Monday, June 1, 2026

Monthly Archives: October, 2018

ពលរដ្ឋ​ចិន​ដែល​ខំប្រឹង​រក្សាទ្រព្យ ​ដោយ​ទិញ​អចលនទ្រព្យ​នៅ​បរទេស ​កំពុង​ជួប​«​សុបិន​អា​ក្រក់​»

មនុស្ស​មួយក្រុម​មាន​គ្នា​ប្រមាណ​៣០០​នាក់ ព្រោះតែ​ខ្វាយខ្វល់​អំពី​ខឿនសេដ្ឋកិច្ច​ចិន​កំពុង​ធ្លាក់ចុះ បាន​ប្រឹងប្រែង​ការពារ​ទ្រព្យសម្បត្តិ​ខ្លួន​ដោយ​​ទិញ​អចលនទ្រព្យ​នៅ​Australia ។​ ​ប៉ុន្តែ​គំនិត​នឹកស្មានថា​ឆ្លាត​វៃ​នេះ​បានប្រែក្លាយ​ជា​សុបិន​អាក្រក់ ​ព្រោះតែ​លុយកាក់​របស់​ពួកគេ​ត្រូវបាន​ក្រុមហ៊ុន​សិក្សា វិនិយោគ​ទិញ​លក់​អចលនទ្រព្យ​Ausin China កិបកេង​យកទៅ​បាត់​។ ការិយាល័យ​ទាំង​១៧​របស់​ក្រុមហ៊ុន​នេះ​បាន​បិទទ្វារ ព្រមៗ​គ្នា​នៅ​ខែសីហា​កន្លងមក ធ្វើឱ្យ​អតិថិជន​ដែល​បានក​ក់លុយ​ទិញ​អគារ​ស្នាក់​នៅក្នុង​គម្រោង​អចលនទ្រព្យ​Australia​ចំនួន​១៥ ត្រូវ​ខាតបង់​អស់ប្រាក់​ដល់​ទៅ​៤៩,៦​សែន​ដុល្លារ​។​ ​បច្ចុប្បន្ន​ពលរដ្ឋ​ចិន​ជាច្រើន​កំពុង​ស្វះស្វែង​សុំ​ទិដ្ឋាការ​រយៈពេល​វែង ឬ​ទិញ​ទ្រព្យសម្បតិ្ត​នៅ​ប្រទេសក្រៅ ដោយ​ចាត់ទុក​វា​ជា​វិធី​មួយ​បង្ការ​ស្ថានភាព​អាក្រក់​ក្នុងប្រទេស​។ ក្នុងនោះ​ក៏មាន​ក្រុម​ជន​ពុករលួយ​ប្រើប្រាស់​វិធី​នេះដែរ​ដើម្បីបញ្ជូន​លុយ​ទៅ​ប្រទេសក្រៅ​។​ ​ទន្ទឹមនឹង​ការ​ឆបោក​ខាងលើ ច្រកចូល​ទៅកាន់​ប្រទេសមួយ​ចំនួន​របស់​ពល​រដ្ឋ​ចិន​ដើម្បី​ផ្ទេរ​ទ្រ​​ព្ប​សម្បត្តិ​ចេញពី​ក្នុងស្រុក​ហាក់ដូចជា​បាន​បិទទ្វារ ។ ប​ច្ច​ប្បុន្ន​ពលរដ្ឋ​ចិន​ម្នាក់ៗ​អាច​យក​រូបិយប័ណ្ណ​​ចេ​ញ​ក្នុង​មួយឆ្នាំ​៥០.០០០​ដុល្លារ​។​ហេតុនេះ​ពួកគេ​ប្រើប្រាស់​បណ្តាញ​«​ងងឹត​»​ដែល​ប្រឈម​នឹង​ហានិភ័យ​រាប់មិនអស់​។​ ​ខុសពី​ពេលមុន ​អូស្ត្រាលី​និង​អាមេរិក​បច្ចុប្បន្ន​លែង​ចាត់ទុក​លុយ​មកពី​ចិន​ក្នុង​ទីផ្សារ​អចលនទ្រព្យ​។ តាម​នេះ​ ​រដ្ឋាភិបាល​ប្រទេស​ទាំងនេះ​បាន​ហាមឃាត់​មិនឱ្យ​ធនាគារ​ធំៗ​ផ្តល់ប្រាក់​កម្ចី​សម្រាប់​ទិញ​អចលនទ្រព្យ​ចំពោះ​ជន​ណា​ដែល​ពុំមាន​ចំណូល​ស្ថិរភាព​នៅក្នុង​ប្រទេស​ខ្លួន​។ ដោយឡែក​New Zealand បាន​ហាមឃាត់​ជនបរទេស​ធ្វើ​ជំនួញ​អចលនទ្រព្យ...

តុលាការ​ឃុំខ្លួន​មន្ត្រី​អាវុធហត្ថ​ម្នាក់ ដែល​បាញ់​កម្លាំង​ប្រជា​ការពារ​ម្នាក់ បាក់ជើង​

​ភ្នំពេញ ​៖ នៅ​រសៀល​ថ្ងៃ​ទី​១៦​តុលា​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​មន្ត្រី​អាវុធហត្ថ​ម្នាក់ ដែល​បាញ់​កម្លាំង​ប្រជា​ការពារ​របួស​បាក់ជើង ដាក់ពន្ធនាគារ ក្រោម​ការចោទប្រកាន់​ពី​បទ​ហឹង្សា ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ។​ ​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រូប​នេះ​មានឈ្មោះ ឡាយ អ៊ឹង​ឃី​ង អាយុ​២៧​ស្នាក់នៅ​ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឫស្សីកែវ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ លី រតនៈ អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​ប្រជា​ការពារ ស្នាក់នៅ​ភូមិ​ក្រោលគោ...

​មន្ត្រី​តួ​ក​គី​បង្ហើប​ប្រាប់ថា គេ​បាន​រកឃើញ​អ្នកកាសែត​Saudi Arabia ត្រូវធ្វើឃាត​នៅ​ស្ថាន​កុងស៊ុល​ប្រទេស​នេះ​ប្រចាំ​ក្រុង​Istanbul

នៅ​ថ្ងៃទី​១៦​ខែតុលា មន្ត្រីជាន់ខ្ពស់​តួ​ក​គី​ម្នាក់​ឱ្យ​ដឹងថា​ ក្នុង​ការឆែកឆេរ​ស្ថាន​កុងស៊ុល​Saudi Arabia នៅ​Istanbul, ប៉ូលិស​ប្រទេស​នេះ​បាន​រកឃើញ​«​ភស្តុតាង​»​បញ្ជាក់ថា អ្នកកាសែត​Jamal Khashoggi បាន​ត្រូវគេ​សម្លាប់​នៅ​ទីនោះ ។​ ​មុននេះ​ប្រភព​មួយ​ពី​ក្រសួង​ការ​បរទេស​តួ​ក​គី​ឱ្យដឹងថា គេ​នឹងធ្វើ​ការឆែកឆេរ​ស្ថាន​កុងស៊ុល​Saudi Arabia នៅ​Istanbul,​នៅ​ថ្ងៃទី​១៦​ខែតុលា ដើម្បី​ស៊ើប​អង្ក​ត​ករណី​អ្នកកាសែត​Jamal Khashoggi បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង​កាលពី សប្តា​ហ៍​មុន ហើយ​មានលទ្ធភាព​ច្រើនណាស់​ដែល​ទង្វើ​នេះ​បាន​កើតឡើង​ក្នុង​ទីលាន​នៃ​ស្ថាន​កុងស៊ុល​នេះ ព្រោះ​គេ​បាន​រក​ឃើ​ញថាមានការ​លាប​ពណ៌​ថ្មីៗ​នៅ​ពីលើ​ទីលាន​នោះ​។ សមត្ថកិច្ច​តួ​ក​គី​សង្ស័យថា​វា​ជា​ទង្វើ​លុបបំបាត់​ភស្តុតាង​។​ ​ថ្លែង​ទៅកាន់​អ្នកកាសែត ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan...

​កូនប្រុស អភិបាលខេត្ត​មណ្ឌលគិរី របួសធ្ងន់ ដោយ​បើក​ម៉ូតូ​ធំ បុក​រថយន្ត​ដឹក​អេ​ស្កា​វា​ទ័រ​ (វីដេអូ)

​ខេត្ត​មណ្ឌល​គី​រី ​៖ កូនប្រុស​បង្កើត​របស់​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ជួប​គ្រោះថ្នាក់​ចរាចរ រវាង​ម៉ូតូ​សេរី​ទំនើប (​ម៉ូតូ​ប្រភេទ​ប្រណាំង​) ដោយ​បើក​ម៉ូតូ​បុក​ជាមួយ រថយន្ត​ដឹក​អេស្ការ​វ៉ាទ័រ កាលពី​ម៉ោង​ជិត​៧​យប់​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨​។​ ​សមត្ថកិច្ច​ខេត្ត​ឱ្យដឹងថា គ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​នៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​។​ ​ក្រោយ​កើតហេតុ​គេ​សង្កេតឃើញថា ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​បុក​នឹង​រថយន្ត​នោះ ស្ថិតនៅ​ក្រោម​រថយន្ត មាន​ឈាម​ពេញ​ថ្នល់ ហើយ​ត្រូវ​បញ្ជូន​ភ្លាមៗ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត...

​ស្ត្រី​ចំណាស់​ម្នាក់ ត្រូវ​រថយន្ត​កិន​ស្លាប់ ពេល​ជិះ​ម៉ូតូ​ដួល

កណ្តាល ​៖ រថយន្ត ២​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន មួយ​បុក មួយទៀត​កិន បណ្ដាលឲ្យ​ស្លាប់​ស្ត្រី​ម្នាក់​យ៉ាង​អណោច​អ​ធ័ម ។ ហេតុការណ៍​នេះ កើតឡើង នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​ព្រឹក នៅ​ចំណុច​ផ្លូវ​លេខ​១២១០ ស្ថិតក្នុង​ភូមិ​ដំរី​ឆ្លង ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្ដាល ។​ ​នគរបាល​មូលដ្ឋាន បានឲ្យដឹងថា មាន​រថយន្ត​១​គ្រឿង​ម៉ាក​នី​សាន់...

​រុស្ស៊ី​មាន​ផែនការ​«​សម្ងាត់​» សំដៅ​កម្ចាត់​ប្រាក់​ដុល្លារ​ចេញពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រទេស​ខ្លួន​

តាម RT នៅ​ថ្ងៃទី​១៦ ខែតុលា ឱ្យដឹងថា រដ្ឋាភិបាល​រុស្ស៊ី​កំពុងមាន​ផែនការ​យ៉ាង​សម្ងាត់ សំដៅ​លុបបំបាត់​ចោលការ​ចំណុះ​លើ​ប្រាក់​ដុល្លារ និង​ជួយ​ឱ្យ​ផលិតករ​ក្នុងស្រុក​ទទួលបាន​ប្រាក់ចំណេញ​ច្រើនជាង​ប្រសិនបើ​ធ្វើការ​ទូទាត់​ជំនួញ​ដោយ​ប្រាក់​រូ​បិ៍​(ruble)​។​ នេះ​គឺជា​ផែនការ​លំអិត​ដើម្បី​អនុវត្តន៍​ផែនការ​ត្រូវបាន​ដាក់ចេញ​មុន​នោះ គឺ​បណ្តា​ក្រុមហ៊ុននាំចេញ​នឹងត្រូវ​បាន​ទូទាត់​ពន្ធ VAT​លឿន​ជាង​មុន ព្រមទាំង​អាទិភាព​មួយចំនួនទៀត​ប្រសិនបើ​បោះបង់ចោល​ការទូទាត់​ដោយ​ប្រើ​ប្រាក់​ដុល្លារ​នោះ​។​ ​បញ្ជី​លំអិត​កំពុង​ត្រូវបាន​ក្រសួង​ពាក់ព័ន្ធ​នៅ​ប្រទេស​នេះ​រៀបចំ​ដើម្បី​ដាក់ជូន​នាយករដ្ឋមន្ត្រី Dmitry Medvedev ។​ ​មុន​នោះ​មន្ត្រី​រុស្ស៊ី​ឱ្យដឹងថា ផែនការ​នេះ​នឹង​ពុំ​ហាមឃាត់​ការធ្វើ​ចរាចរ​ប្រាក់​ដុល្លារ​នៅ​រុស្ស៊ី​ទេ ប៉ុន្តែ​នឹងមាន​វិធានការ​ទប់ សំដៅ​ជំរុញ​ការធ្វើ ពាណិជ្ជកម្ម​ទូទាត់​ដោយ​រូបិយប័ណ្ណ​ក្នុងស្រុក​(​ប្រាក់​រូ​បិ៍​(ruble))​។​ផែនការ​នេះ​ក៏​ពុំបាន​ហាមឃាត់​បណ្តា​ស្ថាប័ន​ឥណទាន​ផ្តល់​ប្រាក់កម្ចី​ជា​ប្រាក់​ដុល្លារ ប៉ុន្តែ​ផលចំណេញ​នឹង​ទាប​ជាង​ប្រសិនបើ​ពួកគេ​ផ្តល់​ប្រាក់កម្ចី​ជា​ប្រាក់​ប្រាក់​រូ​បិ៍​(ruble)​នោះ​៕សូ​យ​ន​ ​

​កំលាំង​អន្តរាគមន៍​ពិសេស​ខេត្ត​កែប ចុះបង្ក្រាប​ល្បែងស៊ីសង ឃាត់​មេ​កន្ទុយលេខ​២​នាក់​បងប្អូន

​ខេត្ត​កែប​៖ ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី បែន តារា ស្នងការ​នគរបាល​ខេត្ត​កែប នា​រសៀល​ថ្ងៃ​ទី​១៦​តុលា​២០១៨ កំលាំង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេ​កន្ទុយលេខ​ចំនួន​២​នាក់​។​ ​មេ​កន្ទុយលេខ​ទាំង​២​នាក់ នោះ ឈ្មោះ អ៊ឹង សាយ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​និង ឈ្មោះ​អ៊ឹង ស្រីមុំ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ។ ទាំង​២​នាក់ ជា​បងប្អូន​បង្កើត រស់នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប...

រដ្ឋមន្ត្រី វេង សាខុន ៖ យើង​រួម​គ្នា​កាត់បន្ថយ​ភាពអត់ឃ្លាន​ឱ្យបាន​ដល់​កម្រិត​សូន្យ​ត្រឹម​ឆ្នាំ​២០៣០

​កំពង់ចាម ​៖ លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​ស្នើសុំ​ឲ្យ​អង្គភាព​ជំនាញ​នី​មួយៗ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​រដ្ឋ និង​ឯកជន និង​ដៃគូ​អភិវឌ្ឍ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ ដើម្បី​យើង​រួម​គ្នា​កាត់បន្ថយ​ភាពអត់ឃ្លាន​ឱ្យបាន​ដល់​កម្រិត​សូន្យ​ត្រឹម​ឆ្នាំ​២០៣០​។​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ឃុំ​សូ​ភាស ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​" មាន​រៀបចំ​ប្រារព្ធ ទិវា​ស្បៀង អាហារ​ពិភពលោក​លើក​ទី​៣៨ ឆ្នាំ ២០១៨ ក្រោម​ប្រធានបទ "​យើង​រួម​គ្នា​កាត់បន្ថយ​ភាពអត់ឃ្លាន ឱ្យបាន​ដល់​កម្រិត​សូន្យ​ត្រឹម​ឆ្នាំ​២០៣០" ក្រោម​អធិបតីភាព​លោក វេង...

ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​៦៥​ឆ្នាំ ជប៉ុន​នឹង​រៀបចំ​កម្មវិធី “​ខែ​មិត្តភាព​កម្ពុជា​-​ជប៉ុន​”

ភ្នំពេញ ៖ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍ ៦៥​ឆ្នាំ នៃ​ខែ​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នឹង​រៀបចំ​កម្មវិធី "​ខែ​មិត្តភាព​កម្ពុជា​-​ជប៉ុន​" ចាប់ពី​ថ្ងៃ​ទី​១៩ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​ ​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី ខែ​មិត្តភាព​កម្ពុជា​-​ជប៉ុន នា​រសៀល​ថ្ងៃ​ទី ១៦ ខែតុលា នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក ហូ​រីណូ​អ៊ុ​ឈិ ហ៊ី​ដេ​ហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា...

ឥណ្ឌា​៖ បង្អត់អាហារ​ឱ្យស្លាប់ ដើម្បី​ប្រឆាំងនឹង​ការបំពុល​ទន្លេ​គង្គា​(មានវីដេអូ)

​សកម្មជន​កា​ពារ​បរិស្ថាន​ឥណ្ឌា​បាន​ស្លាប់ បន្ទាប់ពី​គាត់​បង្អត់អាហារ​រយៈពេល​១១១​ថ្ងៃ សំដៅ​បង្ក​សម្ពាធ​បង្ខំ​ឱ្យរ​ដា្ឋ​ភិ​បាល​មាន​វិធានការ​ការពារ​ទន្លេ​គង្គា​ដ៏​ស័ក្តិសិទ្ធិ​កំពុង​រង​ទទួល​នូវ​ការបំពុល​។​ ​​ក្រុម​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ នៃ​ទីក្រុង​Rishikesh បាន​បញ្ជាក់ថា លោក​GD Agarwal អាយុ​៨៧​ឆ្នាំ បានទទួល​មណ​ភាព​នៅ​ថ្ងៃទី​១១ ខែតុលា ដោយសារ​គាំងបេះដូង ផ្តើមចេញពី​បញ្ហា​មិន​បរិភោគ​អាហារ ។ ​តាម​កាសែត The Guardian ចាប់ពី​ថ្ងៃទី​២២​មិថុនា​មក លោក​GD Agarwal ផឹក​តែ​ទឹក​លាយ​ជាមួយ​ស្ករ ក្រូចឆ្មារ​និង​ទឹកឃ្មុំ ដើម្បី​បង្ហាញ​នូវ​ការប្រឆាំង​ចំពោះ​រដ្ឋាភិបាល​ដែល​គ្មាន​វិធានការ​ការពារ​ទន្លេ​គង្គា ដែលមាន​បណ្តោយ​ប្រវែង 2.524 km រ...
- Advertisment -

Most Read

×