Monday, June 1, 2026

Yearly Archives: 2018

អភិបាលខេត្ត​ស្វាយរៀង ៖ ក្មួយៗ​កំព្រា​ឪពុកម្តាយ​មែន តែ​ចិត្ត​ក្មួយៗ​មិន​កំព្រា​ទេ ព្រោះ​ក្មួយៗ​មាន​សម្ដេច​ទាំង​ពីរ និង​អាជ្ញាធរ​នៅ​មើលថែ​

​ខេត្ត​ស្វាយរៀង ៖ លោក​ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​លើកឡើង​ថា ការពិត​ក្មួយៗ កំព្រា​ឪពុកម្តាយ​មែន តែ​ចិត្ត​ក្មួយៗ​មិន​កំព្រា​ទេ ព្រោះ​ក្មួយៗ​មាន​សម្ដេច​ទាំង​ពីរ ព្រមទាំង ជា​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា​ខេត្ត​ស្វាយរៀង តែងតែ​នៅក្បែរ​ក្មួយៗ​ជានិច្ច ដើម្បី​ដោះស្រាយ​ការលំបាក និង​ក្តីកង្វល់​នានា​របស់​ក្មួយៗ ដូចជា​កម្មវិធី​នៅ​ថ្ងៃនេះ ជាក់ស្ដែង​គឺ​ត្រូវបាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់ឆ្នាំ ហើយ​នឹង​នៅតែ​បន្ត​ប្រារព្ធ​ជូន​ក្មួយៗ​នា​ឆ្នាំ​ក្រោយៗ​ទៀត ។​ ​ការ​ថ្លែង​បែបនេះ​នៅ ក្នុង​ពិធី​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ...

ធ្លាប់តែ​ឃើញ​គេ​ផុស​នៅ​លើហ្វេ​ស​ប៊ុ​កថា «​អាហ្នឹង​» ឧស្សាហ៍​ផ្ទុះ​ណាស់ ឥឡូវ​ជួប​ផ្ទាល់​ខ្លួនឯង​ហើយ ព្រលឹងចុងសក់​ហ្មង តែ​សំណាង​ដែល​…

​ករណី​ទូរស័ព្ទ​មាន​បញ្ហា​ផ្ទុះ​ឆេះ ខណៈពេល​កំពុង​សាក​ថ្ម ប្រិយមិត្ត​ជាច្រើន​ប្រាកដ​ណាស់ បានឃើញ​ព័ត៌មាន​នៅលើ​អ៊ិន​ធឺ​ណិ​ត ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​គេ ។ ហើយ​ពាក់ព័ន្ធ​នឹង​ករណី​ផ្ទុះ​ទូរស័ព្ទ​នេះ​ផងដែរ ក្នុងនោះ​ការ​សាក​ថ្ម​បណ្តើរ និង​និយាយ​ទូរស័ព្ទ​បណ្តើរ ក៏បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​អស់​ជាច្រើន​នាក់ ។ ជាក់ស្តែង ករណី​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​មកលើ​ធ្វើ​ឲ្យ​បុរស​ខ្មែរ​យើង​ម្នាក់ ដែល​ទើបតែ​បាន​ជួប​ផ្ទាល់​កាលពី​ពេលនេះ ។​ ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Vëÿ បាន​បង្ហោះ​រូបភាព ៤ សន្លឹក និង​សរសេរ​រៀបរាប់​ពី​ហេតុការណ៍​នេះ​ថា​៖ «​ធ្លាប់តែ​ឃើញ​គេ​ផុស​ហ្វេ​ស​ប៊ុ​កថា​និង អាសារ​ផ្ទុះ​ណាស់ លូវ​ជួប​ផ្ទាល់​? នេះ​សំណាង​ណាស់​សាក​ថ្ម​ចោល​វា​ផ្ទុះ...

អូស្រ្តាលីទទួលស្គាល់ ជេរូសា​ឡឹម​ជា​រដ្ឋ​ធា​នី​របស់​អ៊ី​ស្រា​អ៊ែល ប៉ុន្តែ​មិន​ទាន់​ដូរ​ស្ថាន​ទូត​ទៅ​ទី​នោះ​ទេ រហូត​ដល់​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព

នាយករដ្ឋមន្រ្តីអូស្រ្តាលី Scott Marrison បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនឹងធ្វើការទទួលស្គាល់​ទីក្រុង​ជេរូសាឡឹម​ភាគខាង​លិច ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអ៊ែល ប៉ុន្តែលោកថ្លែងថា ស្ថានទូតអូស្រ្តាលីនឹងមិនធ្វើការផ្លាស់ប្តូរទៅកាន់ទីនោះទេ រហូតទាល់តែ​មានកិច្ចព្រមព្រៀងសន្តិភាពជាមុនសិន។ ជាមួយគ្នានេះដែរ លោក Scott Marrison ក៏បានទទួលស្កាល់សេចក្តីប្រាថ្នារបស់ប៉ាឡេស៊ីនដែរ ដែលចង់បង្កើត​រដ្ឋក្នុង​រដ្ឋធានី​ជេរូសាឡឹម​ភាគខាងកើត។ ស្ថានភាពរបស់ជេរូសាឡឹមគឺជាបញ្ហាដ៏ចំរូងចំរាស់មួយរវាងប្រទេសអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន។ ការប្រកាសទទួលស្គាល់ជេរូសាឡឹមខាងលិចជារបស់អ៊ីស្រាអ៊ែលនេះ បានកើតឡើងក្រោយពេលនាយក​រដ្ឋមន្រ្តីអូស្រ្តាលី​​បានធ្វើការពិភាក្សាជាមួយនឹងអ្នកនយោបាយក្នុងប្រទេស ព្រមទាំងសម្ព័ន្ធមិត្តក្រៅប្រទេស។ សូមបញ្ជាក់ថា កាលពីឆ្នាំមុន ប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ ទទួលរងការរិះគន់ពីអន្តរជាតិយ៉ាងខ្លាំង នៅពេលលោក​បានធ្វើ​​ការក្រឡាស់គោលនយោបាយការបរទេសអាមេរិចដោយធ្វើការទទួលស្គាល់ទីក្រុងបុរាណជេរូសាឡឹមជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអ៊ែល។ ស្ថានទូតអាមេរិច...

ក្រសួង​បរិស្ថាន​បាន​បង្កើត​តំបន់ការពារធម្មជាតិ​ចំនួន ៥៤​កន្លែង​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​

​ភ្នំពេញ ​៖ លោក រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បានបញ្ជាក់​ថា ក្រសួង​បរិស្ថាន បាន​ពង្រឹង​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ហើយ​បច្ចុប្បន្ន បាន​ង្កើ​ត​បាន​ជា​តំបន់ការពារធម្មជាតិ​ចំនួន ៥៤​កន្លែង និង​មាន​ផ្ទៃដី​ទំហំ​ជាង​៧,២​លាន​ហិកតា​។ ក្រសួង​បរិស្ថាន មាន​មន្ត្រី​ឧទ្យានុ​រក្សជា​ង ១២០០​នាក់ ដែល​កំពុង​ធ្វើ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។​ ​បើ​តាម​ការផ្សាយ​របស់ផេក​ហ្វេស​ប៊ុក​ក្រសួង​បរិស្ថាន កាលពី​ថ្ងៃ​ព្រហស្បិ៍ ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ លោក សាយ សំ​អាល់...

​ពុលបាយ​នៅ​ឥណ្ឌា ស្លាប់ ១១​នាក់ និង​ធ្លាក់ខ្លួន​ឈឺ​ជាង ៧០​នាក់​

​មនុស្ស​ចំនួន ១១​នាក់​បាន​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​ពុល បន្ទាប់ពី​ពួកគេ​បរិភោគ​បាយ នៅ​ព្រះវិហារ​មួយកន្លែង ក្នុង​ប្រទេស​ឥណ្ឌា​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ប៉ូលិស​ឥណ្ឌា​ក្នុង​តំបន់​នោះ​។​ ​មនុស្ស​ចំនួន ៧០​នាក់​បាន​ពុល និង​ត្រូវបាន​គេ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ បន្ទាប់​ពី​បរិភោគ​បាយ ក្នុង​ពិធីបុណ្យ​មួយ ស្ថិត​ក្នុង​រដ្ឋ Karnataka ភាគ​ខាងត្បូង​ប្រទេស​ឥណ្ឌា​។​ ​អ្នកនាំពាក្យ​ប៉ូលីស​បាន​ថ្លែងប្រាប់ BBC ថា ជនរងគ្រោះ​ចំនួន ១១​នាក់​កំពុង​ស្ថិតក្នុង​ស្ថានភាព​​ធ្ងន់ធ្ងរ​ខ្លាំង​។​ ​បន្ទាប់ពី​ហេតុការណ៍​កើតឡើង មនុស្ស​ចំនួន ២​នាក់​ត្រូវបាន​ចាប់ខ្លួន​។ មន្ត្រី​សុខាភិបាល​ម្នាក់​​បាន​ថ្លែងថា ចំណី​អាហារ​ដែល​ជនរងគ្រោះ​បរិភោគ​នោះ ប្រហែល​មាន​ជាតិពុល​។​ ​មនុស្ស​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​បាន​ថ្លែងថា "​ពួក​យើង​ត្រូវ​គេ​អោយ​បាយ​ប៉េង​ប៉ោះ​ហូប...

នាយ​ផ្នែក​រដ្ឋា​បាល​ព្រៃឈើ បើក​រថយន្ត​ទាំង​ស្រវឹង ក្រឡាប់​រងរបួស​ធ្ងន់​

​ព្រះវិហារ ​៖ នាយ​ផ្នែក​រដ្ឋា​បាល​ព្រៃឈើ បាន​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរ ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង ។ អ្នកឃើញ​ហេតុការណ៍ បាន​និយាយថា ករណី​នេះ​ទំនងជា​អ្នកបើករថយន្ត​ស្រវឹងស្រា​ហើយ បានជា​បើករថយន្ត​ជ្រុល​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ បណ្តាលឲ្យ​ក្រឡាប់​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦២ ចំណុច​អូររូង ស្ថិតក្នុង​ភូមិ​បាក់​កាំ ឃុំ​ឈានមុខ​ ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃ​ទី​១៤​ខែ​ធ្នូ​២០១៨​។ ជនរងគ្រោះ​ឈ្មោះ គឹម ចេត្ថា​វី ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ត​ ​ទើប​នឹង​ផ្លាស់​ពី​នាយផ្នែក​ឆែ​ប...

បាន​រកឃើញ​ភ្លុក​ដំរី​ជាង ៣​តោន បាន​ទុក​ចោល​ក្នុង​ទូ​កុងតឺន័រ នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​

​ភ្នំពេញ ៖  ភ្លុក​ដំរី​ជាង ៣​តោន ស្មើ​និង ១០២៦​ដុំ ដែល​លាក់ទុក​នៅក្នុង កុង​ទីន័រ​ទុកចោល ក្នុង​ទូរ​ទំនិញ​នៅ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ត្រូវបាន​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា រកឃើញ​កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៨​។​ ​ភ្លុក​ដំរី​ជាង ៣​តោន ស្មើនឹង ១០២៦​ដុំ ត្រូវ​សមត្ថកិច្ច​ជំនាញ​សង្ស័យថា បាន​ឈ្មួញ​នាំចូល​ពី​បណ្តា​ប្រទេស​អាហ្វ្រិក តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន ឆ្លងកាត់​កម្ពុជា ឆ្លង​ចូល​ទៅ​ប្រទេស​វៀតណាម​មួយ​ផ្នែក និង​ទៅ​ប្រទេស​ចិន​។​ សមត្ថកិច្ច​ស្រាវជ្រាវ​ប្រភព​នាំ​ចូល​ហើយ តែ​សមត្ថកិច្ច​ហ៊ាន​បង្ហាញ​ក្រុម​ឈ្មួញ​ឧក្រិដ្ឋ ទាំង​នោះ​ឬ​អត់...

នាយ​សង់​ស៊ី​ស ស្ថិតនៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក និង​មាន​ជំងឺ​ជាប់​ខ្លួន​

​ភ្នំពេញ​៖ ស្ថានភាព​របស់​នា​យសង់​ស៊ីស ស្ថិតនៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​មួយ​ដោយ​អតីត​តារា​កំប្លែង​ជើង​ចាស់​រូប គឺ​មាន​ជំងឺ​ប្រចាំកាយ វ័យ​ក៏​កាន់តែ​ចាស់ រឺឯ​ជីវភាព​ក៏​កាន់តែ​លំបាក ព្រោះតែ​ចំណាយ​ថវិកា​ច្រើន​ដើម្បី​ព្យាបាល​។​ ​ក្នុង​ព្រះ​តេជ​គុណ Sros Sron បាន​សរសេរ​ក្នុងផេក​ហ្វេស​ប៊ុ​កថា "​ធ្លាប់តែ​សម្ដែង​ឲ្យ​បងប្អូន​ខ្មែរ​សើច សប្បាយ តែ​ពេល​នេះ សម្ដែង​មិន​កើត​ទៀត​ទេ ព្រោះ​ខ្លួន​មាន​វ័យ​ចំណាស់​ខ្លាំង​ហើយ​! ហើយ​ណាមួយ​មាន​ជំងឺ​ជាប់​ខ្លួន ធ្វើទុក្ខ​ខ្លាំង​ទៀតផង ជី​វភាព​ពេលនេះ​ឈឺ​ផង ក្រលំបាក​ផង​។ គាត់​ដើរ​ដល់​ផ្លូវ​ទា​ល់ហើយ​។ ទប់​ទឹក​ភ្នែក​មិន​បាន​ទេ ពេល​អាត្មា​បាន​ឃើញ​រូប​មួយ​សន្លឹក​នេះ ហើយ​បាន​ឮ​ពី​ភាពលំបាក​របស់គាត់​។ នេះ​ហើយ​ជីវិត​អ្នកសិល្បៈ...

សម្តេចនាយក​រដ្ឋមន្ត្រី អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មក​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ នៅ​ខេត្ត​កោះកុង​

​កោះកុង ​៖ ជា​ថ្ងៃ​ទី​១ នៃ​ពិធី​បុណ្យ​សមុទ្រ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​អញ្ជើញ​មក​កម្សាន្ត ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង ឲ្យបាន​ច្រើន​កុះករ​។​ ​តាមរ​យៈផេក​ហ្វេស​ប៊ុក​ផ្លូវ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៨ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា​ ​រីក​រាយ​​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ ថ្ងៃទី​១​នៅ​ខេត្ត​កោះកុង​។ នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ...

ឪពុក​បង្កើត ចាប់រំលោភ​កូនស្រី រហូត​មាន​ផ្ទៃពោះ ទើប​បែក​ការណ៍​

​ពោធិ៍សាត់ ៖ ឪពុក​បង្កើត ចាប់រំលោភ​កូន​ខ្លួន​ឯង​រហូត​មាន​ផ្ទៃពោះ នៅពេល​ម្តាយ​របស់​ក្មេងស្រី​មាន​មន្ទិលសង្ស័យ យក​កូន​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ ទើប​ដឹងថា កូន​មាន​ផ្ទៃពោះ ក៏​មាន​ការភ្ញាក់ផ្អើល មក​ប្តឹង​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត ចាប់ខ្លួន​ជនសង្ស័យ​ជា​ប្តី កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៨​។​ ​ហេតុការណ៍​នេះ កើត​ឡើង​តាំងពី​អំឡុង​ឆ្នាំ​២០១៧​។​ ​ជនរងគ្រោះ អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ថ្លុក​ដង្កោ ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ ចំណែក​ឪពុក​បង្កើត​របស់​ខ្លួន​ឈ្មោះ...
- Advertisment -

Most Read

×