Monday, June 1, 2026

Yearly Archives: 2018

ចាប់ពី​ដើម​ឆ្នាំ​២០១៩ តម្លៃប្រើប្រាស់​អគ្គីសនី​កម្ពុជា នឹង​ត្រូវ​បញ្ចុះ​ថ្លៃ ចំនួន​៦​ប្រភេទ​ផ្សេង​គ្នា​

​ស្ទឹងត្រែង ​៖ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន នាយករដ្ឋមន្ត្រី បាន​ប្រកាស​នៅ​ក្នុង​ពិធិ​សម្ពោធ​បើក​អោយ​ប្រើប្រាស់​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​២ ខេត្ត​ស្ទឹងត្រែង​ថា នៅសល់តែ​១៤​ថ្ងៃ​ទៀត​ទេ​(​ឆ្នាំ​២០១៩) តម្លៃប្រើប្រាស់​អគ្គីសនី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ត្រូវ​បញ្ជុះ​ថ្លៃ ទៅ​តាម​ប្រភេទ​នៃ​ការប្រេីប្រាស់​នីមួយៗ​។​ ​ការ​បញ្ជុះ​ថ្លៃ​មាន​៦​ប្រភេទ​ដូចខាងក្រោម​៖ - ប្រភេទ​ទី​១ ការទិញ​តាម​ចរន្ត​តុង​ស្យុង​ខ្ពស់ បច្ចុប្បន្ន​នេះ​គឺ​តម្លៃ 0,1240$/Kwh(៥០៣៛) និង​ចុះ​នៅត្រឹម 0,1170$/Kwh(៤៧០៛) នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ / អ្នក​ទិញ​តាម​ចរន្ត​តង់ស្យុង​មធ្យម អនុ​ស្ថានីយ័​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​បច្ចុប្បន្ន​នេះ​តម្លៃ 0,1475$/Kwh(៥៩៨៛)...

រូបភាព​ស្រី​បរទេស​៤​នាក់ បញ្ចេញ​សកម្មភាព​ថត​ប្រមាថ​ព្រះពុទ្ធ បាន​បង្ក​ការខឹង​សម្បារ​យ៉ាងខ្លាំង ពីសំណាក់​អ្នកលេង​បណ្តាញសង្គម

​រូបភាព​១​សន្លឹក​ដែល​បង្ហាញ​សកម្មភាព​២ របស់​ស្រី​បរទេស​មួយក្រុម​ថត​ប្រមាថ ទៅលើ​រូប​បដិមាករ​ព្រះពុទ្ធ បាន​កំពុង​ចរាចរ​នៅលើ​អ៊ិន​ធឺ​ណែ​ត និង​ក៏​ទទួល​ការ​ថ្កោលទោស​យ៉ាងខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ។​ ​មួយ​ក្នុងចំណោម​សកម្មភាព​ទាំងពីរ​របស់​ពួកគេ បានធ្វើ​ឲ្យ​មនុស្ស​យ៉ាងច្រើន​ខឹងសម្បារ​យ៉ាងខ្លាំង ខណៈដែល​ស្ត្រី​ម្នាក់​ចំណោម​គ្នីគ្នា​៤​នាក់ បាន​ឡើងទៅ​ដាំ​ក្បាល​ចុះក្រោម និង​ដាក់​គូទ​ស្មើនឹង​មុខ​របស់​ព្រះពុទ្ធ ។​ ​ទាក់ទង​នឹង​ករណី​ដ៏​ហួស​ហេតុនេះ​ផងដែរ យើង​ពុំ​អាច​ស្វែងរក​ព័ត៌មាន​ច្បាស់ការ​ណាមួយ បញ្ជាក់​អំពី​ទីតាំង ដែល​ស្រី​បរទេស​ទាំង​៤​នេះ បាន​ប្រព្រឹត្តឡើង​នោះទេ ៕ ដោយ​៖ ឧ​ត្ត​ម​

សភា​ប្រទេស​បារាំង ពង្រឹង​វិស័យ​ការទូត​សភា ជាមួយ​រដ្ឋ​សភា​កម្ពុជា​

​ភ្នំពេញ ​៖ រដ្ឋសភា​ប្រទេស​បារាំង បាន​កំពុង​ពង្រឹង​ពង្រីក​ចំណង​វិស័យ​ការទូត​សភា ជាមួយ​រដ្ឋសភា​ប្រទេស​កម្ពុជា​។ ក្នុង​បេសកកម្ម​នេះ លោក ស៊ី​ល​វ៉ាំង វ៉ា​សឺ​ម៉ង់ (Sylvain WASSERMAN) អនុប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​បារាំង បាន​កំពុង​ដឹកនាំ គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ លោក បាន​ជួប​សម្តែង​ការគួរសម ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី...

ចាប់​ជនសង្ស័យ​ម្នាក់ ដែល​កាត់ត​និង​បង្ហោះ​ចែកចាយ​វីដេអូ ជនជាតិ​ចិន កាន់​កាំបិត​កាប់​គ្នា​ (វីដេអូ)

​ភ្នំពេញ ​៖ ជនសង្ស័យ​ម្នាក់ ដែលជា​អ្នក​ផលិត​និង​បង្ហោះ​ចែកចាយ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នូវ​វីដេអូ​កាត់ត​ជនជាតិ​ចិន​មួយក្រុម កាន់​កាំបិត​កាប់​គ្នា ត្រូវបាន​ចាប់ខ្លួន​ហើយ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។ ជនសង្ស័យ​រូបនេះ កំពុង​ត្រូវបាន​សួរនាំ​នៅ​នាយកដ្ឋាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ចាត់ការ​តាមច្បាប់​។​ ​លោក​ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ប្រាប់ថា ករណី​បង្ហោះ​វីដេអូ លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដោយ​បាន​កាត់ត​ជនជាតិ​ចិន​មួយក្រុម កាន់​កាំបិត​កាប់​គ្នា កាលពី​ពេល​ថ្មីៗ​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា...

សំណង់​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​រំលឹក​ដល់​គុណូបការៈ របស់​បុព្វ បុរស​ខ្មែរ​

​ភ្នំពេញ ​៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ អន្តរក្រសួង ធ្វើ​សន្និសីទ​សារព័ត៌មាន ក្រោយ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ការសាងសង់​វិមាន ឈ្នះ​ឈ្នះ​។ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ដែល​កម្មវិធី​នេះ នៅសល់តែ​១២​ថ្ងៃ​ទៀត នឹង​ត្រូវ​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​។​ ​សម្ដេច​ពិជ័យ​សេនា បាន​ថ្លែងថា សំណង់​វិមាន​ឈ្នះ ឈ្នះ នេះ​បាន​ចាប់ ផ្តើម​សាងសង់ឡើង​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦...

មនុស្ស​ជិត ៥០​នាក់​រងរបួស ក្នុង​ហេតុការណ៍​ផ្ទុះ​ក្នុង​ភោជនីយ​ដ្ឋា​ន​មួយ​នៅ​ជប៉ុន​ (វីដេអូ)

​មាន​ហេតុការណ៍​ផ្ទុះ​ដ៏​កក្រើក និង​បណ្តាលឲ្យ​មាន​ភ្លើង​ឆេះ​នៅ​ក្នុងភោ​ជនី​យដ្ឋា​ន​មួយ ស្ថិត​ក្នុង​ទីក្រុង Sapporo ភាគ​ខាងត្បូង​ប្រទេស​ជប៉ុន បណ្តាលឲ្យ​មនុស្ស​ចំនួន ៤២​នាក់​រងរបួស​។​ ​គេ​នៅ​មិនទាន់​បាន​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​ការផ្ទុះ​នោះ​ឡើយ ប៉ុន្តែ​មាន​សេចក្តី​រាយការណ៍​ខ្លះ បានបញ្ជាក់​ថា ការផ្ទុះ​បណ្តាលមកពី​ហ្គាស​។​ ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង ២០​គ្រឿង​ត្រូវបាន​គេ​បញ្ជូន​ទៅ​កាន់​កន្លែងកើតហេតុ​។​ ​សារព៌តមាន​ជប៉ុន The Japan Times បាន​ដកស្រង​សម្តី​របស់​មនុស្ស​ម្នាក់​ដែល​បាន​ឃើញ​ហេតុ​​ការណ៍​នោះ​ថា សម្លេង​ផ្ទុះ​លាន់លឺ​ដូច​រន្ទះ​។​ ​សាក្សី​ម្នាក់​ទៀត​ថ្លែងថា ការផ្ទុះ​នោះ​បាន​បំបែក​បង្អួច​របស់​ភោជនី​ដ្ឋា​ន ដែល​គាត់​កំពុង​ធ្វើការ ដែល​ជា​ហេតុ​បណ្តាលឲ្យ​មនុស្ស​ជា​ច្រើន​​រងរបួស​។​ ​មន្ត្រី​ជប៉ុន​ព្រមាន​ថា ចំនួន​អ្នករងរបួស​អាច​កើនឡើង​៕ សុភ័ក្ត្រ ​ប្រភព​៖ BBC

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង​

​ស្ទឹងត្រែង​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណា ចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង ដែល​ផ្តល់​ថាមពល​អនុភាព 400 មេហ្គា​វ៉ាត់ ខ្ពស់​ជាង​គេ​នៅ​កម្ពុជា​។ ​វា​រី​អគ្គិសនី​នេះ វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន ចំនួន​បី រួម​មាន​ក្រុមហ៊ុន Hydrolancang International...

កូរ៉េខាងជើង​ថ្កោលទោស​ការដាក់ទណ្ឌកម្ម​របស់​អា​មេ​រិច និង​ថា​ជា​ការរារាំង​ផ្លូវ​ទៅកាន់​ការ​លុប​ ​បំបាត់​អាវុធ​ប្រល័យ​លោក​

​​ប្រទេស​ផ្តាច់ការ​កូរ៉េ​ខាងជើង​បាន​ធ្វើការ​ថ្កោលទោស​អា​មេ​រិច បន្ទាប់​ពី​មហាអំណាច​យោធា​ពិភព​ល​លោក​នេះ​បាន​ធ្វើ ការដាក់ ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​។ កូរ៉េខាងជើង​លើកឡើងថា ទណ្ឌកម្ម​នោះ​អាច​នឹង​រារាំង​ផ្លូវ​ទៅកាន់​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​​នៅលើ​ឧបទ្វីប​កូរ៉េ​ជា​រៀងរហូត​។​ ​កាលពី​ពេល​ថ្មីៗ​នេះ ទីក្រុង​វ៉ាស៊ីនតោន​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ចំនួន ៣​រូប​ដោយ​របាយការណ៍​បញ្ជាក់​ថា​ពួកគេ​ពាក់ពាន់​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។​ ​នៅក្នុង​សេចក្តីប្រកាស កូរ៉េខាងជើង​សំដែង​កំហឹង​ចំពោះ​ទណ្ឌកម្ម​ថ្មី​ទៀត​របស់​អា​មេ​រិច និង​បាន​ចោទប្រកាន់​អា​មេ​រិច​ថា កំពុង​ធ្វើ​អោយ​ស្ថានភាព​ត្រឡប់​ទៅ​ដូច​កាលពី​ឆ្នាំមុន ដោយ​ពរ​ពេញ​ទៅដោយ​ការវាយប្រហារ​គ្នា​តាមរយៈ​ពាក្យសម្តី​។​ ​ចំពោះ​ទណ្ឌកម្ម អា​មេ​រិច​បាន​និយាយថា​នឹង​ធ្វើការ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ដៃស្តាំ​របស់​គីម ជុង​អ៊ុន ឈ្មោះ Choe Ryong-hae និង​មន្ត្រីជាន់ខ្ពស់ ២​នាក់​ទៀត​រួមមាន រដ្ឋមន្ត្រី​សន្តិសុខ Jong Kyong-thaek និង​មន្ត្រី​ឃោសនា Pak...

ប្រតិភូ​ទីក្រុង​សៀង​ហៃ ចង់​បើក​បណ្តុះបណ្តាល​ការពារ​សន្តិសុខ​ជូន​ភ្ញៀវទេសចរ នៅ​ខេត្ត​សៀមរាប ព្រះសីហនុ និង​រាជធានី​ភ្នំពេញ​

សៀមរាប ៖ អនុប្រធាន​ប្រតិបត្តិ​នៃ​សមាគម​ឧស្សាហកម្ម​សន្តិសុខ​ទីក្រុង​សៀង​ហៃ បាន​អរគុណ​ដល់​កងកម្លាំង​នគរបាល​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក្នុង​ការការពារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ សាធារណៈ ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ អ្នកវិនិយោគទុន​នានា បាន​យ៉ាង​ល្អប្រសើរ​កន្លងមក ក្នុងនោះ ក៏​មាន​ប្រជាជន​ចិន ដែល​រស់នៅ​ប្រកប​មុខរបរ​ក្នុង​ទឹកដី នៃ​ខេត្ត​សៀមរាប​។​ ​នា​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​មួយ​ក្រុម​ចំនួន​១៣​នាក់...

អ្នក​កាង​ឈើ ដាល់​សមត្ថកិច្ច​មេព្រៃ​បែក​មាត់ ពេល​បង្ក្រាប​រថយន្ត​ដឹកឈើ​ (វីដេអូ)

​ត្បូងឃ្មុំ​ ៖ រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ចុះមក​ជួយ​អន្តរាគមន៍ ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ប្រមាណ​ជិត​១០​នាក់ មក​បង្ក្រាប​បទល្មើស​ដឹក​ឈើ​គ្រញូង​មួយ​រថយន្ត ដើម្បី​អូស​ស្ទួច​ឡាន​ដឹក​បទល្មើស​ឈើ ប្រគល់​ឲ្យ​ខាង​រដ្ឋបាល​ព្រៃឈើ​អនុវត្ត​តាម​នីតិវិធី ។​ ​ក្នុង​ការចុះ​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ប្រណីត ពេញ​មួយ​រថយន្ត​កាមរី ហាយ​ប្រ៊ីត ពណ៌​ខ្មៅ ស្លាក​លេខ​បាត់ដំបង 2B 1149 នេះ រដ្ឋ​បាល​​ព្រៃឈើ ក៏​បាន​ប៉ះ​ពាក្យសម្តី​យ៉ាង​តឹងសរសៃក​ជាមួយ​ម្ចាស់​ឈើ ដែល​មាន​អំណាច​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​ ក្នុង​ហេតុការណ៍​នោះ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​មួយរូប រង​នូវ​កណ្តាប់ដៃ​មន្ត្រី​នគរបាល​ខេត្ត​បណ្តាល ឲ្យ​បែក​មាត់ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​១៥...
- Advertisment -

Most Read

×