Yearly Archives: 2020
អុីស្រាអ៊ែលបញ្ជាឲ្យដាក់មនុស្សទាំងអស់ដែលធ្វើដំណើរពីក្រៅចូលប្រទេសខ្លួន ឲ្យនៅដោយឡែករយៈពេល ១៤ថ្ងៃ
ប្រទេសអ៊ីស្រាអ៊ែលបានតម្រូវឲ្យមនុស្សទាំងអស់ដែលបានធ្វើដំណើរពីក្រៅប្រទេសចូលក្នុងទឹកដីរបស់ខ្លួនស្ថិតនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃសិន ដែលនេះជាវិធានការដើម្បីការពារការរីករាតដាលនៃវីរុសកូរ៉ូណា។
នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្រ្តី Benjamin Netanyahu កាលពីថ្ងៃចន្ទម្សិលមិញនេះ។
អ៊ីស្រាអ៊ែលបានចាត់វិធានយ៉ាងតឹងរឹងរួចហើយ ដើម្បីការពារការផ្ទុះវីរុសកូរ៉ូណានៅក្នុងតំបន់ ដោយបានបង្ខំអ្នកដំណើរទាំងអស់ដែលមកពីតំបន់អាស៊ី និងអ៊ីរ៉ុប ស្ថិតនៅដោយឡែកក្នុងផ្ទះ។
លោកបានថ្លែងថា "អ្នកទាំងឡាយណាដែលធ្វើដំណើរពីក្រៅប្រទេសមកអ៊ីស្រាអ៊ែល នឹងត្រូវស្ថិតនៅដោយឡែករយៈពេល ១៤ថ្ងៃ"។
"នេះគឺជាការសម្រេចចិត្តដ៏លំបាក ប៉ុន្តែវាមានសារសំខាន់ក្នុងការការពារសុខភាពសាធារណៈ ហើយសុខភាពសាធារណៈជាអទិភាព"។
មន្រ្តីរដ្ឋាភិបាល បាននិយាយថា វិធានការនោះនឹងត្រូវចូលជាធរមានភ្លាមៗចំពោះប្រជាជនអ៊ីស្រាអ៊ែលទាំងអស់ដែលបានត្រឡប់ចូលប្រទេសវិញ។
បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអ៊ែលបានផ្សាយថា វិធានការក្នុងការដាក់ម នុស្សអោយនៅដោយឡែក នឹងធ្វើចំពោះប្រជាជនចំនួន ៣០០.០០០នាក់ ក្នុងចំណោមប្រជាជន ៩...
COVID-19៖ ការឆ្លងនៅកូរ៉េខាងត្បូងធ្លាក់ចុះលើកដំបូង ដោយមានក្រោម ១៥០ករណី
ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានឲ្យដឹងថា មានការឆ្លងវីរុសកូរ៉ូណាតិចជាង ១៥០ ករណីជាលើកដំបូងក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ។
មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរបស់ប្រទេសនេះបានឲ្យដឹងថា មានការឆ្លងសរុបចំនួនត្រឹមតែ ១៣១ ករណីប៉ុណ្ណោះកាលពីថ្ងៃចន្ទ។
មានមនុស្សចំនួន ៣នាក់ផងដែរ ស្លាប់ដោយសារវីរុស បណ្តាលឲ្យតួលេខនៃអ្នកស្លាប់សរុបកើនដល់ ៥៤នាក់។
ការឆ្លងចំនួន ១៣១ ករណី បន្ថែម ធ្វើឲ្យតួលេខនៃអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ចំនួន ៧.៥១៣ ករណី។ កូរ៉េខាងត្បូងគឺជាប្រទេសទី ២ ដែលមានករណីឆ្លងវីរុសមរណៈនេះច្រើនបំផុត បន្ទាប់ពីប្រទេសចិន...
កូវីដ ១៩ ក៏អាចអោយមនុស្សជាប់គុកបានដែរ ,សមត្ថកិច្ចស្រាវជ្រាវចាប់ជនបំពុលសង្គមបញ្ជូនទៅតុលាការ
ភ្នំពេញ ៖ វីរុសកូវីដ ១៩ អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ។
វីរុសកូវីដ ១៩ ក៏អាចសម្លាប់មនុស្សបានដែរ បេីយេីងធ្វេសប្រហែស ។
វីរុស កូវីដ ១៩ ក៏អាចអោយមនុស្សជាប់គុកបានដែរ ។
អរគុណសមត្ថកិច្ចដែលបានស្រាវជ្រាវចាប់ជនបំពុលសង្គមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។ ចាប់ពីពេលនេះតទៅកុំយោគយល់ទៀត ព្រោះការយោគយល់មិនអាចអោយមនុស្សកែប្រែបានទេ ។
បុរសម្នាក់ ឈ្មោះ កូយ សំអាត អាយុ៣៥ឆ្នាំ ត្រូវបានសមត្ថកិច្ច...
អំពាវនាវចំពោះម្ចាស់អាជីវកម្មអភិវឌ្ឍអចលនវត្ថុ ជួយដល់កម្មករនិយោជិតទទួលរងនូវការព្យួរការងាររយៈពេលខ្លីឬអត់បង់ការងារ ពាក់ព័ន្ធការបង់រំលស់ផ្ទះ
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចបានចេញសេចក្តីអំពាវនាវចំពោះម្ចាស់អាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដើម្បីជួយដល់កម្មករនិយោជិតទទួលរងនូវការព្យូរការងាររយៈពេលខ្លីឬអត់បង់ការងារដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺផ្លូវដង្ហើមកូរ៉ូណា។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យទាំងឡាយ នូវសំណើមួយចំនួនពាក់ព័ន្ធនឹងការបន្ធូរបន្ថយថ្លៃ ឬបញ្ចុះថ្លៃសមស្របណាមួយសម្រាប់ការលក់លំនៅឋានជូនកម្មករ និយោជិត ដែលរងផលប៉ះពាល់ដោយសារការព្យួរការងារ។
ដើម្បីលើកកម្ពស់ស្មារតីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តវិធានការបន្ទាន់នានាសំដៅកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរកូវីដ 19 មកលើសង្គមនិងសេដ្ឋកិច្ចកម្ពុជា ពិសេសដើម្បីជួយដល់កម្មករនិយោជិតដែលទទួលរងនូវការព្យួរការងាររយៈពេលខ្លី ឬបាត់បង់ការងារហើយមានការលំបាកក្នុងការបង់រំលស់ថ្លៃផ្ទះជាមួយបណ្ដាក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថ ក្រសួងសេដ្ឋកិច្ច សូមអំពាវនាវដល់ ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុ ពិនិត្យលទ្ធភាពគឺ ផ្ដល់ភាពទន់ភ្លន់អំពីលក្ខខណ្ឌនៃការបង់ប្រាក់ចំពោះការទិញលំនៅឋានរបស់កម្មករ និយោជិតណា ដែលទទួលរងផលប៉ះពាល់ដូចបានគូសបញ្ជាក់ខាងលើ។ បញ្ចុះថ្លៃផ្ទះក្នុងកម្រិតសមស្របណាមួយ...
មិនមានពលរដ្ឋខេត្តក្រចេះ១៩នាក់ ឆ្លងមេរោគកូវីដ១៩ ដូចការបំពុលព័ត៌មានលើបណ្ដាញសង្គម នោះទេ
ភ្នំពេញ ៖ មន្ទីរសុខាភិបាលខេត្តក្រចេះបានបញ្ជាក់ថាគិតមកដល់ត្រឹម ១៤:០០នាទី ថ្ងៃ៩ ខែមីនា ឆ្នាំ២០២០នេះ នៅក្នុងខេត្តក្រចេះ គ្មានអ្នកណាម្នាក់សង្ស័យកើតកូវីដ១៩ (Covid-19) ទេ។
មន្ទីរសុខាភិបាលខេត្តក្រចេះ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសមួយ ដោយបដិសេធចំពោះព័ត៌មានមិនពិតថា ប្រជាពលរដ្ឋនៅស្រុកសំបូរចំនួនសរុប ១៩នាក់ ក្នុងនោះមានសិស្សវិទ្យាល័យហ៊ុនសែនសម្ភៈបុរៈសំបូរ ចំនួន០៦នាក់ ដែលបានធ្វើដំណើរទៅកាន់ខេត្តសៀមរាប ឆ្លងជំងឺកូវីដ១៩។
ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាលខេត្តក្រចេះ ក៏បានស្នើឱ្យអ្នកលេងបណ្តាញសង្គម...
ចាប់ខ្លួនជនសង្ស័យ ពីបទល្មើសឃាតកម្ម ទៅលើកុមារអាយុ១០ឆ្នាំ នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធ ពីបទល្មើសឃាតកម្ម ប្រើកាំបិតចុងស្រួច ចាប់ទៅលើកុមារអាយុ១០ឆ្នាំម្នាក់ កំពុងគេងលក់ បណ្តាលឲ្យស្លាប់ ត្រូវបញ្ជូនទៅតុលាការដំបូងខេត្តកំពង់ស្ពឺ ដើម្បីផ្តន្ទាទោសពីបទល្មើសឃាតកម្ម នៅថ្ងៃទី៩មីនា២០២០។
អង្គការ Child Protection Unit នៅថ្ងៃទី៩ខែមីនានេះ បានផ្សាយព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការថា នៅវេលាម៉ោង១០ និង៣០នាទីល្ងាច ថ្ងៃទី៨ ខែមីនា, ក្មេងប្រុសអាយុ១០ឆ្នាំ ដែលកំពុងគេងនៅក្រោមផ្ទះនៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ត្រូវបានជនសង្ស័យប្រហារ...
រដ្ឋាភិបាល ដាក់ចេញគោលនយោបាយ ដើម្បីឆ្លើយតបនឹងការដក EBA និងការដោះស្រាយបញ្ហាប្រឈម COVID19
ភ្នំពេញ៖ សម្ដេចក្រឡហោម ស ខេង បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការ ក៏ដូចជាគោលនយោបាយ ដើម្បីឆ្លើយតបនឹងការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBA និងការដោះស្រាយបញ្ហាប្រឈម ដែលបានកើតចេញពីការរីករាយដាលនៃជំងឺរលាកសួតប្រភេទថ្មី ឬCOVID19 ធ្វើឱ្យប៉ះពាល់ដល់ដំណើការផលិតកម្មរបស់រោងចក្រ។
សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងដូច្នេះ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ ក្នុងអនុញ្ញាត ឱ្យប្រតិភូសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC)...
ថ្នាក់ដឹកនាំ និងមន្ត្រីសម័យនេះ មិនសូវមានពេលដើរលេង សប្បាយ ហ៊ឺហារនាថ្ងៃចុងសប្ដាហ៍ ដូចថ្នាក់ដឹកនាំ និងមន្ត្រីសម័យមុន
ព្រៃវែង៖សម្ដេចក្រឡាហោម បានថ្លែងថា ថ្នាក់ដឹកនាំ និងមន្ត្រីសម័យនេះ មិនសូវមានពេលដើរលេង សប្បាយហ៊ឺហារនាថ្ងៃចុងសប្ដាហ៍ដូចថ្នាក់ដឹកនាំ និងមន្ត្រីសម័យមុនឡើយ ព្រោះ ត្រូវឱ្យចុះមូលដ្ឋានដើម្បីធ្វើវេទិកាសាធារណៈ ប្រមូលសំណូមពរ ក្ដីកង្វល់ និងក្ដាប់នូវបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ ។
នៅ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តស្នាយសរ...
ហោរាសាស្ត្រសម្រាប់ថ្ងៃ អង្គារ ទី ១០ ខែមីនា ឆ្នាំ ២០២០
ឆ្នាំជូត
រាសីស្រុតចុះ។ លោកអ្នកកើតឆ្នាំជូតទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នឱ្យបានខ្លាំងក្លាពីព្រោះថាងាយជួបបញ្ហារាំងស្ទះនិងមានបញ្ហាអាក្រក់យាយីផង។ក្រៅពីនេះលោកអ្នកមិនត្រូវហ៊ានរិះគន់ចៅហ្វាយនាយឡើយព្រោះជញ្ជាំងមានត្រចៀកប្រយ័ត្នត្រូវជួបផលលំបាកណាមួយមកវិញនៅគ្រាក្រោយ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមិនដូចជាទីគាប់ចិត្តទេគឺបានគ្រាន់មួយទប់ទល់ចាយវាយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំជួបរឿងងាករេច្រើនព្រោះតែមើលអ្នកដទៃឃើញល្អជាងគូស្នេហ៍របស់ខ្លួនឯង៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះ ដួងរាសីស្ថិតនៅក្នុងកម្រិតមធ្យមដូចនេះទោះធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខដែរ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបរឿងប្រទាំងប្រទើសច្រើនបន្តិចតែយ៉ាងណាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់ផងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីចូរប្រយ័ត្នការយល់ខុសក្នុងរឿងអ្វីមួយក្លាយជារឿងជម្លោះវិវាទ៕
ឆ្នាំខាល
រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើនពិសេសងាយកើតបញ្ហាចម្រូងចម្រាសថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរបើមានការសន្យាអ្វីមួយកុំសង្ឃឹមពេកប្រយ័ត្នខកបំណងមិនដូចសេចក្តីប្រាថ្នា។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពប៉ុន្មានទេម្ល៉ោះហើយគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបមិនមានបញ្ហាអាក្រក់ណាមួយចោទឡើង។
រីឯបញ្ហាស្នេហាប្រុសស្រីលោកអ្នកអាចជួបនូវមនុស្សគួរចាប់អារម្មណ៍និងអាចឈានដល់ចំណងស្នេហ៍ផងបើអ្នកមិននៅមិនទាន់មានគូរគាប់នៅឡើយ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ នៅក្នុងថ្ងៃនេះលោកអ្នកទោះធ្វើអ្វីក៏ដោយមិនគប្បីរឹងចចេសឬមិនស្តាប់គេស្តាប់ឯងនោះឡើយបើមិនដូច្នេះនាំជះឥទ្ធិពលអាក្រក់ណាមួយមកវិញ។ចំពោះបញ្ហាប្រាក់កាសលោកអ្នកទុកនៅខ្លួនពុំសូវជាប់ទេតែងហូរចេញអស់ៗទៅវិញ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើនដូច្នេះគួរមានការប្រយ័ត្តប្រយែងឱ្យបានខ្លាំងក្លា។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សតាមព្យាបាទយាយីដោយប្រការណាមួយ។
រីឯបញ្ហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេពីព្រោះច្រើនជួបគូកម្មជាងគូព្រេង៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយអាចទទួលដំណឹងល្អអ្វីមួយឱ្យសប្បាយចិត្តផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។
រីឯបញ្ហាស្នេហាប្រុសស្រីមានការលូតលាស់ទៅមុខនិងកំពុងផ្អែមល្អែមល្អប្រពៃ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះយីអ៊ុនបានងើបខ្ពស់ដូច្នេះជាឱកាសល្អសម្រាប់លោកអ្នកបំពេញកិច្ចការងារឬសម្រេចចិត្តធ្វើអ្វីមួយព្រោះមិនត្រឹមឆាប់ទទួលផ្លែផ្កាទេគឺនៅមានមនុស្សការពារគាំទ្រច្រើនទៀតផង។ទាំងស្ត្រីបុរសការបំពេញការងារមានលក្ខណះពេញដៃពេញជើងនិងក្រុមមនុស្សជួយជ្រោមជ្រែងជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់បំណង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពត្រជាក់ត្រជុំដូចទឹកអម្រិត៕
ឆ្នាំមមី
រាសីល្អជាមធ្យម។នៅថ្ងៃនេះបញ្ហាផ្សេងៗតែងតែលេចចេញមកជាបន្តបន្ទាប់ម្ល៉ោះហើយធ្វើឱ្យលោកអ្នកត្រូវទទួលរងផលលំបាកយាយីច្រើនដែលត្រូវឆ្លងកាត់។ក្រៅពីនេះចំពោះការប្រកបការងារចូរប្រយ័ត្នកូនចៅនៅក្រោមបង្គាប់ឬបើជាកូនចៅគេអាចនឹងត្រូវជួបផលលំបាកអ្វីមួយនាំមានរឿងរាវឈឺក្បាលច្រើន។អ្នកប្រកបរបររកស៊ីជួញដូរលាភតូចធំពុំសូវមានសំបូរទេព្រោះបើមិនបោលហួសក៏ចាប់មិនសូវជាប់ដែរ។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នក្រុមមនុស្សបង្កផលលំបាកអ្វីមួយត្រូវជួបតែរឿងរាវវែងឆ្ងាយបន្តទៅទៀត។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំរកូសនិងមានរឿងរាវប្រឆាំងគ្នាបន្តបន្ទាប់៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកមិនគប្បីឆាប់ជឿក្រុមមនុស្សពេកទេព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សមាត់អុជអាលនាំជួបផលលំបាកណាមួយដែលរកនឹកស្មានមិនដល់។អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហែៗគ្រាន់សម្រាប់ការចាយវាយអញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាគូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់និងកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរហើយឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដួងរាសីឡើងខ្ពស់ដូចនេះបញ្ហាដែលធ្លាប់តែតានតឹងនឹងប្រែមកប្រសើរឡើងវិញ។នៅថ្ងៃនេះដែរបើលោកអ្នកចង់ធ្វើការចរចារឿងអ្វីមួយមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេតែអាចសម្រេចជោគជ័យយ៉ាងឆាប់រហ័សទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមដូចទឹកឃ្មុំ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះការដែលធ្វើអ្វីៗហាក់ធ្លាក់ទាបបន្តិចដូចនេះបើលោកអ្នកប្រកបការងារអ្វីក៏ដោយមិនអាចធ្វេសប្រហែសបានទេពីព្រោះងាយជួបនឹងបញ្ហាយាយីផង។សម្រាប់ពេលនេះទ្រព្យសំណាងមានការប្រែប្រួលដែរចូរប្រយ័ត្នការខាតបង់ដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរយីអ៊ុនរបស់លោកអ្នកមិនសមដូចប្រកបប៉ុន្មានទេបើដូចនេះទោះធ្វើជំនួញទីជិតឆ្ងាយមិនត្រូវលោភលន់ចង់ចំណេញច្រើនឡើយបើពុំនោះប្រយ័ត្នត្រូវមកដេកសោកស្តាយនៅឯផ្ទះវិញ។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការរីកលូតលាស់ទៅមុខគួរសមហើយកំពុងផ្អែមល្ហែមប្រពៃ៕
ឆ្នាំច
រាសីល្អជាមធ្យម។ ថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតែងមានអារម្មណ៍តានតឹងច្រើនដូចនេះត្រូវចេះអត់ធ្មត់តស៊ូបន្តិចទើបប្រសើរ។ការរស់នៅមនុស្សល្អអាចប្រែជាអាក្រក់ដោយសារផលប្រយោជន៍អ្វីមួយម្ល៉ោះហើយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបមិនទទួលរងផលលំបាកកើតឡើងដោយប្រការណាមួយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការជួបស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូលឯការចាយវាយទៀតសោតគ្រប់សារពើធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយម្ល៉ោះហើយធ្វើឱ្យជួបបញ្ហាប្រទាំងប្រទើសចំពោះគ្នាមិនតិចនោះឡើយ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះយីអ៊ុនរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អប្រពៃម្ល៉ោះហើយបើចង់សម្រុកកិច្ចការអ្វីមួយជាឱកាសល្អណាស់ព្រោះតែងផ្តល់ផលល្អជាងអាក្រក់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់ជួញទីជិតឆ្ងាយមិនថាផ្លូវទឹកផ្លូវអាកាសផ្លូវគោកក្តីតែងហុចផ្លែផ្កានិងប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅហើយក៏មានភាពសុខដុមគួរជាទីសុខដុមផ្លូវចិត្ត ។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
លោក Wu Guoquan ៖ ចិនកំពុងតែចាត់វិធានការ យ៉ាងឆាប់រហ័ស ដោះស្រាយបញ្ហាកង្វះវត្ថុធាតុដើម ក្នុងវិស័យវាយនភណ្ឌ នៅកម្ពុជា
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី៩ខែមីនានេះ បានចេញផ្សាយព័ត៌មានថា "ក្នុងនាមជាបងប្អូនដែកថែប ប្រទេសចិនកំពុងតែចាត់វិធានការ សកម្មភាពយ៉ាងឆាប់រហ័ស ក្នុងការដោះស្រាយបញ្ហាកង្វះវត្ថុធាតុដើម ក្នុងវិស័យវាយនភណ្ឌ នៅក្នុងប្រទេសកម្ពុជា"។
លោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា មានសុខរួមសុខ មានទុក្ខរួមទុក្ខ គឺជាអត្ថន័យស្នូលនៃសហគមន៍ ជោគវាសនារួមរវាងចិន និងកម្ពុជា ហើយភាគីចិនកំពុងតែរិះរកវិធីសាស្រ្ត ដើម្បីពុះពាររាល់លំបាកក្នុងកិច្ចការមួយនេះ។ ក្នុងនោះក្រសួងពាណិជ្ជកម្មចិន និងស្ថានទូតចិនប្រចាំកម្ពុជា កំពុងតែចាត់វិធានការសម្របសម្រួល...
- Advertisment -

