Monday, June 1, 2026

Yearly Archives: 2018

​ខ្លាំង​បាត់ កូន​មាសឪពុក​! មាន​ដុង​តាំងពីក្មេង​តែម្តង! អរគុណ​លោក​ទាំងពីរ​ឲ្យ​ពួក​ខ្ញុំ​មាន​ថ្ងៃ​នេះ និង​អរគុណ​កាដូ​ដ៏​ពិសេស… (​វីដេអូ​)

​ឪពុកម្តាយ​គ្រប់ៗ​រូប តែង​ខិតខំ​ប្រឹងប្រែង​រកស៊ី​យ៉ាង​សស្រាក់សស្រាំ​មិន​ខ្លាច​នឿយហត់​នោះទេ ព្រោះតែ​ដើម្បី​បាន​ប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ក៏ដូចជា​ការសិក្សា​រៀនសូត្រ​របស់​កូនៗ ឲ្យ​បាន​ចេះដឹង​ខ្ពស់​ខ្ពស់​មានការ​ងារ​ធ្វើ​ល្អ ព្រោះ​មិន​ចង់​ឲ្យ​កូន​អវិជ្ជា ដែល​នាំ​ឲ្យ​ជួប​ការលំបាក​នៅ​ថ្ងៃ​អនាគត​នោះទេ ។ ​ប៉ុន្តែ ឪពុកម្តាយ​ពិតជា​ពុំ​សប្បាយចិត្ត​សោះឡើយ នៅពេល​រកឃើញថា កូនៗ​មិន​ថា​ស្រី ឬ ប្រុស របស់​ពួកគាត់ បានធ្វើ​រឿង​មិនល្អ​ណាមួយ​ដែល​សង្គម​មាក់ងាយ​ដូចជា​ការដើរ​ហើរ​បង​តូច​បងធំ កាប់​ចាក់​គ្នា ប្រព្រឹត្ត​គ្រឿងញៀន​... ជាពិសេស​ការចេះ​មាន​ស្នេហា​ទាំង​ខ្លួន​ពុំទាន់​ដុះស្លាប​តែម្តង ។ ​ជាក់ស្តែង វីដេអូ​មួយ​បង្ហាញ​ឲ្យ​ឃើញ «​បក្សី​ស្នេហ៍​» វ័យ​ជំទង់​១​គូ បង្ហាញ​ក្តី​ស្រលាញ់​ឲ្យ​គ្នា​យ៉ាង​ផ្អែមល្ហែម​នៅក្នុង​ថ្នាក់រៀន​ក្នុង​ថ្ងៃ​ខួបកំណើត ខណៈ​ខាង​ស្រី​ដែល​រំភើបចិត្ត​ខ្លាំង​បានផ្តល់​ការ​ថើប​ខាង​ប្រុស​ដោយ​គ្មាន​ការអៀនខ្មាស​មិត្តភក្តិ​របស់​ពួកគេ​សូម្បី​បន្តិច​ឡើយ​នោះ...

អាក្រក់មែន​! ខឹង​បងប្អូន​ស្រី​៣​នាក់​សុំ​ឈប់​ពី​ការងារ​មិនល្អ ព្រោះ​ត្រូវ​អង្គុយផឹក​កំដរ និង​រងទទួល​​ភ្ញៀវ​ឱបថើប​តាមចិត្ត ​ស្រាប់តែថៅកែ​… (វីដេអូ)

​ប្អូនស្រី​៣​នាក់​ដែល​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា ហេតុតែ​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ក៏បាន​សម្រេចចិត្ត​មករក​ការងារ​ធ្វើ នៅឯ​ភោជណីយដ្ឋាន​មួយកន្លែង នៅក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​បាន​លុយ​ផ្តល់​ឲ្យ​ឪពុកម្តាយ​នៅឯ​ស្រុក ប៉ុន្តែ ទីបំផុត ត្រូវបាន​ថៅកែ​ចិត្តអាក្រក់ ធ្វើ​ទង្វើ​មិនគួរ​គប្បី​មួយ​ដាក់​ពួកនាង ដែល​ពុំ​អាច​ទទួលយក​បានឡើយ បន្ទាប់ពី​ពួកនាង​សុំ​ឈប់​ធ្វើ ព្រោះ​តស៊ូ​​តទៅទៀត​លែង​បាន ដោយបារម្ភ​ខ្លាច​ជ្រុលខ្លួន​​ធ្លាក់​​​​​កប់​ក្នុង​ភក់​ជ្រាំ​ដែលសង្គម​ស្អប់ខ្ពើម ។​ ​បើតាម​សម្តី​រៀបរាប់​នៅក្នុង​វីដេអូ ប្អូនស្រី​ម្នាក់​ដែល​ជាបង បាន​អះអាងថា ដោយសារតែ​កន្លែង​ដែល​ពួកនាង​កំពុងធ្វើការ​ងារ ជា​កន្លែង​មិនល្អ ហើយ​លែង​ពេញ​ចិត្តនឹង​បន្តធ្វើ​តទៅទៀត ៣​នាក់​បងប្អូន​របស់​នា​ង​គិតថា សុំ​ថៅកែ​លាឈប់​វិលត្រឡប់​ទៅផ្ទះ​វិញ ប៉ុន្តែ បែរជា​ត្រូវ​ថៅកែ​នោះ​បដិសេធ...

បុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង ថ្ងៃ​ដំបូង ជាមួយនឹង​ការរត់​ប្រណាំង​កម្សាន្ត​

កោះកុង ​៖ បុណ្យ​សមុទ្រ ត្រូវ​ប្រារព្ធ​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៤-១៥-១៦ ខែធ្នូ ក្រោម​ប្រធានបទ ឆ្នេរ​ស្អាត ពលរដ្ឋ​រមណី ហើយក៏​មានការ​អញ្ជើញ ចូលរួម​បើក​ជា​ផ្លូវការ ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​ ​ក្នុង​ថ្ងៃទី​១​នៃ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង កីឡាករ​ជា​យុវជន សិស្ស មន្ត្រីរាជការ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ រួមទាំង​ប្រជាពលរដ្ឋ​ថៃ​ផង...

ក្រុមយុវជន​យល់ឃើញថា បច្ចុប្បន្ន​ការផ្សព្វផ្សាយ អូសទាញ​ឲ្យ​សេព​គ្រឿង​ស្រវឹង មាន​ភាព​ផុសផុល​យ៉ាងខ្លាំង​

​ភ្នំពេញ ​៖ ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើម្បី​សុខភាព រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ស្ដីអំពី ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង ក្នុង​គោលបំណង​ចូលរួម​ផ្សព្វផ្សាយ​ផល​អវិជ្ជមាន​ដែល​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​ទទួលរង​ពី​គ្រឿង​ស្រវឹង​។ ក្រុមយុវជន​មើលឃើញថា នាពេល​បច្ចុប្បន្ន​ការផ្សព្វផ្សាយ​អូសទាញ​ឲ្យ​សេព​គ្រឿង​ស្រវឹង​មាន​ភាព​ផុស​ផុល​យ៉ាងខ្លាំង ក៏ប៉ុន្តែ​ការអប់រំ និង​ការផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​នៅមាន​ភាពខ្វះខាត​។​ ​សន្និសីទ​សារព័ត៌មាន​ស្ដីអំពី ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៨ នៅ​សាកលវិទ្យាល័យ​ធនធានមនុស្ស​។​ ​ទាក់ទង​នឹង​ឥទ្ធិពល​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង លោក ណា​ល់ វិឆៃ បាន​ថ្លែងថា ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ដែលមាន​លក្ខណៈ​អូសទាញ ពង្វក់ស្មារតី បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​យុវជន​ដែលជា​សសរទ្រូង​ជាតិ ឈ្លក់​វង្វេង​នឹង​ការសេព​គ្រឿង​ស្រវឹង...

អាគារ​ការិយាល័យ និង​សាលប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង ​ត្រូវបានធ្វើ​ពិធី​ក្រុង​ពាលី​សាងសង់​

​ខេត្តស្វាយរៀង ៖ ​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​សុក្រ ៧​កើត ខែ​មិគសិរ​ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែធ្នូ​ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ក្រុង​ពាលី​សាងសង់​អាគារ​ការិយាល័យ និង​សាលប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង​។​ ​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​អស់លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាល​រង​ខេត្ត ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត នាយក​ទីចាត់ការ​/​ប្រធាន​អង្គភាព​សាលាខេត្ត ជាច្រើនរូប​ទៀត​។​ តាម​ប្រភព​ព័​ត៍​មាន​ពី​សំណាក់​ខាង​ក្រុម​ជាង​អ្នកម៉ៅការ​សាងសង់​បានឱ្យដឹងថាៈ​សំរាប់​អាគារ​ការិយាល័យ និង​សាលប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង​ដែល​ត្រូវបានធ្វើ​ពិធី​ក្រុង​ពាលី​សាងសង់​នាពេលនេះ​គឹ​មាន​កំពស់​១...

អាជ្ញាធរ​ចិន​ចាប់​ពលរដ្ឋ​កាណាដា​ម្នាក់ទៀត ខណៈ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ កាន់តែ​ក្តៅ​

​ពលរដ្ឋ​កាណាដា​ម្នាក់ទៀត ត្រូវបាន​អាជ្ញាធរ​ចិន​ចាប់ និង​ឃុំខ្លួន​ពីបទ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិចិន​។ ការចាប់ខ្លួន​នេះ​កើតឡើង ខណៈ​ភាគ​តានតឹង​​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ក្តៅ​ឡើង​។​ ​ភាគី​ខាង​ចិន បានធ្វើការ​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា លោក Michael Spavor ដែលជា​អ្នកជំនួញ​ត្រូវបាន​ឃុំខ្លួន​។ កាលពីដើម​សប្តាហ៍​នេះ អាជ្ញាធរ​ចិន បាន​ចាប់​អតីត​អ្នកការទូត​កាណាដា​ម្នាក់ ដែល​ធ្លាប់ធ្វើ​កិច្ចការ​នៅ​ទីក្រុង​ប៉េង​កាំ​ង​។​ ​ប្រទេស​កាណាដា បានធ្វើ​ឲ្យ​ប្រទេស​ចិន​មានប្រតិកម្ម​យ៉ាងខ្លាំង បន្ទាប់ពី​បានធ្វើការ​ចាប់ខ្លួន​​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei គឺ​អ្នកស្រី Meng Wanzhou ដែលជា​កូនស្រី​បង្កើត​​របស់​ស្ថាបនិក​ក្រុមហ៊ុន​ខាងលើ​។ ការចាប់ខ្លួន​នោះ ធ្វើឡើង​តាម​សំណើរ​របស់​សហរដ្ឋ​អា​មេ​រិច​។​ Meng Wanzhou...

ខ្លារខិន​មួយ​ក្បាល វាយប្រហារ​ព្រះសង្ឃ​ឥណ្ឌា​មួយអង្គ​រហូតដល់​សុ​គត ខណៈ​ព្រះអង្គ​កំពុង​សមាធិ​ ​ក្នុងព្រៃ​

​ព្រះសង្ឃ​ឥណ្ឌា​មួយអង្គ ដែល​ធ្វើ​សមាធិ​ក្នុងព្រៃ​ក្នុង​រដ្ឋ Maharashtra ប្រទេស​ឥណ្ឌា បាន​សុ​គត ដោយសារតែ​ការវាយប្រហារ​ពី​សំណាក់​ខ្លារខិន​មួយ​ក្បាល​។ ​មន្ត្រី​ឥណ្ឌា​បាន​ថ្លែងប្រាប់​ភ្នាក់ងារ​សារពត៌មាន PTI ថា លោកសង្ឃ​ព្រះនាម Rahul Walke បានធ្វើ​សមាធិ​នៅក្រោម​ដើមឈើ​មួយ​ដើម​ក្នុង​តំបន់​ព្រៃ Tadoba ដែលជា​តំបន់​អភិរក្ស​សត្វ​ខ្លា​។​ ​ព្រះអង្គ​គឺជា​សង្ឃ​នៅក្នុង​វត្ថ​មួយ​ដែល​ស្ថិតនៅ​ក្បែរ​តំបន់​ព្រៃ​នោះ ប៉ុន្តែ​ព្រះអង្គ​បានធ្វើ​ដំណើរ ចូល​ព្រៃ​ជ្រៅ​ដើម្បី​ធ្វើ​សមាធិ​។​ ​មន្ត្រី​អភិរក្ស​ធ្លាប់បាន​ធ្វើការ​ព្រមាន​ដល់​ព្រះសង្ឃ​ទាំងអស់​ថា កុំ​ឲ្យ​ចូលទៅក្នុង​ព្រៃ​ជ្រៅ​។​ ​ក្រោយពេល​មានការ​វាយប្រហារ​លើ​ព្រះសង្ឃ មន្ត្រី​អភិរក្ស​បាន​និយាយថា ពួកគេ​មិនមាន​គំរោង​ចាប់​ ​ខ្លារខិន​នោះទេ ប៉ុន្តែ​ពួកគេ​នឹងធ្វើ​ទ្រុង ២ ព្រមទាំង​ដំឡើង​កាមេរ៉ា​។​ ​មន្ត្រី​រដ្ឋាភិបាល​នៃ​រដ្ឋ Maharashtra បានប្រកាសថា...

ខ្មាន់កាំភ្លើង​ដែល​បាញ់ប្រហារ​មនុស្ស​នៅ​បារាំង ត្រូវ​ប៉ូលីស​បាញ់សម្លាប់ បន្ទាប់ពី​រត់គេច​ប៉ុន្មាន​ថ្ងៃ​

​ជនសង្ស័យ ដែល​បាន​រត់គេចខ្លួន បន្ទាប់ពី​ធ្វើការ​បាញ់ប្រហារ​នៅ​ផ្សារ​ណូអែល ស្ថិតក្នុង​ទីក្រុង Strasbourg ពេលនេះ ត្រូវបាន​ប៉ូលីស​បាញ់សម្លាប់​។ នេះ​បើតាម​ការចុះផ្សាយ​របស់ BBC នៅ​ថ្ងៃ​សុក្រ​នេះ​។​ ​ជនសង្ស័យ​ឈ្មោះ Cherif Chekatt អាយុ ២៩​ឆ្នាំ ត្រូវបាន​ប៉ូលីស​បាញ់សម្លាប់​នៅ​ដងផ្លូវ​ក្នុង​ទី​​ក្រុង​​​​ខាង​លើ បន្ទាប់ពី​ជួបប្រទះ​គ្នា និង​បានធ្វើការ​បាញ់ប្រហារ​លើ​ប៉ូលីស​។​ ​ការវាយប្រហារ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៣​នាក់​ស្លាប់បាត់​បង់ជីវិត និង​១២​នាក់​ផ្សេងទៀត​រងរបួស​។​ ​ជនសង្ស័យ​ខាងលើ​ធ្លាប់មាន​បទល្មើស​ឧក្រិដ្ឋកម្ម​ជាច្រើន​ដង​ក្នុងប្រទេស​បារាំង និង​អាឡឺម៉ង ហើយ​ជន​នោះបាន​ក្លាយខ្លួនជា​ក្រុម​អ៊ីស្លាម ក្នុង​ពន្ធ​ធនាគារ​។​ ​បន្ទាប់ពី​មានការ​វាយប្រហារ​កាល​ពី​ដើម​សប្តាហ៍​នេះ មនុស្ស​ចំនួន...

សុំ​ឲ្យ​មន្ត្រី​ចុះ​ជំរឿន​ប្រជាពលរដ្ឋ ត្រូវ​កត់ត្រា​មុខរបរ តួនាទី និង​កំរិតវប្បធម៌ ចូលក្នុង​តារាង​ឲ្យ​បានច្បាស់លាស់​

​ភ្នំពេញ ​៖ លោក​អភិបាល​រាជធានី បាន​លើកឡើងថា ដើម្បី ចូលរួម​អនុវត្ត ការងារ​ជំរឿន​ទូទៅ​របស់​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ ទទួលបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព សូម​អភិបាលខណ្ឌ និង​មន្ត្រី​បំពេញ ការងារ​ទាក់ទង​និង​ជំរឿន​ប្រជាជន​ឆ្នាំ​២០១៩ ត្រូវ​យកចិត្តទុកដាក់​បំពេញការងារ​ឲ្យ​បាន​ទាន់ពេលវេលា និង​តាម​ផែនការ​សកម្មភាព​ដែល​គ្រោងទុក​។​ ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រារព្ធ​ពិធី​ប្រកាស គណៈកម្មាធិការ​ជំរឿន​ទូទៅ​ប្រជាជន​ថ្នាក់​រាជធានី ខណ្ឌ និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩​។​ ​ក្រោម​អធិបតីភាព​លោកស្រី ហង់ លី​ណា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​សិ្ថ​តិ...

អ្នកគ្រូរូបស្រស់កំពុងឆក់យកបេះដូង ជាពិសេសបុរសៗយ៉ាងច្រើនលួចស្រលាញ់​​ទាំងពុំដឹងគាត់​​គាត់​​មាន​​គូ​​ឬ​​នៅ បន្ទាប់បង្ហោះសារឆ្លើយតប…

​អ្នកគ្រូ​ម្នាក់​ដែល​ពុំ​ត្រឹមតែ​ចំណេះដឹង​ខ្ពង់ខ្ពស់​នោះទេ តែ​ថែមទាំង​មាន​រូប​សម្រស់​ស្រស់ស្អាត​ពី​ធម្មជាតិ​មិន​ចាញ់​តារាៗ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​យ៉ាងច្រើន នាំគ្នា​កោតសរសើរ​ពុំ​ដាច់​ពី​មាត់​នោះទេ ដែល​រហូត​មាន​អ្នកខ្លះ​ចូល​ខ​មិន​លេងសើច​ថា បើ​មាន​អ្នកគ្រូ​ស្អាត​អីចឹង កូនសិស្ស​ច្បាស់​ជា​រៀន​មិន​ចូល​ទេ និង​សូម្បី​ថា បើ​មាន​អ្នកគ្រូ​ស្អាត​អីចឹង បើ​បាន​ធ្វើជា​កូនសិស្ស​ច្បាស់​ណាស់​ជា​សុំ​បន្ត​រៀន​ត្រួតថ្នាក់​ហើយ​... ។​ ​យ៉ាងណាមិញ ភ្ជាប់​ជាមួយ​ការកោតសរសើរ​យ៉ាងខ្លាំង ដែលមាន​អ្នក Like, Cmt និង Share រាប់ K នេះ​ផងដែរ គឺ​បាន​ផ្ទុះឡើង​បន្ទាប់ពី​អ្នកគ្រូ​អក្សរសាស្ត្រ​ខ្មែរ​វ័យក្មេង​រូប​ស្រស់​នេះ បាន​បញ្ចេញ​សំណេរ​ដ៏​វែង​អន្លាយ​ឆ្លើយតប​នឹង​សំណួរ​មួយ​ថា​៖ «​ហេតុអ្វី​ក៏​ចង់​ក្លាយជា​គ្រូបង្រៀន​ទៅវិញ​?» ។​ ​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន...
- Advertisment -

Most Read

×