Sunday, May 31, 2026

Yearly Archives: 2018

អ្នកវិទ្យាសាស្ត្រ​ជប៉ុន ជាមួយ​របកគំហើញ​លោត​ផ្លោះ ៖ រកឃើញ​ប្រភេទ​កញ្ចក់​អាច​ស្វ័យ​ត​ភ្ជាប់​បាន​ដោយ​ខ្លួនឯង​

​តាម AFP, Yu Yanagisawa គីមី​វិទូ​នៃ​សកល​វិទ្យាល័យ​តូ​ក្យូ បាន​រកឃើញ​ដោយ​ចៃដន្យ​នូវ​ប្រភេទ​វត្ថុ​ធាតុ "​ថ្មី​-​មាន​ចរិត​លោត​ផ្លោះ​" ខណៈពេល​លោក​កំពុង​ធ្វើការ​ស្រាវជ្រាវ​ពី​បណ្តា​សារធាតុ​ត​ភ្ជាប់​លើ​ផ្ទៃ​ទឹក​។​ ​ក្នុងការ​សាក​ពិសោធន៍​មួយ Yanagisawa បាន​វាយ​បំបែក​កញ្ចក់​១​បន្ទះ​ជា ២​បំណែក ក្រោយមក​លោក​សង្កត់​ផ្ទៃមុខ​បែក​នេះ​ឲ្យចូល​ក្នុង​អំឡុង​ពេល​ប្រមាណ ៣០​វិនាទី រហូតដល់​ពេល​បន្ទះ​កញ្ចក់​នេះ វិល​មក​ស្ទើរ​ដូចជា​សភាព​ដើម​។​ ​ដើម្បី​ត្រួតពិនិត្យ​កម្រិត​ជាប់​ស្វិត​របស់​វា លោក​បាន​យក​ដប​ទឹក​ពេញ​១​មក​ព្យួ​រលើ​វា​។ លទ្ធផល​បន្ទះ​កញ្ចក់​នេះ​នៅ​ដដែល​។​ ​អ្នកវិទ្យាសាស្ត្រ Yu Yanagisawa រកឃើញ​បន្ទះ​កញ្ចក់​នេះ ជា​ប្រភេទ​កញ្ចក់​អ័រហ្គា​និច ធ្វើ​ពី​សារធាតុ​ហៅថា polyete thioureas,...

ស្ថាន​តំណាង​កម្ពុជា អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ ៥៦​នាក់ រងគ្រោះ​នៅ​ប្រទេស​ម៉ាឡេស៊ី វៀតណាម និង​ថៃ

​ភ្នំពេញ​៖ លោក​ជុំ សុន្ទ​រី អ្នកនាំពាក្យ​ក្រសួង​ការបទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានឲ្យដឹងថា ពលរដ្ឋ​ខ្មែរ​ចំនួន​៥៦​រូប ដែល​រងគ្រោះ​នៅ​ប្រទេស​ម៉ាឡេស៊ី​៥​នាក់ , ២៩​នាក់ នៅ​ប្រទេស​វៀតណាម និង​២២​នាក់ នៅ​ប្រទេស​ថៃ ត្រូវបាន​ស្ថានទូត​តំណាង​កម្ពុជា​ប្រចាំ​នៅ​ក្រៅប្រទេស អន្តរាគមន៍​ជួយសង្គ្រោះ និង​រៀបចំ​មាតុភូមិ​និវត្ត​មក​កម្ពុជា​វិញ​។ ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៨​នេះ បាន​បញ្ជាក់​ឱ្យដឹងថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ម៉ាឡេស៊ី ដោះស្រាយ​បញ្ហា​និង​រៀបចំ​មាតុភូមិ​និវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន​៥​នាក់ ក្នុងនោះ​ពល​ការិនី​៤​នាក់ ដេល​បាន​ធ្វើការ​ដោយ​ខុសច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី...

អ៊ីស្រាអែល កំណាយ​ឃើញ ត្រា មាន​អាយុកាល ២៧០០​ឆ្នាំ របស់​ចៅហ្វាយក្រុង Jerusalem

កាលពី​ថ្ងៃ​ទី​១/១ កន្លងមកនេះ បុរាណ​វិទូ​របស់​អ៊ីស្រាអែល ប្រកាសថា គេ​បាន​រកឃើញ​ត្រា​មួយ​ធ្វើ​ពី ដី​ឥដ្ឋ ដែល​មាន​រូ​ភាព និង​អក្សរ ស្វីស របស់​ចៅហ្វាយក្រុង Jerusalem មុននេះ ២៧០០​ឆ្នាំ​។​ ​ប្រភពពី AFP ត្រា​នេះ ត្រូវបាន​រកឃើញ​នៅ​ជិត​ជញ្ជាំង​ប៉ែក​ខាងលិច នៃ​ទីក្រុង​បុរាណ នៅ Jerusalem ហើយ​ក៏​ត្រូវ​បាន​ពិនិត្យឃើញ​ថា វា​មាន​តាំង​ពី​សតវត្សរ៍​ទី ៧ មុន​គ្រិស្តសករាជ​ម្លេះ​។​ ​លើ​ត្រា​នេះ មាន​រូប​ភាពបុរស...

ជិះ​ម៉ូតូ​ដេញ​គ្នា​ ដួល​លើ​ថ្នល់​បោក​ក្បាល​ស្លាប់​យុវជន​ម្នាក់ និង​៣​នាក់​ទៀត​របួស​ធ្ងន់​ស្រាល

​ភ្នំពេញ ៖ យុវជន​៤​នាក់ បាន​ជិះ​ម៉ូតូ​ពី​រគ្រឿង ប្រដេញ​គ្នា​តាមផ្លូវ​ងងឹក​ក្នុង​ល្បឿន​លឿន ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​ជ្រុល​ទៅ​បុក​ថ្ម​ដែល​គេ​ដាក់​ចោល​សម្រាប់​ធ្វើ​សួនច្បារ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​យុវជន​ម្នាក់​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង និង​បី​នាក់​ទៀត​រងរបួស​ធ្ងន់​ពីរ​ស្រាល ។ ​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៍​រន្ធត់​ខាងលើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២ ខែ​មករា​ឆ្នាំ​២០១៨ ស្ថិតនៅ​តាម​កំណាត់​ផ្លូវ​២១៧ ត្រង់​ចំណុច​ស្ពាន​បា​គូរ ក្នុង​ភូមិ​ព្រែក​ជ្រៃ​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ សមត្ថកិច្ច​បាន​ប្រាប់ឲ្យដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​មាន​ឈ្មោះ​ម៉ុត ធួន អាយុ​២១​ឆ្នាំ មុខរប​ធ្វើស្រែ ស្នាក់នៅ​ភូមិ​ដើម​លក ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ...

ជឿ​ទេ​ថា ៖ មាន​កូនភ្លោះ​បងប្អូន​គ្នា​ដល់​ទៅ​… ១​ឆ្នាំ​?

​កូនភ្លោះ​១​គូ នៅ​អាមេរិក បាន​កើត​នៅ​ឆប់​ឆ្លង​ឆ្នាំ ឃ្លាត​ពីគ្នា​តែ ២០​នាទី​ប៉ុណ្ណោះ​។ ហេតុនេះ ម្នាក់​កើត​នៅ​ឆ្នាំ ២០១៧ ហើយ​ម្នាក់ទៀត​កើត​នៅ​ឆ្នាំ ២០១៨​។​ ​កូនភ្លោះ​១​គូ Joaquin និង Aitana de Jesus Ontiveros តាម​គំរោង​ត្រូវ​កើត​នៅ​ថ្ងៃ​ទី ២៧/១/២០១៨ ប៉ុន្តែ នៅវេលា​ម៉ោង ៧​យប់ ថ្ងៃទី ៣១/១២/២០១៧ អ្នកស្រី...

ករុណា ពេជ្រ ថា ជំនួញ​ថ្មី​របស់​ខ្លួន​ជោគជ័យ​ខ្លាំង​នៅ​ផ្សារ​រាត្រី​កុងតឺន័រ​សៀមរាប​

​ភ្នំពេញ​-​ផ្សារ​រាត្រី​កុងតឺន័រ​សៀមរាប ទើបតែ​ដំណើរការ​បាន​ត្រឹម​តែ​រយាពេល​មួយ​ខែ​ប៉ុណ្ណោះ ​ប៉ុន្តែ​ផ្សារ​ដែល​កំពុង​ពេញនិយម​នៅ​ស្រុក​ខ្មែរ​មួយ​នេះ បាន​អង្ទង​ចិត្ត​យុវវ័យ​ជា​ច្រើន ចូល​រាំ​លេង​កម្សាន្ត​ក្នុង​រាត្រី​ឆ្លង​ឆ្នាំ ​ជាមួយ​នឹង​តារាចម្រៀង​ជាច្រើន​ដួង មក​ពី​ផលិតកម្ម​ផ្សេងៗ​គ្នា​។ នេះ​បើ​តាម​ការអះអាង​របស់​តារាចម្រៀង លោក ករុណា ពេជ្រ ដែល​បាន​ផ្តល់​សម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន កាលពី​ពេល​ថ្មីៗ ខណៈ​លោក​ក៏​ជា​ម្ចាស់​ហាង​ទំនិញ Mart 24 ម៉ោង ​នៅក្នុង​ផ្សារ​កុងតឺន័រ​នេះ​ផ្ទាល់​រួមជាមួយ​នឹង ហាង​ស្រា (Pub) ផងដែរ​។ ​ករុណា ពេជ្រ ប្រាប់ថា នៅក្នុង​រាត្រី​ឆ្លង​ឆ្នាំ...

៩៩៩ -(​រូបភាព​ពី ១១-២០) សម្រាប់​ថ្ងៃ​ទី ៣ ខែ មករា ឆ្នាំ២០១៨

១១.​ជើង​ណា​ជា​របស់​អ្នកណា ជួយ​ប្រាប់​ផង​! ១២. ជើង​ហើយ​នឹង​... ជើង តើ​មាន​ជើង​ប៉ុន្មាន​ហ្ន៎​! ១៣.​ស្ត្រូ​ប៊ឺ​រី របស់​ពួក​លោក​ខាងលិច​គឺ ... អីចឹងៗ​ៗ​ណា៎​! ១៤.​ផ្លែ​ស្អី​នឹង ជួយ​វិភាគ​ប្រាប់​ផង​! ១៥.​ត្រៀម​ទៅ​ចូលរួម​ពិព័រណ៍​... ផ្លែឈើ​បង្ហាញ​ម៉ូត​! ១៦.​អ្នកស្រុក​ដូង ពិតជា​...​កាច​មែន​! ១៧.​ប្រហែលជា​... កោប​ហើយ​! ១៨.​ម្ទេស​... ហ៊ឺ​រ​! ១៩.​កុំ​ធ្វើ​... បាប​ខ្ញុំ​! ២០.​វត្ថុធាតុដើម​សម្រាប់​ម្ហូបបួស​ដ៏​... ឆ្ងាញ់​ពិសា​!​

នគរបាល​សូម​អោយ​ជួយ​ថែរក្សា​ការពារ “​ភូមិ​ស​” កុំ​អោយ​ទៅជា “​ភូមិ ខ្មៅ ប្រផេះ ក្រហម និង​លឿង​…”

បន្ទាយមានជ័យ ៖ "​សូម​គ្រប់​គ្នា​ចូលរួម ថែរក្សា​ការពារ​អោយ​នៅតែ​ជា "​ភូមិ​ស​" កុំ​អោយ​ក្លាយទៅជា "​ភូមិ​ខ្មៅ ប្រផេះ ក្រហម លឿង​..."​។ នេះ​បើ​តាម​លោកស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​អំពាវនាវ​ថា ដើម្បី​ពង្រឹង​និង​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​កាលពី​ថ្ងៃ​ទី​២​មករា​ឆ្នាំ​២០១៨​។​ ​លោក​និយាយ​ក្នុងពេល​សំណេះសំណាល​ជាមួយ​មន្ត្រី​អាជ្ញាធរ ភូមិ​-​សង្កាត់ និង​កម្លាំង​ប្រជា​ការពារ​រាប់រយ​នាក់ ភូមិ​មកពី​៤​សង្កាត់ គឺ​សង្កាត់ អូរ​អំបិល កំពង់ស្វាយ ព្រះ​ពន្លា និង​សង្កាត់​ទឹកថ្លា ក្នុង​ក្រុង​សិរីសោភ័ណ នា​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​បន្ទាយ​មាន​។ ​លោក​ឧត្តមសេនីយ៍...

ទីបំផុត តារាង​សម្តែង​ភាពយន្ត​ក្តៅ​សាច់​ជប៉ុន Sola Aoi បាន​រៀបកា​រហើយ​

​តារាង​សំដែង​ភាពយន្ត​ក្តៅ​សាច់​ជប៉ុន​ដ៏​ល្បីឈ្មោះ​ម្នាក់ ឈ្មោះ Sola Aoi បានប្រកាសថា នាង​បាន​រៀបការ​រួចរ​ហើយ ជាមួយនឹង​បុរស​ម្នាក់​ដែល​មិន​គិតពី​អតីតកាល​របស់​នាង​។​ ​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម តារាង​សំដែង​ភាពយន្ត​អាសអាភាស​រូបនេះ បានប្រកាសថា ប្តី​របស់​នាង​មិនមែន​ជា​បុរស​សង្ហារ និង​អ្នក​មាន​អី​ទេ ប៉ុន្តែ​គាត់​បាន​ទទួលយក​អតីតកាល​របស់​នាង​ដែល​ធ្វើ​ជា​តារា​សំដែង​ភាពយន្ត​សំរាប់​មនុស្សពេញវ័យ (Adult Video actress)​។​ Sola Aoi ដែល​មាន​វ័យ ៣៤​ឆ្នាំ និង​មាន​កំពស់ ១៥៥​សង់ទីម៉ែត្រ បាន​បង្ហោះ​ក្នុង​បណ្តាញ​ទំនង​ទំនង​សង្គម​ប្រាប់​ការពិត​ដល់​អ្នកគាំទ្រ​ខ្លួន​ថា "​អរគុណ​ដល់​ការ​បន្ត​ការគាំទ្រ​របស់​អ្នក​ទាំងអស់​គ្នា​។ ខ្ញុំ​មាន​ព៌តមាន​សំខាន់​មួយ​ចង់​ប្រាប់ គឺ​ខ្ញុំ​រៀបការ​រួចហើយ...

មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីររូប ដាក់ពាក្យ​បណ្តឹងសាទុក្ខ ទៅ​សាលាឧទ្ធរណ៍

​ភ្នំពេញ ៖ លោក កែវ វ៉ា​ន្នី សមាជិក​គណៈមេធាវី ដែល​ជា​មេធាវី​ការពារ​ក្តី ឲ្យ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ដែល​កំពុង​ជាប់ទោស​ក្នុង​ពន្ធនាគារ បាន​ចេញ​លិខិត​បណ្តឹងសាទុក្ខ​ទៅ​សាលាឧទ្ធរណ៍ កាលពី​ល្ងាច​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០១៨​។ ​បណ្តឹងសាទុក្ខ​របស់លោក កែវ វ៉ា​ន្នី ដែល​គោរព​ចូល​មក​លោក​ប្រធាន​សាលាឧទ្ធរណ៍ ក្នុង​កម្មវត្ថុ បណ្តឹងសាទុក្ខ​ចំពោះ​សាលដីកា​លេខ ៤៨ ក្រ​Vl "​ឃ​"​ចុះ​ថ្ងៃ​ទី​២៦​ខែ​ធ្នូ​ឆ្នាំ​២០១៧ របស់​សាលាឧទ្ធរណ៍​ដែល​សម្រេច​មិន​ព្រម​ដោះលែង​ឈ្មោះ​យាង សុធា​រិន្ទ ហៅ​យាង...
- Advertisment -

Most Read

×