មកពី​យក​មុំ​ថត​ខុស ពុំ​ជឿ​ង​ពែនភ្នែន​សាកមើល​... ត្រូវ​ទេ​! ៦៣.​បុរស "​រីករាយ​" ទាំងមុខ ឬ​ពីក្រោយ​... ញញឹម​រហូត​! ៦៤.​ទើប​រកឃើញ​បុរស ដែល​ចំណុះ​កុលសម្ព័ន្ធ​... វែង​បំផុត លើ​ឆ្នេរ​! ៦៥.​មនុស្ស​២​រូបនេះ គឺជា​ស្នេហា តែ​ចំពោះ "​ជន​ទី​៣" ណា​នោះ​វា​ជា​រឿង​... គួរ​ឲ្យ​ស្អប់​បំផុត​! ៦៦.​ចង្រៃ​មែន ថត​ជើង​ខ្លួនឯង​សាក​សោះ បែរជា​... ដូច្នេះ​ទៅវិញ​! ៦៧.​កំពូល​កង់ ព្រោះ​ទាល់តែ​ងើយ​សំឡឹង​មេឃ​ទើប​កង់វា​... វិល​! ៦៨.​អូ​យ៉ា​!...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​អំណោយផល​ល្អ ប្រសិទ្ធិភាព​ការងារ​ខ្ពស់ អ្នក​រៀនសូត្រ​ប្រឡងប្រជែង​សម្រេចបាន​ស្នាដៃ​ឆ្នើម​។ ថ្ងៃនេះ​អ្នកមាន​លទ្ធភាព​ក្តាប់​ឱកាស​វិនិយោគ​ល្អ​។ មនោសញ្ចេតនា​ប្រសិន​មានរឿង​អ្វី​ត្រូវ​ចែករំលែក​ឲ្យ​ជួយ​គួរ​និយាយប្រាប់​គូស្នេហ៍ នោះ​ក៏​ជា​វិធី​បង្ហាញ​ភាពជឿជាក់ និង​ការគោរព​ចំពោះ​គេ​។ ទិស​នាំ​លាភ ទិសពាយ័ព្យ តំណម​ទិស​ខាងជើង​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕ ​ឆ្នាំឆ្លូវ ៖ រាសី​ល្អ​មធ្យម​។ ការងារ​ជួប​ការលំបាក​ច្រើន តែ​អាស្រ័យ​ដោយ​ឆន្ទៈ​របស់ខ្លួន​អ្នក​នៅតែ​អាច​ដោះស្រាយ​គ្រប់យ៉ាង​បាន​ស្រួល​។ រាល់​ខ្ទង់​វិនិយោគ​សុទ្ធតែ​ផ្តល់​ចំណូល​ដ៏​ប្រសើរ​។ មនោសញ្ចេតនា ត្រូវ​ប្រយ័ត្ន​ពាក្យសម្តី​ព្រោះ​ថ្ងៃនេះ​អាច​ងាយ​កើតមាន​ការឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ​ទិស​លិច តំណម​ទិស​ខាងជើង​។...

ប្រជាពលរដ្ឋ​ដេញចាប់បាន ជន​ល្មោភកាម​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេព​សន្ទវៈ​លើ​ក្មេងស្រី​បាន​សម្រេច​

ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ដេញតាម​ចាប់ខ្លួន​បាន ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេព​សន្ទវៈ​លើ​ក្មេងស្រី​បាន​សម្រេច ខណៈ​ក្មេងស្រី​ដេក​ក្នុង​ផ្ទះ​តែម្នាក់ឯង​។​ ​ករណី​រំលោភ​សេព​សន្ទវៈ ខាងលើ​នេះ​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​កើតឡើង នៅវេលា​ម៉ោង​ជាង​៩​យប់ ថ្ងៃអាទិត្យ ៦​រោច ខែ​បុស្ស ឆ្នាំ​រកា ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០១៨ នៅត្រង់​ចំណុច​បន្ទប់​ជួល​មួយកន្លែង តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ស្ថិតក្នុង​ក្រុម​៥ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សីកែវ​។​ ​បើ​តាម​ឪពុក​របស់​ក្មេងស្រី​រងគ្រោះ បាន​រៀបរាប់​ពី​ដំណើរ​រឿង​យ៉ាង​លម្អិត មុន​បង្ក​ការភ្ញាក់ផ្អើល...

សត្វតិរច្ឆានក៏មិនដល់​ថ្នាក់​ហ្នឹង​ដែរ! រួមស្នេហ៍​​នឹង​គ្នា​​គ្មាន​ការ​ទទួល​ខុស​ត្រូវ លុះ​​មាន​​កូន​យក​គ្នា​ទៅ​កប់​ប៉ង​សម្លាប់​ទាំង​រស់​បែបនេះ

​រូបភាព​១​សន្លឹក​ដ៏​សែន​ខ្លោចផ្សា​បំផុត បង្ហាញ​ឲ្យ​ឃើញ​ទារក​ម្នាក់ ស្ថិតក្នុង​ស្ថានភាព​ត្រូវបាន​កប់​ដងខ្លួន​ទៅនឹង​ដីខ្សាច់​ក្នុង​ដី​១​កន្លែង (ពុំស្គាល់ទីតាំង) ដោយ​នៅសល់តែ​ក្បាល និង​ដៃ​ម្ខាង បាន​កំពុង​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម សម្តែង​ក្តី​អាណិតអាសូរ​ជា​ពន់ពេក​ក្រៃ ជាមួយ​ពាក្យ​ជេរប្រទេច ដាក់​បណ្តាសា​រធ្ងន់ៗធ្ងរបំផុត ចំពោះ​ឪពុកម្តាយ​របស់​ទារក​ដ៏​អភព្វ​ម្នាក់នេះ ។​ ​នៅលើ​បណ្តាញ​សង្គម គេ​បាន​ចែករំលែក​រូបភាព​ដ៏​សែន​អាណោច​អាធ​ម​នេះ អម​ជាមួយ​សារ​សរសេរថា​៖ «​សំណាង​មួយ ក្នុង​មួយ​ពាន់​គ្រោះថ្នាក់​.... ខំ​ពរ​ពោះ​៩​ខែ​១០​ថ្ងៃ បង្កើត​រួច​យកទៅ​កប់​ចោល​ទាំង​រស់ តែ​សំណាង​មាន​គេ​ឃើញ ហើយក៏​សង្គ្រោះ​ទាន់ពេលវេលា គឺ​ក្មេង​មិនទាន់​ស្លាប់​ទេ​» ។​ ​ជាមួយគ្នា​នោះ​ផងដែរ អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក បាន​ខម​មិន​វាយប្រហារ​យ៉ាង​ធ្ងន់ៗដូចៗគ្នា...

សិល្បៈ​នៃ​សមុទ្រ​មរណៈ

១៥​ឆ្នាំ​កន្លង​ផុត​ទៅ​ការងារ​សិល្បៈ​ដែល​បាន​កប់​ទុក​ក្រោម​បាតសមុទ្រ “Dead Sea” ដ៏​ជ្រៅ​សែន​ជ្រៅ ពេល​ថ្មីៗ​នេះ​បាន​រំ​លេចចេញ​ជា​រូបរាង​ដ៏​ស្រស់ស្អាត ត្រូវបាន​គេ​ស្រង់​ឡើង​មក​ដើម្បី​ដាក់​តាំងពិព័រណ៍​។ ការងារ​សិល្បៈ​មួយ​នេះ ជា​គំនិត​ច្នៃប្រឌិត​របស់ Sigalit Landau មានឈ្មោះ​ថា “Salt Years”​

ប្រជា​នេសាទ​នៅ​វៀតណាម ចាប់​បាន​ត្រី ដែល​គេ​ហៅថា ត្រី​ដងទង់ ប្រវែង​៣​ម៉ែត្រ គេ​សុំ​ទិញ ៥០០​ដុល្លារ​ពុំ​ព្រម​លក់​ទៀត​

ត្រី​ដ៏​ធំ​មាន​ទម្ងន់​ដល់ ៤២​គី​ឡូ មួ​ក្បាល​នេះ​ត្រូវបាន​ប្រជា​នេសាទ​វៀតណាម ចាប់បាន​នៅ​ច្រកទ្វារ​សមុទ្រ ទៀន​យ៉ាង ថ្ងៃទី 4/9 ត្រី​នេះ​ប្រវែង​ជាង ៣​ម៉ែត្រ ហើយ​មាន​ទម្ងន់​ជាង​៤២​គី​ឡូ​។​ ​វៀតណាម​ហៅ​ត្រី​នេះ​ថា ជា​ត្រី​ដងទង់ ឬ​ត្រី​ចុង​ដាវ វា​អាច​រស់នៅ​ក្នុង​ទឹកប្រៃ​និង​ទឹកសាប ហើយ​ល្បឿន​របស់​វា​ហែល ១១០​គីឡូម៉ែត្រ ក្នុង​១​ម៉ោង​។ ពពួក​សត្រូវ​របស់​វា​តែង​ញញើត​ចំពុះ​ស្រួច​នៅ​ក្បាល​វា​៕ ​តើ​មាន​ប្រិយមិត្ត​យើង​ណា​ស្គាល់​ប្រភេទ​ត្រី​នេះ​ទេ​? ជួយ​ចែករំលែក​គ្នា​ផង​!​  

តារា​កម្ពុជា​មួយ​ក្រុម ចេញ​ច្រៀង​ឆ្លង​ឆ្នាំ​ជូន​ពលករ​នៅ​ប្រទេស​ថៃ ដោយ​ស្ម័គ្រចិត្ត​

ភ្នំពេញ​-​ដោយ​មាន​កិច្ចសហការ រវាង អង្គការ​ខ្ញុំ​ខ្មែរ និង​ក្រោម​ការសហការ​ជាមួយនឹង​គ្រួសារ​តារា​កម្ពុជា តំណាង​ពលករ​នៅក្នុង​ចក្រ​ប្រទេស​ថៃ បាន​រៀបចំ​ឲ្យមាន​ការប្រគុំ​តន្ត្រី ដើម្បី​បង្កើន​ភាពសប្បាយ​រីករាយ​ដល់​ពលករ​ខ្មែរ​នៅក្នុង​នគររាជ​សី ក្រុមគ្រួសារ​តារា​កម្ពុជា ដែល​មាន​តារា​សម្តែង​ប្រុស​-​ស្រី ជាច្រើន​នាក់​បាន​រាំច្រៀង ញ៉ាំង​ឲ្យ​កម្មវិធី​ទាំងមូល​មាន​ភាពសប្បាយ​រីករាយ​ក្រៃ​លេង​។ ​លោក ស៊ុម​ឆៃ តំណាង​ពលករ​ខ្មែរ​នៅ​ខេត្ត​នគររាជ​សី​ម៉ា បាន​អះអាង​ថា ក្នុងចំណោម​ពលករ​ខ្មែរ ដែល​បាន​បម្រើការ​នៅក្នុង​រោងចក្រ​នៅក្នុង​ប្រទេស​ថៃ មិន​សុទ្ធតែ​មាន​ឱកាស​មក​លេង​ស្រុក​កំណើត​ជា​រៀងរាល់ឆ្នាំ និង​មាន​ឱកាស​បាន​ជួបជុំគ្នា ជា​លក្ខណៈ​មហា​គ្រួសារ​ខ្មែរ​នោះទេ ទើប​វត្តមាន​របស់​តារាៗ​ពី​ប្រទេស​កម្ពុជា ដែល​បាន​ទៅ​ស្ម័គ្រចិត្ត​ទៅ​ច្រៀង​នៅក្នុង​ពិធី​ជប់លៀង​ប្រចាំឆ្នាំ ដែល​បាន​ធ្វើឡើង​ក្រោម​ការសហការ​របស់​អង្គការ​ពី​ប្រទេស​កម្ពុជា និង​ក្រុម​ពលករ​នៅ​ក្នុង​ប្រទេស​ថៃ​នោះ គឺជា​រឿង​កម្រ​មួយ​ដែល​មិន​ធ្លាប់​កើតឡើង​។ ​នេះ​គឺជា​លើក​ទី​១...

អំណោយ​ពី​អភិបាលរង​ខេត្ត លោក​អភិបាលក្រុង​ផ្តល់​អំណោយ​ដល់​ម្ចាស់ផ្ទះ​ឆេះ​

​បន្ទាយមានជ័យ ៖ ថ្ងៃទី​៧​មករា អំណោយ​ពី​លោក​រាត្រី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក ហឹល រ៉ា​យា អភិបាលក្រុង​សិរីសោភ័ណ លោក ស្រេង សុផល អនុប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បន្ទាយមានជ័យ និង​ក្រុម​ការងារ​បាន​ផ្តល់ជូន​លោក​អ៊ំ ម៉ែន គីម ភេទ​ប្រុស​អាយុ​៦៨ ឆ្នាំ រស់នៅ​ភូមិ​ដីឡូត៍ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត ​បន្ទាយមានជ័យ​។​ ​លោក​អ៊ំ​ជា​ជនរងគ្រោះ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់​១​ខ្នង​មាន​ទំហំ​៩​ម៉ែត្រ​×៨​ម៉ែត្រ...
- Advertisment -

Most Read

×