Saturday, June 6, 2026

Yearly Archives: 2020

ក្រសួងសុខាភិបាល ចេញប្រកាស​ព័ត៌មាន​ផ្លូវការ ករណី​ស្ត្រី​ជនជាតិ​អង់គ្លេស ផ្ទុកមេរោគ Covid-19

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល ចេញ​សេចក្តី​ព័ត៌មាន​ប្រកាស​ផ្លូវការ ស្តីពី ករណី​វិជ្ជមាន​កូ​វីដ​១៩ លើ​ស្ត្រី​ជនជាតិ​អង់គ្លេស អាយុ​៦៥​ឆ្នាំ មាន​ផ្ទុកមេរោគ Covid-19 ជា​អ្នកដំណើរ​តាម​តាម​នាវា វី​គីង គ្រូ​ស ជ្យូ​ណី (Viking Cruise Journey) នៅ​ខេត្តកំពង់ចាម​។​ ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​យប់​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០​នេះ បាន​រៀបរាប់​ឲ្យ​ដឹងថា នៅ​រសៀល​ម៉ោង​៤​និង​៣០​នាទី ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០​នេះ...

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ២ខ្នងនៅឃុំកោះមិត្ត រងរបួសម្ចាស់ផ្ទះ១នាក់រលាកពេញខ្លួន

ស្រុកកំពង់សៀម៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោង ១៥និង០០ នាទី មានករណីអគ្គិភ័យ ១កើតឡើងនៅចំណុចភូមិស្វាយជ្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម បណ្ដាលឱ្យ​ឆេះផ្ទះ​ចំនួន ២ខ្នង និងខូចខាតសម្ភារៈប្រើប្រាស់មួយចំនួន។ ម្ចាស់ផ្ទះទី១ ម្ចាស់ឈ្មោះ ហេង អ៊ាន អាយុ ៧០ឆ្នាំ ភេទប្រុស (ពោះម៉ាយ) មានទំហំ...

ស្ត្រី​ម្នាក់​ត្រូវ​ដេី​ម​សំ​រ៉ង បាក់​សង្កត់​លេី​ស្លាប់ ពេល​បាននាំគ្នា​ទៅ​កាប់​ដើម​សំ​រ៉ង ដេី​ម្បី​យក​ផ្លែ

​កោះកុង​៖ ​តាម​ការរៀបរាប់​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១២និង៤០​នាទី នា​ថ្ងៃទី​១០ មីនា ២០២០ ជនរងគ្រោះ ឈ្មោះ នាង ប៊ុ​ម​ធឿន ភេទ​ស្រី អាយុ ៥០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ជី​មាល ឃុំ​អណ្ដូងទឹក ស្រុក​បុ​ទុម​សាគរ បាន​ទៅ​កាប់​ដើម​សំ​រ៉ង ដេី​ម្បី​យក​ផ្លែ ជាមួយ​ប្ដី កូន និង​បង​បង្កើត​សរុប​មាន​គ្នា...

មនុស្ស​១១​នាក់ ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀនបញ្ជូនទៅ​តុលាការ ឯ ៥​ នាក់ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​

កំពង់ឆ្នាំង​៖ សុទ្ធតែ​យុវជន​ពេញកម្លាំង​ចំនួន​១៦​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តកំពង់ឆ្នាំង បង្ហាញ​មុខជា​សាធារណៈ ដែល​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន នៅក្នុង​ទីតាំង​ខារ៉ាអូខេ​មួយកន្លែង​។​ ​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា មនុស្ស​ទាំង​១៦​នាក់ ត្រូវបានធ្វើ​ការបង្ហាញ​មុខជា​សាធារណៈ នៅ​សៀ​ល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ ២០២០ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដែលមាន​ការពាក់ព័ន្ធ​ករណី​ជួញដូរ​ចែក​ចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំនុច​ហាង​ខារ៉ាអូខេ​ktv​គ្រួសារ ស្ថិត​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែល​ភាគច្រើន​ជា​សិស្ស​សា លា​គេច​មិន​ចូលរៀន ហើយ​បាន​យក​ទីតាំង​ខារ៉ាអូខេ​នេះ...

កម្លាំង​នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត (អ្នកព្រៃ​គុយ​មួយ​គ្រួសារ​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​)

​សៀមរាប​៖ អគ្គស្នងការដ្ឋាន​នគ​បាល បានចេញ​ផ្សាយ​ព័ត៌មាន​ថា កម្លាំង​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សហការ​ជាមួយ​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ថៃ ឆ​យឿន ពាក់ព័ន្ធ​នឹង​បង្ហោះ​ព័ត៌មាន​មិន​ពិត ករណី​អ្នកព្រៃ​គុយ​មួយ​គ្រួសារ​ឆ្លង​វីរុស​កូ​រ៉ូ​ណា ( ហើយ​មានកូន​គាត់​រៀន​នៅ​សាលា​ស្វាយ​ធំ​។ សូម​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​ផង​ណា ព្រោះ​ពួកគាត់ មិនដឹង​បាន​ដើរ​ចម្លង​អ្នកណាខ្លះ​ទេ​) ​ក្រោយពី​ការ​បង្ហោះ សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​រកមុខ​សញ្ញា អ្នក​បំពុល​ព័ត៌មាន​មិន​ពិត​ក្នុងសង្គម រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ថៃ ឆ​យឿន ភេទ​ស្រី រស់នៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក...

ជប៉ុន​ផ្តល់​ជំនួយឥតសំណង​ជាង​ ២០ ​លាន​ដុល្លារ លើ​ការអភិវឌ្ឍន៍​វិស័យ​ទឹកស្អាត​នៅ​ភ្នំពេញ​

​ភ្នំពេញ​៖ យោងតាម​សំណើ​របស់​ភាគី​កម្ពុជា ស្នើសុំ​ជា​ហិរញ្ញប្បទាន​ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង​២០​លាន​ដុល្លារ​នោះ ឥឡូវ​សំណើ​នេះ​រាជរដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្តល់​ជា​ជំនួយឥតសំណង​វិញ ដើម្បី​ជួយ​អភិវឌ្ឍន៍​វិស័យ​ទឹកស្អាត​រាជធានី​ភ្នំពេញ ​ខណៈ​រាជធានី ត្រូវបាន​ពង្រីក​វិសាលភាព​ផ្ទៃដី​រដ្ឋបាល​កាន់តែ​ធំ​ឡើង​។​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១០ ខែមីនា ឆ្នាំ​២០២០ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត​ចម ប្រសិទ្ធ ទេស​រដ្ឋ​ម​ន្រី្ត រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ទីស្តីការក្រសួង ក្នុង​គោល​​បំណង​នៃ​ជំនួប​ពិភាក្សា ដៃគូ​សន្ទនា បាន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការអភិវឌ្ឍន៍​វិស័យ​ទឹកស្អាត​នៅ​កម្ពុជា​។​ ដែល​ក្នុងឱកាស​នោះ លោក MIKAMI Masahiro...

មាន​ក្រុមហ៊ុន សហគ្រាស ឱសថស្ថាន​គ្រប់​ប្រភេទ ម្ចាស់​ហាង​ទំនិញ ឆ្លៀតឱកាស​ដំឡើងថ្លៃ​ទំនិញ​នៅ​ក្រុង​សៀមរាប​

​សៀមរាប ​៖​ រដ្ឋបាលខេត្ត​សូម​ជូនដំណឹង​ដល់​ក្រុមហ៊ុន សហគ្រាស ឱសថស្ថាន​គ្រប់​ប្រភេទ ម្ចាស់​ហាង​ទំនិញ និង​សាធារណជន​ជ្រាបថា ដោយមាន​បញ្ហា​រីក​រាលដាល​ជំងឺ​រលាក​សួត​ដោយ​វីរុស COVID-19 នៅ​បណ្តា​ប្រទេស​នានា ក្នុងនោះ​ក៏មាន​ក្រុង​សៀមរាប​ផងដែរ​។​ ​រដ្ឋបាល​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១០​ខែមីនា បានចេញ​សេចក្តីជូនដំណឹង​ថា ក្នុង​រយៈពេល​មាន​វីរុស COVID-19 នេះ​កើតមានឡើង​រដ្ឋបាលខេត្ត សង្កេតឃើញថា​ក្រុមហ៊ុន សហគ្រាស ឱសថស្ថាន​គ្រប់​ប្រភេទ ម្ចាស់​ហាង​ទំនិញ​មួយចំនួន ឆ្លៀតឱកាស​ដំឡើងថ្លៃ​ទំនិញ គ្រឿង​បរិភោគ និង​សម្ភារៈប្រើប្រាស់​ចាំបាច់​មួយចំនួន​។ ក្នុងន័យនេះ...

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​ពុធ​ ទី​ ១១ ខែមីនា​​ ឆ្នាំ​ ២០២០​

ឆ្នាំជូត ​រាសី​ល្អជា​មធ្យម​។​ នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិន​គប្បី​រឹង​ចចេស​ឬ​មិន​ស្តាប់​គេ​ស្តាប់​ឯង​នោះឡើយ​បើ​មិន​ដូច្នេះ​នាំ​ជះឥទ្ធិពល​អាក្រក់​ណាមួយ​មកវិញ​។​ចំពោះ​បញ្ហា​ប្រាក់កាស​លោកអ្នក​ទុក​នៅ​ខ្លួន​ពុំ​សូវ​ជាប់​ទេ​តែង​ហូរ​ចេញ​អស់ៗ​ទៅវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ដោយ​ប្រការ​ណាមួយ​។​ ​រីឯ​បញ្ហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេពី​ព្រោះ​ច្រើន​ជួប​គូកម្ម​ជាង​គូព្រេង​៕ ឆ្នាំឆ្លូវ ​រាសី​ស្រុតចុះ​។​ លោកអ្នក​កើត​ឆ្នាំឆ្លូវទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្ន​ឱ្យបាន​ខ្លាំងក្លា​ពីព្រោះថា​ងាយ​ជួប​បញ្ហា​រាំងស្ទះ​និង​មាន​បញ្ហា​អាក្រក់​យាយី​ផង​។​ក្រៅពីនេះ​លោកអ្នក​មិនត្រូវ​ហ៊ាន​រិះគន់​ចៅហ្វាយនាយ​ឡើយ​ព្រោះ​ជញ្ជាំងមានត្រចៀក​ប្រយ័ត្ន​ត្រូវ​ជួប​ផល​លំបាក​ណាមួយ​មកវិញ​នៅ​គ្រាក្រោយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិន​ដូច​ជាទី​គាប់ចិត្ត​ទេ​គឺ​បាន​គ្រាន់​មួយ​ទប់ទល់​ចាយវាយ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ងាករេ​ច្រើន​ព្រោះតែ​មើល​អ្នកដទៃ​ឃើញ​ល្អ​ជាង​គូស្នេហ៍​របស់​ខ្លួនឯង​៕ ឆ្នាំខាល ​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ព្រោះតែ​ការដណ្តើម​អតិថិជន​គ្នា​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​លូតលាស់​ទៅមុខ​និង​កំពុង​ផ្អែម​ល្អែ​ម​ល្អ​ប្រពៃ​៕ ឆ្នាំថោះ ​រាសី​ល្អជា​មធ្យម​។​ ក្នុងថ្ងៃនេះ ដួង​រាសី​ស្ថិតនៅក្នុង​កម្រិត​មធ្យម​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ប្រាក់ចំណូល​គ្រាន់​នៅ​មួយ​ទប់ទល់​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការយល់​ខុស​ក្នុង​រឿង​អ្វីមួយ​ក្លាយជា​រឿង​ជម្លោះ​វិវាទ​៕ ឆ្នាំរោង ​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន​ពិសេស​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មានការ​សន្យា​អ្វីមួយ​កុំ​សង្ឃឹម​ពេក​ប្រយ័ត្ន​ខកបំណង​មិន​ដូច​សេចក្តីប្រាថ្នា​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​មិនមាន​បញ្ហា​អាក្រក់​ណាមួយ​ចោទឡើង​។​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​អាច​ជួប​នូវ​មនុស្ស​គួរ​ចាប់អារម្មណ៍​និង​អាចឈាន​ដល់​ចំណង​ស្នេហ៍​ផង​បើ​អ្នក​មិន​នៅ​មិនទាន់មាន​គូរ​គាប់​នៅឡើយ​៕ ​ឆ្នាំម្សាញ់ ​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បញ្ហា​ផ្សេងៗ​តែងតែ​លេចចេញ​មកជា​បន្តបន្ទាប់​ម្ល៉ោះហើយ​ធ្វើឱ្យ​លោកអ្នក​ត្រូវ​ទទួលរង​ផល​លំបាក​យាយី​ច្រើន​ដែល​ត្រូវ​ឆ្លងកាត់​។​ក្រៅពីនេះ​ចំពោះ​ការប្រកប​ការងារ​ចូរ​ប្រយ័ត្ន​កូនចៅ​នៅក្រោម​បង្គាប់​ឬ​បើជា​កូនចៅ​គេ​អាច​នឹងត្រូវ​ជួប​ផល​លំបាក​អ្វីមួយ​នាំ​មានរឿង​រាវ​ឈឺក្បាល​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏​ចាប់​មិនសូវ​ជាប់​ដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្ក​ផល​លំបាក​អ្វីមួយ​ត្រូវ​ជួបតែ​រឿង​រាវ​វែងឆ្ងាយ​បន្តទៅទៀត​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំរកូស​និង​មានរឿង​រាវ​ប្រឆាំង​គ្នា​បន្តបន្ទាប់​៕ ឆ្នាំមមី ​រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បញ្ហា​ដែល​ធ្លាប់តែ​តានតឹង​នឹង​ប្រែ​មក​ប្រសើរ​ឡើងវិញ​។​នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​ធ្វើការ​ចរចា​រឿង​អ្វីមួយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​ដូច​ទឹកឃ្មុំ​៕ ឆ្នាំមមែ ​រាសី​ខ្ពស់ត្រដែត​។​ ក្នុងថ្ងៃនេះ​យីអ៊ុន​បាន​ងើប​ខ្ពស់​ដូច្នេះ​ជា​ឱកាសល្អ​សម្រាប់​លោកអ្នក​បំពេញ​កិច្ចការងារ​ឬ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ព្រោះ​មិន​ត្រឹម​ឆាប់​ទទួល​ផ្លែផ្កា​ទេ​គឺ​នៅមាន​មនុស្ស​ការពារ​គាំទ្រ​ច្រើន​ទៀតផង​។​ទាំង​ស្ត្រី​បុរស​ការបំពេញ​ការងារ​មាន​លក្ខ​ណះ​ពេញដៃពេញជើង​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់​បំណង​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពត្រជាក់ត្រជុំ​ដូច​ទឹក​អ​ម្រិ​ត​៕ ឆ្នាំវក ​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​លោកអ្នក​មិន​គប្បី​ឆាប់​ជឿ​ក្រុមមនុស្ស​ពេក​ទេ​ព្រោះ​ងាយ​ជួប​គ្រោះ​ចាញ់បោក​គេ​ណាស់​។​ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​មាត់​អុជអាល​នាំ​ជួប​ផល​លំបាក​ណាមួយ​ដែល​រក​នឹកស្មាន​មិន​ដល់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មាន​ភាព​លំនឹង​ល្អ​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​ហែៗ​គ្រាន់​សម្រាប់​ការចាយវាយ​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​និង​កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឥតឈប់ឈរ​ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕ ឆ្នាំរកា រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អ​ប្រពៃ​ម្ល៉ោះហើយ​បើ​ចង់​សម្រុក​កិច្ចការ​អ្វីមួយ​ជា​ឱកាសល្អ​ណាស់​ព្រោះ​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​ផ្លូវអាកាស​ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ហើយក៏​មាន​ភាព​សុខដុម​គួរ​ជាទី​សុខដុម​ផ្លូវចិត្ត ។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕ ឆ្នាំច​ ​រាសី​ល្អជា​មធ្យម​។ ​ថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តែងមាន​អារម្មណ៍​តានតឹង​ច្រើន​ដូចនេះ​ត្រូវ​ចេះ​អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ប្រសើរ​។​ការរស់នៅ​មនុស្ស​ល្អ​អាច​ប្រែជា​អាក្រក់​ដោយសារ​ផលប្រយោជន៍​អ្វីមួយ​ម្ល៉ោះហើយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​មិន​ទទួលរង​ផល​លំបាក​កើតឡើង​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជួប​ស្ថានភាព​លំបាក​ក្នុងការ​រកប្រាក់​ចំណូល​ឯ​ការចាយវាយ​ទៀតសោត​គ្រប់​សារពើ​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ម្ល៉ោះហើយ​ធ្វើឱ្យ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ចំពោះ​គ្នា​មិនតិច​នោះឡើយ​៕ ឆ្នាំកុរ រាសី​ល្អជា​មធ្យម​។ ​ក្នុងថ្ងៃនេះ​ការដែល​ធ្វើ​អ្វីៗ​ហាក់​ធ្លាក់​ទាប​បន្តិច​ដូចនេះ​បើ​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ​មិនអាច​ធ្វេសប្រហែស​បានទេ​ពីព្រោះ​ងាយ​ជួបនឹង​បញ្ហា​យាយី​ផង​។​សម្រាប់​ពេលនេះ​ទ្រព្យ​សំណាង​មានការ​ប្រែប្រួល​ដែរ​ចូរ​ប្រយ័ត្ន​ការខាតបង់​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​យីអ៊ុន​របស់លោក​អ្នក​មិន​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​បើ​ដូចនេះ​ទោះ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិនត្រូវ​លោភលន់​ចង់​ចំណេញ​ច្រើន​ឡើយ​បើ​ពុំនោះ​ប្រយ័ត្ន​ត្រូវ​មក​ដេក​សោកស្តាយ​នៅឯ​ផ្ទះ​វិញ​។​ ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​រីកលូតលាស់​ទៅមុខ​គួរសម​ហើយ​កំពុង​ផ្អែមល្ហែម​ប្រពៃ​៕

ក្រសួងសុ​ខា​ភិបា​ល ​ប្រកាសរក​ឃើ​ញក​រណី​ឆ្ល​ងវីរុ​​ស​កូរីដ-១៩ ​លើស្រ្តីជនជាតិអង់គ្លេ​​សអាយុ៦៥ឆ្នាំ​

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបា​ន​អះអា​ង​ថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុ​​ជា បានពិនិត្យរកឃើញស្រ្តីជ​ន​ជាតិ​អង់​គ្លេស​ម្នាក់ ​អាយុ៦៥ឆ្នាំ មានផ្ទុកជំងឺកូវីដ១៩នៅខេ​ត្ត​កំព​ង់​ចាម​។ រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​​​លោក​ ម៉ម ប៊ុនហេង បានបញ្ជាក់បែបនេះក្នុងសន្និសីទសារ​ព័​ត៌មា​ន បន្ទាន់មួយស្តីពីជំងឺ​កូ​វី​ដ១​៩នៅល្ងាចថ្ងៃទី១០ ខែមី​​នា ឆ្នាំ២​០២​០នេះ។ លោក ម៉ម ប៊ុនហេង ថ្លែងថាស្រ្តីរូបនោះ​​​ត្រូវបាន​ដាក់​ដោយឡែក​​ នៅក្នុងមន្ទីរពេទ្យបង្អែ​ក​ខេត្តកំពង់​​​ចា​ម។​ គិតមកត្រឹម​ល្ងា​ច​ថ្ងៃនេះ កម្ពុជារកឃើញ​អ្នកឆ្លង​កូ​វីដ-១៩ ចំនួន៣ករណី​ហើ​យ ដែលក្នុងនោះបុរសជនជាតិចិន​​ម្នាក់​​ត្រូវ​បា​ន​​រកឃើញនៅថ្ងៃទី២៧​ ​ខែមករា នៅខេត្តព្រះសីហនុ...

ទស្សនាសំរាមក្នុង​ប្រ​​ឡា​​យ​​​បឹ​​​​​ង​ត្រ​បែ​ក ដែលអាជ្ញាធរកំពុង កា​យ​​យ​ក​​​ចេញ

ភ្នំពេញ ៖ បើតាមមន្ត្រីរដ្ឋបាលខណ្ឌចំការមន បានឲ្យដឹងថា៖ ក្នុងមួយថ្ងៃអាជ្ញាធរខណ្ឌចំការ​ម​នធ្វើ​​ការ​ដឹកជញ្ជូន​សំរាម បានចំនួន១​៨ឡាន ដែលក្នុងមួយឡា​ន​មា​នទ​ម្ងន់​ប្រហែ​ល​៥តោន ស្នើនឹង៩០​តោ​ន ចេញពីប្រឡាយ​លូ​បឹង​ត្រ​បែក យកទៅចាក់នៅទីលានចា​ក់​សំ​រាម ដែលការងារនេះ​បា​នអ​នុវ​ត្ត​តាំង​ពីថ្ងៃសៅរ៍ ចុងសប្តា​ហ៍មុ​ននេះ រហូតដល់អស់សំរា​ម​ពីក្នុ​ងប្រ​ឡាយ​លូ​។​ ការប្រមូលសំរា​មនេះ ធ្វើឡើងដើម្បីបញ្ចៀសជំនន់​​ទឹក​ភ្លៀង​នា​រដូ​វ​វស្សា ដែលនឹងឈានមកដល់​ពេ​លឆា​ប់​ៗខា​ង​មុខនេះ។ លោកថេង សុថុល អភិបាលខណ្ឌចំ​កា​រមន បានមានមតិដោយធ្វើ​ការ​អំ​ពាវនា​វឲ្យប្រជាជន ចូលរួមក្នុងវេចខ្ចប់​ទុ​កដាក់ កាកសំណល់សំរាម​ឲ្យបានត្រឹ​ម​ត្រូវ ជៀសវាងបោះចោលផ្តេសផ្តាស​ ​ជាហេតុនាំឲ្យហូរ ចូលទឹកប្រឡាយបឹងត្របែក​ឬ​ប្រព័ន្ធ​​លូ...
- Advertisment -

Most Read

×