ដូនជី ២នាក់ នៅក្នុងសាលាសាសនាកាតូលិចមួយក្នុងរដ្ឋកាលីហ្វញ៉ា បានទទួលស្គាល់ថាពួកគេបានកិបកេងលុយប្រហែល៥០០.០០០ដុល្លារអាមេរិចពីមូលនិធិសាលា និងបានយកវាទៅលេងល្បែងស៊ីសង ក្នុងទីក្រុង Las Vegas និងដើរលេងកំសាន្តអស់រយៈពេលជាច្រើនឆ្នាំ។
ដូនជីខិលខូចទាំងពីរខាងលើមានឈ្មោះថា Mary Margaret Kreuper និង Lana Chang ដែលអ្នកទាំងពីរជាមិត្តជិតស្និទ្ធនឹងគ្នា។
ពួកគេបានកិបគេងលុយពីសាលាបង្រៀនសាសនាកាតូលិចឈ្មោះ James Catholic School ដែលបានមកពីការបង្រៀន ថ្លៃសាលា និងការបរិច្ចាកផ្សេងៗ។
លុយទាំងនោះត្រូវបានគេដឹងថាបាត់ បន្ទាប់ពីខាងសាលាបានធ្វើការជម្រះបញ្ជី ហើយខាងសាលាមានការជឿជាក់ថា...