Monday, June 1, 2026

Yearly Archives: 2018

មនុស្ស ៣​នាក់​ស្លាប់​ក្នុងការ​បាញ់ប្រហារ​នៅ​បារាំង ខ្មាន់កាំភ្លើង​កំពុង​រត់គេចខ្លួន​

​មនុស្ស​ចំនួន ៣​នាក់​បាន​ស្លាប់ និង ១២​នាក់​ផ្សេង​ទៀត​រងរបួស​ក្នុង​ការបាញ់ប្រហារ​នៅក្នុង​ទីក្រុង​ Strasbourg ភាគ​ខាងកើត​ប្រទេស​បារាំង​។​ ​ខ្មាន់កាំភ្លើង​ដែល​កង​កម្លា​ង​សន្តិសុខ​ស្គាល់​អត្ថ​សញ្ញាណ កំពុង​រង់គេចខ្លួន និង​កំពុង​ត្រូវ​ក្រុម​ប៉ូលីស​​តាម​ប្រមាញ់​។ បើ​តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​មហាផ្ទៃ​លោក Christophe Castaner បាន​និយាយថា ខ្មាន់កាំភ្លើង​នោះបាន​វាយ​គ្នា​ជាមួយនឹង​កងកម្លាំង​សន្តិសុខ​ចំនួន ២​ដង​។​ ​ការបាញ់ប្រហារ​នោះ​បាន​កើតឡើង​នៅ​ជិត​ផ្សារ​ណូ​អ៊ែល​មួយ​។ ព្រះរាជអាជ្ញា​ផ្នែក​បង្ក្រាប​ភេរវកម្ម​​បារាំង​កំពុង​ធ្វើ​ការស៊ើបអង្កេត​។​​ក្នុងចំណោម​ជនរងគ្រោះ មាន ៦​នាក់​កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​។​ ​បើ​តាម​ការបញ្ជាក់​របស់​ប៉ូលីស ជនសង្ស័យ​មាន​អាយុ ២៩​ឆ្នាំ និង​ជា​អ្នក​កើត​នៅក្នុង​ទីក្រុង​កើត​​ហេតុណ៍​។ ជនសង្ស័យ​ត្រូវ​បាន​កងកម្លាំង​សន្តិសុខ​ស្គាល់​ថា អាច​ជា​ការគំរាមកំហែង​ភេរវកម្ម​៕ សុភ័ក្ត្រ ​ប្រភព​៖ BBC​

ឃាត់ខ្លួន​បាន​ជនសង្ស័យ​៤​នាក់ ដក​ហូតគ្រឿ ញៀន ១៤០០​គ្រាប់​

​រតនគិរី​ ៖ នគរបាល ប្រឆាំង​គ្រឿងញៀន ចុះបង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ដោយ​វិធី​ញុះញង់ ឈាន​ដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​៤​នាក់ ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ទម្ងន់​២៨០,៣៣​ក្រាម WY​ចំនួន ១៤០០​គ្រាប់​។​ ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​គ្រឿងញៀន​នេះ ធ្វើឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨​នៅ​ចំណុច​ផ្ទះ​មុខសញ្ញា ស្ថិតនៅ​ភូមិ​តា​វែង​លើ ឃុំ​តា​វែង​លើ ស្រុក​តា​វែង ។​ ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានឲ្យដឹងថា កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​អធិការ ដ្ឋាន​នគរបាល​ស្រុក កម្លាំងយោធា​ស្រុក​និង កម្លាំង​ប៉េអឹម​ស្រុក​តា​វែង...

លោក​ពេជ្រ ស្រស់ ស្នើ​ឲ្យ​លោក William Guang កែសម្រួល​ក្នុង​ឃ្លា ករណី​ដកដំណែង​លោក ឃឹម ប៊ុន​សុង​ពី​អភិបាលខេត្ត​សៀមរាប​

​ភ្នំពេញ ៖ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ បាន​ស្នើ​ដល់​លោក William Guang ជួយ​សម្រួល​ក្នុង​ឃ្លា​ក្នុង​អត្ថបទ​របស់​ខ្លួន ករណី​ដកដំណែង​លោក ឃឹម ប៊ុន​សុង ពី​អភិបាលខេត្ត​សៀមរាប ។​ ​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ តាមរ​យៈផេក​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី​១២​ខែ​ធ្នូ​នេះ​បាន​ស្នើ​ថា " សូម​ដល់​ឯកឧត្តម William Guang ជួយ​សម្រួល​ក្នុង​ឃ្លា​នេះ​ ​ដោយហេតុ​ថា​ប្រតិភូ​គណបក្ស​យុវជន​កម្ពុជា​មិន​បាន​ចូល​​រួម​ស្នើ​ដក​អភិបាលខេត្ត​ណាមួយ​នោះ​ទេ ពី​ព្រោះ​យើងខ្ញុំ​​បំពេញ​ការងារ​យោងតាម​ព្រះរាជក្រឹត្យ​មាន​សិទ្ធិ​ត្រឹម​ចូល​ ​រួម​ផ្តល់យោបល់...

ទិន្នផល​ផលិតកម្ម​ដំណាំ​ស្រូវ ផលិតកម្ម​បន្លែ និង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម បង្កើន​ប្រាក់ចំណូល​គ្រួសារ និង​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​

​ភ្នំពេញ​ ៖ ​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បានបញ្ជាក់​ថា ប្រសិនបើ​គម្រោង​ស្តីពី​ប្រព័ន្ធ​ធានា​សាស្ត្រ​បូមទឹក ដោយ​ប្រើ​ថាមពលព្រះ អាទិត្យ​បម្រើឲ្យ​វិស័យ​កសិកម្មង​ទទួលបាន​ជោគជ័យ នោះ​វា​នឹង​ជួយ​យ៉ាងច្រើន​ដល់​ផលិតកម្ម​ដំណាំ​ស្រូវ ផលិតកម្ម​បន្លែ និង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​មួយចំនួនធំ​ទៀត ដែល​វា​នឹង​រួមចំណែក​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​ក្នុងស្រុក ការបង្កើន​ទិន្នផល បង្កើន​ប្រាក់ ចំណូល​គ្រួសារ និង​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ដើម្បី​ចូលរួម​ចំណែក​សម្រេច​ឲ្យបាន​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​គឺ​ប្រែក្លាយ​កម្ពុជា​ឲ្យទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០​។​ ​នា​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​អង្គារ ទី​១១ ខែ​ឆ្នូ ឆ្នាំ​២០១៨ លោក រដ្ឋមន្ត្រី...

លោក អ៊ិត សំហេង​៖ ADB បាន​ចូលរួម​យ៉ាង​សំខាន់ លើ​ការគាំទ្រ វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្ពុជា​

​ភ្នំពេញ ​៖ នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា​រវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​លោកស្រី Sunniya Durrani Jamal នាយក​ធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំ កម្ពុជា​ថ្មី​(ADB) នា​រសៀល​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ នៅ​ទីស្តីការក្រសួង ភាគី​ទាំងពីរ បាន​សំដែង​នូវ​មោទន ភាព...

អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មក​ធ្វើ​ប្រហុក ផ្អក ទុក​បរិភោគ​ទាន់​រដូវ​ត្រី​ត្រូវ​

​ភ្នំពេញ ​៖ រដ្ឋបាល​ជលផល នៃ​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ជម្រាប​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ធ្វើ​ប្រហុក ផ្អក ទុក​បរិភោគ​សូម​អញ្ជើញ​មក​ធ្វើ​ប្រហុក ផ្អក នៅ​រដូវ​ត្រី​ត្រូវ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់ ២០ ខែ​ធ្នូ ឆ្នាំ​២០១៨​។​ ​រដ្ឋបាល​ជលផល តាមរយៈ​សេចក្តីជូនដំណឹង​នេះ ចាត់ទុក​ជា​ការអញ្ជើញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​បំណង​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ។​ល​។...

​គ្រោះថ្នាក់​ចរាចរ ថ្ងៃទី​១១ ខែ​ធ្នូ ស្លាប់​៦​នាក់ និង​របួស​១១​នាក់​

​ភ្នំពេញ ​៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យដឹង​ថា នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួ​១០​លើក បណ្ដាលឲ្យ​មនុស្ស​ស្លាប់​៦​នាក់ របួសស្រាល​៤​នាក់ និង​របួសធ្ងន់​៧​នាក់​។​ ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ទាំង​១០​លើក​នេះ បណ្ដាលឲ្យ​ខូតខាត​ម៉ូតូ​ចំនួន​១១​គ្រឿង រថយន្ត​តូច​៣​គ្រឿង និង​រថយន្ដ​ធុន​ធំ​៤​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្ដាលឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន​មិន​ប្រកាន់​ស្ដាំ ប្រជែង និង​មិន​គោរព​សិទ្ធិ​។​ ​សូមបញ្ជាក់​ថា រយៈពេល​១១​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ...

​ប្រទេស​ឆែក ប្តេជ្ញាចិត្ត​បន្ត​ការគាំទ្រ វិស័យ​សុខាភិបាល​កម្ពុជា​

​ភ្នំពេញ ​៖ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បានអនុញ្ញាត​ឱ្យ លោក​Vaclav Balek អគ្គនាយក​ទទួលបន្ទុក​កិច្ចសហប្រតិបត្តិការ​ដើម្បី​អភិវឌ្ឍន៍ នៃ​ក្រសួង​ការបរទេស សាធារណរដ្ឋ​ឆែក នៅ​រសៀល​ថ្ងៃ​អង្គារ៍ ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការ​ក្រសួង​សុខាភិបាល​។​ ​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល នៃ​ប្រទេស​ទាំង​ពីរ ជាពិសេស​ចំពោះ ការសាងសង់​មណ្ឌល​សុខភាព​ចំនួន​៣ និង​កិច្ចសហប្រតិបត្តិកា​រប​ច្ចេកទេស​នៅ​ខេត្តតាកែវ​។​ ​លោក​អគ្គនាយក ក៏​បាន​ជម្រាបជូន​ថា ប្រទេស​ឆែក​ប្តេជ្ញាចិត្ត​បន្ត​ការគាំទ្រ​វិស័យ​សុខាភិបាល​កម្ពុជា...

អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ទាំងអស់ សូម​ចូលរួម​ទស្សនា ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង​

​កោះកុង ​៖ ជាមួយនឹង​ការរំពឹង​ទុក​ថា ពិធីបុណ្យ​សមុទ្រ​ឆ្នាំនេះ នឹង​ទទួលបាន​ភ្ញៀវទេសចរ​ប្រហែល យ៉ាងតិច​៩​ម៉ឺន​នាក់​នោះ លោក​រដ្ឋមន្ត្រី ថោង ខុន និង​លោកស្រី មិថុនា ភូថ​ង ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ទាំងអស់ សូម​ចូលរួម​ទស្សនា​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង​នេះ​ឱ្យបាន​ច្រើន​កុះករ​។​ ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​លេង​បុណ្យ​សមុទ្រ​ក្នុង​រយៈពេល​៣​ថ្ងៃ ក៏​អាច​ឆ្លង​ទៅ​លេង​ដល់​ខេត្ត​ត្រាត​ប្រទេស​ថៃ​បានដែរ ដោយ​គ្រាន់តែ​យក​អត្តសញ្ញាណប័ណ្ណ​ទៅ​ជាមួយ បើ​ចង់​បើករថយន្ត​ចូល​ខ្លួន​ឯង ត្រូវ​មាន​ប័ណ្ណ​សម្គាល់​យានយន្ត និង​ប័ណ្ណបើកបរ ហើយ​បើ​មាន​ក្មេង​តូចៗ​ទៅ​ជាមួយ​ត្រូវ​យក​រូបថត​ទៅ​ផង ពោល​គឺ​មិន​ចាំបាច់​មាន​លិខិតឆ្លងដែន​ក៏​បាន (​តែបើ​មាន​លិខិតឆ្លងដែន Passport...

ចាំមើល​មុខ​នរណា​ខ្លះ​ចូលធ្វើ​នយោបាយ​វិញ តែ​លោក សម រង្ស៊ី ព្រមាន​មន្ត្រី​របស់ខ្លួន​ថា បើ​អ្នកណា​ទទួលយក​ការដក​បំរាម​ធ្វើ​នយោបាយ​វិញ ពី​លោក ហ៊ុន សែន គឺ​ក្បត់បក្ស​

​ភ្នំពេញ​ ៖ លោក សម រង្ស៊ី ដែល​ប្រកាស​ដោយ​ខ្លួនឯង​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ទុកជាមុន​ថា លោក​មិន​ត្រូវការ​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើកផ្លូវ​ឲ្យ​ពួកលោក ធ្វើ​នយោបាយ​ឡើងវិញ​នោះទេ បន្ទាប់ពី​វិសោធនកម្ម​ច្បាប់​ស្តីពី គណបក្សនយោបាយ​រួច​នៅពេល​ខាងមុខនេះ​។​ ជាមួយគ្នា​នោះ លោក សម រង្ស៊ី បាន​ព្រមាន​ថា បើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ព្រម​ទទួលយក​ការដក​បំរាម​នេះ ពី​លោក ហ៊ុន សែន គឺជា​អ្នក​ក្បត់​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​។ ​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Sam...
- Advertisment -

Most Read

×