Monday, June 1, 2026

Yearly Archives: 2018

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​យក​អាសា ។ លុយកាក់ ត្រូវ​ចេះ​ក្តាប់​ឱកាស​ដើម្បី​ឲ្យ​ការវិនិយោគ នាំមក​នូវ​ប្រាក់​ចំណេញ​ធំ ។ មនោសញ្ចេតនា គួរ​បង្កើត​គម្លាត​ខ្លះ​ក្នុង​មនោសញ្ចេតនា ដើម្បី​បង្កើន​ភាព​ទាក់ទាញ​សម្រាប់​ខ្លួនឯង ។​ ​ឆ្នាំ​ឆ្លូវ ៖ ការងារ រលូន​ល្អ ទទួលបាន​ដំណឹង​រីករាយ​ស្មាន​មិន​ដល់ ។ លុយកាក់ អាច​បញ្ចេញ​ប្រាក់​វិនិយោគ ជោគជ័យ ។ មនោសញ្ចេតនា...

ផ្សារ​រាត្រី​កុងតឺន័រ​ក្បែរ​ស្ថានទូត​រុស្ស៊ី ត្រូវ​បិទ​ជា​ស្ថាពរ ស្រប​ពេល​តម្លៃ​ដី ឡើងថ្លៃ​ដូច​មាស​

​ភ្នំពេញ ​៖ ផ្សារ​រាត្រី​កុងតឺន័រ (Jet’s Container Night Market)​នៅ​ទីក្រុង​ភ្នំពេញ ក្បែរ​ស្ថានទូត​រុស្ស៊ី ត្រូវបាន​ទីបំផុត​ត្រូវបាន​បិទ​​ជា​ស្ថាពរ និង​ត្រូវបាន​រុះរើ​សម្ភារ​ចេញ​អស់​ទៅហើយ បើ​គិត​ត្រឹម​ថ្ងៃ​ទី​១១​ខែ​ធ្នូ​នេះ​។ ចំណែក​ក្រុម​យុវជន​ដែល​តែងតែ​ណាត់​គ្នា​​មកជួប​ក្នុង​ផ្សារ​នេះ បាន​សម្តែង​ការសោកស្តាយ ព្រោះ​ទើបតែ​បើក​ថ្មី ហើយ​កំពុង​មាន​ការពេញនិយម ក៏​ត្រូវ​បិទ​ទាំង​បង្ខំ​បែបនេះ​។​ ​ទីតាំង​ផ្សារ​រាត្រី​កុងតឺន័រ Jet’s Container Night Market មាន​ទំហំ​ជិត ២ ហិកតា ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប...

អាការៈ​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​

​ជំងឺ​លើស​សម្ពាធ​ឈាម​កើតឡើង​នៅពេល​ដែល​សម្ពាធ​ឈាម​ដែល​ធ្លាប់តែ​មាន​កម្រិត​ធម្មតា​បែរជា​កើនឡើង​ខ្ពស់​។​ ​ជំងឺ​នេះ​ជាទូទៅ គឺ​ជា​ជំងឺ​ស្ងៀមស្ងាត់ ដែល​ជាហេតុ​នាំ​ឲ្យ​អ្នកជំងឺ​ភាគច្រើន​មិន​បានដឹងថា​ខ្លួនឯង​មាន​ជំងឺ​នេះ​ឡើយ​ដោយសារ​តែ​វា​គ្មាន​បង្ក​រោគសញ្ញា​។ វា​អាច​នឹង​ត្រូវការ​ពេល​ច្រើន​ឆ្នាំ ឬ​គ្រប់គ្រាន់​នឹង​ដល់​កម្រិត​មួយ​ធ្ងន់ធ្ងរ ទើប​ចេញ​ជា​រោគសញ្ញា​ជាក់ស្តែង​។​ ​លក្ខណៈ​សម្គាល់​ជំងឺ​ឡើ​ស​សម្ពាធ​ឈាម​ដែល​យើង​គួរតែ​កត់ចំណាំ​នោះ​មានដូចជា​៖ - ឈឺក្បាល​ - ពិបាក​ដកដង្ហើម​ - ឈាម​ច្រមុះ​ - ក្តៅ​ពេញខ្លួន​ - វិលមុខ​ - ឈឺ​ក្នុង​ទ្រូង​ - បម្រែបម្រួល​គំហើញ​ - មាន​ឈាម​ក្នុង​ទឹកនោម​ ​រោគសញ្ញា​ទាំងនេះ​មិន​កើត​ឡើង​លើ​អ្នកជំងឺ​គ្រប់​គ្នា​ទេ ប៉ុន្តែ​ការ​រងចាំ​ដល់​តែ​ឃើញ​ជំងឺ​នេះ​តែ​ម្តងនោះ​អាចជា​រឿង​គ្រោះថ្នាក់​បាន​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ដឹង​ថា​មាន​ជំងឺ​ឡើ​ស​សម្ពាធ​ឈាម​ឬ​អត់​នោះ គឺ​ត្រូវ​វាស់​សម្ពាធ​ឈាម​ជា​ទៀងទាត់​៕ សុភ័ក្ត្រ ​ប្រភព​៖ health

​ចាប់​មនុស្ស​៦​នាក់ លួច​កាប់​ឈើ​ធ្នង់​១​ដើម ពេល​ម្ចាស់​គេ​មក​ទាន់ ដក​កាំភ្លើង​អាកា​ភ្ជង់​គំរាម​បាញ់សម្លាប់​

​ខេត្ត​បាត់ដំបង ៖​ជនសង្ស័យ​ចំនួន​៦​នាក់ ដែល​បាន​ប្រើប្រាស់​កាំភ្លើង​អាកា​១​ដើម ម៉ាស៊ីន​ត្រងសឺន័រ​អារឈើ​១​គ្រឿង រថយន្ត​កែច្នៃ​១​គ្រឿង​បាន​ធ្វើ​សកម្មភាព​ចូល​លួច​កាប់​ឈើ​ឆ្នង់​ដ៏​ធំ​មួយ​ដើម នៅ​ចម្ការ​មួយកន្លែង ហើយ​ពេល​ម្ចាស់​ចម្ការ​មក​ទាន់ ក៏​បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​គំរាម​ម្ចាស់​ឈើ ។ ម្ចាស់​ចម្ការ​បាន​រត់​ទៅ​ប្តឹង​សមត្ថកិច្ច ដើម្បី​ឲ្យ​អន្តរាគមន៍ ហើយ​កម្លាំង​កងរាជអាវុធហត្ថ បាន​ឃាត់ខ្លួន ជន​ទាំងនោះ កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃទី​១០ ធ្នូ ស្ថិត​ត្រង់​ចំណុច​ថ្ម​តម្រួត ក្នុង​ភូមិ​អូរ​រំចេក​ក្រោម ឃុំ​អូរ​សំ​រិល ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។​ ​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យ​ទាំង​៦​នាក់...

នគរបាល​ម្នាក់ ចេញពី​កន្លែង​ផឹកស៊ី ស្រវឹង​ជោក បាញ់បោះ​សេរី​

​ភ្នំពេញ ​៖ ​មន្ត្រីនគរបាល​ម្នាក់ ចេញពី​កន្លែង​ផឹកស៊ី ស្រវឹង​ជោក ដក​កាំភ្លើងខ្លី បាញ់​មួយ​គ្រាប់ កម្សាន្ត​លេង ហើយ​ត្រូវ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឫស្សីកែវ ឃាត់ខ្លួន​បាន នៅ​ម៉ោង ១២ យប់ ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ ២០១៨ ស្ថិត​នៅ​ចំណុច​ជិត​វត្ត​ទួល​អស់លោក​តាម​បណ្ដោយ​ផ្លូវ ៩៩ ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​ ​មន្ត្រីនគរបាល​នោះ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ...

លោក ទៀ សីហា កូន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ត្រូវ​តែងតាំង​ជា​អភិបាលខេត្ត​សៀមរាប​, លោក ឃឹម ប៊ុន​សុង ត្រូវ តម្លើង​ឋានន្តរស័ក្តិ ជា នាយ​ឧត្តមសេនីយ៍ និង​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​

​ភ្នំពេញ ​៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំងលោក ទៀ សីហា ជា​អភិបាលខេត្ត​សៀមរាប ជំនួស​លោក ឃឹម ប៊ុន​សុង ដែល​ចូល​និវត្តន៍​។​ ​លោក ទៀ សីហា ដែល​ជា​កូន​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ...

រដ្ឋសភា​នឹង​ពិភាក្សា​សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ​នៅ​ថ្ងៃទី​១៣​ធ្នូ​នេះ​

​ភ្នំពេញ​៖ សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​(​ស្ទួន​)​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ នឹង​ត្រូវ​រដ្ឋសភា​លើកយក​មក​ពិភាក្សា និង​អនុម័ត នៅក្នុង​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​១ នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨​។ នេះ​បើ​យោង​តាម​ការ​សម្រេច​របស់​កិច្ចប្រជុំ​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨​។​ ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បាន​សម្រេច​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១ នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨...

​ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ គ្មាន​ជំនឿ​ថា រដ្ឋបាល​ខេត្ត​នេះ អាច​ការពា​របឹង​-​ប្រឡាយ និង​អូរ​ធម្មជាតិ បាន​គង់វង្ស​ទេ​?

​ខេត្ត​ព្រះសីហនុ ​៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បង្ហាញ​កង្វល់​ថា ធនធានធម្មជាតិ​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​ក្នុង​ខេត្ត​នេះ ទំនង​ជា​មន្ទីរ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ថែរក្សា​មិន​បាន​គង់វង្ស​ទេ​។​ ​ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​កត់សម្គាល់​ថា ជា​បន្តបន្ទាប់​មក​នេះ​ធនធានធម្មជាតិ ដែល​មាន​សេសសល់​នៅ​មូលដ្ឋាន​នេះ​មាន​ដូចជា​៖ ព្រៃឈើ ព្រៃកោងកាង បឹង អូរ ប្រឡាយ និង​ព្រៃឈើ​នៅក្នុ​បរិវេណ​ឧទ្យាន​ជាតិ​រាម​ជាដើម ត្រូវ​បំផ្លាញ និង​ក្លាយ​ជា​កម្មសិទ្ធិ​ឯកជន​ស្ទើ​ទាំងស្រុ​ងអស់​ទៅហើយៗ គ្នាន​មន្រី​មន្ទីរ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធភាព​ទេ​។​ ​ទោះជា​បែប​នេះ​ក្តី កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៨ រដ្ឋបាល​ក្រុង​ព្រះសីហនុ...

​គួរ​ឲ្យ​ច្រណែន​ណាស់​! មាស សុខ​សោភា ចេញ​បទ​ចម្រៀង​ថ្មី លេង​ស្ទីល​ស្នេហា​យ៉ាង​ផ្អែមល្ហែម​ជាមួយ​… (​វីដេអូ​)

​តារាចម្រៀង​ស្រី​ដ៏​ល្បី​កញ្ញា មាស សុខ​សោភា បានធ្វើ​ឲ្យ​ប្រិយមិត្ត​ទស្សនិកជន ក៏ដូចជា​អ្នកគាំទ្រ​យ៉ាងច្រើន ប្លែក​ភ្នែក​ថ្មីៗ​នេះ ជាមួយ​វីដេអូ​ចម្រៀង MV មួយ​បទ​ក្រោម​ចំណងជើង​ថា « Everywhere Together» ដែល​សម្តែង​ដោយ​រូបនាង​ផ្ទាល់ ជាមួយ​ទេសភាព​មាត់សមុទ្រ​ដ៏​ស្រស់ត្រកាល​គួរ​ឲ្យ​ទាក់ទាញ ។​ ​បើទោះបីជា​កញ្ញា​មាន​វ័យ​រាង​ជ្រេ​បន្តិច​ទៅហើយ​ក្តី តែ សោភា នៅតែមាន​រូប​សម្រស់​ហា​ក់​មិន​ប្រែប្រួល ពោលគឺ​កាន់តែ​ស្រស់ស្អាត​ខ្លាំង​ជាង​មុន ។ ជាការ​ពិតណាស់ កញ្ញា មាស សុខ​សោភា...

ថ្ងៃ​រំលឹក​ទិវា​សិទ្ធិមនុស្ស រដ្ឋបាល​ត្រាំ បាន​ដាក់​ទណ្ឌកម្ម​លើ​ជំនួ​ការ​ជាន់ខ្ពស់​របស់ គីម ជុង​អ៊ុន ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស​

​រដ្ឋបាល​របស់​លោក ដូ​ណា​ល់ ត្រាំ បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​ទៅនឹង​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​​ចំនួន៣​នាក់​ កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទីក្រុង​ព្យុង​យ៉ាង​ដែល​នៅតែ​បន្ត​​ការរំលោភ​សិទ្ធិមនុស្ស​។​ ​ការប្រកាស​ការដាក់ទណ្ឌកម្ម​លើ​បុគ្គល​កូរ៉េខាងជើង ៣​នាក់​បន្ថែម​កើតឡើង ខណៈ​ដែល​លោក​ត្រាំ​ ​ហាក់​បណ្តែតបណ្តោយ​ចំពោះ​គំរោង​នៃ​ជំនួប​កំពូល​លើក​ទី ២​ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​។​ ​រដ្ឋមន្ត្រី​ក្រសួង​រតនា​គារ​អា​មេ​រិច Steven Mnuchin បាន​ថ្លែង​នៅក្នុង​សេចក្តីប្រកាស​ថា "​ទណ្ឌកម្ម​ទាំងនេះ​បង្ហាញ​ពី​ការបន្ត​ការគាំទ្រ​របស់​អា​មេ​រិច​​ចំពោះ​សេរីភាព​នៃ​ការបញ្ចេញមតិ និង​ការប្រឆាំង​ទៅ​នឹង​រាល់​ការ​រឹតត្បិត និង​ការរំលោភ​សិទ្ធិមនុស្ស​"​។​ ​ក្រសួង​រដ្ឋ​រតនាគារ​ដដែល​បញ្ជាក់​ទៀត​ថា ទណ្ឌកម្ម​ថ្មីៗ​នោះ​បង្ហាញ​ពី​ប្រព្រឹត្ត​របស់​ជន​ទាំងនោះ​នៅ​​ក្នុង​ប្រទេស​កូរ៉េខាងជើង និង​ក៏​ជា​ក្រើនរំលឹក​ទៅ​ដល់​ការ​ព្យាបា​ប​រហូតដល់​ស្លាប់​របស់​និស្សិត​​អា​មេ​រិច​កាំ​ង​ម្នាក់ ដែល​បាន​ស្លាប់​កាលពី ១៨​ខែ​មុន បន្ទាប់ពី​មាន​ការឃុំខ្លួន​ក្នុង​គុក​ក្នុង​កូរ៉េ​​ខាងជើង​៕ សុភ័ក្ត្រ​ ​ប្រភពៈ...
- Advertisment -

Most Read

×