Sunday, May 31, 2026

Yearly Archives: 2018

អង្គការ​ចាត់តាំង​បដិវត្តន៍​ពណ៌ ត្រូវបាន​រំលាយ ប៉ុន្តែ​ឧបាយកល​ដ៏៏ពិសពុល​មិនទាន់​ផុតរលត់

​ភ្នំពេញ​៖ អង្គការ​ចាត់តាំង​បដិវត្តន៍​ពណ៌ ត្រូវបាន​រំលាយ​ប៉ុន្តែ​ឧបាយកល​ដ៏​ពិសពុល​នៃ​មជ្ឈដ្ឋាន​អគតិ​ខាងក្រៅ​ដែល​បញ្ជា​ពីក្រោយ​ខ្នង​របស់​ចលនា​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​មិន​ទាន់​ផុត​រលត់ ដោយ​ពួកគេ​បាន​ប្រើ​វោហា​ស័ព្ទ​នានា​រាំងខ្ទប់​លទ្ធិប្រជាធិបតេយ្យ សេរីភាព និង​នីតិរដ្ឋ​ពិតប្រាកដ​នៅ​កម្ពុជា មិន​ឲ្យ​រីកចម្រើន ដោយ​ជ្រើស​យក​បុគ្គល​មួយចំនួន​ដែល​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល លើកទឹកចិត្ត​ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ប្រព័ន្ធ​ព័ត៌មាន​មួយ​ចំនួន​។​ ​ក្នុង​ទិវា​ប្រារព្ធ​ខួប​៣៩​ឆ្នាំ​នៃ​ជ័យជម្នះ​៧​មករា កាលពី​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​នៅ​កោះ​ពេជ្រ សម្តេច​តេជោ​ហ៊ុនសែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​ជូន​ជនរួមជាតិ​ថា ពិតមែនតែ​អង្គការ​ចាត់តាំង​បដិវត្តន៍​ពណ៌​ត្រូវបាន​រំលាយ​ហើយ​ក្តី ប៉ុន្តែ​ឧបាយកល​ដ៏​ពិសពុល​នៃ​មជ្ឈដ្ឋាន​អគតិ​ខាងក្រៅ​ដែល​បញ្ជា​ពីក្រោយ​ខ្នង​របស់​ចលនា​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​មិន​ទាន់​ផុតរលត់​នៅឡើយ​ទេ ។ គេ​បាន​ប្រើ​វោហា​ស័ព្ទ​នានា​ដ៏​ពីរោះ អំពី​ប្រជាធិបតេយ្យ សេរីភាព នីតិរដ្ឋ និង​មនុស្សធម៌...

កូរ៉េខាងជើង និង​ខាងត្បូង នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃស្អែក​នេះ​

​ប្រទេស​កូរ៉េ​ខាងជើង​បាន​បញ្ជេញ​ឈ្មោះ​គណៈប្រតិភូ​របស់ខ្លួ​ន​រួចរាល់​ហើយ សំរាប់​កិច្ចប្រជុំ​កំរិត​ខ្ពស់​ដ៏​កំរ ជាមួយនឹង​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​។​ ​កិច្ចប្រជុំ​ដែល​នឹង​ធ្វើ​នៅ​ភូមិ Panmunjom នឹង​ត្រូវ​ដឹកនាំ​ដោយ​លោក Ri Son-Gwon ប្រធាន​ភ្នាក់ងារ​កូរ៉េខាងជើង ដើម្បី​ដោះស្រាយ​កិច្ចការ​កូរ៉េ​ទាំងពីរ​។​ ​កិច្ចប្រជុំ​ដែល​មិនបាន​ធ្វើ​ឡើង​អស់​រយៈពេល ២​ឆ្នាំ​ជាង​មក​ហើយ​នេះ ត្រូវ​គេ​រំពឹងថា​នឹង​ពិភាក្សា​ពី​ការចូលរួម​របស់​អត្ត​ពលិករ​បស់​កូរ៉េខាងជើង ក្នុង​កីឡា​អូ​ឡាំ​ពិ​ចរ​ដូង​រងា ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ខែក្រោយ ក្នុង​កូរ៉េខាងត្បូង​។​ ​សូម​រំលឹក​ផង​ដែរ​ថា ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ហាក់​បាន​ធូរស្រាល​មួយ​កំរិត ក្រោយពេល​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ប្រកាស​ពី​ការបើកឲ្យ​មាន​កិច្ចច​រចារ​ជាមួយនឹង​កូរ៉េខាងត្បូង​។ កិច្ចប្រជុំ​នៅ​ថ្ងៃស្អែក​នេះ​ត្រូវបាន​ស្វា​គម​ន៏​ដោយ​នាយករដ្ឋមន្ត្រី​ជប៉ុន ហ្សី​ន​ហ្សូ អា​ប៊េ​។​ ​ជា​លទ្ធផល​នៃ​ការ​បបួល​គ្នា​ចរចា​ររ​បស់ គីម ជុង​អ៊ុន...

ថៃ​ចេញ​បទបញ្ជា​ជា​ផ្លូវការ​ឲ្យ​តាម​ចាប់ខ្លួន​អតីត​នាយ​រដ្ឋមន្ត្រី យី​ង ឡាក់ ស៊ីណាវ៉ាត្រា​

​ថៃ បាន​ចេញ​បញ្ជា​ឲ្យ​ប្រទេស​នេះ​ចាប់ និង​នាំ​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​អ្នកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា យក​មក​ពី​បរទេស ដើម្បីឲ្យ​ប្រឈមមុខ​ជាមួយនឹង​តុលាការ បន្ទាប់​ពី​រូបភាព​បង្ហាញថា អ្នកស្រី​យី​ង​ឡាក់ កំពុងស្ថិត​នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស​ពិតប្រាកដ​មែន​។​ ​តាម​នោះ អនុ​បញ្ជាការ​ប៉ូលិស​ភូមិន្ទ​ថៃ លោក Srivara Ransibhramanakul, បានលើកឡើង​ព័ត៌មាន​ដូច​ពោល​ខាងលើ បន្ទាប់​ពី​ទទួលបាន​បទបញ្ជា​ពី​នាយករដ្ឋមន្ត្រី និងឧ​បនាយ​រដ្ឋមន្ត្រី​។​ ​រដ្ឋាភិបាល​ថៃ​បញ្ជា​ឲ្យ​ប៉ូលិស​ចាប់​និង​នាំខ្លួន​អ្នកស្រី​យី​ង​ឡាក់ ឲ្យ​ត្រឡប់​មក​មាតុប្រទេស​វិញ ដើម្បី​ទទួល​ទណ្ឌកម្ម​។​ ​រដ្ឋាភិបាល​ថៃ បាន​សំណូមពរ​ឲ្យ​ប៉ូលិស​ធ្វើ​ការប្រមូល​ព័ត៌មាន​ពី​កន្លែង​លាក់​ខ្លួន​របស់​អ្នកស្រី យី​ង​ឡាក់ ជាមួយ​ប៉ូលិស​អន្តរជាតិ (Interpol)...

សេដ្ឋកិច្ច​កម្ពុជា​បានសម្រេច​អត្រាកំណើន​ជា​មធ្យម ៧,៧% ក្នុង​មួយ​ឆ្នាំ ក្នុង​រយៈពេល​ពី​រទស​វត្សរ៍​ចុងក្រោយ​នេះ

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា ពេលនេះ​យើង​បាន​ឈាន​ចូល​ឆ្នាំ ២០១៨ ហើយ ដែល​ជា​ឆ្នាំ​ទី ៥ នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ​​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី ៥ នៃ​រដ្ឋសភា បន្ទាប់ពី​យើង​បាន​សម្រេច​នូវ​សមិទ្ធផល​ថ្មីៗ​ទៀត​យ៉ាងច្រើន​ក្នុង​ឆ្នាំ​កន្លងទៅ ។​ ​ក្នុង​ទិវា​ប្រារព្ធ​ខួប​៣៩​ឆ្នាំ​នៃ​ជ័យជម្នះ​៧​មករា កាលពី​ថ្ងៃ​ទី​៧​ខែ​មករា​ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​នៅ​កោះ​ពេជ្រ សម្តេច​តេជោ​ហ៊ុនសែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា ខឿន​ការពារជាតិ​របស់​ប្រជាជន...

រថយន្ត​ធំ​ពីរ​គ្រឿង​បុក​គ្នា ស្លាប់​តៃកុង​រថយន្តក្រុង​ក្នុង​កាប៊ីន​

កំពង់ធំ​៖ រថយន្តក្រុង​ដឹក​អ្នកដំណើរ​ពេលយប់ ទំនង​ជា​តៃកុង​ឡាន​ងងុយដេក​បើក​ជ្រុល​មក​បុក​ជាមួយនឹង​រថយន្ត​ដឹកទំនិញ​ប្រភេទ​យី​ឌុប បណ្ដាលឲ្យ​ស្លាប់​តៃកុង​ឡានក្នុង​កាប៊ីន​រថយន្ត នៅ​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃអាទិត្យ ទី​៧ ខែ​មករា ឆ្នាំ​២០១៨ នៅ​ផ្លូវ​ជាតិ​លេខ​៦ ភូមិ​ទួល​ដំណាក់ ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។​ ​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​សលាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-9753 ។ រថយន្ត​ក្រុង​បាន​បើក​ទៅ​បុក​រថយន្ត​ដឹកទំនិញ ម៉ាក​ហ៊ីយ៉ាន់ដាយ...

ចម្លើយ កំសាន្តចុងសប្តាហ៍ ៖ ខ្លា​ចំនួន ២០ ក្នុង​រូបនេះ​ស្ថិតនៅ​ទីណា​ខ្លះ​?

សាក​ល្បងមើល​ប្រិយមិត្ត​! ក្នុង​រូបនេះ​មាន​ខ្លា​ចំនួន ២០​ក្បាល រកមើល​មើល​!​។ ប៉ុន្តែ​បើ​ប្រិយមិត្ត​រកឃើញ ១០ គឺ​ខ្លាំង​គ្រាន់បើ​ហើយ​!​។​  ខ្លា ២០ នៅឯណា​ខ្លះ​? ចម្លើយរូបភាពខ្លា ២០ អត្ថបទដើម៖ កំសាន្ត​ចុង​សប្តាហ៍ ៖ ខ្លា​ចំនួន ២០ ក្នុង​រូបនេះ​ស្ថិតនៅ​ទីណា​ខ្លះ​? សាក​ល្បងមើល​ប្រិយមិត្ត​! ក្នុង​រូបនេះ​មាន​ខ្លា​ចំនួន ២០​ក្បាល រកមើល​មើល​!​។ ប៉ុន្តែ​បើ​ប្រិយមិត្ត​រកឃើញ ១០ គឺ​ខ្លាំង​គ្រាន់បើ​ហើយ​!​។​ ខ្លា ២០ នៅឯណា​ខ្លះ​? ​ចម្លើយ​មាននៅ​ថ្ងៃ​ច័ន្ទ​ទី ៨/១/២០១៨ cen.com.kh​

អា​រ៉ាប៊ីសាអូឌីត ៖ ទាមទារ​អភ័យ​ឯក​សិទ្ធ​ព្រះអង្គម្ចាស់ ១១​អង្គ ត្រូវ​ឃុំខ្លួន​

​ប្រភពពី NDTV ថ្ងៃទី ៧/១ ឲ្យដឹងថា សមត្ថកិច្ច អា​រ៉ាប៊ីសាអូឌីត បាន​ចាប់ខ្លួន​ព្រះអង្គម្ចាស់ ១១​អង្គ នៃ​ប្រទេស​នេះ ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​ការសម្រេចចិត្ត​ផ្អាក​ខ្ទង់​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋ​ការ​ចំពោះ​ខ្សែ​រាជវង្ស​។​ ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ អា​រ៉ាប៊ីសាអូឌីត បានបញ្ជាក់​នា​ថ្ងៃ​អាទិត្យ​ទី ៧ មករា លើ​ព័ត​មាន​ចាប់ខ្លួន​ក្រុម​គ្រួសារ​រាជវង្ស​ចំនួន ១១​អង្គ នៅ​ថ្ងៃ​សៅរ៍​ទី ៦ មករា​។ ការចាប់ខ្លួន​មកពី​ស្តេច​ទាំង ១១​អង្គ​នោះ បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វិធានការ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល​។ តាម​រដ្ឋមន្ត្រី​យុត្តិធម៌​ដដែល...

៣២​នាក់​បាត់​ខ្លួន នៅពេល​កប៉ាល់​ដឹក​ប្រេង​ដ៏៏ធំ បុក​គ្នា​ជាមួយ​កប៉ាល់​ដឹក​ទំនិញ​នៅ​សមុទ្រ​ចិន​

មនុស្ស​ចំនួន ៣២​នាក់​បាន​បាត់​ខ្លួន បន្ទាប់​ពី​កប៉ាល់​ដឹក​ប្រេង​បុក​គ្នា​ជាមួយនឹង​កប៉ាល់​ដឹក​ទំនិញ នៅ​សមុទ្រ​ខាងកើត ស្ថិត​ក្នុង​ប្រទេស​ចិន​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។​ ​កប៉ាល់​ដឹក​ប្រេង​ឈ្មោះ Sanchi បាន​ត្រូវ​ភ្លើង​ឆាបឆេះ​ក្រោយ​ហេតុ​ការណ៏​បុគ្នា​។ កប៉ាល់​នេះ​ដឹក​ប្រេង​របស់​អ៊ឺរ៉ង​ចំណុះ ១៣៦.០០០​តោន​។​ ​បើ​តាម​ក្រសួង​ដឹកជញ្ជូន​របស់​ចិន​បានឲ្យដឹងថា មនុស្ស​ចំនួន ៣២​នាក់​ដែល​នៅ​លើ​កប៉ាល់​ដឹក​ប្រេង​បាន​បាត់​ខ្លួន​ទាំងអស់​។ អ្នក​ទាំងនោះ​រួមមាន​ជនជាតិ​អ៊ឺ​រ៉ងចំនួន ៣០​នាក់ និង​ជា​ជាតិ បង់​ក្លា​ដេស​ចំនួន ២​នាក់ ហើយ​កប៉ាល់​នេះ​ចុះបញ្ជី​នៅ​ប្រទេស​ប៉ា​ណា​ម៉ា​។​ ​ចំនែក​មនុស្ស​ចំនួន ២១​នាក់​ដែល​ស្ថិតនៅ​លើ​កប៉ាល់​ដឹក​ទំនិញ ត្រូវបាន​គេ​ជួយសង្គ្រោះ​។ រីឯ​កប៉ាល់​ដឹង​ប្រេង បាន​រសាត់អណ្តែត...

ស្ត្រី​ម្នាក់​សម្រាលកូន​នៅផ្ទះ ត្រូវបាន​ក្រុមគ្រូពេទ្យ​បង្អែក​ពោធិចិនតុង ដឹកយក​មកជួយ​ស​ង្រោះ​នៅ​មន្ទីរពេទ្យ​ដោយ​ជោគជ័យ​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមករា ២០១៨​នេះ ក្រុមគ្រូពេទ្យ​យាម​ប្រចាំ​ការណ៍ មន្ទីរពេទ្យបង្អែក​ពោធិចិនតុង បាន​ដំណឹង​ថា មាន​អ្នក​ឈឺពោះ​សំរាលកូន​នៅផ្ទះ​ដោយ​ខ្លួនឯង​ក្រោយ​ទទួលបាន​ព័ត៌មាន​ភ្លាម​ក្រុម​ប្រចាំការ បាន​ចេញទៅ​ជួយសង្គ្រោះ​យកមក​ពេទ្យ ទាន់ពេលវេលា ។​ ​លោក​សោម ប៊ុណ្ណា មន្ត្រី​មន្ទីរពេទ្យបង្អែក​ខាងលើ​បានឱ្យដឹងថា​៖ ក្រោយ​ត្រូវបាន​សង្គ្រោះ​ក្នុង​មន្ទីរ​រួចមក​ទាំង​កូន​និង​ម្តាយ​មាន​សុខ​ភាពល្អ​និង​សុខ​សប្បាយ ហើយក៏​ត្រូវបាន ផ្ដល់​សេវា​មន្ទីរពេទ្យ​ទេ​ដោយ​អនុគ្រោះ​មិន​បង់ថ្លៃ​ទេ ពីព្រោះ​គ្មាន​ប្តី មានកូន​ប្រាំ រកស៊ី​បេះ​ព្រលិត​ចឹ​ញ្ចឹ​ម​ជីវិត គ្មាន​បងប្អូន​ទេ ។ លោក​ប៊ុណ្ណ​ស បាន​សូម​ដល់​អស់លោក​និង​លោ​ស្រី​មេត្តាជួយ​ឧបត្ថម​ដោយ​មេត្តាធម៌​ដល់​ស្ត្រី​ខាងលើ​ផង​៕ ដោយ​៖...

បង្ក្រាប​ក្មេង​ទំនើង ៩នាក់ ប្រើប្រាស់គ្រឿងញៀន បង្ក​ហិង្សា​ និងរបួសស្នាម ​នៅ​ក្រុង​សិរីសោភ័ណ​

បន្ទាយមានជ័យ ៖ នគរបាល​ក្រុង​សិរីសោភ័ណ បានចេញ​ប្រតិបត្តិ​ការចាប់​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង ប្រើប្រាស់​គ្រឿងញៀន​៩​នាក់ ដើរ​អុកឡុក​បង្ក​អសន្តិសុខ ក្នុង​ក្រុង​សិរីសោភ័ណ ។ ​ពួកគេ​ទាញ​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​គូទំនាស់​បណ្តាលឱ្យ​រងរ​បួស​ចំ​មុខ​យ៉ាងធ្ងន់ធ្ងរ កាលពី​ថ្ងៃទី​២ មករា ២០១៨​។ ក្មេង​ទំនើង​ទាំងនោះ​រង​ការចាប់ខ្លួន​កាលពី​ថ្ងៃទី​៤ -៧ មករា ២០១៨​។ លោក​វរសេនីយ៍ ស៊ី ឌី អធិការនគរបាល​ក្រុង​សិរីសោភ័ណ​បាន​ដឹកនាំ​ការបង្ក្រាប​នោះ​។ ក្មេង​ទំនើង​នឹង​បង្ហាញ​ឈ្មោះ​នៅពេល​បន្ទាប់​៕ ដោយ ៖ បន្ទាយ
- Advertisment -

Most Read

×