Monday, June 1, 2026

Yearly Archives: 2018

​រឿង​ទទួលយក​អ្នកទោស​វៀតណាម ពី​ថៃ មក​ដាក់​គុក​នៅ​កម្ពុជា គឺ​ខុសច្បាប់​អន្តរជាតិ​

​ភ្នំពេញ​ ៖ ករណី​មាន​ព័ត៌មាន​ថា​កម្ពុជា ទទួល​យក​អ្នកទោស​វៀតណាម ដែល​ផ្ទេរ​ពី​ប្រទេស​ថៃ មក​ដាក់​នៅក្នុង​ពន្ធនាគារ​នៅ​កម្ពុជា​វិញ​នោះ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង បាន​ច្រានចោល​ទាំងស្រុង ហើយ​បញ្ជាក់ថា អ្នកទោស​ខ្មែរ រក​តែ​កន្លែង​ដាក់​មិនបាន​ផង ម៉េច​ចង់យក​អ្នកទោស​គេ​មក​ដាក់ ដែល​ខុស​នឹង​ច្បាប់​អន្តរជាតិ​។​ ​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្នុង​ពិធី​ប្រារព្ធ​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ១២​ធ្នូ លើក​ទី​១២ នៅ​រសៀល ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ សម្តេច​ក្រឡាហោម ស...

គ្មាន​ការដកតំណែង​សម្តេច ស ខេង និង សម្តេច សាយ ឈុំ​នោះទេ គឺ​ក្រុមប្រឆាំង​បំភ្លៃ​ព័ត៌មាន ដែល ឆាំ ឆា​នី ជា​មេខ្លោង

​ភ្នំពេញ​ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចាត់ទុកថា ការ​បំផុសបំផុល​របស់​ក្រុមប្រឆាំង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដែល​មាន​ឆាំ ឆា​នី ជា​មេខ្លោង​គ្មាន​ការដកតំណែង​សម្តេច ស ខេង និង សម្តេច សាយ ឈុំ​ នោះទេ គឺ​​ក្រុម​ប្រឆាំង​បំភ្លៃ​ព័ត៌មាន ដែល ឆាំ ឆា​នី ជា​មេខ្លោង​។​ ​សម្តេច​តេជោ ហ៊ុន...

ខ្លោចចិត្ត​ណាស់​! ប៉ា​ម៉ា​ក់លា​កូនទាំងពីរ​រហូត​ហើយ លា​គ្មាន​ថ្ងៃ​បាន​ជួប​មុខ​កូនៗ​ទៀត​ទេ ឱ​កូន​អើយ​កូន​…!!

​នេះ​ជា​រឿង​ដ៏​សង្វេក និង​រន្ធត់​ខ្លោចផ្សា​បំផុត​មួយ ដែល​ប្តី​ប្រពន្ធ​១​គូ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវស្លាប់​ទាំងពីរ បន្ទាប់ពី​រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​កៃ​យ៉ា បាន​បើក​បុក​ម៉ូតូ​របស់​ពួកគាត់​ពីក្រោយ កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៦ ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។​ ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អធិរាជ ហ្វេ​ស​បុក យោ ចាន់ធូ បាន​បង្ហោះ​ឲ្យ​ដឹង​ពី​​ហេតុការណ៍​ដ៏​រន្ធត់​នេះ ជាមួយនឹង​សំណេរ​រៀបរាប់​ទាំង​ក្តុកក្តួល​អួងណែន​ដើមក​​ថា​៖ «​ព្រះ​អើយ​ស្លុ​ត់​ចិ​ត្ដ​ណាស់​??​ប៉ារ​ម៉ា​ក់លា​កូន​រហូត​ហើយ​?? ប៉ារ​ម៉ាក់​សុំទោស​ផង​ណា​កូន​ដោយ​មិន​ជួប​មុខ​កូន​មិន​លា​កូន​??​ចាប់ពីពេលនេះ​ទៅ​កូន​ត្រូវ​កំព្រារ​ប៉ា​ម៉ាក់​រហូត​ហើយ​?? ​សៀមរាប​៖ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨...

សមត្ថកិច្ច​កំពុងបើក​ការស្រាវជ្រាវ ចំពោះ​ខ្សែ​វីដេអូ ម្ដាយ​លក់​កូន

​ភ្នំពេញ​ ៖ សម្ដេច​ក្រឡាហោម បាន​ថ្លែងថា នៅពេលនេះ​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ កំពុងតែ​បើក​ការស្រាវជ្រាវ លើក​ករណី​ខ្សែ​វីដេអូ​មួយ ដែលមាន​ខ្លឹមសារ​ម្ដាយ​លក់​កូន ដើម្បី​ដឹងថា រឿងនេះ​ជា​រឿង​ពិត ឬ​ប្រឌិត។​ ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង អំពើ​ជួញដូរ​មនុស្ស ១២​ធ្នូ លើក​ទី​១២ ឆ្នាំ​២០១៨ នៅ​កោះ​ពេជ្រ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា កន្លងទៅនេះ​មាន​ខ្សែ​វីដេអូ​មួយ...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ ល្អ​បំផុត មាន​ឱកាស​បាន​ចេញ​ក្រៅ​រៀនសូត្រ ជំនាញ​បន្ថែម ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ក៏​ល្អ​ប្រសើរ តែ​គួរ​វិនិយោគ​ក្នុង​ទ្រង់ទ្រាយ​តូច ។ មនោសញ្ចេតនា គយ​រលៃ​ពេលវេលា​ឲ្យបាន​ច្រើន​ជាង​មុន​សម្រាប់​គូស្នេហ៍ ។​ ​ឆ្នាំ​ឆ្លូវ ៖ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​យក​អាសា ។ លុយកាក់ មិនល្អ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា...

ឈឺចាប់ពេក! ប្តី​ចង​.​ក​សម្លាប់ខ្លួន​ក្នុងផ្ទះ​បាយ បន្ទាប់​រកឃើញ​ប្រពន្ធ​កំពុង​សាង​ស្នេហ៍​យ៉ាង​រ៉ូ​មែន​ទិច​ជាមួយ​ប្រុស​ផ្សេង​!!

​ប៉ូលីស​បានសម្រេច​ធ្វើការ​ស៊ើបអង្កេត​ករណី បុរស​អាយុ ២៧ ឆ្នាំ​ម្នាក់ ដែល​បានធ្វើ​អត្ត​ឃាត់​ចង​.​ក​សម្លាប់ខ្លួន បន្ទាប់ពី​ឃើញ​ដៃគូ​ជីវិត​យូរ​ឆ្នាំ​របស់គាត់ ដែលជា​ម្តាយ​នៃ​កូន​៣​នាក់​របស់គាត់ កំពុង​នៅ​ជាមួយ​ប្រុស​ផ្សេង ស្ថិតនៅក្នុង​កន្លែង​កម្សាន្ត​មួយ​នៅក្នុង Kathu កាលពី​យប់​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ ។​ ​ប៉ូលីស Phuket បានបញ្ជាក់​ករណី​ចងក​នេះ​កើតឡើង​នៅវេលា​ម៉ោង ៩ ព្រឹក ហើយ​បាន​មកដល់​កន្លែងកើតហេតុ ដែលជា​បន្ទប់​ជួល​មួយ​នៅក្នុង Koh Keaw ស្ថិតនៅ​ខាងក្រោយ​ទីកន្លែង​ដាក់តាំង​បង្ហាញ​រថយន្ត Isuzu...

ប្រ​ជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ត្រស់ នាំ​គ្នា​បោះ​ឆ្នោត​ជ្រើស​រើស​មេ​ភូមិ​ថ្មី

​ខេត្ត​ស្វាយរៀង ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ ដែល​រស់នៅ​ក្នុង​ភូមិ​ត្រស់ ឃុំ​ត្រស់ ស្រុក​រមាស​ហែក កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បាននាំគ្នា​ទៅ​ចូលរួម​ធ្វើ​ការបោះឆ្នោត​ដើម្បី​ធ្វើការ​ស្ទាបស្ទង់​ជ្រើសរើស​បេក្ខជន​ជា​អ្នកតំណាង​របស់​ខ្លួន​ធ្វើ​ជា​មេ​ភូមិ​របស់​ខ្លួន​សំ​ម្រាប់​បន្ត​ដឹកនាំ​ការងារ​នៅ​មូលដ្ឋាន ខណៈពេលដែល​លោក​មេភូមិ​ចាស់​មាន​ជម្ងឺ​លើស​សម្ពាធ​ឈាម ស្លាប់​មួយ​ចំហៀង​ខ្លួន​ពុំ​អាច​បំពេញ​ការងារ​បាន ។ ​ពិធី​បោះឆ្នោត​ដើម្បី​ធ្វើការ​ស្ទាបស្ទង់​ជ្រើសរើស​បេក្ខជន​ជា​អ្នកតំណាង​របស់​ខ្លួន​ធ្វើ​ជា​មេភូមិ​ត្រស់​បាន​ប្រពឹត្ត​ទៅ​នា​បរិវេណ​វត្ត​ត្រស់​ស្ថិតក្នុង​ភូមិ​ត្រស់​ឃុំ​ត្រស់​ស្រុក​រមាស​ហែក​ខេត្ត​ស្វាយរៀង​ក្រោម​វត្តមាន​របស់ លោក ពៅ សា​វង់ មេឃុំ​ត្រស់ រួម​និង​អស់លោក លោកស្រី​ជា​ក្រុមប្រឹក្សាឃុំ .​មន្ត្រី​នានា​ដែល​មាន​ការពាក់ព័ន្ធ​រួម​និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់​។​ ​លោក ពៅ សា​វង់ មេឃុំ​ត្រស់​បាន​មានប្រសាសន៍​ឱ្យដឹងថាៈ ដោយ​មាន​សំណូមពរ​ក៏ដូចជា​តាម​ការស្នើសុំ​ពី​សំណាក់​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នករស់នៅ​ផ្ទាល់​ក្នុងភូមិ​ត្រស់...

ស្នងការ​នគរបាល​ខេត្តតាកែវ ៖ អធិការ​ក្រុង​-​ស្រុក​ទាំង​១០ ត្រូវ​ត្រួតពិនិត្យ​គ្រប់​រថយន្ត​ពន្លត់​អគ្គីភ័យ​ឲ្យបាន​ជាប់​ជាប្រចាំ​

​ខេត្តតាកែវ ៖ ស្នងការ​នគ​បាល​ខេត្តតាកែវ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង បាន​ធ្វើ​ណែនាំ​ដល់​អធិការ​ក្រុង​-​ស្រុក​ទាំង​១០ ធ្វើការ​ត្រួតពិនិត្យឲ្យ​បាន​ជាប់​ជាប្រចាំ​ចំពោះ​រថយន្ត​ពន្លត់​អគ្គីភ័យ​កុំ​ឲ្យ​រថយន្ត​មាន​បញ្ហា​ព្រោះ​នៅពេល​មាន​បញ្ហា​អគ្គីភ័យ​កើតឡើង រថយន្ត​ពន្លត់​អគ្គីភ័យ​ត្រូវតែ​ចេញ​ធ្វើ​ប្រតិបត្តិការ​ពន្លត់អគ្គីភ័យ​ទាន់ពេលវេលា​។​ ​ថ្លែង​នៅក្នុង​ឱកាស​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​ការបណ្ដុះបណ្ដាល បច្ចេកទេស​ត្រួតពិនិត្យ និង​ថែទាំ​រថយន្ត​ពន្លត់អគ្គីភ័យ ពី​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គ​ស្នង​នគរបាល​ជាតិ​នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ថ្លែងថា កំ​ម្លាំង​ជំនាញ​នៅ​ស្នងការដ្ឋា​ននិង​កម្លាំង​ជំនាញ​ដែល​មកពី​គ្រប់​អធិការ​ក្រុង​ស្រុក​ទាំងអស់​ទាំងអស់​ត្រូវ​ខិត​យកចិត្តទុកដាក់...

​ណែនាំ​ដល់​អាជ្ញាធ​ស្រុក​ជាប់​ព្រំដែន​ឲ្យ​ចុះ​ពិនិត្យ​មើល​កុំឲ្យ​មាន​ការជួល​ដី​ស្រែ​ឲ្យ​បរទេស​ធ្វើ​

​តាកែវ ៖ នៅក្នុង​ឱកាស​អញ្ជើញ​ធ្វើជា​អធិបតីភាព​នៅក្នុង​ពិធី​ប្រកាស​តែងតាំង លោក គិន ភក្តី ជា​អភិបាលស្រុក​កោះអណ្ដែត​ថ្មី នៅ​រសៀល​ថ្ងៃ អង្គារ ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​សាលា​ស្រុក​កោះអណ្ដែត ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ​បាន​ធ្វើ​ការណែនាំ​ដល់​សមត្ថកិច្ច​តាម​ព្រំដែន ជាពិសេស​ធា​ជ្ញាធរ​ស្រុក​ដែល​នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​ត្រូវ​ចុះ​ធ្វើ​ការត្រួតពិនិត្យ​មើល​ឲ្យបាន​ជាប់​ជាប្រចាំ ដោយ​ហាម​ដាច់ខាត​ចំពោះ​ការជួល​ដីស្រែ​ខ្មែរ​យើង​ឲ្យ​ជនជាតិ​វៀតណាម​ធ្វើ​។​ ថ្លែង​នៅ​ចំពោះមុខ​សមត្ថកិច្ច​តាម​ព្រំដែន​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​ប្រកាស​តែងតាំង​នោះ​ឯកឧត្តម អ៊ូច ភា បាន​ថ្លែងថា សមត្ថកិច្ច​ដែល​ឈរ​នៅ​តាម​ខ្សែរ​បន្ទាត់​ព្រំដែន​ទាំង​ទា​ហ៊ាន​និង​នគ​បាល​ជា​ពិសេស​អាជ្ញាធរ​ស្រុក​៤ គឺ​ស្រុក​បូរី​ជលសារ...

អភិបាលខេត្ត​តាកែវ​ចុះ​ពិនិត្យ​ផ្សារ​ព្រៃ​សណ្តែក ដោះស្រាយ​ទំនាស់​ជាមួយ​នឹង​អាជីវករ ៥៤​នាក់ ដែល​កំពុង​តវ៉ា​ជាមួយនិង​ប្រធាន​ផ្សារ​

​តាកែវ ៖ ក្រោយ​មាន​ការតវ៉ា​ពី​ក្រុម​អាជីវករ ជាង​៥០​នាក់ ដែល​តវ៉ា​ជាមួយនិង​ប្រធាន​ផ្សារ​ព្រៃ​សណ្តែក ឋិត​នៅក្នុង​ស្រុក​ទ្រាំង ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត​តាកែវ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះមក​ពិនិត្យមើល​កា​សាងសង់​ផ្សារ នឹង​ធ្វើ​ការដោះស្រាយ​ជូន​អាជីវករ​ដែល​កំពុង​មាន​ទំនាស់ ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ។​ ​ក្រោយ​ពេល​ចុះ​ពិនិត្យ​ផ្សារ​រួច អភិបាលខេត្ត​តាកែវ បាន​ធ្វើ​ការណែនាំ​អោយ​ប្រធាន​ផ្សារ​ព្រៃ​សណ្តែក ធ្វើការ​កែលម្អរ​នៅ​ចំណុច​ខ្វះខាត​មួយចំនួន អោយស្រប​ទៅ​តាម​សំណង់​បច្ចេកទេស​ស្តង់ដារ​នៃ​ផ្សារ ដែល​មាន​សុ​វត្តិភាព ផា​សុខភាព​ខ្ពស់ មាន​ខ្យល់​ចេញចូល​ល្អ...
- Advertisment -

Most Read

×