Monday, June 1, 2026

Yearly Archives: 2018

​តុលាការ​ថៃ​៖ គ្មាន​ផ្លូវ​ធានា​ក្រៅ​ឃុំ​ឡើយ សម្រាប់​មេ​ប៉ុស្តិ៍​ចិត្តសាហាវ​ម្នាក់ ដែល​បាញ់សម្លាប់​បុរស​ជនជាតិ​បារាំង​គ្មាន​ត្រា​ប្រណី (​វីដេអូ​)

​ប៉ូលិស​ម្នាក់​ដែល​បាន​បាញ់សម្លាប់​ជនជាតិ​បារាំង​ម្នាក់ កាលពី​ថ្ងៃ​ពុធ ត្រូវបាន​គេ​ចោទប្រកាន់ និង​ដាក់គុក បន្ទាប់ពី​តុលាការ​បាន​បដិសេធ​ការដោះលែង​គាត់ ។​ ​ក្រុម​អ្នកស៊ើប​អង្កេត​បាន​និយាយថា អតីត​ប៉ូលិស​ឡាំ​ភី​នី​លោក Kantapong Huadsri នឹងត្រូវ​បាន​គេ​ឃុំខ្លួន​នៅ​តុលាការ​ព្រហ្មទណ្ឌ ក្នុង​រយៈពេល ១២ ថ្ងៃ ដោយ​រង់ចាំ​ការស៊ើបអង្កេត​លើ​ការចោទប្រកាន់​ក្នុងករណី​ឃាតកម្ម និង​ការជាប់​ពាក់ព័ន្ធ​ទាក់ទង​នឹង​អាវុធ ប្រើប្រាស់​ក្នុងការ​បាញ់សម្លាប់​លោក Djamel Malik Ait Kaki អាយុ ៤១ ឆ្នាំ នៅ​ខាងក្នុង​អាគារ​ការិយាល័យ​នៅ​ជិត...

ផ្លូវជាតិ​លេខ​៧ ពី​ក្រុង​ក្រចេះ ទៅ​ស្រុក​សំបូរ ត្រូវ​ស្តារឡើងវិញ​បាន​១០០​ភាគរយ​

​ក្រចេះ​ ៖ នៅ​ថ្ងៃ​សុក្រ ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៨ ប្រតិភូ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន ចុះ​ដើរ​ពិនិត្យ​ផ្លូវ​បញ្ចប់​ជា​ស្ថាពរ​គម្រោង​ស្តារ​ឡើងវិញ និង​លើក​កម្រិត​កំណាត់​ផ្លូវជាតិ​លេខ​៧ (​រង្វង់​មូល​ខ្លា​ស្ទុះ​-​អូរ​ច្រឡង់​) ជា​ប្រភេទ​កម្រាល​បេតុង​កៅស៊ូ​(AC) ប្រវែង ៩៣,៥៦៥​គីឡូម៉ែត្រ និង​បំពាក់គ្រឿងសង្ហារឹម​ផ្លូវថ្នល់​គ្រប់គ្រាន់ ដែល​អនុវត្ត​ការងារ​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ​គ្រុប​(SCG) សាងសង់​រួចរាល់​ជា​ស្ថាពរ​។​ ​លោក លឹម ស៊ីដេនី​ន រដ្ឋលេខាធិការ បាន​លើកឡើង​ថា នេះ​គឺជា​គម្រោង​លើកទីមួយ​ហើយ...

ស្រា​បៀរ​ថៃ​ហ្គ័​រ​បានរៀបចំ​កម្មវិធី​ជូន​ដំណើរ​គូ​ស្វាមីភរិយា​ថ្មី​ទៅ​ប្រទេស​ជប៉ុន​

​ភ្នំពេញ ​៖ កាលពី​រាត្រី​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៨ ស្រា​បៀរ​ថៃ​ហ្គ័​រ​បានរៀបចំ​កម្មវិធី​ជូន​ដំណើរ​គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១៥​គូ នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយមាន​ការចូលរួម​ជូន​ដំណើរ​ពិសេស​ពី​ក្រុមការងារ​ស្រា​បៀរ​ថៃ​ហ្គ័​រ និង​ក្រុមការងារ​ពិសេស​សម្រាប់​ជួយ​សម្រួល​ដល់​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​លំដាប់​ខ្ពស់​ទៅកាន់​ប្រទេស​ជប៉ុន ។ ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​លំដាប់​ខ្ពស់ VIP ទៅកាន់​ប្រទេស​ជប៉ុន​ជាពិសេស បាន​ផ្តល់ជូន​ការ​ស្នាក់នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៤​គឺ​សណ្ឋាគារ Mystays Premier Hotel និង​សណ្ឋាគារ Grand Nikko Tokyo Daiba...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ ប្រយ័ត្ន​មាន​អ្នក​ច្រណែនឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ធ្លាក់ចុះ​ចំណូល​ខ្សត់ខ្សោយ ។ មនោសញ្ចេតនា មាន​រឿង​ឈ្លោះប្រកែក​គ្នា​តិចតួច ។ ឆ្នាំ​ឆ្លូវ ៖ ​ការងារ ត្រូវ​បង្ហាញ​ច្បាស់លាស់​គំនិត​របស់​ខ្លួន​ទើប​ការងារ​រីកចម្រើន​រលូន​ល្អ ។ លុយកាក់ ថ្ងៃ​នេះ​ជួប​ឱកាសល្អៗ​ច្រើន ត្រូវ​ចេះ​ក្តាប់​យក​កុំ​ខកខាន ។ មនោសញ្ចេតនា កុំឲ្យ​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ៕ ​ឆ្នាំ​ខាល ៖ ការងារ ត្រូវ​ឆាប់​សម្រេច​ឲ្យអស់​នូវ​កិច្ចការ​សេសសល់ ។ លុយកាក់...

​ខេត្តរតនគិរី នៅតែមាន​បទល្មើស​ព្រៃឈើ បង្ក្រាប​មិនចេះ​អស់

រតនគិរី​៖ អាវុធហត្ថ​ស្រុក​កូន​មុំ និង​ស្រុក​អណ្តូង​មាស បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ករណី​រថយន្ត​មួយគ្រឿង​ដឹកឈើ កកោះ​ចំនួន ២១​សន្លឹក និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រភេទ ស្រឡៅ ជាច្រើន​កំណាត់​ដែល​លាក់ទុក​រាយប៉ាយ​ពេញ​ព្រៃ​។​ ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ បាន​ឲ្យ​ដឹងថា ថ្ងៃ​ពុធ ទី​១២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​និយាម​កាលេ​ខ 0702742;1505441 ស្ថិត​ក្នុងភូមិ​4 (​គ​60) ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​កូន​មុំ ចុះបង្ក្រាប​បាន​រថយន្ត​កា​ម៉ា​រី​ពណ៌​ទឹកប្រាក់...

តារា​សម្តែង អ៊ឹម ជីវ៉ា និង​អ្នករួមដំណើរ​ក្រឡាប់​រថយន្ត ពេល​ទៅ​បុណ្យ​សមុទ្រ ស្លាប់​តៃកុង​ឡាន​ម្នាក់​

​កោះកុង​៖ តារា​សម្តែង អ៊ឹម ជីវ៉ា រួម​ជាមួយនឹង​ក្រុមការងារ បាន​រងគ្រោះ​ដោយ​ក្រឡាប់​រថយន្ត យោងតាម​ការ​បង្ហោះ​សារ​របស់លោក អ៊ឹម ជីវ៉ា បាន​ឳ្យ​ដឹងថា លោក ព្រមទាំង​ក្រុមការងារ​របស់លោក សរុប​ទាំងអស់ ៥​នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរ ដែល​បណ្ដាល​ឳ្យ​មា​តៃកុង​ឡាន​ម្នាក់​ស្លាប់​ផងដែរ ប៉ុន្តែ​សម្រាប់​លោក និង​ក្រុមការងារ មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ គ្រាន់តែ​ខូចខាត​រថយន្ត​យ៉ាងដំណំ ។ លោក អ៊ឹម ជីវ៉ា បាន​បញ្ជាក់ថា...

ក្រុមហ៊ុន​អ្នកឧកញ៉ា លី យុង​ផាត់ ប្ដឹង​ចាប់​រាស្ត្រ​ម្ចាស់​ដី ២ នាក់​ដាក់គុក សមត្ថកិច្ច និង តុលាការ​ក្រវីក្បាល ?

​ភ្នំពេញ ​៖ លោក​ផែង វណ្ណៈ បាន​សរសេរ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៤​ខែធ្នូ​នេះ​ថា ប្រជាជន ២ នាក់ គឺ លោកស្រី ខាត់ គឹម​លាង ភេទ​ស្រី អាយុ ៦៦​ឆ្នាំ មុខរបរ កសិករ មាន​អាសយដ្ឋាន​បច្ចុប្បន្ន ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង លោក...

ហួសចិត្ត​! មហាចោរ​ផ្សងសំណាង លួចអីមិនលួចៗ ​គាស់ «​ក្រវិល​» កំប៉ុង​ស្រា​បៀរ​កម្ពុជា អ៊ុតមើលរង្វាន់ ម៉ែ​អស់​មិនចេះតិចកេស…

​នេះ​ជា​រឿង​ដ៏មហា​ភ្ញាក់ផ្អើល​ និងហួសចិត្ត​បំផុត​មួយ ដែល​លោក​ចោរ​១​ក្រុម បាន​ផ្លោះ​របង​ចូល​ផ្ទះ​អ្នកលក់​ចាប់​ហ៊ួ​យ​មួយ ប៉ុន្តែ ពុំបានលួចយក​របស់របរ​អ៊ីវ៉ាន់​អ្វី​ធំដុំ​​នោះទេ ដោយ​​បំណងធំ​បំផុត​​តែមួយគត់របស់ពួក​វា គឺលួច​គាស់ «​ក្រ​វឹង​» កំប៉ុង​ស្រា​បៀរ​កម្ពុជា ដើម្បីអ៊ុតមើល​រង្វាន់ធំប៉ុណ្ណោះឯង  ។​ ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ឈ្មោះថា Raksmey Lanh បាន​បង្ហោះ​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​ហួសចិត្ត​ថា​៖ «​មហាចោរ​ផ្សងសំណាង​បាន​ផ្លោះ​របង​ផ្ទះ​បង​លក់​ចាប់​ហ៊ួ​យ មួយកន្លែង​ស្ថិត​ផ្សារ​ក្រោម​ទុល​មុខ​និង សណ្ឋាគារ​ឥន្ទ្រ​បុ​រះ សង្កាត់​ស្វាយដង្គំ បាន​ចូលទៅ​គាស់​ស្រា​បៀរ អស់​ចំនួន​15 កេះ យកតែ​ក្រវិល...

ឃុំខ្លួន អ្នក​ផលិត​វីដេអូ ឯកសារ ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​

​ភ្នំពេញ ​៖ ករណី​ផលិត​ខ្សែ​វីដេអូ​រឿង ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ ដែលជា​ទម្រង់ ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​នាំ​ដល់​ការ​អាប់ឱន​កិត្តិយស​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៣​ខែធ្នូ​នេះ លោក សេង ប្ញ​ទ្ធី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់ ដែលជា​ទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី RT ។​ ​លោក សេង ប្ញ​ទ្ធី បានសម្រេច​បង្គាប់​ឱ្យ​យក​ជន​ត្រូវ​ចោទ​ឈ្មោះ រ៉ាត់ រដ្ឋ​មុនី ក៏​ជា​ប្រធាន​សហជីព​កម្មករសំណង់...

​សាហាវ​ណាស់​! មន្ត្រី​ប៉ូលីស​ថៃ​ម្នាក់​ចូល​ផឹកស៊ី​ក្នុង​បារ ស្រវឹង​កើត​ជម្លោះ​តាម​បាញ់ប្រហារ​បុរស​បារាំង​ម្នាក់ ឲ្យ​ដេក​ដួល​ស្លាប់​នៅនឹងកន្លែង​គួរ​ឲ្យ​អាសូរ (​វីដេអូ​)

​តុលាការ​នៅថ្ងៃនេះ បាន​បដិសេធ​ការបង់ប្រាក់​ធានា​ដល់​មន្ត្រី​ប៉ូលីស​ម្នាក់ ដែល​បាន​បាញ់សម្លាប់​បុរស​ជនជាតិ​បារាំង​ម្នាក់ នៅក្នុង​កន្លែង​ទទួលភ្ញៀវ​នៃ Trendy Building ក្នុង​ទីក្រុង​បាងកក កាលពី​ព្រឹក​ថ្ងៃ​ពុធ ជុំវិញ​ជម្លោះ​ផឹកស៊ី​ស្រវឹង​ក្នុង​បារ ។​ Manager បាន​រាយការណ៍​ថា Kantapong Huadsri អតីតមន្ត្រី​ប៉ូលីស​ជាន់ខ្ពស់​ម្នាក់ នៅ​ប៉ុស្តិ៍ប៉ូលីស Lumpini នឹង​ត្រូវបាន​ឃុំខ្លួន​នៅ​តុលាការ​ព្រហ្មទណ្ឌ ក្នុង​រយៈពេល ១២ ថ្ងៃ រហូត​ការស៊ើបអង្កេត​ក្នុងករណី​ឃាតកម្ម​លើ​បុរស​បារាំង Ait Kaki Mailk...
- Advertisment -

Most Read

×