Monday, June 1, 2026

Monthly Archives: October, 2018

Google Maps ធ្វើឱ្យ​បែកធ្លាយ​យន្តហោះ​ឈ្លបយកការណ៍​អាថ៌កំបាំង​របស់​អាមេរិក​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​៦​ដង​(មានវីដេអូ)

​ជាង​២០​ឆ្នាំ​កន្លងមកហើយ​ដែល​អ្នកជំនាញការ​អាកា​ស​ចរណ៍​បាន​តំណាល​ត​គ្នា​ពី​ប្រភេទ​យន្តហោះ​ឈ្លបយកការណ៍​សម្ងាត់​បំផុត​របស់​អាមេរិក ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​៦​ដង និង​មាន​ឈ្មោះថា​Aurora SR-91​។​ ​តាម Daily Star ស្នូរ​សំឡេង​ចម្លែក​ត្រូវបាន​គេ​ឮ​នៅ​California ក៏ដូចជា​ការថត​បាន​របស់​ស្ថាប័ន​ស្រាវជ្រាវ​ភូ​គ​ព្ព​សាស្ត្រ​អាមេរិក​(USGS) ថត​បាន​ស្នូរ​សំឡេង​នេះដែរ​។ នេះ​ជា​ភស្តុតាង​អំពី​យន្តហោះ​សម្ងាត់​មួយ​នេះ​ដែល​កងទ័ព​អាមេរិក​កំពុង​ស្រាវជ្រាវ​។​ ​រដ្ឋការ​អាមេរិក​មក​ទល់​ពេលនេះ​នៅតែ​បន្ត​អះអាងថា ពុំមាន​ប្រភេទ​យន្តហោះ​ឈ្លបយកការណ៍​សម្ងាត់​ដូច​ពាក្យ​ចចាមអារ៉ាម​ទេ​។​ ​ប៉ុន្តែ​ថ្មីៗ​នេះ Channel YouTube Rexy Fan 35 បាន​បង្ហោះ​ផ្សាយ​ខ្សែ​វីដេអូ​មួយ​ដែល​ផ្តិត​យក​រូបភាព​ពី​Google Maps នៅ​ទីលាន​សាកល្បង​អាកាសចរណ៍​អវកាស នារ​ដ្ឋ​California ។​ Channel ទូរទស្សន៍​ខាងលើ​បាន​អះអាងថា នេះ​គឺជា​រូបភាព​នៃ​យន្តហោះ​អាថ៌កំបាំង​។​ចំណែក​ឈ្មោះ​យន្តហោះ​Aurora SR-91...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ​បំផុត ទោះបី​មាន​សម្ពាធ​ច្រើន តែ​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ ថ្ងៃ​នេះ​ចេញ​រកស៊ី​ផ្លូវ​ឆ្ងាយ​នឹង​មាន​លាភ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​ ​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ អ្វីៗ​ដំណើរការ​ដោយ​រលូន ។ លុយកាក់ មាន​អ្នក​ជួយ​យក​អាសា​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា ថ្ងៃនេះ​សមស្រប​សម្រាប់​ការបង្ហាញ​មនោសញ្ចេតនា ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់...

​បុរស​ម្នាក់​មិនដឹង​ជា​បងប្រុស ឬ សង្សារ​ទេ វាយ​នារី​​​ម្នាក់​បង្ខំ​ឲ្យ​ឡើង​ជិះ​ម៉ូតូ​ទៅផ្ទះ​យ៉ាង​សាហាវ សង្ស័យ​ផ្ទុះ​កំហឹង​ដើរលេង​យប់​និយាយ​មិន​ស្តាប់ (​វីដេអូ​)

​វីដេអូ​មួយ​ដែល​បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់ បាន​ប្រើ​អំពើហិង្សា​ដ៏​គួរ​ឲ្យ​រន្ធត់​ទៅលើ​នារី​វ័យក្មេង​ម្នាក់ បាន​កំពុង​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម ក្នុងប្រទេស​ថៃ ។​ ​វីដេអូ​ឃ្លី​ប​ដែល​ទទួល​បានការ​ទស្ស​នា ៣.៤ លាន​ដង បង្ហាញ​ឲ្យ​ឃើញ​នារី​វ័យក្មេង​ស្លៀកពាក់​សិច​ស៊ី​ម្នាក់​អង្គុយ​នៅលើ​ដី ខណៈ​បុរស​ពាក់អាវ​យឺត​ពណ៌​ខ្មៅ​ម្នាក់ បង្ខំ​អូសទាញ​នាង​ក្រោក​ឡើង ប៉ុន្តែ ត្រូវបាន​អ្នក​នៅ​ជុំវិញ​ជួយ​អន្តរាគមន៍ ។ បន្ទាប់ពី​បរាជ័យ បុរស​រូបនោះ​ក៏បាន​ដើរ​សំដៅ​ឡើងទៅ​អង្គុយ​លើ​ម៉ូតូ និង​មួយសន្ទុះ​ក៏​ងាក​ស្រែក​ទៅកាន់​នាង​ជា​លើកចុងក្រោយ​ថា តើ​ទៅ​ឬ​មិន​ទៅ​? ។ នៅពេល​នាង​ពុំ​អើពើ​នឹង​សំនួរ​របស់ខ្លួន បុរស​នេះ​ក៏បាន​ផ្ទុះ​កំហឹង​សារជាថ្មី ចុះ​ពីលើ​ម៉ូតូ​ដើរ​សំដៅទៅ​កាន់ និង​ដាល់​នាង​១​ដៃ​ឡើង​បែក​អំពិលអំពែក​តែម្តង ។ ​បុរស​នោះ​បន្ទាប់មក ក៏បាន​បង្ខំ​រុញ​នាង​ទាំង​កំហឹង...

ឆាក​សម្តែង​នេះ​ពិតជា​អស្ចារ្យ តែ​អ្នកវិទ្យាសាស្ត្រ​ថៃ​បកស្រាយ​ថា វា​គឺជា​រឿង​… (វីដេអូ)

​នៅរ​លើ​បណ្តាញ​សង្គម​កន្លងមក ឃ្លីប​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី "​មហិច្ឆតា​អស្ចារ្យ​" ខណៈ​សង្ឈ​ថៃ​មួយ​អង្គគង់​តាំងស​ម្មា​ធិ​នៅក្នុង​ខ្ទះ​ខ្លាញ់​ដ៏ "​ក្តៅ​" ។ មនុស្ស​ជាច្រើន​ភ្ញាក់ផ្អើល ហើយ​សម្តែង​ការគោរព​សក្ការៈ ។​ ​ប៉ុន្តែ​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​ថៃ Jessada Denduangboripant នៃ​សកល​វិទ្យាល័យ ជូឡា​ឡុងកន (Chulalongkorn) បាន​ស្រាយ​បញ្ជាក់ថា វា​ជា​ទង្វើ "​ក្លែងក្លាយ​" ហើយ​លោក​ថែមទាំង​បាន​បង្ហោះ​រូបភាព​បកស្រាយ​លើ​គណនី Youtube របស់​ខ្លួន​ថែមទៀត ។​ ​លោក​ឲ្យដឹងថា ថ្វី​ត្បិត​តែ​ខ្ទះ​ខ្លាញ់​ត្រូវបាន​គេ​ដុត​ភ្លើង​ដាំ ប៉ុន្តែ​ប្រេង​នៅក្នុង​នោះ​ពុំ​បាន​ពុះ​ទេ ព្រោះថា...

​សម្តេច​តេជោ ហ៊ុន សែន ជួប​ក្រុម​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍​

​ភ្នំពេញ​ ៖ នៅ​វិមាន​សន្តិភាព ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចល្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ប្រតិភូ​នាវា​យុវជន​អាស៊ីអាគ្នេយ៍ ដឹកនាំ​ដោយ​លោក​ណៃ សេម ណារ​ត្ន័ ជួប​សំណេះសំណាល និង​ទទួល​អនុសាសន៍​។​ ​លោក ណៃ សេម ណា​រ័ត្ន បាន​ជម្រាបជូន​សម្តេច​តេជោ ហ៊ុន សែន ថា​ការចូលរួម​នៅក្នុង នាវា​យុវជន​អាស៊ីអាគ្នេយ៍​លើក​នេះ​មាន​សមាជិក​ចំនួន​២៩​រូប​។...

​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា សម្តែង​ក្តីកង្វល់​ធ្ងន់ធ្ងរ ចំពោះ​ការចង់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “EBA” ពី​ប្រទេស​កម្ពុជា​

​ភ្នំពេញ ​៖ ក្រោយពី​បាន​ជ្រាប​អំពី​សេចក្តីប្រកាស​ដែល​លោកស្រី បាន​ធ្វើឡើង​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៨ (​សេចក្តីប្រកាស​) រួចមក សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា (EuroCham) សូម​សម្តែង​ក្តីកង្វល់​ធ្ងន់ធ្ងរ អំពី​ដំណើរការ​ឆ្ពោះ ទៅរក​ការដកហូត ភាពអនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​។​ ​ប្រធានសភា​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់ៗ​ចំនួន​៥​ស្ថាប័ន​នៅ​ទ្វីបអឺរ៉ុប ដែល​ក្នុងនោះ​មាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​, សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង ប្រចាំ​នៅ​កម្ពុជា (CCIFC), ក្រុម​ធុរក​ម្ម​អាល្លឺម៉ង​ប្រចាំ​នៅ​កម្ពុជា (ADW), សភាពាណិជ្ជកម្ម​អឺរ៉ុប​ខាងជើង​ប្រចាំ​នៅ​កម្ពុជា (NordCham), សមាគម​ធុរកិច្ច​អ៉ីតាលី​ប្រចាំ​នៅ​កម្ពុជា...

​ក្រុមកីឡា​ប៉េតង់ ឈ្នះ​មេដាយមាស បាន​មក​ដល់​មាតុភូមិ​

​ភ្នំពេញ​៖ ​ក្រុមកីឡា​ប៉េតង់​បាន​មកដល់​មាតុភូមិ​កម្ពុជា ក្រោយ​ឈ្នះ​មេដាយមាស ការប្រកួត​កីឡា​ប៉េតង់​ពានរង្វាន់​អន្តរជាតិ នៅ​ប្រទេស​បារាំង កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែ​តុលា​នេះ​។​ ​អបអរសាទរ វីរ​កីឡាការិនី កែ ឡេង និង​វីរ​កីឡា​ការិនី អ៊ុក ស្រីមុំ ទទួល​បាន​មេដាយមាស ក្នុង​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​កម្រិត​ពិភពលោក នៅ​ប្រទេស​បារាំង ។​ ​មេដាយមាស ១​គ្រឿង លើ​វិញ្ញាសា​ទី​១ វាយ​គូ​នារី ២​នាក់​ទល់នឹង ២​នាក់ ដែល​ដណ្ដើម​បាន​ដោយ វីរ​កីឡាការិនី កែ...

តើ​ការ​អត់​ងងុយគេង បណ្តាល​ឲ្យ​ប៉ះពាល់​អ្វីខ្លះ​?

​ក្នុងសម័យ​បច្ចេកវិទ្យា​ទំនើប​បច្ចុប្បន្នេះ មនុស្ស​ជាច្រើន​ចូលចិត្ត​ចុច​ទូរស័ព្ទ រហូតដល់​យប់​ជ្រៅ ហើយ​ការ​ដែល​ចូល​គេង​យប់​ជ្រៅ​បែប​នោះ បណ្តាលឲ្យ​ពួកគេ​គេង​មិន​ឆ្អែត និង​អស់កម្លាំង​​នៅ​ពេល​ព្រឹក​។​ ​ខាងក្រោម​នេះ​ជា​ផល​ប៉ះពាល់ ដែល​បណ្តាល​មក​ពី​ការ​អត់​ងងុយគេង​៖ - អត់​ងងុយគេង ធ្វើឲ្យ​អ្នក​ប្រឈម​ខ្លាំង​ទៅ​នឹង​ការ​ធា​ត់​ - ធ្វើឲ្យ​ដាច់​សរសៃឈាម​ខួរក្បាល​ - ធ្វើឲ្យ​រាងកាយ​អស់កម្លាំង ល្ហិតល្ហៃ​ - បណ្តាល​ឲ្យ​កើតរោគ​ផ្លូវចិត្ត​ - សម្រាប់​ក្មេង​វិញ ធ្វើឲ្យ​ការរៀនសូត្រ​មិន​ពូកែ និង​ដំណើរការ​លូតលាស់​យឺត​៕ ​ប្រភព​៖ health សុភ័ក្ត្រ

ក្មេងប្រុស​បង្ហោះ​ហ្វេ​សប៊ុក បរិហារកេរ្តិ៍​លោកស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ត្រូវបានឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​

​បាត់ដំបង​ ៖ ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង បានឲ្យដឹងថា​ ​ក្មេងប្រុស​បង្ហោះ​ហ្វេ​សប៊ុក បរិហារកេរ្តិ៍​ឧត្តសេនីយ៍​ទោ អ៊ុច សុខុន ស្នង​ការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ត្រូវ​បាន​បង្ក្រាប​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង ចាត់ការ​តាម​ផ្លូវច្បាប់ នៅ​ថ្ងៃ​ទី​១៦​ខែ​តុលា​នេះ​។​ ​សូម​ជម្រាប​ជូន​ថា កាលពី​ល្ងាច​ថ្ងៃទី ១០ ខែ តុលា ឆ្នាំ​២០១៨ គណនី​ហ្វេ​សប៊ុក​មួយឈ្មោះ (​តាម​ប្រហារ​ពួក​អា​នៅ​បួន​ជួរ​និង​អា​ចិន្តា​លុះ​ក្ស័យ​) បាន​បង្ហោះ​ខ្លឹមសារ​ដោយ​ភ្ជាប់​រូបភាព​ចោទប្រកាន់ ចំពោះ​ថ្នាក់ដឹកនាំ​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង គឺ​ឧត្តមសេនីយ៍ទោ...

តើ​អ្នក​ធ្លាប់​ដែល​បង់សំណាញ់​បាន​ត្រី​ច្រើន​គួរ​ឲ្យ​មោទនភាព​អីចឹង​ទេ និង​ធ្លាប់​ដែល​ជួប​រឿង​បែប​ហ្នឹង​ដែរឬទេ​!? (​វីដេអូ​)

​ដំបូង ចង់​សួរថា តើ​អ្នក​ធ្លាប់​ដែល​បង់សំណាញ់​បាន​ត្រី​ច្រើន​ដល់​ម្លឹ​ង​ទេ និង​មាន​មោទនភាព​ដែរ ឬទេ​? និង​សំណួរ​មួយ​ទៀតថា តើ​អ្នក​ធ្លាប់​ជួប​បទពិសោធន៍ ខណៈពេល​បង់ៗ ស្រាប់តែ​ភ្លាត់ស្នៀត​ត្រូវ​ធ្លាក់ទឹក​ព្រោង​ទេ​? ។​ ​វីដេអូ​មួយ​បានបង្ហាញ​ឲ្យ​ឃើញ​បុរស​រាង​វ័យ​ចំណាស់​ម្នាក់ បង់សំណាញ់​ឈរ​នៅលើ​ទូក​បាន​ត្រី​យ៉ាងច្រើន ពាសពេញ​នៅលើ​ឃ្លុបទូក​របស់គាត់ ។ ប៉ុន្តែ រឿង​ដ៏​គួរ​ឲ្យ​អស់សំណើច​មែនទែន​នោះ នៅពេល​គាត់​រៀបចំ​ដាក់​មួយ​សំណាញ់​ទៀត ដើម្បី​ត្រឡប់​ឡើងគោក​វិញ ស្រាប់តែ​ភ្លាត់ស្នៀត​រអិល​ជើង​ធ្លាក់​ពី​ទូក​ចូលក្នុង​ទឹកតែ​ម្តង ។ ទោះយ៉ាងណា ស្ថានភាព​របស់គាត់​ពិត​សំណាង​ហើយ ដែល​ពុំ​បណ្តាល​ឲ្យ​ក្រឡាប់​ទូក​ចាក់​ត្រី​ចោល​ក្នុង​ទន្លេ​វិញ​គួរ​ឲ្យ​សោកស្តាយ​នោះ ។​ ...
- Advertisment -

Most Read

×