Monday, June 1, 2026

Yearly Archives: 2018

ត្រីងៀត​បបែល​ផ្ទុក​សា​ធាតុ​បូរ៉ាក់ជាង ៥០​គី​ឡូ ដែល​ដាក់​លក់​នៅ​ផ្សារ​តាកែវ ​ត្រូវ​មន្ត្រី​ជំនាញ​កាំកុងត្រូលរឹបអូស​យក​ទៅ​ដុត​កម្ទេច​ចោល​

​តាកែវ ៖ ត្រីងៀត​បបែល​ដែល​ផ្ទុក​សា​ធាតុគីមី​បូរ៉ាក់​ខុសច្បាប់​ចំនួន​ជាង​៥០​គី​ឡូ ត្រូវបាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​រឹបអូស​យក​ទៅ​ដុត​បំផ្លាញចោល បន្ទាប់​ពី​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ទំនិញ​មួយចំនួន​នៅក្នុង​ផ្សារ​តាកែវ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។​ ​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​បាន​ថ្លែងថា នៅ​ក្នុង​ការ​ប្រតិបត្តិកា​រ​ចុះ​ផ្សព្វផ្សាយ​ដល់​បងប្អូន​អាជីវករ​ដើម្បី​ពង្រឹង​គុណភាព សុវត្ថិភាព​ម្ហូបអាហារ មន្ត្រី​កាំកុងត្រូល​ក៏​បាន​ធ្វើ​ការត្រួតពិនិត្យ​ទៅលើ​ម្ហូបអាហា​រវេច​ខ្ចប់​ស្រាប់​ព្រមទាំង​ធ្វើ​តេស្ត​បឋម​លើ​គ្រឿង​សមុទ្រ​ស្រស់ បង្គា​រ មឹក ជ្រក់​ត្រពាំង សរសៃ​គុយទាវ សណ្តែក​បណ្តុះ ខ្ញី​ហាន់ ត្រីងៀត ត្រី​ប្រា បង្អែម​លត...

សម្តេច​តេជោ ត្រៀមខ្លួន ស្នើ​ថ្វាយ​ព្រះមហាក្សត្រ ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ ដល់​អ្នកនយោបាយ​គ្រប់រូប ដែល​ហាមឃាត់​ធ្វើ​នយោបាយ​កន្លងមក ក្រោយ​ច្បាប់​ចូល​ជា​ធរមាន​

​ភ្នំពេញ ​៖ សម្តេចនាយក​រដ្ឋមន្ត្រី បានប្រកាសថា សម្តេច​បាន​ត្រៀម​រួចរាល់​ហើយ ក្នុង​ការស្នើ​ថ្វាយ​ព្រះមហាក្សត្រ ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ចំពោះ​អ្នក​នយោបាយ​គ្រប់រូប ដែល​តុលាការ​ហាមឃាត់ សិទ្ធិ​ធ្វើ​នយោបាយ​កន្លងមក នៅពេល​សេចក្តីស្នើច្បាប់​នេះ ចូល​ជា​ធរមាន​។ ​ការប្រកាស និង​ព្រមាន​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឡើង​ខណៈ​ដែល​ស​ម្តេច បន្ត​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ចំនួន ១៧,៦២១​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​២៣ ក្នុង​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។​ ​សម្តេច​តេជោ...

​ស្នើ​ឲ្យ​បង្កើត​ចលនា​ជាតិ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺអេដស៍​

​ភ្នំពេញ ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​រួមគ្នា ធ្វើ​ចលនា​ជាតិ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺអេដស៍ ដើម្បី​ឈាន​ទៅ​ដល់​កម្រិត​សូន្យ នៅ​ឆ្នាំ​មុខ ដូច​ជំងឺគ្រុនចាញ់​និង​ជំងឺ​គ្រុន​ស្វិតដៃជើង​។​ ​សម្តេចនាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​យុវជន​បែបនេះ​ក្នុង អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី​ជិត ២​ម៉ឺន​នាក់ នៅក្នុង​ខេត្ត​កំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​១២​ខែ​ធ្នូ​នេះ​។ សម្តេច​តេជោ ហ៊ុន សែន អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា មាន​អត្រា​រីក​រាលដាល នៃ​ការឆ្លង​ជំងឺអេដស៍​ខ្ពស់​ជាងគេ​។...

រាជរដ្ឋាភិបាល កំណត់​នីតិវិធី​សម្រាប់​ការបើក​ផ្តល់​បៀវត្សរ៍​រៀងរាល់ ២​សបា្តហ៍​ម្តង ក្នុង​នីមួយៗ ជូន​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​សាធារណៈ​

​​ភ្នំពេញ ​៖ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ចេញ​សារាចរ​ស្តីពី ស្តីពី​ការកំណត់​នីតិវិធី​សម្រាប់​ការបើក​ផ្តល់​បៀវត្សរ៍​រៀងរាល់ ២​សបា្តហ៍​​ម្តង ក្នុង​នីមួយៗ ជូន​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​សាធារណៈ​ផ្សេងទៀត​។​ ​សារាចរ​របស់​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ទី​១២​ខែ​ធ្នូ​ឆ្នាំ​២០១៨ បាន​បញ្ជាក់​ថា ដើម្បី​ធានា​ការបើក​ផ្តល់​បៀវត្សរ៍​ជូន​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​សាធារណៈ​ផ្សេងទៀត ដែល​ស្ថិត​ក្នុង​តារាង​បៀវត្សរ៍​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា គ្រប់គ្រង​ដោយ​ក្រសួង​មុខងារសាធារណៈ បាន​ឆាប់រហ័ស ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ នៅ​រៀងរាល់​២​សប្តាហ៍​ម្តង​ក្នុង​ខែ​នី​មួយៗ...

​អាហារ​ទាំងនេះ ជួយ​ធ្វើឲ្យ​គេ​ងលក់​ស្រួល​

​ការ​គេង មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ចំពោះ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ព្រោះ​កាលណា​ដែល​ដេក​មិន​បាន​គ្រប់គ្រាន់ វា​នឹង​ប៉ះពាល់​ដល់​ការងារ​, ការ​ផ្ចង់អារម្មណ៍ និង​លទ្ធភាព​នៃ​ការធ្វើ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​។​ ​ការ​គេង​លក់​ស្កប់ស្កល់​ធ្វើឲ្យ​សុខភាព​យើង​ល្អ និង ជួយ​យើង​ឲ្យ​សប្បាយចិត្ត​, ខួរក្បាល​ស្រឡះ​ល្អ​, ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​, រូបរាង​សម សួន​ល្អ​, ស្បែក​មើលទៅ​ដូច​នៅ​ក្មេង​ជាប់​រហូត ព្រមទាំង​មិន​សូវ​ប្រឈម​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម និង​ជំងឺ​បេះដូង​ឡើយ​។​ ​បើ​អ្នក​កំពុង​មាន​បញ្ហា​ការ​គេង​លក់​មិន​បាន​ស្រួល អ្នកគួ​រសាក់​អាហារ​មួយចំនួនខាង​ក្រោមនេះ ព្រោះ​វា​អាច​ជួយ​អោយ​អ្នក​ដេក​លក់​បាន​យ៉ាង​ស្រួល​ ៖ ​ត្រី​, ​អង្ករ​ផ្កាម្លិះ​, ​យ៉ា​អួរ​, ​នំ​បុ័ង​ធ្វើ​ពី​ស្រូវ​សាឡី​ ។ ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ការ​គេង​របស់​វា ព្រោះ​វា​មាន​សារៈសំខាន់​ខ្លាំង​។...

អាជ្ញាធរ​រាជធានី ស្នើ​ដល់​កម្មករ​អនាម័យ បរិស្ថាន​ខិតខំ​បំពេញ​ការងារ​របស់​ខ្លួន កាន់តែ​សកម្ម​ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​លើកកម្ពស់ សោភ័ណភាព​រាជធានី​ភ្នំពេញ​

​ភ្នំពេញ ​៖ លោក​អភិបាល​រាជធានី បានស្នើ​ដល់​បងប្អូន​កម្មក​រក​ម្មការិនី​អនាម័យ បរិស្ថាន និង​សាធារណការ ឲ្យខិត​ខំ​បំពេញ​ការងារ​របស់​ខ្លួន កាន់តែ​សកម្ម​ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​លើកកម្ពស់ សោភ័ណភាព​រាជធានី​ភ្នំពេញ ឲ្យ​កាន់តែ​ស្រស់បំព្រង និង​គួរ​ជាទី​រស់នៅ​ប្រកប​ដោយ​សុខដុមរ​មា​។​ ​ពិធី​ប្រគល់​អំណោយ ដល់​កម្មករ កម្មការិនី ក្រុមហ៊ុន ស៊ីន​ទ្រី និង​បុគ្គលិក មន្ទីរ​សាធារណការ​នេះ ធ្វើឡើង ក្រោម​វត្តមាន លោកស្រី ឃួន សុ​ដា​រី អនុប្រធាន...

ម្ចាស់​រោងចក្រ ត្រូវ​គោរព​ស្រឡាញ់ និង​យកចិត្ត​ទុក្ខ​ដាក់ ចំពោះ​កម្មករ ហើយ​កម្មករ​ត្រូវ ខិតខំ​បំពេញ​តួនាទី ការងារ​ឲ្យ បានល្អ​ត្រឡប់​ទៅវិញ​

​ភ្នំពេញ ​៖ ជាថ្មី​ម្តងទៀត សម្តេច​តេជោ នាយករដ្ឋមន្ត្រី សូម​ឲ្យ​ម្ចាស់​រោងចក្រ ត្រូវ​មាន​ការគោរព​ស្រឡាញ់​គិតគូ និង​យកចិត្ត​ទុក្ខ​ដាក់ ឲ្យបាន​ដិតដល់​ចំពោះ​កម្មករ ហើយ​កម្មករ​វិញ​ត្រូវ ខិតខំ​បំពេញ​តួនាទី ការងារ​ឲ្យ បានល្អ​ត្រឡប់​ទៅវិញ ដើម្បី​បង្កើតបានជា​សាមគ្គីភាព រវាង​ម្ចាស់​រោងចក្រ​និង​កម្មករ​។​ ​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ទន្ទឹមនឹងនេះ ម្ចាស់​រោងចក្រ​ត្រូវ​ខិតខំ​កសាង​បន្ថែម​ទៀត នូវ​អ្វី​ដែល​ខ្វះខាត នៅ​តាម​រោងចក្រ​ខ្លួន​ដូចជា គិលានដ្ឋាន កន្លែង...

តំលៃ​អំពៅស្ករ​មាន​ការធ្លាក់​ចុះ​ ខណៈ​ទិវា​ប្រមូល​ផលដំណាំ​អំពៅស្ករ​ឆ្នាំ ​២០១៧-២០១៨ ​នៅ​ខេត្ត​ស្វាយរៀង​បាន​មកដល់​

​ខេត្ត​ស្វាយរៀង ៖ ​លោក សុខ រស់ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិ​ធីបើ​កការប្រមូ​លផលអំពៅ​ស្ករ នៅ​ភូមិ​តា​ប៉ោ​ញ ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ។​ ក្នុង​ពិធី​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ប្រធាន​នាយកដ្ឋាន ក​សិ​-​ឧស្សាហកម្ម នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់...

រឿង​បិទ​កីឡដ្ឋាន​ខេត្តកំពង់ឆ្នាំង ក្រសួង​អប់រំ បង្កើត​គណៈកម្មការ ដោះស្រាយ​

​ភ្នំពេញ​៖ ករណី​បិទ​តារាង​បាល់ទាត់​នៅ​កីឡដ្ឋាន​ខេត្ត​កំពង់ឆ្នាំង ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើត​គណៈកម្មកា​រ ដើម្បី​ចុះ​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ទីលាន នៃ​កីឡដ្ឋាន​បាល់ទាត់​ខេត្ត​កំពង់ឆ្នាំង​។​ ​លោក​ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​លិខិត​ឧទ្ទេស​នាម បាន​ចាត់តាំង​ថ្នាក់ដឹកនាំ និង​បុគ្គលិក​អប់រំ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវបានចាត់តាំង​ជា​គណៈកម្មការ ដើម្បី​ចុះ​ត្រួតពិនិត្យ​ដោះស្រាយ​បញ្ហា​ទីលាន​កីឡាបាល់ទាត់ នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​ដឹកនាំ​ដោយ​លោក​ស សុខា...

អតីត​អ្នកការទូត​កាណាដា ត្រូវបាន​ចាប់ខ្លួន​នៅ​ចិន ក្រោយពេល​មាន​ការចាប់ខ្លួន​មេ Huawei នៅ​កាណាដា​

​អតីត​អ្នកការទូត​កាណាដា​ម្នាក់ ត្រូវបាន​ចាប់ និង​ឃុំខ្លួន​នៅក្នុង​ប្រទេស​ចិន ខណៈ​ដែល​ចៅហ្វាយ​​របស់​គាត់​បាន​បញ្ជាក់​ថា កំពុង​ធ្វើការ​ដើម្បី​ឲ្យមាន​ការដោះលែង​អតីត​អ្នក​ការទូត​នោះ​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់ BBC នៅ​ថ្ងៃ​ពុធ​នេះ​។​ ​អង្គការ​វិបត្តិ​អន្តរជាតិ (International Crisis Group) បានឲ្យដឹងថា ខ្លួន​បាន​ដឹង​ពី​សេចក្តី​​រាយការណ៍​ពី​ចាប់ខ្លួន​លោក Michael Kovrig។​ ​ចំណែក​នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau បានបញ្ជាក់​ថា កាណាដា​កំពុងធ្វើការ​​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយនឹង​អាជ្ញាធរ​ចិន​ជុំវិញ​ករណី​នោះ​។​ ​ការចាប់ខ្លួន​អតីត​អ្នកការទូត​កាណាដា​ដោយ​អាជ្ញាធរ​ចិន កើតឡើង​ប្រហែល​ជិត ២​សប្តាហ៍ បន្ទាប់ពី​មាន​ការចាប់ខ្លួន​អ្នកស្រី Meng...
- Advertisment -

Most Read

×