Monday, June 1, 2026

Monthly Archives: October, 2018

​រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា ស្នើឲ្យ រដ្ឋមន្ត្រី​កសិកម្ម​វៀតណាម ជួយ​មាន​វិធានការ​តឹងរ៉ឹង ពាក់ព័ន្ធ​ការគ្រប់គ្រង​ពាណិជ្ជកម្ម​ព្រៃឈើ និង​នេសាទ​ឆ្លងដែន​

​ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ស្នើ​ឲ្យ​វៀតណាម ជួយ​មាន​វិធានការ​តឹងរ៉ឹងពាក់ព័ន្ធ​ទៅ​ដល់​ការគ្រប់គ្រង​ពាណិជ្ជកម្ម​ផល​អនុផល​ព្រៃឈើ​ខុស​ច្បាប់ និង​ការនេសាទ​ឆ្លងដែន​ខុសច្បាប់ ព្រោះ​កម្ពុជា កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រៀបចំ​លិខិតបទដ្ឋាន​នានា ដែល​សមស្រប​ទៅ​នឹង​លក្ខខ័ណ្ឌ​តម្រូវ​របស់​សហភាព​អ៊ឺរ៉ុប​។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​សប៊ុក​របស់​ក្រសួង​កសិកម្ម​។​ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែតុលា ឆ្នាំ​២០១៨ មុន​ពេល​កិច្ចប្រជុំ​លើក​ទី​១៨ នៃ​រដ្ឋមន្ត្រី​កសិកម្ម និង​ព្រៃឈើ​អាស៊ាន​បូក​បី​ចាប់ផ្តើម លោក​រដ្ឋមន្ត្រី វេង សាខុន...

សិស្ស​វិទ្យាល័យ​២​នាក់ រួម​គ្នា​ឆក់ កាបូប​ពី​បងស្រី​ស្រស់​ស្អាត​ម្នាក់ ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​

​ភ្នំពេញ ៖ សិស្ស​វិទ្យាល័យ​ទួល​ទំពូង និង វិទ្យាល័យ​សាមគ្គី ២​នាក់ ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ស្ពាយ ពី​ស្ត្រី​ជនជាតិ​អ៊ិស្លាម​ម្នាក់ តែ​ត្រូវ​អ្នកបើក​ម៉ូតូ​កង់​បី គៀរ​ម៉ូតូ​ផ្ទប់​នឹង​ទ្រូងផ្លូវ​បណ្តាល អោយ​ដួល និង​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​តែ​ម្តង​។​ ​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​១៥​នាទី​យប់ ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​៣២៦​ផ្លូវ​ម៉ៅ​សេទុង ក្រុមទី​៣៥ ភូមិ​១២ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។​ ​ជនសង្ស័យ​ទី​១. ឈ្មោះ...

​អាសូរ​ណាស់​! ប្តី​ប្រពន្ធ​វ័យក្មេង​ទើប​រៀបការ​រួច ខណៈ​ដើរទៅកាន់​​ឡានក្រុង​វិល​មក​ធ្វើការ​វិញ ជួប​គ្រោះ​អកុសល បាក់​​ស្រុត​ដី​ស្រូប​​ចូល​​ស្លាប់​ទាំងពីរ​ (វីដេអូ)

​មនុស្ស​៤​នាក់​ដែល​បាន​ធ្លាក់ចូល​ទៅក្នុង​រណ្តៅ​បាក់ស្រុត​មួយ ខណៈ​កំពុង​ដើរ​នៅលើ​ចិញ្ចើមផ្លូវ​មួយកន្លែង នៅក្នុង​ទីក្រុង Sichuan ខេត្ត Dazhou (​ចិន​) កាលពី​ថ្ងៃអាទិត្យ ត្រូវបាន​រកឃើញ និង​ប្រកាស​ស្លាប់​ទាំងអស់គ្នា​ហើយ ។ ជនរងគ្រោះ​រួមមាន​៖ ឪពុក​ម្នាក់ និង​កូនប្រុស និង​ព្រមទាំង​ប្តី​ប្រពន្ធ​ទើប​រៀបការ​ហើយ​ថ្មីថ្មោង​១​គូ​ផងដែរ ។​ ​ប្តី​ប្រពន្ធ​ដែល​អាយុ​ស្របាល​គ្នា ២៣ ឆ្នាំ ត្រូវបាន​ដឹងថា ទើប​រៀបការ​រួចហើយ​បាន​រយៈពេល ៤ ថ្ងៃ ប៉ុណ្ណោះ នៅក្នុង​ភូមិកំណើត​រប​ស់​ពួកគេ...

​បុរស​ម្នាក់ រកឃើញ​ឆ្កែ​សំណព្វ​ចិត្តវិញ បន្ទាប់​ពី​បាត់​វា​អស់ ៣​ឆ្នាំ (​វីដេអូ​)

​បុរស​ចំណាស់​ម្នាក់ បាន​រកឃើញ​ឆ្កែ​ជា​ទី​ស្រឡាញ់​របស់គាត់​វិញ បន្ទាប់​ពី​បាត់​វា​អស់​រយៈពេល ៣​ឆ្នាំ​។​ ​គាត់​បាន​ស្វែងរក​វា​គ្រប់​ទីកន្លែង ព្រមទាំង​មាន​ចុះ​ពាណិជ្ជកម្ម​ស្វែងរក​ផង ប៉ុន្តែ​មិន​ទទួលបាន​​ជោគជ័យ​សោះ ប៉ុន្តែ​នៅពេល​ថ្មីៗ​នេះ បុគ្គលិក​ធ្វើការ​នៅ​វិមាន Opera House ក្នុង​ទីក្រុង​ស៊ីត​នី​ ​បាន​តេទៅ លោក Giorgi ដែល​ជា​ម្ចាស់​ឆ្កែ ដោយ​ប្រាប់​គាត់​ថា ពួកគេ​បាន​ឃើញ​ឆ្កែ​មួយ ដែល​មើល​ទៅ​ដូច​ជា​ឆ្កែ​របស់​គាត់​ឈ្មោះ Jorge នៅតាម​ដងផ្លូវ​។​ ​លោក Giorgi ក៏​បាន​ធ្វើដំណើរ​ទៅ និង​បាន​ឃើញ​ឆ្កែ​មួយ​កំពុង​ដេក​ក្រោម​ដើមឈើ តាម​ដងផ្លូវ​...

​អាជ្ញាធរ​ខេត្ត​សៀមរាប បង្ហាញ​ពី​គម្រោង​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​មុខ​ព្រះអង្គ​ធំ និង ទឹកធ្លាក់​ភ្នំ​គូលែន ដើម្បី​បញ្ចៀស​នូវ​ផលប៉ះពាល់ និង ការបំពុល​បរិស្ថាន ដែល​ជា​ទីកន្លែង​ទីសក្ការៈ​សម្រាប់​បូជា

​សៀមរាប ​៖ ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បានបញ្ជាក់​ថា បញ្ហា​នៃ​ការជម្លៀស​ប្រជាពលរដ្ឋ​នៅ​មុខ​ព្រះអង្គ​ធំ និង ទឹកធ្លាក់​លើ​ខ្នងភ្នំ​គូលែន ឲ្យទៅ​នៅ​ទីតាំង​ថ្មី​នោះ អាជ្ញាធរខេត្ត បាន​រៀបចំ​គណៈកម្មកា​រ​ចម្រុះ ក្នុងការ​គ្រប់​គ្រប​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ ដើម្បី​អាជ្ញាធរ​យើង​ធ្វើ​ការកំណត់​ឲ្យ​ពួកគាត់​មក​បោះទីតាំង​លំនៅដ្ឋាន​ថ្មី ក្នុង​ការបញ្ជៀ​ស​នូវ​ផលប៉ះពាល់ និង បំពុលបរិស្ថាន​នៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ ដែល​ជា​ទីកន្លែង​ទី​សក្ការៈបូជា របស់​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ និង ភ្ញៀវ​ទេសចរណ៍​ទៀតផង ។​ ​លោក ឃឹម...

៤៨ ម៉ោង​ទៀត Internet ពិភពលោក​អាច​ប្រទះ​នឹង​ភាពរអាក់រអួល ឬ​ត្រូវ​កាត់ផ្តាច់ នៅ​ទូទាំង​ពិភពលោក​

​តាម​នោះ​អ្នកប្រើប្រាស់ Internet លើ​ពិភពលោក​ទាំងមូល​អាច​ជួបប្រទះ​បញ្ហា​ត​ភ្ជាប់ Internet ក្នុងអំឡុង ២​ថ្ងៃ​ទៀត ព្រោះតែ​ម៉ាស៊ីន​មេ​ធំៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង Web នឹង​ត្រូវ​កាត់ផ្តាច់​ប្រភព ។​ (Global Lok Press) ​តាម​ឆា​ណែ​ល​ទូរទស្សន៍ RT នេះ សម្ព័ន្ធ​ក្រុមហ៊ុន Internet ផ្តល់​លេខ និង Domain (ICANN) -​ទទួលបន្ទុក​ការថែរក្សា ការចុះឈ្មោះ Domain...

រកឃើញ សត្វ​កវែង​ដ៏​កម្រ​មួយគូ ដែល​ពណ៌​ស​ពេញ​ខ្លួន នៅកេ​ន​យ៉ា (​វីដេអូ​)

​អ្នក​ដើរល្បាត​ព្រៃ នៅក្នុង​ប្រទេសកេន​យ៉ា បាន​រក​ឃើញ​សត្វ​កវែង​ដ៏​កម្រ​មួយ​គូ ដែល​មាន​ពណ៌​ស​ប្លែក ខុស​គ្នា​ទាំងស្រុង​ពី​សត្វ​កវែង​ដទៃ​។​ ​អ្នក​ដើរល្បាត ត្រូវបាន​ប្រជាជន​រស់នៅ​ក្នុង​តំបន់ Garissa County ផ្តល់ដំណឹង​ឲ្យ បន្ទាប់​ពី​​ពួកគេ​​បាន​ប្រទះឃើញ សត្វ​កវែង​ដ៏​កម្រ​នោះ ដើរ​ជាមួយ​គ្នា​នៅ​តំបន់​អភិរក្ស Ishaqbini Hirola​។​ ​បើ​តាម​អ្នកជំនាញ កាល​ដែល​សត្វ​កវែង​មាន​ពណ៌​ស​នេះ គឺ​បណ្តាលមកពី​បញ្ហា​ហ្សែ​ន ដែល​ធ្វើឲ្យ​ពណ៌​សម្បុ​ររបស់​វា​ប្រែ ខុសប្លែក​ធម្មតា​។​ ​ចង់ដឹង​សត្វ​កវែង​នេះ មាន​ពណ៌​ចម្លែក​យ៉ាងណា សូម​មើល​វីដេអូ​ខាងក្រោម​នេះ​៖ ​ប្រភព​៖ Good Times សុភ័ក្ត្រ

បងថ្លៃ​ប្អូនថ្លៃ​ផឹកស៊ី​ទាស់​ពាក្យសំដី​គ្នា ប្អូនថ្លៃ​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​បងថ្លៃ​ចំនួន​២​កាំបិត បណ្តាលឲ្យ​ត្រូវ​ក្បាល និង​ដាច់​កដៃ​ម្ខាង​

​ខេត្ត​ឧត្តរមានជ័យ ​៖ ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ នៅ​ថ្ងៃ​ទី​១២​តុលា​នេះ បានឲ្យដឹងថា មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​រវាង បងថ្លៃ​នឹង​ប្អូនថ្លៃ​ផឹកស៊ី​ជុំគ្នា ទាស់​ពាក្យសំដី​ប្អូនថ្លៃ​យក​កាំបិត​ខ្វែវ កាប់​ទៅលើ​បងថ្លៃ​ចំនួន​២​ខ្វែវ បណ្តាលឲ្យ​ត្រូវ​ចំ​ក្បាល​មួយ​ខ្វែវ​នឹង​ដាច់​កដៃ​មួយ​ខ្វែវ​ទៀត​។​ ​ហេតុការណ៍​បងថ្លៃ​នឹង​ប្អូនថ្លៃ​ផឹកស៊ី​ទាស់​ពាក្យសំដី​គ្នា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៥០​នាទី ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​ជប់​គគី​កើត ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ​។​ ​សមត្ថកិច្ច​បានឲ្យដឹងថា ជន​បង្ក​ដោយ​ប្អូនថ្លៃ មានឈ្មោះ ទិ​ប ផាន់ ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ទន្លេ​ស...

នៅ​វៀតណាម​កុ​ម្មុយ​និ​ស្ត​ម្យ៉ាងដែរ «​តារា​ដែល​និយម​បង្អួត​កេរ​ម៉ែ​» មិនចាំបាច់​រដ្ឋាភិបាល​រករឿង​ទេ គ្រាន់តែ​បណ្ដាញ​សង្គម​វាយប្រហារ គឺ​គ្រប់គ្រាន់​ហើយ​

មិន​ថា​តារា​ប្រទេស​ណា​ទេ ក្នុងនោះ​មាន​មួយចំនួន​កំពុង​និយម​ការ​ឡង់សេ​រូបរាង​ដោយ​ស្លៀកពាក់​ក្រណាត់​ស្បៃ ខំប្រឹង​ពន្លេច​ចេញ​សាច់​សខ្ចី រូបរាង​ស្វែ​ល​និង​... Sĩ Thanh ដែលជា​តារា​ល្បី​ម្នាក់ ត្រៀម​ចូល​រោងការ​ជាមួយ​ប្រុស​ក្មេង បាន​បង្ក​ភាព​រំជើបរំជួល​ក្នុងចំណោម​អ្នកគាំទ្រ​។ លើសពីនេះ​នាង​ថែមទាំង​បង្ហោះ​រូបភាព​កូនក្រមុំ​ក្នុង​ឈុត​អាពាហ៍ពិពាហ៍​ស្រើបស្រាល ដែល​ត្រូវបាន​ថត​នៅ​ទីសាធារណៈ​ដោយ​គ្មាន​ក្រែង​ញញើត​អ្វី​ទាំងអស់​ ​ទី​បង្អួតរាង​នៅ​ព្រះវិហារ​សាសនា​គ្រិស្ស កណ្តាល​ទីក្រុង​ហូជីមិញ​ ​តារាចម្រៀង​ល្បីល្បាញ​រូបនេះ​ក៏​មិន​ខ្លាច​បង្អួត​រូបរាង​សិច​ស៊ី​ជាមួយ​ប្រុស​ក្មេង​ដែលជា​កូនកំលោះ​ ​កាយវិការ​ពិបាក​មើល​របស់​តារាចម្រៀង​នៅ​ពីមុខ​មន្ទីរ​ប្រៃសណីយ៍​ដែលមាន​អាយុកាល​ជាង​មួយ​សតវត្សរ៍​ ​ការថត​រូបភាព​ទាំងនេះ​ត្រូវបាន​សាធារណជន រួមទាំង​អ្នកគាំទ្រ​ផង ធ្វើការ​ជេរប្រទេច​យ៉ាង​ចាស់ដៃ​។​ ​រូប​ខាងក្រោម ជា​សារ​វាយប្រហារ​។​ ឆ្ល​យ​តប​នឹង​ការរិះគន់ ជេរ​ស្តី ស្រី​ស្អាត​«​ចិត្តល្អ​»​រូបនេះ​សរសេរ​ឆ្លើយតប​យ៉ាង​សាមញ្ញ​ថា​៖ «​អូន​ស្អាត នោះ​អូន​ត្រូវតែ​អួត​ហើយ​!»៕ ​សូ​យ​ន​

អ្នកលេងហ្វេស​ប៊ុក​ផ្ទុះខ​មិន​​ជជែកគ្នា​​ឡើង​​បែក​​ផ្សែង​! ក្នុងករណី «ពិធី​​ភ្ជាប់​ពាក្យ​​​​កូន​ក្រមុំ​អង្គុយ​​ផ្ទឹម​​នឹង​កូន​កំលោះ​តាម​វីដេអូ Live​» គួរឲ្យស្រណោះ!!

​ករណី​ពិធី​ភ្ជាប់ពាក្យ​មួយ​តាមរយៈ​ការបង្ហាញ​មុខមាត់​កូនកំលោះ នៅក្នុង​វីដេអូ Live ដើម្បី​បង្គ្រប់កិច្ច «​ផ្ទឹម​» នឹង​កូនក្រមុំ​អង្គុយ​ឯកោ​តែឯង ដោយ​គ្រាន់​តែមាន​​ចាស់​ទុំ​​​ទាំង​សង​ខាង​​ចូល​រួម​ដឹងលឺ បាន​កំពុង​បង្ក​ភាព​ដ៏​ចម្រូងចម្រាស់​ឡើង​កក្រើក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តែម្តង ពី​សំណាក់​អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​យ៉ាងច្រើន ។​ ​មតិស្រប​បានលើកឡើង​ពី​ហេតុផល​ថា​៖ «​មកពី​ខាង​ប្រុស​ជាប់​កត​ព្វ​កិច្ច​នៅ​ស្រុក​គេ និង​ពុំ​អាច​លៃលក​ពេលវេលា សម្រាប់​ថ្ងៃ​ភ្ជាប់ពាក្យ​របស់​ពួកគេ​បាន ។ សំណាង​ហើយ ដែល​សម័យនេះ​មាន​បច្ចេកវិទ្យា​ជឿនលឿន អាច​ផ្តល់​វីដេអូ​មើលមុខ​គ្នា​ឃើញ ក្រោម​ការដឹង​លឺជា​សាក្សី ពី​ចាស់ទុំ សាច់ញាតិ គ្រួសារ​ទាំងសងខាង ។ ហើយ​អ្វីដែល​សំខាន់​នោះ គឺថា​ប្រសិនបើ​ដល់​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍...
- Advertisment -

Most Read

×